Ep:12 មិនចេះមើលកូន

570 21 0
                                    


" ក្រាក!!!"
" ថេរជុងតោះយើងទៅផ្ទះវិញកូន!!" ថេយ៉ុងក្រោយបានឃើញកូននឹងស្វាមីត្រឡប់មកវិញហើយក៏ងើបឈររួចហៅកូនសំណព្វចិត្តអោយទៅផ្ទះវិញបើនៅទៀតមិនកើតទេខ្លាស្រីប្ដីនឹងណាមកទៀត
" មិនអោយកូននៅជាមួយប្ដីសិនទេហេស៎!!" ជុងហ្គុក
" នៅធ្វើអី បើលោកឯងនៀក៎ មានស្រីហើយ នៅអោយស្រីនឹងបង្ហាញមុខអោយកូនឃើញទៀត ខ្ញុំមិនចង់អោយកូនខ្ញុំចង់ចាំរឿងអត់ប្រយោជន៍ចឹងទេ!!" ថេយ៉ុង
" ចាំទៅជាមួយគ្នាតែម្ដងមិនល្អទេ!!" ជុងហ្គុក
" ខ្ញុំត្រូវការនាំកូនទៅសម្អាតខ្លួនបញ្ចុកបាយកូននឹងអាលអោយគេគេងមិនមែនអោយគេមកអង្គុយមើលលោកធ្វើការក្នុង office នឹងទេ ខ្ញុំគ្រាន់តែអោយគេមកស្គាល់មួយភ្លេតនឹងតើ!!" ថេយ៉ុង
" ចឹង ចឹងយកកូនទៅមុនទៅ បន្តិចទៀតយើងទៅតាមក្រោយ!!" ជុងហ្គុក
" ហុឺយ កុំតែទៅទេមិនបាច់ប្រាប់តោះកូន!!" ថេយ៉ុង
" Bye bye pa pa!!" ថេរជុង
" បាតកូនប៉ា សឺត!!" ជុងហ្គុកនាយថើបកូនមួយខ្សឺតហើយថេយ៉ុងក៏ដឹកដៃថេរជុងចុះជណ្ដើរទៅវិញ ( ជណ្ដើរប្រអប់ )
# ភូមិគ្រិះចន
" នោះអ្នកប្រុសត្រឡប់មកវិញហើយ!!" ម៉ែដោះក៏និយាយឡើងពេលឃើញថេយ៉ុងកំពុងកាន់ដៃថេរជុងដើរចូលមក
" សួរស្ដីអ្នកប្រុស!!" ម៉ែដោះ
" ម៉ែដោះជួយប្រាប់អោយអ្នកបម្រើទៅយកអីវ៉ាន់ក្នុងឡានផង!!" ថេយ៉ុង
" ចាស៎អ្នកប្រុស ស៊ូសា លីម៉ាពួកនាងឆាប់ទៅរៀបចំទៅ!!" ម៉ែដោះក៏ងាកទៅប្រាប់ពួកនាង
" ចាស៎មែដោះ!!" លីម៉ានាងឆ្លើយទាំងញញឹមស្រាលៗតែបើស៊ូសាវិញនាងឆ្លើយទាំងកំបុតកំបុយហើយមុខមិនស្រស់ទៀត
" តោះថេរជុងទៅសម្អាតខ្លួនវិញណ៎ កូននៅជាមួយប៉ាធំលេងឡើងបែកញើសហើយត្រូវទេ!!" ថេយ៉ុង
" បាតអាប់ប៉ា!!" ថេរជុង
" ចឹង let's go!!" ថេយ៉ុងនិយាយហើយក៏លើកពរកូនប្រុសទៅបន្ទប់ដើម្បីសម្អាតខ្លួនអោយកូន
" មិនដឹងជាទិញស្អីមកខ្លះទេច្រើននោះច្រើនអាងតែមានលុយមែនទេបានទិញមកចុះកំពងបែបនេះ!!" ស៊ូសានាងជញ្ចូនអីវ៉ាន់បណ្ដើររអ៊ូរបណ្ដើរព្រោះថាវាក៏ច្រើនមែនតែក៏មិនសមនឹងរអ៊ូរដែរព្រោះជាការងារក្រែងនាងមកក្នុងនាមអ្នកបម្រើហេស៎ការងារចឹងៗចាំបាច់អីត្រូវរអ៊ូរនោះ
