Ep:6 អារម្មណ៍ចម្លែក

865 78 9
                                    


# យប់ឡើង

យប់នេះថេយ៉ុងគេបានឡើងគេងមុនជុងហ្គុកទៅទៀតព្រោះមានអារម្មណ៍ថាល្វើយៗយ៉ាងមិចមិនដឹងចំណែកជុងហ្គុកវិញនាយនៅពិនិត្យការងារសិនបានគេងតាមក្រោយ...
បន្ទាប់ពីបានពិនិត្យការងារដែលច្រើនដូចភ្នំរួចមកជុងហ្គុកនាយក៏ងើបពត់ពែនខ្លួនរួចដើរទៅគ្រែគេងតែ....
" នេះគិតអោយយើងដេកក្រោមគ្រែឬយ៉ាងមិចនៀក!!" ជុងហ្គុកមើលទៅថេយ៌ដែលគេងសឹងតែមួយគ្រែម្នាក់ឯងទៅហើយរាល់ដងដូចមិនចឹងទេ
ដោយមិនគិតច្រើនជុងហ្គុកនាយក៏ដើរទៅជិតគ្រែហើយដាក់ខ្លួនគេងនៅក្បែរថេយ៌នឹងតែម្ដងទៅតែថាដូចជាមានអារម្មណ៍ចម្លែកបន្តិចព្រោះរាល់ដងគេងបែរខ្នងដាក់គ្នាហ៎
" ហុឺយ នែ៎ដេកអោយស្រួលមិនបានហេស៎ចាំបាច់គងយើង!!" ជុងហ្គុកនាយភ្ញាក់ព្រឺតពេលថេយ៌ស្រាប់តែលើកជើងមកគងលើនាយហើយនៅអោបនាយជាប់ទៀតណា
" អ្ហឹមម លោកស្ងាត់ខ្លះមើលមនុស្សងងុយ!!" ថេយ៉ុងនិយាយទាំងសំឡឹងងុលៗស្ដាប់មិនសូវច្បាស់ហើយបិតភ្នែកបន្តគេងទៀតទៅ
" ចម្លែកណាស់!!" ជុងហ្គុកនាយនិយាយតិចៗម្នាក់ឯងនាយក៏គិតដែរថាវាចម្លែកគឺចម្លែកត្រង់ថាគេងបែបនេះគឺកក់ក្ដៅចម្លែកមិនដូចរាល់ដងសោះ
ដោយមិនចង់រំខានដំណេកថេយ៌ជុងហ្គុកនាយក៏សង្ងំគេងទាំងដែលមានថេរអោបស្អិតជាប់ មិនយូរនាយក៏បានគេងលង់លក់ស្កប់ស្កល់បាត់ទៅ......
# Morning
ព្រឹកនេះហាក់ចម្លែកណាស់ព្រោះម៉ោងជិត 8 ទៅហើយនៅមិនទាន់មានអ្នកណាក្រោកទៀតព្រោះថាពួកគេនៀកគេងអោបគ្នាឡើងស្អិតតែម្ដងហើយមើលទៅក្ដីសុខណាស់
" ហ៊ឹម!!" ថេយ៉ុងក្រហឹមដើមក៎តិចៗហើយសសុលខ្លួនចូលទៅទ្រូងមាំរបស់ស្វាមីដើម្បីសង្ងំគេងបន្តទៀតព្រោះតែពន្លឺចាំចូលតាមបង្អួចវារំខានដំណេករបស់គេទើបត្រូវពឹងលើទ្រូងបងប្ដីសិន  ហិហិ
" ហុឺយ នេះម៉ោងប៉ុន្មានហើយ!!" ជុងហ្គុកនាយស្រាប់តែបើកភ្នែកឡើងព្រោះថាមេឃហាក់ដូចជាភ្លឺខ្លាំងមិនដូចរាល់ដងដែលនាយក្រោកនោះឡើយ
" ហឹស៎ នេះយើងគេងបែបនឹងពេញមួយយប់មែនទេ!!" ជុងហ្គុកនាយមើលទៅអ្នកដែលកំពុងសង្ងំគេងក្នុងរង្វង់ដៃនាយទាំងញញឹមឡើយដោយមិនដឹងខ្លួន
" គេងលក់បែបនេះស្អាតណាស់!!" ជុងហ្គុកនាយយកដៃទៅវែកសក់ដែលធ្លាក់បាំងមុខរបស់ថេយ៌នោះចេញពេលនាយធ្វើបែបនេះវារឹតតែធ្វើអោយបេះដូងនាយជ្រួយច្របល់ទៅហើយមើលទៅហាក់ដូចជាកំពុងលោតខុសចង្វាក់
