Ep:16 USB

366 13 0
                                    


{ ក្រោយបានញាំអាហារថ្ងៃត្រង់ជាមួយគ្រួសារួចហើយជុងហ្គុកនាយក៏បានត្រឡប់ទៅធ្វើការវិញបាត់ទៅចំណែលថេរវិញគេក៏បាននាំថេរជុងដើរលេង ព្រោះថាបើនៅតែផ្ទះពេកក៏មិនកើតដែរត្រូវតែនាំកូនដើរខ្លះហើយទើបបាន កាត់មកមើលណាមជូននៅជប៉ុនវិញនាយក៏បានត្រៀមខ្លួនក្នុងការមកប្រទេសកូរ៉េដូចគ្នាព្រោះថាចោលការងារយូរដែរហើយបើមិនមកមើលខ្លះពឹងតែកូនចៅមិចនឹងកើតទៅ }
" លោកតា តើក្មេងនោះជាអ្នកណាទៅ..??" ណាមជូន
" គេជាកូនបំណុល " លោកតាដេកាលក៏និយាយឡើង
" ជាកូនបំណុលថ្មីឬលោកតា " ណាមជូន
" ហុឹមម.." លោកតាគាត់ក៏ងក់ក្បាលតិចៗ ណាមជូនលឺបែបនេះហើយនាយក៏នឹកឃើញគំនិតមួយ
" ចឹងបានខ្ញុំមិនដែលឃើញ អោយគេទៅបម្រើខ្ញុំនៅកូរ៉េល្អទេលោកតា.." ណាមជូន
"........" លោកតាមិនមាត់គាត់មើលមុខណាមជូនបន្តិចហើយក៏និយាយឡើង
" ឯងគិតថាយកគេពីប្រទេសជប៉ុនទៅកូរ៉េគេយល់ព្រមមែនទេ.." លោកតាដេកាល
" តែខ្ញុំចង់យកគេទៅជាមួយ.." ណាមជូន
" ក៏ សាកទៅសួរគេសិនទៅបើគេព្រមយើងក៏តាមនឹង.." លោកតាដេកាល អោយគាត់បង្ខំកូនបំណុលក៏មិនកើតដែរទាល់តែមានការយល់ស្របទាំងសងខាងទើបគាត់អាចសម្រេចក្ដីបាន
" ចឹងខ្ញុំទៅសួរគេ តែលោកតាគេឈ្មោះអី.." ណាមជូន
" ជីន.." លោកតា
" ជីន ចុះនាមត្រកូលនោះលោកតា.." ណាមជូន
" សុខជីន ណាកូមិ.." លោកតា
" អរ៎.." ណាមជូន
" ចាប់អារម្មណ៍គេហេស៎.." លោកតាក៏និយាយឡើងធ្វើអោយណាមជូនរហ័សងាកទៅមើលមុខគាត់
" លោកតាចង់បានន័យថាមិច.." ណាមជូន
" ក៏ឃើញថាឯងសួរនាំពីគេខុសប្លែក..ធម្មតាយើងមិនដែលឃើញឯងសួរនាំពីកូនបំណុលណាដូចជាគេឡើយ" លោកតា
" ខ្ញុំគ្រាន់តែចង់ដឹងពីគេតិចតួចតើលោកតា.." ណាមជូន
" អា៎ៗ ចង់ធ្វើអ៏ក៏ធ្វើទៅ.." លោកតា
" បាត.." និយាយហើយណាមជូននាយក៏ដើរទៅរកជីនបានទៅព្រោះថានាយចង់អោបគេទៅកូរ៉េជាមួយនាយ
" ឯងឈ្មោះជីនមែនទេ.." ណាមជូន
" បាត បាតលោកម្ចាស់.." ជីន
" ឯងចង់ធ្វើការផ្សេងពីនេះទេ.." ណាមជូន
" គឺ គឺ-" ជីនក៏រៀងស្ទាក់ស្ទឺរបន្តិចពេលដែលលឺបែបនេះ តើនាយមានការងារអ្វីឱអោយគេធ្វើផ្សេងពីនេះឬ????