" នែ៎នាងក្រែងជាការងារហេស៎អីក៏រអ៊ូររទាំច្រើនម្លេះនេះបើលោកប្រុសលឺដេញចោលមិនខាទេ!!" ម៉ែដោះ
" ម៉ែដោះមិនជួយមើលទៅអីវ៉ាន់ច្រើននោះច្រើនមិនដឹងជាទិញអស់ប៉ុន្មានទេនេះចូលលក្ខណះបំផ្លាញ់លុយហើយ!!" ស៊ូសា
" ចង់ដឹងនេះវិកាយប័ត្រ!!" ថេយ៉ុងក៏ហុចអោយទៅនាងមើលចំណែកនាងវិញក្រោយបានលឺសំឡេងថេយ៌បែបនេះភ័យឡើងបុកពោះ មុននេះថេយ៌ភ្លេចយកសាប៊ូដែលទើបនឹងទិញថ្មីនឹងណាគេចង់សាកក្លិនថ្មីអោយកូនណាមួយជាសាប៊ូល្អទើបទិញមកទុកអោយកូនប្រើមានអីចុះមកក៏បានលឺចឹងនឹងណា
" អោយឈុតសម្អាងនឹងគ្រឿងក្រអូបមកខ្ញុំមកម៉ែដោះ!!" ថេយ៉ុង
" ចាស៎អ្នកប្រុស!!" ម៉ែដោះ
" អីវ៉ានពិននឹងអស់ 5000$ វាតិចពេកផង!!" ថេយ៉ុងនិយាយហើយក៏ដើរឡើងទៅជាន់លើវិញបាត់ទៅដោយទុកក្រដាសវិកាយប័ត្រនៅលើតុក
" ឃើញទេនាងសំណាងដែរអ្នកប្រុសគាត់មិនប្រកាន់កុំអីនាងខ្ចាយមិនខានទេ!!" ម៉ែដោះ
" ហួយយ៎ ម៉ែដោះកុំមកនិយាយជាន់បន្លិចថែមទៅមើលអ្នកណាទៅដឹងទៅ!!" ស៊ូសា
" សម្ដីនាងនេះណាគួរតែកែទៅប្រយ័ត្នតែថ្ងៃណាអ្នកប្រុសគាត់អស់ទ្រាំទៅ!!" ម៉ែដោះ គាត់ដឹងព្រោះថាបើតាមសង្កេតមើលថេយ៉ុងគឺគេមិនមែនមនុស្សដែលងាយធ្វើបាបនឹងងាយជាន់ពន្លិចឡើងគ្រប់ពាក្យគេនិយាយមកគឺវាតែងតែបង្កប់ន័យជ្រៅៗជានិច្ច
" ខ្ញុំដឹងហើយ!!" ស៊ូសានាយនិយាយហើយក៏ទៅរៀបបន្លែត្រីសាច់ដាក់ក្នុងទូរបាត់ទៅចំណែកផ្លែឈឺនឹងភេសជ្ជះគឺដាក់ទូរម្ខាងទៀត ( របៀបថាទូរទឹកកកនឹងភ្លោះជាប់គ្នាហាស៎)
" ហុឺយ នាងនេះ!!" ម៉ែដោះ
" មើលទៅនាងស្រីបម្រើនឹងដូចជាកាន់តែបានដៃហើយតើហ៊ាននិយាយដើមយើងក្រោយខ្នងផងចាំមើលណាកុំអោយយើងសងសឹកអោយសោះ!!" ថេយ៉ុង ស្អប់បំផុតអ្នកដែលនិយាយដើមគេក្រោយខ្នងនៅនឹងមុខមិនហ៊ានតែដើរផុតលួចចាក់នេះណាស្អប់ផុតលេខហើយ
# កាត់មកមើលជុងហ្គុកវិញ
" ចៅហ្វាយ!!" នាយវីន
" មានការអី!!" ជុងហ្គុកនាយនិយាយទាំងភ្នែកនៅមើលឯកសារដដែល
" គឺនៅឃ្លាំងកំពុងមានរឿង!!" នាយវីន
" មកលើណាក៏មិនដែរដំណឹងល្អដែរ ហើយមានរឿងអី!!" ជុងហ្គុកនាយរអ៊ូរតិចៗហើយក៏សួរនាយ
" គឺថា មានគេមកដុតឃ្លាំង!!" នាយវីន
" ផាំងង!!!!"
