Ep:9 លោកម្ចាស់វ័យក្មេង

1.9K 88 1
                                    


# 2ឆ្នាំក្រោយមក

ពេលវេលាបានកន្លងផុតទៅអស់ពីរឆ្នាំទៅហើយគិតទៅមិនអាចលេងសើចជាមួយពេលវេលាបានទេព្រោះវាដើរលឿនខ្លាំងណាស់ចឹងហើយពេលមានពេលចង់ធ្វើអីក៏ត្រូវតែឆាប់ធ្វើអោយហើយទើបល្អ.....
" ចៅហ្វាយ!!" នាយវីន
" ចូលមកមិនចេះគោះទ្វាតិចយើងដេញចេញ!!" ជុងហ្គុក
" សុំទោសចៅហ្វាយព្រោះតែខ្ញុំប្រញាប់ពេក!!" នាយវីន
" មានការអី!!" ជុងហ្គុក
" គឺទំនិញដែលយើងបានផ្ញើរទៅនោះពួកវាថាជារបស់ក្លែងក្លាយ!!" នាយវីន
" ក្លែងក្លាយហេស៎ នៅចង់លេងល្បិចស្អីជាមួយយើងឬលែងចង់រស់ហើយ!!" ជុងហ្គុក ទំនិញក្លែងក្លាយហេស៎បើថាក្លែងកុហក់ជឿរជាងព្រោះថាគ្រប់ទំនិញរបស់នាយគឺមុននឹងចេញទៅក្រៅពិនិត្យយ៉ាងតិចមិនក្រោមប្រាំដងទេ
" ពេលនេះពួកវានៅឯណា!!" ជុងហ្គុក
" គឺនៅកំពង់ផែចៅហ្វាយ!!" នាយវីន
" ប្រាប់អ្នកនៅទីនោះអោយឃាត់ខ្លួនពួកវាទុកបន្តិចទៀតយើងទៅ!!" ជុងហ្គុកនាយនិយាយហើយក៏ងើបសារ៉េក្រវាត់ក៎ហើយក៏ដើរចេញទៅ
ចំណែកនាយវីនវិញក្រោយទទួលបានបញ្ចារពីចៅហ្វាយហើយក៏រហ័សទាក់ទងទៅខាងអ្នកយាមនៅទីនោះអោយចាត់ការ...រៀបរយហើយនាយក៏រហ័សទៅតាមជុងហ្គុកនឹងបើកឡានអោយនាយទៅទីនោះផងដែរ
ក្នុងរយះពេលពីរឆ្នាំមកនេះជុងហ្គុកនាយបានបំពេញកិច្ចការរបស់ប៉ានាយគឺឈប់លាក់បាំងពីមុខមាត់ពិតរបស់នាយតទៅទៀតពីមុនមកនាយជាម៉ាហ្វៀរលាក់មុខតែពេលនេះក៏បង្ហាញមុខមាត់ក្នុងសង្គមពេញទំហឹងតែម្ដងក្នុងរយះពេលតែពីឆ្នាំសោះនាយអាចរកចំណូលបន្ថែមលើសពីពេលមុនៗសឹងតែ80%ឯណ្ណោះចំណែកស្រីវិញក៏ដូចគ្នាម្នាក់ៗហាក់ដូចជាព្យាយាមមកអោយដៃអោយជើងនាយណាស់តែគិតឬថានាយនឹងខ្វល់ឬចាប់អារម្មណ៍លើពួកនាង ចម្លើយគឺ នាយមិនខ្វល់ជាមួយពួកនាងសូម្បីចុងក្រចកព្រោះថានាយកំពុងរងចាំឃើញមុខកូនរបស់នាយនោះអីដូចដែលនាយបាននិយាយចឹង នាយនឹងរកចាំថេយ៌ត្រឡប់មករកនាយវិញ....
( ពិននឹងហើយបើថាមិនស្រឡាញ់គេទៀតដឹងយាយថាមិចទេនេះបង្ហាញមកអស់ហើយទោះប្រកែកក៏ពិបាកជឿរដែរ)
" ពួកវា បែប ចង់បង្ករ រឿងហើយ មិនអីទេយើងកំដរវាលេងមួយភ្លេចចុះ!!" ជុងហ្គុកនាយនិយាយទាំងញញឹមចុងមាត់
" ចៅហ្វាយនឹងចាត់ការពួកវាដោយរបៀបណាទៅចៅហ្វាយ!!" នាយវីន
" ចង់ដឹងហេស៎!!" ជុងហ្គុក
" គឺ-" នាយវីន
" ក៏ចាំមើលទៅ!!" ជុងហ្គុក
មួយសន្ទុះធំក្រោយមកជុងហ្គុកនាយក៏បានទៅដល់កំពងផែហើយក៏ដើរតម្រង់ទៅកន្លែងដែលកូនចៅនាយបានឃាត់ខ្លួនពួកសត្រូវនោះ......