" កុំក្រែងចិត្តអីនិយាយមកយើងចង់ដឹង.." ណាមជូន
" ខ្ញុំក៏ចង់តិចតួចដែរ.." ជីន
" ឯង ទៅកូរ៉េជាមួយយើងទៅឯងមិនបាច់ធ្វើការទាំងនេះទៀតទេ.." ណាមជូន
" តែលោកម្ចាស់-" ជីន
" បើឯងចង់ធ្វើការលំបាកៗទាំងនេះយើងក៏មិនថាដែរ យើងមិនបង្ខំទេបើឯងមិនចង់ទៅ.." ណាមជូន
"........" លឺនាយនិយាយបែបនេះជីនក៏សញ្ចឹងគិតបន្តិចបើគេទៅកូរ៉េជាមួយនាយចុះប៉ារបស់គេនោះគាត់នឹងរស់នៅជាមួយអ្នកណា
{ គិតដល់ត្រឹមនេះជីនក៏ស្រមៃដល់លោកប៉ារបស់គេនឹងទង្វើរបស់គាត់មួយចំនួនដែលគេសឹងតែមិនអាចទទួលយកវាបាន អ្វីដែលរឹតតែធ្វើអោយគេឈឺចាប់នោះគេក្លាយជាកូនបំណុលបែបនេះក៏ព្រោះតែប៉ារបស់គេនឹងហើយ..}
# ស្រម៉ៃ.....
" លោកប៉ា ឈប់ផឹកស្រាទៅវាមិនល្អដល់សុខភាពរបស់លោកប៉ានោះទេ.." ជីន
" ឯងកុំមកចេះប្រដៅក្បាលយើង ខ្លួនយើង យើងចេះគិតខ្លួនឯងហើយ ឯងគិតតែរកលុយមកអោយយើងមកបានហើយ.." លោកណាកូមិ
" ប៉ា តែលុយប្រាក់ខែខ្ញុំវាមិនគ្រប់សម្រាប់សងបំណុលទេហើយនៅថ្លៃទឹកភ្លើងអាហារហូចចុករាល់នេះទៀត.." ជីន ត្រឹមប្រាក់ខែតិចតួចបែកចែកថ្លៃផ្ទះថ្លៃទឹកភ្លើងហើយនៅអាហារសម្រាប់ហូបផងនោះមួយវិញទៀតនៅប៉ារបស់គេយកលុយទៅផឹកស្រានឹងលេងល្បែងទៀតតើអោយគេទប់ទល់ជាប់ឬបើបំណុលក៏កាន់តែកើន
" កុំមកត្អូញដាក់យើង គួរគិតផងទៅថាយើងចិញ្ចឹមឯងដល់ពិននេះវាមិនងាយទេវើយ៎.." លោកណាកូមិ
" ហុឹកៗ ប៉ាក៏គួរតែយល់ដល់ខ្ញុំខ្លះដែរ.." ជីន
" ផាច់!! "
" កុំមកទួញសោកនៅមុខយើង ឯងនេះមិនសមជាកូនយើងសោះអាជីនត្រឹមរកលុយចិញ្ចឹមយើងម្នាក់មិនបានហេស៎ អាកូនចង្រៃ.." លោកណាកូមិ
" ហុឹកកៗ មិនមែនបែបនឹងទេ លោកប៉ា គឺប្រាក់ខែដែលខ្ញុំបានមកវាតិចតួចណាស់បើប៉ាមិនជួយសន្សំ ហុឹកកៗ គឺចាយមិនគ្រប់ទេលោកប៉ាណាមួយក៏ត្រូវដោះបំណុលទៀត.." ជីន
" ឯងតមាត់ជាមួយយើងហេស៎អាកូនចោលម្សៀត.." លោកណាកូមិ
" ប៉ាខ្ញុំ ខ្ញុំខុសហើយ ហុឹកកៗ " ជីន
" យើងនឹងយកឯងទៅដោះបំណុលកូនប្រភេទឯងនេះណាទុកក៏មិនចំណេញដែរ.." លោកណាកូមិ
" ហុឹកកៗ លោកប៉ាកុំអី ហឹកក៎ ប៉ាធ្វើបែបនេះមិនបានទេ.." ជីន
" រឿងអីមិនបាន ព្រោះយើងជាឪឯង យើងធ្វើអីក៏បានដែរវើយ៎.." លោកណាកូមិនិយាយហើយក៏ដើរចេញទៅបាត់ទៅ