" អ្នកណាអីក៏ថ្លើមធំម្លេះ!!" ជុងហ្គុកនាយទះតុកមួយដៃផាំងឡើងនាយវីនប៉ះរត់ទៅហើយលែងទះផាំងចឹងណាមិនភ័យលោកប្រលឹងមុននឹងមិនដឹងទៅដល់ណាខ្លះទេនេះ
" ខ្ញុំក៏មិនច្បាស់ដែរចៅហ្វាយ!!" នាយវីន
" នាំទៅឃ្លាំងឥឡូវនេះ!!" ជុងហ្គុក
" បាតចៅហ្វាយ!!" នាយវីន បន្ទាប់មកជុងហ្គុកនាយក៏បានធ្វើដំណើរទៅឃ្លាំងទំនិញរបស់នាយមកដល់ក៏ឃើញថាឃ្លាំងមិនបានឆេះនោះទេតែទំនិញខាងក្នុងគឺវាខូចខាតស្ទើរតែទាំងអស់នេះបើគិតជាលុយមិនទិញលានដុលានោះទេដែលនាយបានខាតនោះ
" សូមគោរពចៅហ្វាយ!!" កូនចៅ
" ពួកឯងមើលឃ្លាំងយ៉ាងមិចអោយពួកវាលួចដុតបាន!!" ជុងហ្គុកនាយនិយាយទាំងខឹងតែទឹកមុខវិញគឺរាបស្មើរ
" គឺថាបែបនេះចៅហ្វាយពេលខ្ញុំកំពុងយាមគ្នារបស់ពួកវាបានលបដាក់ថ្នាំសណ្ដំទើបក្លាយជាបែបនេះបានតែម្ដងទៅចៅហ្វាយ!!" កូនចៅ
" មានអ្នកណាចាប់ពួកវាបានទេ!!" ជុងហ្គុក
" ចៅហ្វាយគឺចាប់បានតែបក្សពួករបស់ពួកវារត់បាត់អស់ហើយចៅហ្វាយពួកខ្ញុំចាប់បានតែបីនាក់ប៉ុណ្ណោះ!!" កូនចៅ
" ពេលនេះពួកវានៅឯណា!!" ជុងហ្គុក
" គឺនៅបន្ទប់ងងឹតចៅហ្វាយ!!" កូនចៅ
លឺបែបនេះជុងហ្គុកនាយក៏បានដើរទៅរកបន្ទប់នោះដើរផុតឃ្លាំងក៏ដល់បន្ទប់នោះហើយតែឃ្លាំងធំទើបត្រូវចំណាយពេលដើរយូរបន្តិចទើបដល់...
មកដល់មាត់ទ្វាជុងហ្គុកនាយក៏ញញឹមចុងមាត់ព្រោះថានាយបានកូនអុកទុកលេងក្នុងថ្ងៃនេះដល់ទៅបីឯណ្ណោះមើលទៅមុខនាយដូចមនុស្សរោគចិត្តយ៉ាងចឹង
" ក្រាកក៎!!"