" ហេតុអីពួកឯងចាប់យើង!!" បុរសនោះស្រែកសួរពេលឃើញជុងហ្គុកនាយដើរចូលមកមើលទៅបុរសម្នាក់នេះក្លាហានណាស់ដែលហ៊ានមាត់ច្រើនជាមួយជុងហ្គុក
" ចាប់មកធ្វើអីហេស៎ ចំពោះរឿងនេះយើងទេដែលត្រូវសួរពួកឯងចង់ងាប់ណាស់ហេស៎បានមកលេងជាមួយយើង!" ជុងហ្គុកនាយសួរទៅពួកគេទាំងអស់សំណើច មិនស្ដាយជីវិតទេឬបានជាហ៊ានថ្លើមធំធ្វើបែបនេះចំពោះនាយ
" ព្រោះឯងអោយទំនិញក្លែងក្លាយអោយចៅហ្វាយយើងធ្វើអី!!" បុរសនោះក៏និយាយឡើងដោយមិនកោតខ្លាចនឹងជុងហ្គុកបន្តិចសោះឡើយ
" ហឹសៗ មើលទៅឯងហាក៎បានសម្ដីជាងគេជាងឯងណាស់វាជួលឯងច្រើនហេស៎បានហ៊ានបែបនេះ!!" ជុងហ្គុក
"........" ស្ងាត់
" យើងនិយាយត្រូវហេស៎ ហឹស៎ ចៅហ្វាយឯងថាយើងដាក់ទំនិញក្លែងក្លាយអោយហេស៎!!" ជុងហ្គុក
" មែនហើយ!!" បុរសនោះ
" អ៎ូមានរឿងបែបនឹងផងហេស៎ តែបើតាមយើងមើលទំនិញទាំងនោះគឺថាវាមិនមែនជា logo ក្រុមហ៊ុនយើងឡើយថែមទាំងគ្មានក្រេឌីតត្រឹមត្រូវទៀតឯងមិនគិតមើលសិនទេហេស៎ថាក្រុមហ៊ុនយើងរាល់ដងចេញទំនិញទៅមានបែបនេះឬអត់!!!" ជុងហ្គុក
" អាចថាពួកឯងលេងល្បិចក៏ថាបានដំបូងក៏ផ្ដល់ទំនុកចិត្តចុងក្រោយក៏ធ្វើបែបនេះ!!" បុរសនោះ
" យើងថាពាក្យនេះសមនឹងមេឯងច្រើនជាង!!" ជុងហ្គុក ចំជានិយាយមិនចេះខ្មាស់ខ្លួនឯងមែនលោកអើយប្រដាប់គិតមានបញ្ហារហេស៎បានចេញមក....បែបនេះ
" ឯង!!" បុរសនោះនាយខឹងឡើងចង់ហ៊ុយផ្សែងតាមត្រចៀកទៅហើយ
" យើងរវល់ហើយគ្មានពេលនៅលេងជាមួយឯងទេ ដឹងហើយមែនទេថាពួកឯងនឹងទទួលបានអ្វីដែលហ៊ានមកលេងជាមួយយើងបែបនេះ!!" ជុងហ្គុក
" ចៅហ្វាយទាន!!" កូនចៅម្នាក់ក៏បានយកហឹបមួយមកអោយជុងហ្គុករួចជុងហ្គុកនាយក៏ចាប់បើកហឹបនោះឃើញថាមានកាំភ្លើងមួយដើមស្រស់ស្អាតណាស់
" ឯងឃើញនេះទេ យើងធានារបស់នេះមិនក្លែងក្លាយឡើយបើមិនជឿរយើងសាកអោយ!!" ជុងហ្គុកនាយនិយាយធ្វើអោយពួកគេម្នាក់ៗបើកភ្នែកធំៗហើយក៏ញញើតនឹងកាំភ្លើងនៅនឹងមុខផងដែរ
" សាក សាកស្អីរបស់ឯង ផាំង!!" បុរសនោះនិយាយចប់ក៏សុីមួយគ្រាប់ចំជើងរបស់គេបាត់ទៅហើយគិតទៅជុងហ្គុកនាយមិនទុកយូរមែន
" ឃើញទេវាមិនមែនក្លែងក្លាយ!!" ជុងហ្គុក
" ឯង!!" បុរស នោះសម្លក់មុខជុងហ្គុកដោយក្ដីខឹងក្រោធហ៊ានបាញ់ជើងគេផងហេស៎គិតថានាយជាម៉ាហ្វៀរពិននឹងគេមិនខ្លាចឬគេក៏ខ្លាចដែរតែប្រឹងលាក់ -_-
" ជិតងាប់ហើយនៅខ្លាំងទៀតចង្រៃយ៍ ផាំងៗៗៗ!!" ជុងហ្គុកនាយនិយាយហើយក៏បាញ់ពួកគេទាំងនោះស្លាប់អស់ទៅ ជុងហ្គុកតាំងពីនាយបញ្ចេញមុខមាត់ពិតមកគឺនាយបញ្ចេញចរិកពិតមកផងដែរ ចង់ប្រាប់ថានាយដៃឆៅណាស់
