Ep:11 គេចង់យកប៉ាកូន

1K 55 3
                                    


# New day

" ថេរជុងក្រោកមកកូន!!" ថេយ៉ុងហៅកូនប្រុសសំណព្វចិត្តអោយក្រោកពីដំណេកមើលចុះនេះក៏ម៉ោង7ទៅហើយនៅមិនទាន់ក្រោកទៀតបើនៅជប៉ុនណាស្មាន់នេះញាំបាយរួចបាត់ហើយមិនមែននៅគេងចេះទេ
" អ្ហឹម អាប់ប៉ាអូនសុំគេងតិចទៀត!!" ថេរជុងប្រាប់ទៅប៉ាតូចរបស់គេហើយក៏សង្ងំគេងបន្តទៀតថេយ៉ុងឃើញបែបនេះនិយាយពីថាសែនគ្រឺត
" ហុឺយ មើលចរិកចុះគ្មានកាត់រកឯងអីតិចទេច្បាស់ណាស់គ្មានខុសពីអាបុិកជុងនឹងទេ!!" ថេយ៉ុង
" ថាមិចមុននឹង!!" ជុងហ្គុក
" គ្មាន...គ្មានទេ!!" ថេយ៉ុងក្រវីក្បាលញាប់ស្មេរដើម្បីបដិសេធមិនចឹងទេច្បាស់ណាស់ថានាយនឹងចាប់..មាត់របស់គេមិនខានទេបើមាត់រអិលចឹងហ៎
" ថេរជុងចង់ទៅក្រុមហ៊ុនជាមួយប៉ាទេ!!" ជុងហ្គុក
" អូនទៅដែរប៉ាប៉ា!!" ថេរជុង គ្រាន់តែលឺបែបនេះក៏ងើបអង្គុយវឹបហើយនិយាយប្រាប់ទៅប៉ាធំរបស់គេ
" ត្រូវដៃត្រូវជើងគ្នាណាស់ណ៎ លោកកូន!!" ថេយ៉ុងនិយាយទាំងគ្រឺតជាខ្លាំងក្មេងអីទើបនឹងមកលេងប៉ាធំបានមួយថ្ងៃសោះក៏ស្រឡាញ់ប៉ាធំជាងបាត់ទៅហើយ
" វីងវីង!!"
" លោករៀបចំខ្លួនអោយកូនទៅខ្ញុំទៅនិយាយទូរស័ព្ទបន្តិច!!" ថេយ៉ុងក៏ប្រាប់ទៅជុងហ្គុករួចគេក៏ដើរចេញទៅក្រៅនិយាយទូរស័ព្ទបាត់ទៅ
" មោះកូនទៅងូចទឹកណ៎នឹងអាលបានទៅក្រុមហ៊ុនជាមួយប៉ា!!" ជុងហ្គុកក៏លើបីកូនប្រុសរួចហើយយកគេទៅសម្អាតខ្លួនទៅចំណែកថេយ៉ុងងវិញកំពុងនិយាយទូរស័ព្ទ....