ពន្លឺចាំងចូលតាមចម្លោះទ្វាដែលជុងហ្គុកនាយបានបើកវាធ្វើអោយកូនចៅរបស់សត្រូវឃើញហើយជ្រួលជ្រើមចង់រត់ចេញតែមិនអាចព្រោះតែជើងរបស់ពួកគេជាប់ច្រវ៉ាក់ដៃក៏ត្រូវចង់ជាប់
" ពួកឯងចាំយើងយូរដែរទេ!!" ជុងហ្គុក នាយបើកភ្លើងបំភ្លឺក្នុងបន្ទប់ហើយក៏សួរទៅកាន់ពួកគេទាំងបីនោះទាំងទឹកមុខស្មើរធេង
" យើងមិនបានចាំឯងទេវើយ៎ ឆាប់ដោះលែងពួកយើងទៅយើងបានបានធ្វើអីខុសទេ!!" បុរសម្នាក់ក៏និយាយឡើង
" ហឹស៎ៗ ស្ដាប់សំណួរយើងអោយច្បាស់យើងបានសួរពួកឯងថាចាំយើងយូរហើយមែនទេ!!" ជុងហ្គុក
"........" ស្ងាត់
" ឆ្លើយមិនចេញ ហុឹសៗៗ គួរអោយចង់សើចណាស់ពួកឯងមិនដឹងមែនទេថាយើងចង់និយាយពីអីយើងថាពួកឯងគួរតែរៀនអោយឆ្លាតជាងនេះបន្តិចទៅ!!" ជុងហ្គុក
" យើងគិតថាពួកឯងចាំយើងយូរហើយចុកចង្កេះចុកខ្នងហើយមែនទេ ហឹម អាណិតពួកឯងណាស់យើងដោះលែងវិញ្ញាណឯងចុះ!!" ជុងហ្គុក
" ចង់ ចង់មានន័យថាមិច!!" ពួកនាយក៏និយាយឡើងស្អីគេដោះលែងវិញ្ញាណហេស៎ពាក្យនេះបានន័យថាមិចទៅ
" មានន័យថាមិចហេស៎ គឺមានន័យបែបនេះហើយ ផាំង!!" ជុងហ្គុកនាយក៏ទាញកាំភ្លើងមកបាញ់ចំកណ្ដាលក្បាលបុរសម្នាក់ក្នុងចំណោលបីនាក់នោះ
"!!!!!!!" ពួកនាយទាំងពីរនាក់នោះបានឃើញហើយបើកភ្នែកធំៗទាំងញាប់ញ័រតើអ្នកបន្ទាប់អាចជាពួកនាយមែនទេ
" យ៉ាងមិចដែរយល់ហើយមែនទេ ហុឹស៎ ប្រាប់មកអ្នកណាបញ្ចូនពួកឯងមក!!" ជុងហ្គុកនាយក៏និយាយសម្លុតនៅចុងប្រយោគធ្វើអោយនាយទាំងពីរញ័រខ្លួនទៅហើយព្រោះតែបានឃើញគ្នាម្នាក់របស់គេមុននេះបានស្លាប់
" គឺ គឺ!!" ពួកនាយចាប់ផ្ដើមញ័របបូរមាត់ពិបាកនឹងនិយាយជាខ្លាំងប្រុងនឹងនិយាយចេញទៅហើយកូនចៅជុងហ្គុកក៏មកដល់
" ចៅហ្វាយខ្ញុំបានឃើញរបស់នេះជ្រុះនៅឃ្លាំងបាត!!" កូនចៅក៏ហុចមកអោយនាយមើល
" ហុឹសស៎ ពេលនេះយើងដឹងហើយថាជាអ្នកណា ពួកឯងចាប់ការអាពីរនាក់នេះចោលទៅ!!" ជុងហ្គុក
" បាតចៅហ្វាយ!!" កូនចៅ
" ទេ ទេកុំអី កុំសម្លាប់ពួកយើងអី!!" បុសរនោះ
" ផាំងៗៗ!!"