" លោក បេះដូងលោករំខានដំណេកខ្ញុំហើយដឹងទេ!!" ថេយ៉ុងនិយាយឡើងទាំងមុខមិនស្រស់  បេះដូងនាយលោតដឹបៗខ្ទរពេញត្រចៀកគេហើយនៀក
" អឹក៎ យើង យើងត្រូវប្រញាប់ទៅធ្វើការ លែងបានហើយ!!" ជុងហ្គុកនាយក៏រហ័សរកលេសដកខ្លួនចេញទៅបើនៅច្បាស់ជាគាំងស្លាប់មិនខានទេ នេះហេតុអីបេះដូងនាយលោតខ្លាំងម្លេះស្ទឺរធ្លាយចេញមកទៅហើយ
" មុនទៅធ្វើការ ធ្វើអីអោយខ្ញុំញាំសិនចាំទៅ!!" ថេយ៉ុង
" ស្អីគេ នេះមានមើលម៉ោងទេម៉ោង8 ហើយណាបើនៅធ្វើទៀតច្បាស់ជាខកមិនខាន!!" ជុងហ្គុក
" ខ្ញុំបញ្ចារត្រូវតែធ្វើអោយឆាប់!!" ថេយ៉ុងនិយាយទាំងសម្លក់នាយថ្លែរ
" ធ្វើក៏បាន អាងអីគម្រាម!!" ជុងហ្គុកនាយនិយាយហើយក៏ដើរទៅលុបលាងមុខមាត់ជាមុនទើបទៅធ្វើអីអោយអ្នកប្រពន្ធញាំមិនចឹងសម្លុតនាយទៀតលូវហើយ
ឥឡូវនេះហាក់ចម្លែកណាស់ជុងហ្គុកនាយដូចជាខ្លាចថេយ៌យ៉ាងមិចមិនដឹងទេទាំងដែលកាលពីមុនខ្លាំងទៅខ្លាំងមក ឥឡូវនេះណាជុងហ្គុកនាយហាក់ដូចជាធ្វើតាមថេយ៌ច្រើនជាងមុន...
" អាហាររួចរាល់ហើយឆាប់ចុះទៅញាំទៅ យើងត្រូវទៅធ្វើការហើយមិនបាននៅញាំជាមួយទេ!!" ជុងហ្គុកពាក់ក្រវាត់ក៎បណ្ដើរប្រាប់ថេយ៌បណ្ដើរ
" ខ្ញុំ ដឹងហើយ លោកឯងនេះហី នៅញាំបាយព្រឹកជាមួយខ្ញុំរាល់ដងទៅក្រៅតែរហូតសោះ មកខ្ញុំចងអោយ!!" ថេយ៉ុងតបទៅនាយប៉ាច់ៗហើយក៏ចងក្រវាត់ក៎អោយនាយ
" ថ្ងៃនេះនឹកឃើញយ៉ាងមិចចងអោយយើងរាល់ដងមិនចឹង!!" ជុងហ្គុក
" គ្រាន់ តែចង់ ធ្វើអោយតែពិននឹង យ៉ាងមិចមិនពេញចិត្តហេស៎ចឹងខ្ញុំស្រាយវិញ!!" ថេយ៉ុង
" មិនបាច់ទេ យើងទៅធ្វើការហើយ សឺត!!" ជុងហ្គុកនាយនិយាយហើយក៏អោនទៅថើបថ្ពាល់របស់ថេយ៌រួចដើរចេញទៅបាត់ទៅ
" នេះ-" ថេយ៉ុងហាក់គាំងតែម្ដងរកហាស្ដីអីមិនបាន នេះមិចក៏នាយមកថើបគេចឹង
" ហុឺយ នេះយើងទៅថើបគេបានយ៉ាងមិច!!" ជុងហ្គុកនាយអង្គុយក្នុងឡានទាំងមិនយល់ពីខ្លួនឯងហេតុអីក៏ទៅថើបគេចឹងនាយមិនបានតាំងចិត្តទេណាតែហាក់មានអារម្មណ៍ថាចង់ថើបក៏ថើបតែម្ដង
" ឆ្គួតមិនខានទេ!!" ជុងហ្គុកនាយនិយាយទាំងយកដៃមកញីក្បាលទាំងហាក់មានអារម្មណ៍ថាអៀននឹងទង្វើខ្លួនឯងយ៉ាងមិចមិនដឹង
*Skip
__________________
លុះដល់ថ្ងៃបន្តិចថេយ៌ក៏បានរៀបចំខ្លួនទៅក្រុមហ៊ុនរបស់ជុងហ្គុកព្រោះតែមានការហ៎...