" មានការអីមែនទេដាញែល!!" ថេយ៉ុង
( អ្នកប្រុសនៅទីនោះយ៉ាងមិចដែរ បើអ្នកប្រុសមិនស្រួលចិត្តខ្ញុំទៅទីនោះដើម្បីការពារអ្នកប្រុសក៏បានដែរ!!) ដាញែល
" ឯងនិយាយមើលតែយើងនឹងអាយុពិនថេរជុងយ៉ាងអញ្ចឹង កុំបារម្ភអីយើងនៅទីនេះធម្មតាទេអាចការពារខ្លួនបានណាមួយយើងក៏មានខ្នងបង្អែកធំដែរតើ!!" ថេយ៉ុង សម្ដៅទៅលើប្ដីគេជាម៉ាហ្វៀរហ៎
( បាតបើអ្នកប្រុសមានបញ្ហាអីអាចខលមកខ្ញុំបានខ្ញុំនឹងទៅរកអ្នកប្រុសអោយលឿនបំផុត!!) ដាញែល
" យើងដឹងហើយ ផ្ញើរអោយមើលលោកតាផងណា!!" ថេយ៉ុង
( បាតអ្នកប្រុសរឿងនេះកុំបារម្ភអីខ្ញុំមិនដែលភ្លេចនោះទេ!!) ដាញែល
" ចឹងបានហើយ!!" ថេយ៉ុង
( បាតអ្នកប្រុស!!) ដាញែលនិយាយចប់ថេយ៉ុងក៏ចុចបិតបាត់ទៅនិយាយទូរស័ព្ទហើយថេយ៉ុងគេក៏ដើរមកក្នុងបន្ទប់វិញក៏ឃើញថាជុងហ្គុកនាយកំពុងស្លៀកពាក់អោយកូន ងូចទឹកអោយកូនលឿនណាស់ណ៎
" យកកូនទៅអោយចេះមើលកូនផងកុំអោយរបៀបថាយកកូនទៅអោយកូននៅលេងម្នាក់ឯងដើរទៅដើរមកក្នុង office ហ៎!!!" ថេយ៉ុង
" រឿងនេះដឹងស្រាប់ហើយមិនបាច់ប្រាប់ទេ!!" ជុងហ្គុក
" ទៅអោយតែច្បាស់ថ្ងៃនេះខ្ញុំរកទៅទិញរបស់ប្រើប្រាស់ខ្លះមកវិញខ្ញុំចូលទៅយកកូន!!" ថេយ៉ុង
" តាមនឹងទៅចឹង!!" ជុងហ្គុក
" ថេរជុងទៅទោះអាប់ប៉ាហាមកូនមិនអោយដើរទៅណាផ្ដេសផ្ដាស់ទេត្រូវស្ដាប់ប៉ាធំណា!!" ថេយ៉ុង
" បាតអាប់ប៉ា!!" ថេរជុងក៏ឆ្លើយទាំងងក់ក្បាល
" ល្អណាស់ សឺត កុំរពឹសណា!!" ថេយ៉ុងថើបថ្ពាល់កូនហើយក៏និយាយឡើង
" ចឹងតោះថេរជុងពួកយើងទៅក្រុមហ៊ុន!!" ជុងហ្គុក
" តោះប៉ាប៉ា!!" ថេរជុងក៏អោបក៎ជុងហ្គុកជាប់នៅពេលនាយលើពរគេឡើង
" Bye bye ថេរជុង!!" ថេយ៉ុង
" ប៉ាយៗ អាប់ប៉ា!!" ថេរជុងក៏លើដៃ bye ទៅកាន់ប៉ាតូចរបស់គេបន្ទាប់មកជុងហ្គុកនាយក៏បាននាំថេរជុងចុះទៅក្រោមរួចក៏ឡើងឡានទៅបាត់ទៅ
" ហឹមម រៀបចំខ្លួនទៅដើរផ្សារសិន!!" ថេយ៉ុងក៏បានរៀបចំខ្លួនដើម្បីចេញទៅក្រៅ គេមានគម្រោងដើរផ្សារទំនើបហ៎
ក្រោយបានរៀបចំខ្លួនរួចហើយថេយ៉ុងក៏បានយកកាត់ខ្មៅចំនួនពីរសន្លឹកដាក់ទៅតាមខ្លួនចំណែកកាត់ប៉ុន្មានទៀតដាក់នៅក្នុងទូរដែក.....