" កុំ អឹកក៎!!" និយាយមិនទាន់ចប់ប្រយោគផងពួកនាយទាំងពីរក៏ត្រូវបានកូនចៅជុងហ្គុកបាញ់សម្លាប់បាត់ទៅហើយ ប្រាប់អោយហើយចុះកូនចៅរបស់នាយម្នាក់ៗដៃឆៅសម្បើមណាស់ដូចនាយចឹងត្រូវសម្លាប់គឺសម្លាប់ហើយមិនទុកទេ
" រៀបចំអោយស្អាតកមអោយមានក្លិនឈាមពួកវានៅទីនេះ!!" ជុងហ្គុក នាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅចំណែកកូនចៅនាយវិញក៏បានធ្វើតាមបញ្ចាររបស់នាយ
" ចៅហ្វាយចង់ទៅណាបន្តរបាត!!" នាយវីន
" ទៅទៀតទៅផ្ទះទៅ!!" ជុងហ្គុក
" បាតចៅហ្វាយ!!" នាយវីន
" ចង់ពារយើងមិនឈប់មែនអាឆ្កែលបខាំ!!" ជុងហ្គុកនាយក៏និយាយឡើងរបស់ដែលកូនចៅនាយបានឃើញមុននេះក៏អាចអោយនាយដឹងបាត់ទៅហើយថាអ្នកណាជាមេនៅក្រោយរឿងមួយនេះ
មិនយូរប៉ុន្មានជុងហ្គុកនាយក៏បានធ្វើដំណើរមកដល់ផ្ទះគ្រាន់តែមកដល់ឃើញមុខកូនប្រុសក៏បាត់ហត់តែម្ដងភាពនឿយហត់ទាំងប៉ុន្មានក្នុងថ្ងៃនេះក៏រសាយទៅអស់រលីង
" ប៉ាៗ!!" ថេរជុង
" អា៎ នឹកណាស់កូនប៉ា!!" ជុងហ្គុកនាយប្រុសនឹងលើកកូនបីទៅហើយតែថេរជុងក៏រត់ទៅអោបជើងប៉ាតូចរបស់គេបាត់ជុងហ្គុកវិញនាយឈរឆ្ងលើតែម្ដង
" Awwww!!" ជុងហ្គុកមើលទៅកូនប្រុសទាំងឆ្ងល់មិញឃើញមកទទួលនាយដល់នាយប្រុងនឹងអោបបែរជារត់គេច
" សមមុខ!!" ថេយ៉ុង
" មិចក៏ប៉ាអោបមិនបានចឹង ឈប់ស្រឡាញ់ប៉ាហើយហេស៎!!" ជុងហ្គុក
" ប៉ាៗទើបមកពីក្រៅអូនអត់អោយអោបហេ៎ អាប់ប៉ាប្រាប់អូនចឹងចាំប៉ាៗងូចទឹករួចចាំអោយអោប!!" ថេរជុងក៏និយាយឡើងជុងហ្គុកនាយលឺហើយហួសចិត្តតែម្ដង ចំណែកអ្នកបម្រើនៅជិតនោះវិញក៏សើចតិចៗព្រោះតែថេរជុងនេះគួរអោយស្រឡាញ់ហើយឆ្លាតទៀត