" ដឹបប៎ "
" អុស៎ សុំទោសផងលោក!!" ថេយ៉ុង មុននេះដោយសារតែដើរមិនបានមើលមុខទើបធ្វើអោយបុកគេទៅ
" បាតមិនអីទេ!!" ជីមីន
" គឺឯង \\ ជី ជីមីន !!"
" មែន ហើយគឺយើងចង់ថាអ្នកណាទៀតបើយើងកំពុងឈរនៅទល់មុខឯងនឹង!!" ជីមីន
" អួយ៎ ឈប់ៗ កុំមើលមុខយើងតិចទះហើមមុខទៅ!!" ថេយ៉ុងបានប្រាប់ទៅជីមីន
តាមការពិតទីពីរនាក់នេះគេស្គាល់គ្នាតែថាមិនមែនមិត្តរាប់អានគ្នាធម្មតាទេគឺជាមនុស្សដែលជិតស្និតអីចឹងណា៎តែពេលនេះមិនដូចពេលមុនទេ.....
" បានហើយយើងមិនចង់មានរឿងទេគេចផ្លូវទៅយើងប្រញាប់!!" ជីមីន
" ឈប់សិន!!" ថេយ៉ុង
" ហឹមម!!" ជីមីនក៏ងាកមកមើលមុខរបស់គេទាំងឆ្ងល់
" បងណាមជូនយ៉ាងមិចហើយ!!" ថេយ៉ុង
" ក៏នៅរស់ទេ ហើយយ៉ាងមិចមិនសប្បាយចិត្តមែនទេចង់ទៅសម្លាប់គាត់ហេស៎ យើងថាទុកអោយគាត់រស់ទៅអាណិតគាត់ផង!!" ជីមីន
" មិនមែនទេគឺ យើងគ្រាន់តែចង់សួរសុខទុក្ខគាត់ប៉ុណ្ណោះ!!" ថេយ៉ុង
" បើអាច កុំអីល្អជាង!!" ជីមីននិយាយហើយក៏ដើរចេញទៅបាត់ទៅព្រោះតែគេនៅខឹងនឹងថេយ៌ដែលធ្វើអោយបងគេត្រូវពិការជើងមួយរយះធំ
" សុំទោស ពេលនោះយើងគ្មានបំណងអោយវាកើតឡើងទេ!!" ថេយ៉ុង
# flashback to 3 ឆ្នាំមុន
កាលនឹងគឺថាថេយ៌គេបានលួចរត់ចេញពីផ្ទះរបស់គេតែណាមជូនក៏បានតាមទាន់ហើយឃាត់គេមកផ្ទះវិញតែថេយ៌គេមិចនឹងព្រមទៅងាយៗទៅព្រោះបំណងគេគេចង់រត់អោយផុតពីការស្នងដំណែងពីជីតារបស់គេនឹងហើយ...