" អរុណសួរស្តីអ្នកប្រុស!!" ម៉ែដោះ
" អរ៎បាត អរុណសួរស្ដី!!" ថេយ៉ុង
" អ្នកប្រុសចង់ទៅណាដែរចាស៎!!" ម៉ែដោះ
" ខ្ញុំគិតថាទៅក្រៅបន្តិចណាមួយក៏ត្រូវទិញរបស់របរប្រើប្រាស់ខ្លះ!!" ថេយ៉ុង
" ត្រូវការអោយអ្នកបើកឡានជូនទៅទេអ្នកប្រុស!!" ម៉ែដោះក៏សួរទៅកាន់ថេយ៉ុង
" អរ៎មិនបាច់ទេខ្ញុំអាចទៅខ្លួនឯងបាន ចឹងខ្ញុំទៅសិនហើយ!!" ថេយ៉ុងនិយាយហើយក៏ដើរចេញទៅក្រៅហើយយកសោរឡានរួចបើកចេញទៅខ្លួនឯងបាត់ទៅ
" ខ្ញុំអាចទៅខ្លួនឯងបាន ឆឹស៎ !!" ស៊ូសា
" ហើយស្អីរបស់នាងនឹង!!" ម៉ែដោះ
" គឺគ្មានទេម៉ែដោះ!!" ស៊ូសា
" ត្រូវចាំទុកផងថាអ្នកប្រុសគាត់គឺជាប្រពន្ធរបស់ចៅហ្វាយនាងចឹងហើយគួរចេះគោរពផងទៅព្រោះអ្នកប្រុសអាចបណ្ដេញនាងចេញក៏ថាបាន!!" ម៉ែដោះ
" សាក់ទៅខ្ញុំទូលពិតលោកប្រុស!!" ស៊ូសា
" នាងនេះនិយាយមិនស្ដាប់នាងគិតថាលោកប្រុសមកស្ដាប់ពាក្យអត់ប្រយោជន៍របស់នាយហេស៎!!" ម៉ែដោះនិយាយថាអោយនាងហើយគាត់ក៏បានទៅធ្វើការរបស់គាត់ទៅដោយទុកអោយនាងស្រីក្រមុំឈរក្ដៅក្រហាយម្នាក់ឯង
# កាត់មកមើលថេយ៉ុងពេលដើរផ្សារវិញ
" មើលទៅនាងអ្នកបម្រើស៊ូសាស្អីគេនោះដូចជាមិនស្រួលសោះ ហឹស៎ មើលទៅនាងហាក់មិនចេះខ្លាចស្លាប់សោះតែម្ដងមិនអីទេយើងកំដរនាងសិនចុះ!!" ថេយ៉ុងនិយាយតិចៗទាំងញញឹមចុងមាត់
គិតថាគេល្ងង់ហេស៎បើនិយាយអោយខ្លីទៅគេពិនសង្កេតទឹកមុខសត្រូវណាស់ជាពិសេសគឺថាក្រលេកមួយភ្នែកក៏ដឹងពីចរិករបស់មនុស្សទៅហើយ....
" គួរទិញរបស់លេងអោយថេរជុងដែរទេនៀក តិចក៏ទិញតែមិនយកច្រើនទេព្រោះខ្លាចខូចក្មេង!!" ថេយ៉ុងក៏បានរើសរបស់លេងកូនក្មេងមួយចំនួនសម្រាប់ថេរជុងបន្ទាប់មកគេក៏ទៅរើសសម្លៀកបំពាក់វិញម្ដង
ក្រោយបានដើរទិញខោអាវហើយថេយ៉ុងក៏ទៅទិញម្ហូបវិញម្ដងព្រោះថាថ្ងៃនេះគេចង់ធ្វើម្ហូបដោយផ្ទាល់ដៃរបស់គេ.....
" ងាប់ហើយមើលចុះទិញច្រើនណាស់!!" ថេយ៉ុងមើលទៅទំនិញដែលខ្លួនបានរើសនោះគឺថាច្រើនពិតមែន
" ហីយ៉ា នោះជានាងសុីងជូតើ ហឹស៎ ក្រែងទាក់ទងគ្នាជាមួយជុងហ្គុកហេស៎ហើយមកដើរផ្សារជាមួយអ្នកណានឹង!!" ថេយ៉ុងក៏និយាយឡើង
" បងមានការសិនហើយណាថ្ងៃក្រោយមកនាំមកទៀតនេះយកកាតទៅ!!" បុរសនោះ
" ចាស៎បងសម្លាញ់ថ្ងៃក្រោយនាំអូនមកទៀតណា!!" សុីងជូនាងក៏និយាយឡើង
" បងទៅសិនហើយ!!" បុរសនោះ
" ចាស៎ bye bye!!" សុីជូនាង
" ខ្ចិលខ្វល់ ចេញពីនេះទៅដើរលេងសិនចាំទៅយកថេរជុងក៏បានដែរ!!" ថេយ៉ុងក៏បានទៅគិតលុយបាត់ទៅចៃដន្យអីក៏ជួបនឹងសុីងជូនាងមកគិតលុយដូចគ្នា