" អោយចឹងចុះ មកពីក្រៅមិនដឹងដើរទៅណាខ្លះមកចង់អោបកូនដឹងទេថាមេរោគអាចឆ្លងទៅកូនបានឆាប់ទៅសម្អាតខ្លួនទៅនឹងអាលមកបញ្ចុកបាយកូន!!" ថេយ៉ុង
" ហួយយ៎ ស្មើរដៃស្មើរជើងគ្នាណាស់ណ៎!!" ជុងហ្គុកនាយនិយាយហើយក៏បានដើរទៅបន្ទប់បាត់ទៅនាយទៅសម្អាតខ្លួននឹងណា
" ថេរជុងទៅអង្គុយនៅលើសាឡុងសិនទៅកូនអាប់ប៉ាទៅធ្វើអីអោយកូនញាំណា!!" ថេយ៉ុង
" បាតអាប់ប៉ា!!" ថេរជុងក៏បានទៅអង្គុយស្ងៀមតាមប៉ាតូចគេប្រាប់ចំណែកថេយ៉ុងក៏ចូលផ្ទះបាយដើម្បីធ្វើម្ហូប
" អ្នកប្រុសមកមានការអ្វីមែនទេ!!" ម៉ែដោះ
" ខ្ញុំមកធ្វើម្ហូបនឹងណាម៉ែដោះ!!!" ថេយ៉ុង
" អួយយ៎ មិនបាច់ទេអ្នកប្រុសចាំខ្ញុំធ្វើវិញណា!!" ម៉ែដោះ
" មិនដឹងជាប្រកែកអីទេម៉ែដោះបើចង់ធ្វើណាក៏អោយធ្វើទៅ!!" ស៊ូសា
" នាងនិយាយអីដឹងខ្លួនទេ!!" លីម៉ា
" នាងកុំចេះ!!" ស៊ូសា
" នេ៎ពួកនាយនិយាយអីហាស៎ស្ងាតមាត់ភ្លាមទៅ!!" ម៉ែដោះក៏ងាកមកថាអោយពួកនាយទាំងពីរ
" អ្ហឺមមៗៗ មោះម៉ែដោះទុកអោយខ្ញុំវិញថ្ងៃនេះខ្ញុំចង់ធ្វើម្ហូបអោយជុងញាំម្ដង!!" ថេយ៉ុងក្រហឹមដើមក៎ដូចជាមានស្លេសជាប់ក៎ហើយក៏និយាយឡើង តែគេក្រហេមមិញនឹងណាពួកនាយទាំងពីរនោះក៏ព្រលឹងចុងសក់ដែលមុននឹងហា៎
" ចាស៎អ្នកប្រុស!!" ម៉ែដោះគាត់ក៏ថយចេញបន្តិចទុកផ្លូវអោយថេយ៌ដើរទៅកន្លែងធ្វើម្ហូប
ថេយ៉ុងក៏បានធ្វើម្ហូបដែរជុងហ្គុកនាយចូលចិត្តហើយនឹងម្ហុបសម្រាប់កូនរបស់គេផងដែរសម្រាប់ថេរជុងគឺអាហាររបៀបក្មេងទៅចំណែកសម្រាប់គេនឹងជុងហ្គុកគឺអាហារបែបចំណូលចិត្តខ្លួនឯងចឹងទៅណា..