" រៀបចំពួកវាបញ្ចូនទៅមេវាវិញទៅ ចំជាអត់ប្រយោជន៍មែន!!" ជុងហ្គុកនាយបញ្ចារកូនចៅនាយអោយរៀបចំសាកសពពួកនោះបញ្ចូនទៅអោយមេរបស់ពួកគេវិញ ហើយក៏បន្ថែមពាក្យចុងប្រយោគនិយាយចុងប្រយោគតិចៗផងដែរ
បន្ទាប់ពីបានបញ្ចប់រឿងរញ៉េរញៃរួចរាល់ហើយជុងហ្គុកនាយក៏បានមកក្រុមហ៊ុនវិញហើយបន្តរធ្វើការយ៉ាងស្ងៀមស្ងាត់និយាយពីថាមួយថ្ងៃៗមានសត្រូវរហូតតែម្ដងបែបនឹងហើយបាននាយខិតខំធ្វើការលាក់មុខប៉ុន្មានឆ្នាំសិនទើបបង្ហាញមុខតាមក្រោយ
*Skip
________________
" ហូយ៎ បងជូននេះបងគិតថាខ្ញុំអាក្រក់ដល់ថ្នាក់នឹងហេស៎!!"ជីមីន
( ចុះពិតឬអត់ឯងនៅខឹងថេយឥទៀតមែនទេ!!) ណាមជូន
" គឺ បើបងជា ហើយខ្ញុំក៏ ឈប់ខឹងគេ ក៏បាន!!" ជីមីន
( អោយតែប្រកដទៅ បងភ្លេចប្រាប់ឯងស្អែកនេះថេយ៌ទៅកូរ៉េវិញហើយចាំទៅទទួលគេផង!!) ណាមជូន
" លឿនម្លេះ!!" ជីមីនក្រែងថាត្រូវធ្វើការងារច្រើនណាស់ហេស៎នេះទើបតែពីរឆ្នាំនឹង
( គេធ្វើការលឿនចឹងហើយ!!) ណាមជូន
" ខ្ញុំចាំទៅទទួលក៏បាន!!" ជីមីនក៏យលើព្រមទៅចាំទុកថារាប់អានគ្នាម្ដងទៀតទៅចុះ
( ចឹងបានហើយបងរវល់មួយភ្លេត!!) ណាមជូន
" បាត!!" ជីមីននិយាយហើយក៏ចុចបិតបាត់ទៅ
" មិនដឹងជាអីទេប្ដីគេមិនអោយទៅទទួលមកអោយខ្ញុំយ៉ាប់ហាស៎បងជូន!!" ជីមីននិយយហើយគេក៏ងើបដើរទៅថ្ងៃនេះអារម្មណ៍ល្អចង់ទៅញាំអីនៅក្រៅ
ជីមីនគេបានដើរចេញទៅហាងនៅជិតផ្ទះរបៀបថាទៅផឹកកាហ្វេរអីចឹងណា
" ដឹបប៎!!"
ដោយសារតែដើរលឿនពេកជីមីនក៏ដើរបុកបុរសមាឌមាំម្នាក់ហើយក៏ធ្វើអោយដួលខ្លួនឯងអុកគូទ
" អួយ៎ នែលោកបុកមនុស្សដួលហើយមិនចេះជួយលើកអីក៏អត់ចិត្តម្លេះ!!" ជីមីន
" នែ៎ អាល្អិតឯងដើរមកបុកយើងមុនទេដួលហើយក៏ងើបខ្លួនឯងទៅ!!" យូនហ្គី បុរសសស្លេកក៏ថាអោយគេវិញ
" ចាំមើលណា!!" ជីមីននិយាយក៏
" អួយ៎ ជួបផងអាបុិកមួយនេះគេបុកខ្ញុំដួលហើយថែមទាំងគំរាមយកលុយខ្ញុំទៀត!!" ជីមីនក៏ស្រែកនិយាយខ្លាំងៗធ្វើអោយអ្នកនៅម្ដុំនោះងាកមកមើលព្រាត
" នែ៎ បិតមាត់ទៅមកស្រែកជំទាល់ស្អីឯង!!" យូនហ្គី
" ជួយផងអ្នកណាក៏បានដែរ!!" ជីមីននៅតែបន្តរស្រែកធ្វើដួចខ្លួនជាជនរងគ្រោះទាំងដែលការពិត...
" នេះហេតុអីធ្វើបាបក្មេងចឹងនៀក!!"
" មែនហើយមើលចុះគួរអោយអាណិតក្មេងណាស់!!"
អ្នកនៅម្ដុំនោះក៏និយាយឡើងធ្វើអោយយូនហ្គូនាយចាប់ផ្ដើមហ៊ុយផ្សែងតែម្ដង...