" ថេយ៌ឆាប់ទៅផ្ទះជាមួយបងវិញទៅ ឯងធ្វើបែបនេះមិនល្អទេ!!" ណាមជូនដែលជាបងជីដូនមួយរបស់ថេយ៌បានព្យាយាមនិយាយលួងលោមអោយថេយ៌ត្រឡប់ទៅវិញតែគេគឺរឹងទទឹងមិនទៅនោះទេ
" ទេ ហេតុអី ហេតុអីទៅបងជាកូនច្បងក្នុងត្រកូលមួយនេះដែរតើហេតុអីក៏បងមិនស្នងដំណែងទៅហេតុអីចាំបាច់តែជាខ្ញុំទៅវិញ!!" ថេយ៉ុង
" ព្រោះតែប៉ារបស់បងមិនមែនជាកូនច្បងនោះអីទើបអ្នកដែលស្នងមិនមែនបង!!" ណាមជូន
" អត់ទេ ដាច់ខាតខ្ញុំមិនធ្វើ ខ្ញុំមិនហាត់ មិនសមអីទាំងអស់!!" ថេយ៉ុងនិយាយហើយក៏រត់ទៅបន្តទៀតតែ
" ថេយ៌ ប្រយ័ត្ន!!" ណាមជូននាយបានរត់ទៅច្រានថេរទៅម្ខាងផ្លូវចំណែកនាយក៏ត្រូវបានឡានបុកពេញទំហឹង
" អឹកក៎!!" ណាមជូននាយត្រូវបានខ្ទាត់ពីកន្លែងកើតហេតុចង់10ម៉ែត្រហើយក៏សន្លប់បាត់ស្មារតីភ្លាមៗបាត់ទៅ
" ហុឹក ហុឹកៗៗ..បងជូន!!" ថេយ៉ុងរត់ទៅរកនាយយ៉ាងលឿនទាំងទឹកភ្នែករហាមគេពិតជារន្ធត់ចិត្តណាស់ព្រោះហេតុការណ៍វាកើតឡើងស្រស់ៗនៅនឹងមុខគេពេក
" ហុឹកហឹកៗៗ បងជូន អ្ហឹក៎ បងកុំកើតអីបងឆាប់បើកភ្នែកមកណាខ្ញុំព្រមហើយ ខ្ញុំឈររត់គេចទៀតហើយ ហឹកក ឆាប់បើកភ្នែកមកបងជូន!!" ថេយ៉ុង អោបនាយជាប់ទ្រូងទាំងយំខ្លាំងៗគួរអោយអាណិតចំណែកម្ចាស់ឡានវិញបានខលហៅឡានពេទ្យមកព្រោះគាត់មិនមានបំណងរត់គេច
ចាប់តាំងពីពេលនោះមកណាមជូននាយត្រូវបានពិបាកជើងព្រោះតែជួយថេយ៌បែបនេះហើយបានជាជីមីនខឹងនឹងថេយ៌នោះ ចំណែកជើងរបស់ណាមជូនវិញគឺត្រូវប្រើរយះពេលយូរទៀតទើបអាចដើរបានថ្វីត្បិតតែវះកាត់រួចមែនតែជើងនាយនៅមិនទាន់រឹងមាំនៅឡើងរហូតមកដល់ពេលនេះគឺនាយនៅអង្គុយលើរទះដដែលទេ.....
ថេយ៌វិញតាំងពីថ្ងៃនោះមកគេបានសន្យាជាមួយណាមជូនថា3ឆ្នាំក្រោយគេនឹងស្នងដំណែងពីលោកតាហើយពេលនេះវាក៏ជិតដល់ថ្ងៃដែលគេត្រូវទៅទីនោះដើម្បីស្នងដំណែងដូចគ្នា
តើជាដំណែងអ្វីទើបថេយ៉ុងមិនចង់ធ្វើ????