" របស់ខ្ញុំអស់ប៉ុន្មាន!!" ថេយ៉ុង // សុីងជូ ពួកគេក៏ងាកមើលមុខគ្នាបន្តិច
" អរ៎ នេះជាអតីតលេខារបស់លោកចនតើ!!" សុីងជូ
" ខ្ញុំថានាងច្រឡំហើយខ្ញមិមែនជាលេខាគាត់ទេ គិតលុយទៅរបស់ខ្ញុំអស់ប៉ុន្មាន!!" ថេយ៉ុង
" គឺអស់ 5000$ ចាស៎អ្នកប្រុសចង់គិតជាលុយសុទ្ធឬកាត់ដែរទៅចាស៎!!" បុគ្គលិក
" តែខ្ញុំបានឃើញឯងធ្វើការនៅទៅនោះ!!" សុីងជូ
" បិតមាត់របស់នាងទៅហើយស្ដាប់អោយច្បាស់ខ្ញុំមិនមែនលេខាខ្ញុំជាប្រពន្ធរបស់ ចន ជុងហ្គុក !!" ថេយ៉ុងនិយាយហើយក៏លើកកាតខ្មៅក្រកូលចនមកបង្ហាញនាងអោយបានឃើញបន្ទាប់មកក៏ហុចទៅអោយបុគ្គលិកគិតលុយ
" មិចក៏ឯងមានវា!!" សុីងជូ
" សំណួរឆោតល្ងង់ទុកឆ្លើយខ្លួនឯងទៅ!!!" ថេយ៉ុងក៏យកកាតមកទុកវិញរួចអោយបុគ្គលិកជួយយកកាត់ទៅទុកក្នុងគូតឡានរបស់គេ
" មើលទៅអានេះក្មេងមិនធម្មតាទេ!!" សុីងជូ ហៅគេអីចឹងអត់ល្អស្ដាប់សោះ ហុឹមម គិតទៅបន្ទោសក៏មិនត្រូវដែរបើគ្នាប្រឡងធ្លាក់សីលធម៌ហ៎
" គិតលុយទៅនៅមើលអី!!" សុីងជូ
" ចាស៎ អ្នកនាង ចង់បង់ជាកាតឬលុយសុទ្ធដែរចាស៎!" បុគ្គលិក
" ជាកាត!!" សុីងជូក៏ហុចកាតទៅអោយបុគ្គលិកនោះកាតរបស់នាងជាកាត ធម្មតាប៉ុណ្ណោះមិនដូចថេយ៉ុងនោះទេគឺកាតខ្មៅ
" ចាស៎អ្នកនាងគឺរួចរាល់ហើយទំនិញសរុបរបស់អ្នកគឺអស់ 300$ ចាស៎!!" បុគ្គលិក
" ខ្ញុំចេះមើលហើយមិនបាច់ប្រាប់ទេ!!" សុីងជូនាងក៏កាន់ខោអាវនឹងរូបដែលនាងបានទិញដើរចេញទៅទាំងក្ដៅចិត្ត
ថេយ៉ុងវិញគេក៏បានដើរមកដល់ឡានគេកំពុងតែពិនត្យមើលអីវ៉ាន់ខ្លាចថាខ្វះចៃដន្យអីកញ្ញាសុីងជូរបស់យើងនាងក៏បានចតឡាននៅជិតថេយ៉ុងផងដែរ...
" អុស៎ ជួបគ្នាទៀតហើយគិតទៅណ៎ហុឹមម!!" ថេយ៉ុងក៏និយាយឡើងទាំងក្រវីក្បាលរួចក៏ចុចបូតុងសម្រាប់បិតទ្វាក្រោយរួចក៏ដើរមកកន្លែងបើក
" ឯង!!" សុីងជូនាងក្ដាប់ដៃណែនព្រោះតែចឮខឹងនឹងការឌឺដងរបស់ថេយ៌ជាខ្លាំងមើលឡានរបស់គេចុះវាជាឡានដែលទំនើបហើយក៏ជាឡានម៉ាកល្បីផងដែរតម្លៃវាចង់ចូលលាន $ ឯណ្ណោះ
" ខ្ញុំត្រូវទៅសិនហើយបើអាចកុំអោយជួបគ្នាទៀតអី!!" ថេយ៉ុងនិយាយហើយក៏បើកឡានចេញទៅទាំងញញឹមឌឺអោយនាងផងដែរ
" អាយយ៎ អាក្មេងឡប់!!" នាងទម្រាំជើងទាំងមិនសុខចិត្ត
ថេយ៉ុងគេក៏បានជិះឡានទៅសួនមួយកន្លែង គេបានចំណាយពេលដើរលេងលំហែរកាយពេញសួរនឹងទិញរបស់ញាំដើរមើលសួននោះយ៉ាងសប្បាយរីករាយ...