" អ្នកទាំងអស់គ្នាមើលចុះគេគំរាមខ្ញុំ!!" ជីមីន
" យើងថាអោយបិតមាត់ទៅ!!" យូនហ្គី
" អត់ចង់យ៉ាងមិច ជួយ អឹមម៎!!" ជីមីនបម្រុងនឹងស្រែករកជំនួយម្ដងទៀតហើយតែលើកនេះយូនហ្គីនាយមិនគេស្រែកបានឡើងគឺនាយចាប់គេថើបបំបិតមាត់តែម្ដងជីមីនវិញបើកភ្នែកធំៗចង់ពិនពងក្ងានទៅហើយ
" អ្ហឹមម ហឹមម ដឹបប៎ៗៗ អាឆ្គួតឯង ហេតុអីមកថើបយើង!!" ជីមីនក្រោយបាននាយដោះលែងបបូរមាត់អោយមានសេរីភាពវិញក៏សម្លក់នាយហើយជេរនាយផងដែរពុទ្ធោអើយ first kiss ផងនៀក
" អ្នកណាអោយឯងមកស្រែកជំទាល់ខុសរឿងធ្វើអី!!" យូនហ្គីនាយក៏ឆ្លើយតបទៅគេហីៗហាក់មិនខ្វល់ទេណាមួយក៏នាយនិយាយត្រូវតើ
" លោកឯង!!" ជីមីន
" តាមពិនប្ដីប្រពន្ធគេទាស់គ្នាសោះមោះយើងកុំចេះដឹងរឿងគេ!!!"
" អឺ មែនហើយតោះ!!"
" ព្រោះតែលោកឯង!!" ជីមីនងាកមកសម្លក់មុខនាយថ្លែរឃើញទេមានគេយល់ច្រឡំហើយ
" យើងហេស៎ គួរបន្ទោសខ្លួនឯងមុនទៅចាំមកបន្ទោសយើង!!"យូនហ្គី
" ឆឹស៎ មិនចង់មានរឿង ជៀស៎!!" ជីមីននិយាយហើយក៏ដើរចេញទៅតែដើរនឹងដើរបំបុកស្មារយូនហ្គីទៀតណាគិតទៅណ៎មនុស្សកន្តឿ
" មនុស្សស្អីឆ្នាស់ម្លេះ!!" យូនហ្គី នាយនិយាយទាំងសើចតិចៗគ្រឺតណាស់លោកអើយកាចមើលតែខ្លួនឯងស្រីចឹងសំខាន់ដើរចេញទៅងរខ្ទឺរដូចខ្ទួយ
" ចំជាស៊យមែន អាបុិស្អីទេនឹងកុំអោយជួយទៀតនោះបើជួយលោកឯងប្រាកដជាត្រូវមិនខានទេ!!" ជីមីននិយាយហើយក៏ដើរចូលទៅក្នុងហាងកាហ្វេរបាត់ទៅ
# ប្រទេសជប៉ុន
" ថេរជុង មកនេះមកកូន!!" ថេយ៉ុង
" បាតអាប់ប៉ា!!" ថេរជុងក៏ដើរសម្ដៅទៅរកប៉ារតូចរបស់គេដោយដំណើរគួរអោយអស់សំណើរព្រោះថាក្មេងអាយុពីរឆ្នាំមិចនឹងអាចដើរបានលឿនដូចមនុស្សធំទៅ
" ថេរជុងនឹងប៉ាធំទេកូន!!" ថេយ៉ុង
" ប៉ាធំ អូនចង់ជួបប៉ាធំណាស់ពេលណាទើបអាប់ប៉ាយកអូនទៅជួបប៉ាធំទៅ!!" ថេរជុង
" គឺថ្ងៃស្អែកនេះហើយ បើកូនចង់ជួបប៉ាធំឆាប់ទៅងូចទឹកហើយញាំបាយណាហើយត្រូវស្ដាប់បង្គាប់លោកតាលោកយាយផង!!" ថេយ៉ុង
" យេក៎ អូនជិតបានជួបប៉ាធំហើយ!!" ថេរជុង
" អាប់ប៉ាមានការងារត្រូវធ្វើសិនហើយកូនឆាប់ទៅរកលោកយាយទៅ!!" ថេយ៉ុង
" បាតអាប់ប៉ា!!" ថេរជុងនិយាយហើយក៏ដើរទៅរកលោកយាយលោកតារបស់គេនៅខាងក្នុងផ្ទះបាត់ទៅចំណែកថេយ៉ុងវិញក៏បានអោយដាញែលនាយនាំគេទៅត្រួតពិនិត្យតាមតំបន់មួយចំនួនព្រោះគេចង់ដឹងថាមុនគេទៅវានៅបែបនឹងហើយពេលគេមកវិញវានឹងអភិវឌ្ឍន៍អ្វីខ្លះឬក៏អត់ទេ....