# Now
" ខ្ញុំពិតជាគ្មាបំណងពិតមែន!!" ថេយ៉ុងនិយាយទាំងទឹកភ្នែកស្រក់ចុះមកដោយមិនដឹងខ្លួន គេរហ័សជូតវាចេញហើយក៏បន្តដំណើរដើរទៅមុខទៀតគឺថាពេលនេះគេកំពុងតែទៅក្រុមហ៊ុនរបស់ស្វាមីដើរបន្តិចទៀតក៏ដល់ហើយ
" អុស៎ សួរស្ដីអ្នកប្រុស!!" នាយវីនដែលកំពុងមើលការខុសត្រូវបុគ្គលិកនៅជាន់ក្រោកក៏បានឃើញថេយ៌នាយក៏ដើរទៅស្វាគមន៍
" ជុងហ្គុកនៅទេ!!" ថេយ៉ុង
" គឺចៅហ្វាយគាត់កំពុងប្រជុំបាត អ្នកប្រុសមានកិច្ចការសំខាន់ជាមួយចៅហ្វាយមែនទេអ្នកប្រុស!!" នាយវីន
" អត់ទេ គ្រាន់តែមកមើល ចឹងជួយប្រាប់គេផងខ្ញុំចាំនៅក្នុងបន្ទប់គេធ្វើការ!!" ថេយ៉ុងនិយាយហើយក៏ដើរទៅបាត់ទៅ
" ថ្ងៃនេះបើសិនជាសុីងជូនាងមិនមករកចៅហ្វាយបែបល្អបើសិនជាមកវិញ ហុឺយ មិនហ៊ានស្រមៃទេថានឹងមានរឿងអី!!" នាយវីន
ប្រហែលជាកន្លះម៉ោងក្រោយមកការប្រជុំក៏បានរួចរាល់ជុងហ្គុកវិញនាយក៏ប្រញាប់ទៅបន្ទប់ធ្វើការរបស់នាយព្រោះកូនចៅប្រាប់ថាថេយ៉ុងកំពុងចាំនាយ.....
" ក្រាក៎!!"
" មានការអីហេស៎!!" ជុងហ្គុក
" ចុះ ថានាំខ្ញុំទៅពេទ្យនោះអី!!" ថេយ៉ុង
" គឺថាយើងរវល់បាត់ហើយ ចឹងចាំយើងអោយអាវីននាំទៅ!!" ជុងហ្គុក
" មិនបាច់ ខ្ញុំទៅខ្លួនឯងបាន!!" ថេយ៉ុងនិយាយហើយក៏ងើបដើរចេញទៅបាត់ទៅ នេះគេខំមកហើយនាយបែរជារវល់ចឹងខំនិយាយថានាំគេទៅធ្វើអីបើមិនច្បាស់ផង
" នេះ គេ ខឹងយើងហេស៎!!" ជុងហ្គុក
" ឆឹស៎ មនុស្សអី និយាយបាតដៃខ្នងដៃចឹងចាំមើលណាលោកឯងកុំតែមានថ្ងៃទេ!!" ថេយ៉ុងនិយាយហើយក៏ហៅតាក់សុីជិះទៅពេទ្យខ្លួនឯងតែម្ដងទៅមុននឹងខំគិតថាប្ដីនាំទៅទើបមិនជិះឡានសុខចិត្តជិះតាក់សុីមករកមានណាដឹងថាប្ដីចឹង
# មន្ទីពេទ្យ
" សួរស្ដីប្អូន នេះមកពិនិត្យសុខភាពមែនទេ!!" លោកគ្រូពេទ្យ
" បាត គឺខ្ញុំហាក់មានការក្អួតចង្អោរទើបចង់មកពិនិត្យអោយអស់ការសង្ស័យ!!" ថេយ៉ុង
" ចឹងប្អូន មកតាមខ្ញុំមក!!" លោកគ្រូពេទ្យក៏នាំថេយ៌ទៅបន្ទប់ពិនិត្យជំងឺហើយក៏បានធ្វើការអេកូពោះរបស់ថេយ៌ដើម្បីពិនិត្យអោយដឹងថាគេកើតអីនឹងបានពិនិត្យទឹកនោមផងដែរ
ក្រោយពីពនិត្យរួចរាល់ហើយថេរក៏ត្រូវចាំលទ្ធផលប្រហែលជាងកន្លះម៉ោងទៀតទើបដឹងថាគេកើតអ្វីអោយប្រាកដ...