" ខ្ញុំមិនទៅទេប៉ា ហុឹកក៎ កុំអោយខ្ញុំទៅអី ហឹកក៎ៗៗ" ជីន
{ ចាប់តាំងពីថ្ងៃនោះមកគេក៏មានអារម្មណ៍ថាប៉ារបស់គេមិនដែលស្រឡាញ់គេម្ដងណាឡើងព្រោះថាតាំងពីថ្ងៃដែលគាត់យកគេអោយមកធ្វើជាកូនបំណុលមកគេមិនដែលឃើញគាត់យកលុយមកលួសគេសូម្បីតែម្ដង..}
# បច្ចុប្បន្ន
" គិតដល់ណាហើយ.." ណាមជូន
" អឹកក៎ គឺខ្ញុំ ខ្ញុំ-" ជីន
" មិនអីទេបើមិនព្រមក៏យើងមិនថាអីដែរ យើងទៅវិញសិនហើយ.." ណាមជូន
" ខ្ញុំ ខ្ញុំព្រមទៅជាមួយលោកម្ចាស់.." ជីនលឺបែបនេះណាមជូននាយក៏អាក់ដំណើរហើយក៏បែកមុខងាកទៅរកជីនវិញ
" ពិតមែនហេស៎.." ណាមជូន
" បាត " ជីន
" ល្អចឹងហើយថ្ងៃនេះមិនបាច់ធ្វើការទេទៅសម្រាកចុះព្រោះថាយើងត្រូវទៅស្អែកនេះ.." ណាមជូន
" បា បាតលោកម្ចាស់.." និយាយហើយជីនក៏ដើរទៅបាត់ទៅ
" មកវិញហើយហេស៎.." លោកតា
" បាត.." ណាមជូន
" គេព្រមទៅជាមួយហើយហេស៎.." លោកតា
" បាតលោកតា តែថាគេមើលដូចជាចង់ទៅដើម្បីគេចបញ្ហាមួយប៉ុណ្ណោះ.." ណាមជូន
" គេគ្មានបញ្ហាអីទេ គ្រាន់តែថាគេមិនចង់នៅទីនេះព្រោះតែគេនៅអន់ចិត្តនឹងប៉ារបស់គេ.." លោកតា
" អន់ចិត្ត រឿងអីទៅលោកតា" ណាមជូន
" ក៏រឿងបំណុលអីនឹងហើយនេះបើមិនព្រោះតែប៉ាគេទេ គេក៏មិនត្រូវបានបញ្ចូនមកទីនេះដែរ.." លោកតា
" អររ៎ ចឹងលោកតាខ្ញុំទៅចំអីវ៉ាន់សិនហើយព្រោះថាត្រូវចេញទៅស្អែកនេះ.." ណាមជូន លោកតាគាត់មិននិយាយតែគាត់ក៏ងក់ក្បាលជំនួយឃើញចឹងហើយណាមជូននាយក៏បានដើរចេញទៅបាត់ទៅ
{ រឿងបំណុលអីនឹងណាសម្រាប់ក្រុម yakusa របស់គាត់វាជារឿងធម្មតាទេណាមួយប្រាប់ឧបត្ថមសម្រាប់ប្រជាជនក្រីក្រវាជារឿងផ្សេងចំណែករឿងប្រាក់បំណុលវាជារឿងផ្សេងគ្នា ហើយចំពោះអ្នកដែលបានខ្ចីហើយបើមិនសងគឺគាត់នឹងអោយម្នាក់នោះឬសាច់ញាតិមកធ្វើទាសករឬកូនបំណុលរបស់គាត់នេះហើយទោះជាគាត់ទទួលកូនបំណុលមកបម្រើគាត់ដោយមិនពេញចិត្តក៏ដោយតែថាវាជាច្បាប់ដែលមានតាំងពីមុនសម័យលោកតាទួតរបស់គាត់ទៅទៀត ដោយបែបនេះហើយគាត់ត្រូវតែធ្វើតាមច្បាប់នេះដើម្បីកុំអោយវាធូររលុងនឹងរលាយបាត់ }
" ជីរូ ជីរូកុំរើអី.." សំឡេងអ្នកបម្រើ
" យើងគ្រាន់តែងូចទឹកអោយឯងទេកុំរើ.." អ្នកបម្រើ