" អ្នកប្រុសចង់ទៅត្រួតពិនិត្យតំបន់ណាមុនដែរបាត!!" ដាញែកនាយក៏សួរទៅថេរហ្យុង
" ទៅតំបន់ដែល ហីស៊ូមិ កាន់កាប់ ព្រោះ លឺថា នៅទីនោះឧស្សាហ៍ មានរឿងណាស់!!" ថេយ៉ុង
" បាតអ្នកប្រុស!!" ដាញែលនាយក៏បានបើកឡានទៅតំបន់នោះតាមបញ្ចាររបស់ថេយ៉ុង មិនយូនប៉ុន្មានក៏បានទៅដល់តំបន់នោះគ្រាន់តែមកដល់ថេយ៉ុងក៏បានឃើញពិតមែនគឺមានពួកបាតសង្គមវាដើរគម្រាមយកលុយក្មេងចាយនឹងណា
" ឈប់ឡាននៅទីនេះហើយ!!" ថេយ៉ុងក៏និយាយឡើង
" បាតអ្នកប្រុស!!" ដាញែលនាយក៏បានឈប់ឡានតាមបញ្ចាររបស់ថេយ៉ុង ពេលឡានឈប់ថេយ៉ុងក៏បានបើកទ្វាចេញហើយក៏ដើរទៅរកពួកបាតសង្គមមួយក្រុមនោះដោយទឹកមុខរាបស្មើរ
" អ្នកប្រុសចង់ទៅណាដែលបាត!!" ដាញែល
" ចាត់ការពួកឆ្កែបាតសង្គម!!" ថេយ៉ុង ឆុយម៉ាយហើយស្ដាប់តែសម្ដីក៏ដឹងបាត់ទៅហើយថាគេមានចរិកកាចពិនណាមនុស្សសុភាពឯណាមកនិយាយចឹងហ៎
" ពួកឯងឈប់ភ្លាម!!" ថេយ៉ុងក៏និយាយឡើង
" អ៎ូ ក្មេងតូចមានការអ្វីឬ!! "
" យើងមានទើបយើងមក ឆាប់លែងក្មេងទៅ!!" ថេយ៉ុង
" ហីយ៉ា រូបរាងបែបនេះពួកយើងមិនចង់ធ្វើបាបទេឆាប់ទៅផ្ទះវិញហើយផឹកទឹកដោះគោទៅ!!"
" ដឹបបបប៎ៗៗៗ "
មិននិយាយច្រើនថេយ៉ុងក៏ចូលទៅវៃពួកគេដួលមួយរំពេចន៍ហើយក៏បានអោយក្មេងដែលពួកនោះគម្រាមមុននេះទៅផ្ទះរបស់គេវិញ ផឹកទឹកដោះគោហេស៎អោយចឹងចុះ
" ឯងដូចជាហ៊ានពេកហើយដឹងទេថាពួកយើងជាអ្នកណា!!"ពួកគេស្រែកកំហកដាក់ថេយ៌ខ្លាំងៗដោយកំហឹងតែគិតថាថេយ៌គេខ្លាចហេស៎ជួយមិបានទេវាមិនទាំងនឹងព្រឺរោមដៃគេផង
" ជាពួកបាតសង្គមនឹងហើយ!!" ថេយ៉ុង
" ពួកចាប់អាក្មេងនេះអោយយើង!!"
" ចង់មានជីវិតបន្តកុំមកជិតយើងអោយសោះ!!" ថេយ៉ុងក៏និយាយឡើងធ្វើអោយពួកនោះរៀងរអាចិត្តបន្តិចដែរ
" ទៅខ្លាចធ្វើអីឆាប់ទៅ!!"
" និយាយមិនចេះស្ដាប់ឬចង់បានបែបនេះ!!" ថេយ៉ុងនិយាយហើយក៏
" ឈ្វីងៗៗ "
"ក្ដុក!!!!!"
ថេយ៉ុងក្រវីខ្លួនមួយជុំហើយក៏ដកដាវចេញមកកាត់ដៃគ្នារបស់ពួកគេដាច់អស់ម្នាក់ហើយក៏ធ្លាក់មកលើដីលឺតែក្ដុក!!!
" យ៉ាងមិចដែរបានបែបនេះហើយពេញចិត្តទេ!!" ថេយ៉ុង
" ដៃយើង ដៃយើង អា៎ឈឺណាស់!!"
" ឯងលើសពេកហើយ!!"
" អូ៎ យើងនេះហេស៎តែសម្រាប់យើងវាធម្មតាទេដែលដាក់ទោសពួកឯងបែបនេះ!!" ថេយ៉ុង
" មានតែមេយើងប៉ុណ្ណោះដែលអាចដាក់ទោសយើងបានឯងគ្មានសិទ្ធទេ!!"
" អ្នកប្រុសខ្ញុំថាហៅមេពួកវាមកល្អជាង!!" ដាញែល
" ហឹមម!!" ថេយ៉ុងក៏ក្រហឹមបន្តិច
" ឆាប់ទៅហៅមេពួកឯងមក!!" ដាញែល
" មេយើងគ្មានពេលមកជួបមនុស្សធន់អន់បែបនេះទេ!!"
"ផាំង!!"