" រួចរាល់ហើយម៉ែដោះជួយរៀបដាក់តយកអាហារផងណា!!" ថេយ៉ុងនិយាយហើយក៏បានដើរទៅបន្ទប់ខាងលើបាត់ទៅ គេទៅមើលប្ដីនឹងណាមិចក៏ងូចទឹកយូរម្លេះ
" អួយ៎ នែ៎លោកមិចក៏យូរម្លេះនៀក!!" ថេយ៉ុង
" ទៅហើយៗ!!" ជុងហ្គុក
" មិចក៏យូរម្លេះគ្រាន់តែងូចទឹកសោះនៀកមិនឃើញថេរជុងគេចាំបាយលោកទេហេស៎!!" ថេយ៉ុង
" អួយ៎មានកូនតូចពិតជាយ៉ាប់មែនពិបាកទាំងមើលហើយនៅធ្វើអីតាមចិត្តមិនបានទៀត!!" ជុងហ្គុកនាយនិយាយទាំងមុខស្អុយប៉ែរ យ៉ាប់ហាស៎ពូជុងនេះចង់បានកូនដល់មានកូនធ្វើឯងណា
" សមមុខហើយចង់បានកូនហេស៎នេស៎មើលទៅ ចង់បានកូនអោយចេះមើលកូនផងកុំគិតតែចង់បានហើយមិនចេះមើលកូននោះ!!" ថេយ៉ុង
" ហួយយ៎ មើលកូនមិនស្រួលទេណា!!" ជុងហ្គុក
" ចុះអាពេលធ្វើមិចមិនថាយ៉ាប់ផងទៅ!!" ថេយ៉ុង ចុមហើយចង់យាយពីអីនឹងមិនយល់ទេនៀក ( កុំគិតៗៗ)
" Ok ឯងឈ្នះយើងនិយាយមិនឈ្នះទេ ទៅញាំបាយវិញ" ជុងហ្គុកនិយាយហើយក៏ដើរចុះទៅខាងក្រោមដោយថេយ៉ុងក៏ដើរទៅតាមនាយដូចគ្នា
ពេលវេលាជួបជុំគ្រួសាររបស់គេក៏បានមកដល់ពួកគេបានញាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងមានសេចក្ដីសុខម្នាក់ៗគឺញញឹមរៀងខ្លួនដោយសារតេមានកូនតូចមួយដែលពូកែនិយាយធ្វើអោយប៉ាតូចនឹងប៉ាធំគេងញញឹមមើលមុខគ្នាតែលើកលែងតែមនុស្សម្នាក់ដែលឈរពេបមាត់មិនពេញចិត្តទៅវិញ...
" ជ្រេញណាស់!!" ស៊ូសា
" ស្អីរបស់នាងនឹងឈរពេបមាត់ពេបក៎នៀក!!" លីម៉ា
" នាងកុំមកចេះ!!" ស៊ូសា
" អោយតែចរិកចឹងបានយូរទៅខ្ទាតចេញពីទីនេះមិនខានទេ!!" លីម៉ា
" សម្រាប់យើងគ្មានថ្ងៃឡើយ!!" ស៊ូសា
" ក៏ចាំមើលទៅខ្ញុំថានាងមិនទាន់ស្គាល់អ្នកប្រុសតូចទេចឹងកុំសូវឡើងចាងពេកប្រយ័ត្ន-" លីម៉ា
" ប្រយ័ត្នស្អីនាង!!" ស៊ូសា
" ក៏ដូចជាក្នុងរឿងនោះអីពេលស្រីដណ្ដើមប្ដីណាប្រពន្ធដើមប្រាកដជាមិនទុកមីស្រីប្ដីនឹងឡើយ!!" លីម៉ា
" ចង់ដៀមដាមអោយយើងហេស៎!!" ស៊ូសា
" នាងមានខ្លួនក៏ស្រូបចូលអោយពេញសួតទៅ!!" លីម៉ា
" នាង-" ស៊ូសា
" ស្ងាត់បានហើយពួកនាង!!" ម៉ែដោះ
"......." ពួកនាងមិនមាត់តែមើលមុខគ្នាទៅវិញទៅមក
" នាងនេះទុកយូរទៀតមិនបានទេស្រួលមិនស្រួលហ៊ានធ្វើបាបកូនយើងផងមិនដឹង!!" ថេយ៉ុងនិយាយតិចៗម្នាក់ឯង មើលទៅស្រីបម្រើម្នាក់នេះហាក់មិនចេះខ្លាចសោះចង់និយាយអីក៏និយាយតាមតែចិត្ត
" ស្គាល់ថ្នាំខ្លាំងមិនខានទេនាង ហុឹស៎ !!" ថេយ៉ុងនិយាយទាំងញញឹមចុងមាត់ចាំមើលគេចាប់ការនាងយ៉ាងមិច

To be continued ✨
________________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Opowieści tętniące życiem. Odkryj je teraz