" ហ្ហឹមម ហ្ហាៗៗ.." ជីរូក្រហឹម
" បើនៅតែរើបែបនេះអ្នកប្រុសថេរហ្យុងនឹងខឹងឯងមិនខានទេចាំមើលទៅ.." អ្នកបម្រើ
"........" គ្រាន់តែលឺឈ្មោះថេរហ្យុងភ្លាមជីរូក៏ស្រាប់តែឈប់រើកញ្រ្ចោលហើយសង្ខំស្ងៀមវិញម្ដង និយាយទៅរាល់ពេលដាក់ចំណីរាល់ពេលងូចទឹកគឺថាអ្នកបម្រើតែងតែលើកឈ្មោះថេរមកគម្រាមវារហូត
" អ្ហា៎ ល្អណាស់បែបអ្នកប្រុសថេរនឹងសប្បាយចិត្ត.." អ្នកបម្រើ
" ហុឺយយ មើលទៅលើលោកនេះមានតែចៅយើងមួយទេដែលអាចបំបាកខ្លាកាចសាហាវបានដោយគ្រាន់តែប្រើឈ្មោះរបស់គេ.." លោកតាគាត់និយាយទាំងក្រវីក្បាលហួសចិត្ត មើលចុះសូម្បីតែខ្លាពេលលឺឈ្មោះវាក៏ខ្លាចចុះទម្រាំមនុស្សហ៎
# taehyung pov
" ថេរជុងកុំរត់លឿនពេកកូន ប្រយ័ត្នដួល.." ថេរហ្យុង បាននាំកូនរបស់គេមកដើរលេងនៅតាមសួនដែលនៅទីនោះគឺថាមានអ្នកលក់អាហារច្រើនណាស់ជាពិសេសអាហារសម្រន
" អូនអត់ដួលទេអាប់ប៉ា..ប្រូស៎" ថេរជុង និយាយមិនទាន់ផុតពីមាត់ផងក៏ដួលប្រូស៎ទៅនឹងដីបាត់ព្រោះតែមុននេះគេរត់ទៅបុកជាមួយនឹងបុរសម្នាក់
" ថេរជុង យ៉ាងមិចហើយកូន.." ថេរហ្យុង
" យួយ៎ៗ ណាស់អាប់ប៉ា.." ថេរជុង
" ក្មួយមិនអីទេមែនទេ.." សំឡេងបុរសដែលថេរជិងបានរត់បុកអម្បាញ់មិញក៏និយាយឡើងធ្វើអោយថេរហ្យុងងើយមុខទៅមើលនាយ
" អេឡិច / ថេរ.." ពួកគេទាំងពីរមើលមុខគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើលពិតមែនហើយបុរសមុននេះជាអេឡិចនេះហើយតែថានាយមកពីទីក្រុងឡុងដ៍វិញតាំងពីកាល
" មោះចាំអាប់ប៉ាជួយបោសដីអោយ.." ថេរហ្យុងក៏លើកកូនអោយក្រោកឈរហើយបោសដីចេញពីខោអាវរបស់គេ
" អូនឈឺជង្គង់ណាស់អាប់ប៉ា.." ថេរជុង
" ណក៎ ឃើញទេឈាមហើយនឹងហើយមកពីរត់លឿនមិនស្ដាប់អាប់ប៉ា.." ថេរហ្យុង
" ហិហិ យួយ៎ៗណាស់អាប់ប៉ា ហុឹកកៗ.." ថេរជុង
" អា៎ៗ ឈប់យំចាំអាប់នាំកូនទៅលាងរបួស.." ថេរហ្យុង
" អោយយើងជូនទៅទេ.." អេឡិច
" យើងថាមិនបាច់ទេដឹង តែថាឯងមកកូរ៉េវិញតាំងពីពេលណា.." ថេរហ្យុង
" ទើបតែមកបានពីរថ្ងៃទេ " អេឡិច
" អរ៎ " ថេរហ្យុង