និយាយបានផុតពីមាត់បន្តិចក៏សុីគ្រាប់សំណរកណ្ដាលក្បាលតែម្ដងវាគឺជាស្នាដៃរបស់ថេយ៌នេះហើយដៃឆៅសម្បើមណាស់លោកអើយ
" មានអ្នកណាចង់សាកទៀតទេ!!" ថេយ៉ុង
" ឯងចាំមើលចុះយើងនឹងទៅប្រាប់មេយើងអោយមកសម្លាប់ឯង!!" គ្នាម្នាក់នៅក្នុងក្រុមនិយាយហើយក៏បានរត់ចាកចេញពីទីនោះដើម្បីទៅហៅមេគេមក
" ហឹស៎!!" ថេយ៉ុងញញឹមចុងមាត់បន្តិចហើយក៏បានដើរទៅអង្គុយក្នុងឡានដោយមាននាយដាញែលឈរនៅក្រៅផងដែរ
" ថាតែលោកតាទៅគាត់ធ្វើការកន្លងមកនិយាយមកម៉ាត់ៗហើយបន្ទាប់មកក៏ធ្វើតែនេះដល់ចៅនិយាយហើយបើឌឺសម្លាប់យកតែម្ដងសាហាវជាលោកតាដប់ដង!!" ដាញែលនាយនិយាយតិចៗទាំងព្រឺរក្បាលនឹងថេយ៌ផងដែរត្រឹមតែមួយភ្លេតម្នាក់ដាច់ដៃម្នាក់ទៀតក៏ស្លាប់
មួយសន្ទុះក្រោយមកដាញែលនាយក៏បានឃើញហីស៊ូមិកំពុងតែដើរមករកពួកគេទាំងទឹកមុខមាំមើលទៅហាក់កំពុងខឹងព្រោះការដែលហៅអោយមកជួបឆៅៗបែបនេះវាដូចជាការប្រមាថមួយអញ្ចឹងសម្រាប់មេធំដូចជានាយ
" ឯងណាពួកវាក្រែងថានៅទីនេះហេស៎!!" ហីស៊ូមិ នាយស្រែកខ្លាំងៗដើម្បីអោយអ្នកដែលប៉ះកូនចៅនាយចេញមុខមកនាយក៏ចង់ដឹងថាម្នាក់នោះជាអ្នកណាហេតុអីបានជាហ៊ានចង់ជួបមុខនាយ
" យើងនៅទីនេះ!!!" ថេយ៉ុងក៏និយាយឡើងរួចថែមទាំងលើដៃអោយពួកនោះមើលមកគេផងដែរ ហីស៊ូមិ វិញនាយខំព្យាយាមសម្លឹងមើលមុខគេម្នាក់នោះដើម្បីអោយដឹងថាជាអ្នកណា
" ឯងជាអ្នកណា ដាញែល ហេតុអីលោកនៅទីនេះដែរ!!" ហីស៊ូមិ នាយសួរទៅថេយ៉ុងព្រោះតែគេកំពុងតែឈរបែរខ្នងដាក់នាយតែក៏ឃើញដាញែលនាយឈរនៅជិតថេយ៉ុងថែមទាំងលោតជង្គង់ទៀតវាធ្វើអោយនាយកាន់តែចង់ដឹងថាម្នាក់នោះជាអ្នកណា
" យើងចាំបាច់ណែនាំខ្លួនដែរទេ ហីស៊ូមិ ម៉ាជីតារុ!!" ថេយ៉ុងគេក៏បានបែរខ្លួនបង្ហាញមុខអោយហីស៊ូមិនាយបានឃើញ គ្រាន់តែដឹងថាម្នាកផនោះជាអ្នកណាភ្លាមនាយទន់ជង្គង់តែម្នាក់ចំណែកកូនចៅនាយវិញពួកគេឃើញមេគេលុតជង្គង់បែបនេះក៏ធ្វើតាម
" លោកម្ចាស់តើពួកគេធ្វើអ្វីខុសមែនទេ!!" ហីស៊ូមិ
" ឯងមិនដឹងពិតមែនហេស៎ ក្រែងជាមេពួកគេហេតុអីមិនដឹង!!!" ថេយ៉ុង
" អភ័យទោសអោយខ្ញុំផងលោកម្ចាស់ខ្ញុំសន្យាថានឹងមើលកូនចៅខ្ញុំអោយល្អមិនអោយពួកគេបង្កររឿងនោះទេ!!" ហីស៊ូមិ
" បើ មានលើកក្រោយ ទៀត ដំណែង ដែល ឯងគ្រប់គ្រងទីនេះ យើងនឹង ដកហូត ចេញ!!!" ថេយ៉ុងនិយាយមួយៗច្បាស់ៗជាពិសេសគឺចុងប្រយោគតែម្ដងគឺថាគេសង្កត់មួយពាក្យចុងក្រោយយ៉ាងធ្ងន់ក្រដុកតែម្ដង
" បាតលោកម្ចាស់ខ្ញុំលឺមកថាលឺមកថាលោកម្ចាស់មានការហោះហើរទៅកូរ៉េនៅថ្ងៃស្អែកនេះតើពិតមែនឬ!!" ហីស៊ូមិ
" មែន!!" ថេយ៉ុង
" ខ្ញុំសូមអោយលោកម្ចាស់ធ្វើដំណើរដោយសុវត្តិភាព!!" ហីស៊ូមិនាយក៏និយាយឡើង
" ពួកយើងក៏ដូចគ្នាសូមអោយលោកម្ចាស់ធ្វើដំណើរដោយសុវត្តិភាពទៅកាន់ទីនោះ!!" ពួកកូនចៅរបស់ហីស៊ូមិនក៏និយាយឡើងព្រមៗគ្នា
" បើមិនយល់ទាស់ទេលោកម្ចាស់អាចពិនិត្យក្នុងតំបន់មួយនេះនឹងជួយកែរតម្រូវផងចុះ!!" ហីស៊ូមិ
" ល្អ!!" ថេយ៉ុងនិយាយហើយក៏ដើរទៅដោយមានកូនចៅចំនិតនឹងហីស៊ូរដើរតាមក្រោយនឹងមានកូនចៅរបស់ហីស៊ូមិដើរហែរហមពីក្រោយផងដែរ
" គ្នាយើងហេតុអីថ្ងៃនេះ yakusa ចុះមកពិនិត្យភូមិច្រើនម្ល៉េះ!!!" អ្នកភូមិក៏កេះគ្នានិយាយ
" មែនហើយៗច្រើនណាស់!!"