ក្រោយបានបញ្ចប់ការដើរលេងម្នាក់ឯងហើយថេយ៉ុងក៏បានទៅក្រុមហ៊ុនរបស់ជុងហ្គុកដើម្បីចូលទៅយកថេរជុងនោះអី....មកដល់ក្រុមហ៊ុនរបស់ជុងហ្គុក ថេយ៉ុងគេក៏បានដើរចូលធ្វើអោយបុគ្គលិកម្នាក់ៗភ្ញាក់ផ្អើលជាខ្លាំងព្រោះថាបាត់ថេយ៉ុងយូរណាស់ហើយតើគេទើបនឹងមកពីណាទៅ!???
" នោះជាប្រពន្ធលោកអគ្គនាយកមែនទេ!!"
" អឺមែនហើយខានឃើញយូរមកវិញស្អាតជាមុនទៅទៀត"
" មែនហើយៗ!!"
" ព្រឹកមិញឃើញលោកអគ្គនាយកបីកូនក្មេងមកប្រហែលជាកូនប្រុសរបស់គាត់ហើយមើលទៅ!!"
" ខានមកទីនេះយូរហើយដូចគ្មានប្លែកសោះ!!" ថេយ៉ុងនិយាយហើយក៏ដើរចូលទៅជណ្ដើរប្រអប់ហើយចុចលេខឡើងទៅជាន់របស់ស្វាមីធ្វើការ
មកដល់មុខបន្ទប់ office ក៏លឺសំឡេងស្រីម្នាក់និយាយឡើងថេយ៉ុងគេមិនទាន់ចូលទោនោះទេព្រោះចាំស្ដាប់សិន...
" អាយយ៎ បងជុងហ្គុក ហេតុអីអោយក្មេងមករញ៉េរញ៉ៃចឹងឃើញទេប្រលាក់អូនអស់ហើយ!!" សុីងជូ
" បានហើយឈប់ស្រែកទៅខ្ញុំថ្លង់ណាស់!!" ជុងហ្គុក
" ក្មេងនេះជាអ្នកណាទៅជុង!!" សុីងជូ
" ជាកូនរបស់ខ្ញុំ!!" ជុងហ្គុក
" ជា ជាកូនរបស់បង នេះ បងមានកូនតាំងពីពេលណាជុងហ្គុក!!" សុីងជូ
" ថេរជុងមករកប៉ាមកកូន!!" ជុងហ្គុក
" ប៉ាប៉ា មីងថាអោយអូន!!" ថេរជុងនិយាយទាំងពេបមាត់
" អា៎ៗ កុំយំកូនប៉ាឆ្លាតមិនត្រូវយំទេណា!!" ជុងហ្គុក
" អឹកក៎ ជុងអូនសុំទោសគឺមកពីអូនមិនដឹង!!" សុីងជូ
" ហេមម៎!!" ថេយ៉ុងក៏បើកទ្វាហើយក្រហេមបន្តិចធ្វើអោយជុងហ្គុកនាយរហ័សងាកទៅមើល
" ថេយ៉ុង // ឯង "
" នែ៎អ្នកនាងខ្វះសីលធម៌លើកក្រោយណាជួយនិយាយអោយល្អៗជាមួយក្មេងខ្លះទៅដឹងទេថាក្មេងវាខ្លាចមីងៗមុខយក្សណាស់បើសម្ដីមកចឹងទៀតក្មេងវាកាន់តែខ្លាចយល់ដែរទេ!!" ថេយ៉ុង
" ឯ ឯងថាអោយអ្នកណា!!" សុីងជូ
" ថេរជុងមករកអាប់ប៉ាមកកូនកុំនៅជាមួយប៉ាធំកូនឃើញទេគេចង់វៃកូនហើយ!!" ថេយ៉ុង
" ហិហិ អាប់ប៉ា!!" ថេរជុងក៏រត់ទៅរកប៉ាតូចរបស់គេទាំងពេបមាត់យំនៅពេលប៉ារបស់គេដាក់ចុះភ្លាមក៏ទៅរកអាប់ប៉ារបស់គេភ្លាម