" អុស៎ បានលទ្ធផងហើយមែនទេលោកគ្រូពេទ្យ ចឹងខ្ញុំកើតអីដែរទៅ!!"  ថេយ៉ុង
" គឺថា លោកប៉ាមានមកទេថ្ងៃនេះ!!" លោកគ្រូពេទ្យ
" លោកប៉ាណាទៅគ្រូពេទ្យ ចង់និយាយពីប៉ាខ្ញុំមែនទេគឺគាត់មិនមកទេបាត!!" ថេយ៉ុង
" ហាសហាស គឺមិនមែនទេ ខ្ញុំចង់ និយាយសម្ដៅដល់លោកប៉ា របស់កូន ក្នុង ពោះប្អូនទៅវិញទេ!!" លោកគ្រូពេទ្យ
" កូនក្នុងពោះ នេះ នេះកុំប្រាប់ណាថាខ្ញុំ-" ថេយ៉ុង
" បាត គឺប្អូនកំពុងមានផ្ទៃពោះនេះចូលពីរសប្ដាហ៍ហើយបាត!!" លោកគ្រូពេទ្យ
" ហាស៎ នេះខ្ញុំ ខ្ញុំមានកូនពិតមែនហេស៎ យេស៎ទីបំផុតខ្ញុំជោគជ័យហើយ!!" ថេយ៉ុង
" នេះគឺជាសៀវភៅសម្រាប់អ្នកមានផ្ទៃពោះគឺទុកសម្រាប់មើលដើម្បីថែរក្សាកូនក្នុងផ្ទៃអោយមានសុខភាពល្អ!!" លោកគ្រូពេទ្យក៏បានហុចសៀវភោថែរក្សាកូនអោយទៅថេយ៌នឹងបានហុចក្រដាសអេកូរអោយផងដែរដោយក្នុងនោះគឺឃើញមានដុំឈាមតូចមួយ នោះជាកូនរបស់ថេយ៌នឹងហើយ
" បាតអរគុណ..អឹក៎ លោកគ្រូពេទ្យ គឺថា ខ្ញុំ សុំសួរខ្លះបានទេ!!" ថេយ៉ុង
" បាត បាន!!" លោកគ្រូពេទ្យ
" គឺថា បើខ្ញុំហាត់ក្បាច់ការពារខ្លួនឬអីអ្វីផ្សេងអាចនឹងប៉ះពាល់ដែរទេ!!" ថេយ៉ុង
" គឺវាអាចនឹងប៉ះពាល់ គឺថា អំឡុង ពេលមានពោះបែបនេះគឺត្រូវថែររក្សាសុខភាពអោយបានច្រើនជាពិសេសនោះគឺហាមធ្វើការងារធ្ងន់ៗ!!" លោកគ្រូពេទ្យ
" បាតអរគុណច្រើនលោកគ្រូពេទ្យ ចឹងខ្ញុំសុំលាសិហើយ!!!" ថេយ៉ុងក៏លាលោកគ្រូពេទ្យរួចទៅគិតលុយរួចក៏ហៅតាក់សុីជិះទៅផ្ទះវិញទៅ
# ភូមិគ្រិះចន
មកដល់ផ្ទះវិញថេរស្រឡាំងកាំងតែម្ដងព្រោះឃើញមានក្រុម yakusa ជាច្រើនអ្នកមកឈរតម្រៀបជួរនៅមុខផ្ទះរបស់គេនេះឬមួយក៏...