" អេ៎តែមើលទៅក្មេងប្រុសដែលដើរខាងមុខគេនោះជាអ្នកណា!!"
" ខ្ញុំលឺមកថាជាអ្នកបន្តដំណែងរបស់លោកម្ចាស់ដេកាល!!"
" ចឹងបានន័យថាជាចៅរបស់លោកម្ចាស់មែនទេ!!"
" ប្រហែលបែបនឹងហើយ!!"
" ហាសហាស អាបងដេញមកៗ!!" សំឡេងក្មេងៗរត់ដេញគ្នានៅទីនោះ ភ្លាមៗនោះក៏មានក្មេងតូចម្នាក់បានរតើមកបុកថេយ៌ហើយដួលប្រូស៎តែម្ដង ( ដួលក្មេងទេ )
" បឹបប៎!!"
" អ្នកណាជាឪពុកម្ដាយក្មេង!!" ថេយ៉ុងក៏និយាយឡើងធ្វើអោយអ្នកនៅជិតនោះញ័រខ្លួនអស់រលីងសឹងតែគ្រប់គ្នា
" ហឹកៗ សុំទោស លោកម្ចាស់ខ្ញុំគ្នាចេតនាទេ!!" ក្មេងតូចដែររត់បុកថេយ៌មុននេះ
" លោកម្ចាស់សូមកុំប្រកាន់ខឹងប្អូនខ្ញុំអីបើដាក់ទោសដាក់ទោសខ្ញុំវិញមក!!" បងរបស់ក្មេងនោះ
" គិតថាយើងអាក្រក់ដល់ថ្នាក់នេះហេស៎!!" ថេយ៉ុងនិយាយទាំងអស់សំណើចហេតុអីម្នាក់ៗមើលទៅភ័យម្លេះ
" លោកម្ចាស់សូមកុំប្រកាន់នឹងកូនខ្ញុំអីគេនៅក្មេងមិនដឹងអ្វីនោះទេ!!" អ្នកជាម្ដាយបានមកលុតជង្គង់អង្វរដល់ថេយ៌អង្វរកុំអោយធ្វើអ្វីលើកូនរបស់ខ្លួន
" មិនបាន!!" ថេយ៉ុង
" ហុឹកៗ លោកម្ចាស់បើមានទោសដាក់ទោសខ្ញុំមក!!" អ្នកជាម្ដាយបានយំអោបកូនជាប់
" យើងនឹងដាក់ទោសគ្រួសារពួកនាង!!" ថេយ៉ុង
" ហុឹកៗ ខ្ញុំនឹងទទួល!!" អ្នកជាម្ចាស់
" ដាញែល!!" ថេយ៉ុង
" នេះអ្នកប្រុស!!" ដាញែកនាយក៏ហុចដាវអោយទៅថេរ
" ចង្រៃយ៎ ហុចមករកងាប់ស្អីកាបូកលុយ!!" ថេយ៉ុងនិយាយហើយធ្វើអោយដាញែលនាយញញឹមមិនសមក៏ហុចកាបូកលុយអោយទៅថេយ៌វិញ
" នេស៎ យកទៅវាមិនច្រើនទេតែទុកទិញថ្នាំមកបិតជើងអោយកូនទៅឃើញទេជើងគេមានឈាមហើយ!!" ថេយ៉ុងក៏ហុចលុយទៅអោយស្រ្តីជាម្ដាយមួយចំនួនគេយល់ពីទឹកចិត្តម្ដាយស្រឡាញ់កូនណាស់ព្រោះគេក៏មានកូនតូចដូចគ្នា
" 10000¥ ហុឹកៗ វាច្រើនពេកហើយអ្នកប្រុស!!" អ្នកជាម្ដាយមិនហ៊ាននឹងទទួលលុយនោះឡើយព្រោះតែវាច្រើនពិតមែន
" ហ៊ានប្រឆាំងនេះជាទោសដែលយើងដាក់អោយហេតុអីមិនទទួល ហឹក៎ យើងអន់ចិត្តណាស់!!" ថេយ៉ុង ប្រយោគដំបូងស្ដាប់ទីឃោរឃៅផ្ដាច់ការដល់ស្ដាប់ប្រយោគចុងក្រោយហាក់បីដូចជាក្នេងតូចម្នាក់កំពុងនិយាយចឹង
" ខ្ញុំទទួល ខ្ញុំទទួលហើយលោកម្ចាស់អរគុណខ្លាំងណាស់លោកម្ចាស់!!" អ្នកជាម្ដាយក៏ទទួលយកលុយនោះទាំងរំភើបដំបូងនាងក៏គិតថាថេយ៉ុងច្បាស់ជាផ្ដល់ទោសមួយដល់គ្រួសារនាយហើយតែនេះជាទោសថ្មីឬ no no តាមពិតថេយ៌គេចង់ជួយគ្រាន់តែមិននិយាយចេញមកត្រង់ៗនឹងណា
" ចំណែកពួកអ្នកទាំងអស់គ្នាស្អែកទៅតម្រង់ជួរនៅផ្ទះរបស់ហីស៊ូមិដើម្បីទទួលកាតមួយយកមកទុកនៅក្នុងគ្រួសារ!!" ថេយ៉ុង