" អូ៎ៗ កុំយំណាកូនសម្លាញ់ចិត្តអាប់ប៉ា!!" ថេយ៉ុង
" នែ៎លោកប្ដីលើកក្រោយណាអូនឈប់អោយយកកូនមកហើយ!!" ថេយ៉ុងក៏និយាយឡើងធ្វើអោយសុីងជូនាងងាកទៅមើលមុខជុងហ្គុកនឹងថេរហ្យុងឆ្លាស់គ្នា
" គឺ បងគ្មានបំណងអោយវាកើតឡើងទេ!!" ជុងហ្គុក
កុំឆ្ងល់មិចបានគេនិយាយអូនបងតាមពិតគ្រាន់តែឌឺដងអោយស្រីរបស់ជុងហ្គុកប៉ូណ្ណោះចំណែកជុងហ្គុកវិញនាយដឹងពីបំណងរបស់ថេរក៏ចាក់បណ្ដោយតាមទៅ
" ទៅនិយាយគ្នាអោយដាច់ស្រាច់ទៅ!!" ថេយ៉ុងក៏ចង្អុលទៅមាត់ទ្វាហើយក៏ដើរទៅអង្គុយនៅលើសាឡុងបាត់ទៅ ជុងហ្គុកវិញនាយក៏ចាប់កាន់ដៃសុីជូទៅនិយាយគ្នានៅខាងក្រៅបាត់ទៅ....
" លើក្រោយណាកូនបើឃើញមីងណាក៏ដោយអោយតែនៅជិតប៉ារបស់កូន កូនត្រូវថាអោយគេហើយស្ដីអោយម៉ងទៅកូន!!" ថេយ៉ុង
" តែ អាប់ប៉ា ថា មិនអោយអូន តមាត់ ជាមួយចាស់ៗ ទេព្រោះ ជាក្មេង មិនល្អ!!" ថេរជុង
" តែពេលខ្លះក៏គួរតែថាអោយដែរកូនកូនឃើញមីងមុននេះទេ!!" ថេយ៉ុង
" បាតឃើញ!!" ថេរជុង
" គឺមីងមុននេះចង់យកប៉ាធំកូនចេញពីអាប់ប៉ាណា ហិហិ អាប់ប៉ាខូចចិត្តណាស់!!" ថេយ៉ុងនិយាយហើយក៏ធ្វើជាយំថេរជុងឃើញប៉ាតូចគេយំបែបនេះក៏ទៅអោបប៉ាតូចគេហើយនិយាយលួង ><
" ហ្វូរ៎ៗ អាប់ប៉ាឈប់យំទៅណាចាំអូនទៅថាអោយមីងកុំអោយយកប៉ាប៉ាទៅណា!!" ថេរជុង
" ហុឹមម អ្ហឹម!!" ថេយ៉ុងក៏ងក់ក្បាល
" សឺត អូនទៅសិនហើយអាប់ប៉ា!!" ថេរជុងចាប់ថើបថ្ពាល់ថេយ៉ុងហើយក៏រត់ចេញទៅខាងក្រៅគេព្យាយាមយកដៃខ្លីៗរបស់បើកទ្វាចេញទៅក្រៅ
" ហឹសៗ ចាំមើលថាមនុស្សចាស់ត្រូវក្មេងស្ដីអោយល្អមើលពិនណាទៅ!!" ថេយ៉ុង ពេលថេរជុងចេញទៅបាត់ថេយ៉ុងក៏ញញឹមចុងមាត់
"........" ថេរជុងក៏បានដើររកជុងហ្គុកនឹងសុីងជូ
" មីងៗឃើញប៉ាអូនទេ!!" ថេរជុង
" រកប៉ាក្មួយមែនទេ ប៉ាក្មួយឈ្មោះអីដែរ!!" បុគ្គលិក
" ប៉ាអូន ឈ្មោះ ឈ្មោះប៉ាគឺហ្គុកៗ!!" ថេរជុង
" នេះកុំប្រាប់ណាថាជាកូនលោកអគ្គនាយក!!" បុគ្គលិក
" អឹក៎ គឺមីងឃើញប៉ារបស់ក្មួយទៅខាងមុខក្រុមហ៊ុនឯណ្ណោះមោះចាំមីងនាំទៅណា!!" បុគ្គលិក