" នេះមិចក៏ពួកគេមកទីនេះ" ថេយ៉ុងចុះពីតាក់សុីហើយមើលទៅពួកគេទាំងបុកពោះភ័យជាខ្លាំងឬមួយក៏ដល់ថ្ងៃហើយ
" សួរស្ដីអ្នកប្រុស!!"  កូនចៅលោកតាដេកាលដែលជាជីតារបស់ថេយ៌នឹងហើយ នេះពួកគេមកបែបនេះប្រហែលជាមានកិច្ចការអ្វីសំខាន់ហើយ
" ពួកលោកជា-" ថេយ៉ុង
" ពួកយើងគឺជាកូនចៅរបស់លោតាអ្នកប្រុស គាត់បានបញ្ចូនពួកយើងអោយមកទទួលអ្នកប្រុសទៅជប៉ុនបាត!!" កូនចៅ
" ហាស៎ ទៅថ្ងៃនេះហេស៎!!" ថេយ៉ុង
" គឺថា-" កូនចៅ
" ខ្ញុំថាពួកលោកទៅវិញសិនទៅសប្ដាហ៍ក្រោយខ្ញុំនឹងទៅផ្ដាំប្រាប់លោកតាបែបនឹងទៅ!!" ថេយ៉ុង
" ទទួកបញ្ចារអ្នកប្រុស!!" កូនចៅគ្រប់គ្នាស្ដាប់តាមថេយ៉ុងប្រាប់ហើយក៏នាំគ្នាចាកចេញទៅអស់ទៅចំណែកថេយ៌ក៏បានដើរចូលទៅក្នុងផ្ទះទាំងទឹកមុខពុំសូវជាស្រស់ប៉ុន្មានទេ
ដឹងហើយមែនទេថាថេរទទួលបន្តដំណែងអ្វីពីលោកតាគេនោះគឺជាដំណែក yakusa នេះហើយដើមឡើងណាលោកតារបស់ថេយ៌ជាមេ yakusa ធំជាងគេតែពេលនេះគាត់ចាស់ហើយទើបចង់អោយចៅប្រុសគាត់បន្តដំណែងជំនួសវិញម្ដងហើយម្នាក់នោះគឺជា គីម ថេយ៉ុង ដែលជាកូនកាត់កូរ៉េជប៉ុននេះហើយ......
ដោយចឹងហើយបានជាថេយ៌សួរគ្រូពេទ្យថាបើមានការហាត់របៀបបែបនឹងវាអាចនឹងប៉ះពាល់ដល់កូនឬអត់ព្រោះតែគេខ្លាចថាគេហាត់ទៅអាចនឹងធ្វើអោយរលូតកូនបាន...តែបើត្រឹមតែតេស្ដសមត្ថភាពតិចៗគេអាចព្រោះថាគេក៏ធ្លាប់បានហាត់វាដែរគឺគេហាត់តាំងពីអាយុ 6 ឆ្នាំមកម្លេះ កាលនោះគឺគេហាត់កាន់ដាវតែវាជាដាវឈើមិនមែនដាវពិតនោះទេតែក្រោយហាត់បានដល់អាយុ 20 ឆ្នាំគេក៏បានរៀនកាន់ដាវពិតប្រកួតម្ដងតែដោយសារតែហាត់មិនបានប្រយ័ត្នគេក៏ធ្វើអោយដៃគូរហាត់ជាមួយគេនោះបាត់បងជីវិតតាំងពីពេលនឹងមកគេលែងហាត់អ្វីទាំងអស់ថែមទាំងចង់រត់គេចពីការស្នងដំណែងជាច្រើនលើកថែមទៀត......
បន្ទាប់មកក៏ចេះតែកើតរឿងរហូតដល់បងប្រុសជីដូនមួយគេនោះពិការជើងទើបគេយល់ព្រម
" ខ្ញុំក៏បានដូចបំណងអស់ហើយតែហេតុអី ហេតុអីពេលនេះខ្ញុំមិនចង់ចាកចេញពីលោក!!" ថេយ៉ុង ពេលនេះគេក៏អាចមានផ្ទៃពោះហើយតែគេមិនដាច់ចិត្តនឹងចាកចេញពីនាយសោះជាពិសេសគឺលែងលះពីមុនមកគេតែងតែនិយាយថាបើគេមានផ្ទៃពោះពេលណាគេនឹងសុំនាយលែងលះតែពេលនេះគេក៏មានហើយតែគេមិនចង់លែងលះនោះទេ
" ឬ មួយ ក៏ខ្ញុំ ស្រឡាញ់លោក ហើយជុងហ្គុក!!" ថេយ៉ុង

To be continued ✨
____________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Where stories live. Discover now