" បាត // ចាស៎ លោកម្ចាស់!!" ពួកគេបានឆ្លើយយល់ស្របដោយមិនសួរហេតុផលអ្វីទាំងអស់
បន្ទាប់មកថេយ៌ក៏បានដើរពិនិត្យភូមិហត់ហើយក៏បានមកផ្ទះរបស់ហីស៊ូមិន ( បាច់គិតដល់ឡានទេថេយ៌បានបញ្ចារអោយដាញែលនាយទៅយកមកទុកនៅផ្ទះហីស៊ូមិហើយលេងសើចមិនបានឡានសេរីទំនើបតម្លៃថ្លៃកប់ពពក)
" លោកម្ចាស់អោយពួកគេមកផ្ទះខ្ញុំដោយចែកកាតអ្វីទៅខ្ញុំមិនមាននោះទេ!!!" ហីស៊ូមិ
" នេះអី!!" ថេយ៉ុងក៏បោះហឹបមួយទៅកាន់នាយ
" ចែកអោយពួកគេម្នាក់មួយសន្លឹកយ៉ាងណាលៃអោយក្នុងមួយគ្រួសារត្រូវតែមានកាតមួយដាច់ខាត!!" ថេយ៉ុង
" ទាំងនេះសុទ្ធសឹងតែជាកាតបើកលុយរាល់ខែតើ!!" ហីស៊ូមិនាយក៏និយាយឡើង
" ឯងត្រូវចាំប្រជាជនស្រឡាញ់ចូលចិត្តកាន់តែច្រើនដំណែងឯងក៏បានកើនតាមនោះ!!" ថេយ៉ុងទោះជាលុយនោះមិនច្រើនមែនតែក៏អាចជួយដល់ប្រជាជនដោះទាល់មួយគ្រាដែរ
" បាតលោកម្ចាស់!!" ហីស៊ូមិននាយលឺបែបនេះក៏ញញឹមឡើងមកហើយក៏ភ្ញាក់ផ្អើលណាស់ដែរព្រោះនាយមិនដែលឃើញអ្នកណាគ្រប់គ្រងក្រុម yakusa ទាំងប្រទេសល្អដូចថេយ៌នោះទេ
" ចៃដន្យយើងមានកិច្ចការត្រូវធ្វើផ្សេងទៀត យើងទៅវិញហើយ!!" ថេយ៉ុង
" បាតលោកម្ចាស់!!" ហីស៊ូមិនាយក៏បានជូនដំណើររបស់ថេយ៌រហូតដល់គេឡើងឡាន
" ត្រូវចាំយើងនឹងមកទីនេះម្ដងទៀត មកមើលពីការអភិវឌ្ឍនៅទីនេះ!!" ថេយ៉ុង
" បាតលោកម្ចាស់ខ្ញុំសន្យានឹងគ្រប់គ្រងទីនេះអោយល្អមិនអោយលោកម្ចាស់ខកចិត្តឡើយ!!" ហីស៊ូមិ
" ទៅបានហើយ!!" ថេយ៉ុងក៏និយាយទៅកាន់ដាញែលបន្ទាប់មកនាយក៏បានបើកឡានចេញទៅព្រមទាំងមាននាយហីស៊ូមិនឹងកូនកូនអោនគោរពជាការលាផងដែរ
" ខ្ញុំគិតថាអ្នកប្រុសនឹងផ្ដាច់ការហើយទេតើ!!" ដាញែល
" ហើយយ៉ាងមិច!!" ថេយ៉ុង
" តាមពិតក៏ដូចដែរលោកប្រុសណាមជូននិយាយពិតមែន!!" ដាញែលនាយក៏និយាយទាំងសើចតិចៗ ណាមជូននាយបាននិយាយថាថេយ៉ុងជាអ្វីក៏នៅតែជាកូនក្មេងដែលឡិឡក់នៅក្នុងភ្នែកនាយដែរ ហើយនេះកូនដូចពាក្យនាយនិយាយពិតមែនគេហាក់មានចរិកក្មេងមិនចេះធំនៅឡើងទេគ្រាន់តែបើមិនសង្កេតមើលមិនដឹងតែពិននឹង
" ពេលពួកគេហៅយើងថាលោកម្ចាស់ចឹងយើងមានអារម្មណ៍ថាយើងដូចចាស់មិចទេ!!!" ថេរយ៉ុងនិយាយទាំងយកដៃមកស្ទាប់មុខថើរៗ
" ហឹសស៎ៗ!!" ឃើញចឹងហើយដាញែលនាយក៏សើចតិចៗ លោកម្ចាស់តូចគេនេះណាចរិកមិនដូចមនុស្សធំសោះ

To be continued ✨
_______________________

❤️គំនួចស្នេហ៍ភរិយា💫( ចប់ ✅)Where stories live. Discover now