នាងក៏បាននាំថេរជុងចុះទៅជាន់ខាងក្រោមរហីតដល់កន្លែងដែលជុងហ្គុកនាយកំពុងនិយាយគ្នាជាមួយសុីងជូ
" អរគុណណាស់អ្នកមីង!!" ថេរជុងលើកដៃសំពះអរគុណនាងហើយក៏រត់ទៅរកប៉ារបស់គេទៅ
" ចាស៎ ក្មេងតូចឆ្លាតម្លេះឡើងគួរអោយស្រឡាញ់!!" បុគ្គលិក
" មិននឹកស្មាន់ថាក្មេងអាយុពីរឆ្នាំឆ្លាតយ៉ាងនេះសោះ!!" ថេយ៉ុងក៏និយាយឡើងទាំងមើលកូនប្រុសពីខាងលើទៅមុននេះពេលថេរជុងរត់ទៅគេក៏តាមមើលដែរតែពេលឃើញបុគ្គលិកស្រីមកជួយថេរហ្យុងក៏ទៅក្នុងបន្ទប់វីញហើយចាំមើលតាមកញ្ចក់ទៅខាងក្រោមវិញ
" ផាច់ ផាច់!!" ថេរជុងបានរត់ទៅវៃជើងរបស់សុីងជូលឺសូរតែផាច់ៗតែម្ដង
" ថេរជុងនេះមកបានយ៉ាងមិចកូន!!" ជុងហ្គុក
" មីងចង់យកប៉ារបស់អូនឆាប់ទៅអោយងាយៗទៅ!!" ថេរជុង
" មិចនិយាយចឹងក្មួយមីងគ្រាន់តែ-" សុីងជូនិយាយមិនទាន់ចប់ផងក៏
" ហុឹកហា៎ មីងដណ្ដើមប៉ាចេញអាប់ប៉ារបស់អូនមីងជាមនុស្សអាក្រក់ អ្ហឹក៎ហា៎!!" ថេរជុងក៏ស្រែកយំឡើងធ្វើអោយអ្នកនៅជិតនោះងាកមកមើលព្រាត
" មិន មិនមែនចឹងទេក្មួយ!!" សុីងជូ
" ហុឹកហុឹកៗៗ ហា៎!!" ថេរជុង
" ក្មួយឈប់យំទៅណា៎មីងគឺ-" សុីងជូ
" អ្ហឹក៎ៗ ហាហា៎!!" ថេរជុង
" ឈប់យំទៅអាក្មេងឆ្គួត!!" សុីងជូ
" នេះនាង!!" ជុងហ្គុក
" ជុង គឺអូន-" សុីងជូ
" បានហើយបែកគ្នាត្រឹមនេះទៅ តោះកូនទៅក្នុងវិញណា៎!!" ជុងហ្គុកនាយនិយាយហើយក៏លើបីថេរជុងចូលទៅក្នុង
" អូនគ្មានបំណង ទេជុងស្ដាប់អូនសិន!!" សុីងជូ
" ហាមកុំអោយនាងចូលទៅក្នុងអោយសោះ!!" ជុងហ្គុកនាយប្រាប់ទៅសន្តិចសុខហើយក៏ដើរចូលទៅបាត់ទៅ
" ជុង ជុងឈប់សិន!!" សុីងជូ
" លោកអគ្គនាយកហាមមិនអោយចូលទេបាត!!" សន្តិសុខក៏និយាយឡើង
" អាយយយ៎ ព្រោះតែអាក្មេងនឹង!!" សុីងជូនាងនិយាយហើយក៏ដើរចេញទៅបាត់ទៅទាំងម៉ួរម៉ៅត្រូវក្មេងស្ដីអោយថាចង់បានប្ដីគេ ហើយនៅនាយសុំបែកទៀតហុឺយយគួរអោយខឹងៗៗៗៗៗ

To be continued ✨
________________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Where stories live. Discover now