" អេឡិច.." សំឡេងមនុស្សស្រីម្នាក់ក៏បន្លឺហៅឈ្មោះអេឡិចធ្វើអោយទាំងអេឡិចនឹងថេរក៏ងាកទៅមើលព្រមគ្នា អ្វីដែលភ្ញាក់ផ្អើលសម្រាប់ថេរនោះគឺនាងជាមនុស្សស្រីម្នាក់ដែលបានទាក់ទង់គ្នាជាមួយប្ដីរបស់គេហើយនាងនេះហើយដែលគេបានឃើញប្ដីរបស់គេអង្គុយថើបនាងតាំងពីប៉ុន្មានឆ្នាំមុនគឺមុនគេទៅជប៉ុន
" គ្រីតា មិចក៏មកទីនេះ.." អេឡិច
" គ្រីតា.." ថេរហ្យុងក៏ហៅឈ្មោះនេះតិចៗថ្វីត្បិតតែគេស្គាល់នាងមែនតែចាំតែមុខប៉ុណ្ណោះគេមិនបានស្គាល់ឈ្មោះនាងឡើងព្រោះកាលនោះគឺគេបានដាក់ឯកសារនៅលើតុកហើយក៏ដើរចេញទៅវិញបាត់ទៅ
" ឯងធ្លាប់ស្គាល់នាងមែនទេ " អេឡិច
" អត់ទេ " ថេរហ្យុងនិយាយទាំងក្រវីក្បាល ចំពោះគ្រីតាវិញនាងមិនចាំឈ្មោះរបស់ថេរហើយមិនចាំទាំងមុខទៀតព្រោះថាពេលនោះនាងមិនសូវជាចាប់អារម្មណ៍នឹងថេរប៉ុន្មានទេ
" អរ៎ ចឹងយើងណែនាំឯងចុះ នាងឈ្មោះគ្រីតាជាគូរដណ្ដឹងរបស់យើង.." អេឡិច
" អ៎ូ អបអរផងចឹង.." ថេរហ្យុង
" តែថាក្មេងនេះ-" អេឡិច
" ជាកូនយើង " ថេរហ្យុង
" មានកូនបាត់លឿនហា៎ ណ៎.." អេឡិច
" ឯងគួរតែដឹងហើយថាយើងរៀបការប៉ុន្មានឆ្នាំហើយ.." ថេរហ្យុង មិនមែនគេទើបតែរៀបការថ្មីថ្មោងឯណាយូរដែរហើយនឹងហា៎
" បានសិនហើយចឹងយើងកូនទៅលាងរបួសសិន ថ្ងៃក្រោយជួបគ្នា" ថេរហ្យុងក៏លើពរកូនឡើងហើយនិយាយលាអេឡិច
" បាតថ្ងៃក្រោយជួបគ្នា.." អេឡិច និយាយគ្នាហើយថេរហ្យយងក៏ពរកូនដើរចេញទីរកកន្លែងដែលគេបានចតឡានបាត់ទៅ
" គេមុននេះជាអ្នកណា.." គ្រីតា
" អរ៎ គេជាមិត្តជាមួយបងកាលនៅរៀន.." អេឡិច
" ចឹងឬ មើលទៅក្មេងតូចនោះគួរអោយស្រឡាញ់ណាស់.." គ្រីតា
" ហឹស៎ អូនចង់បានកូនហេស៎.." អេឡិច
" ឆ្គួត ពួកយើងមិនទាន់រៀបការទេណា " គ្រីតា
" តែថាយកមុនក៏បានព្រោះពួកយើងក៏កុំតែរៀបការដដែលនឹង.." អេឡិច
" បងនេះ បានហើយពួកយើងទៅផ្ទះវិញទៅ.." គ្រីតានិយាយទាំងថ្ពាល់ក្រហម
" ហឹសសៗ.." ឃើញបែបនេះអេឡិចនាយក៏សើចពេលអៀនចឹងទៅគួរអោយស្រឡាញ់ម្លេះ ពួកគេទាំងពីក៏បានធ្វើដំណើរទៅផ្ទះវិញព្រោះថាមកដើរកម្សាន្តយូរដែរហើយ
*Skip
______________
{ ថេរហ្យុងវិញគេក៏បានបើកឡានទៅមន្ទីពេទ្យដើម្បីអោយពេទ្យលាងរបួសអោយកូនរបួសតិចតួចមែនតែគេចង់យកកូនមកមន្ទីពេទ្យណាមួយត្រូវយកកូនមកពិនិត្យសុខភាពផង }
" ក្រហាយ ណាស់អាប់ប៉ា.." ថេរជុង
" បន្តិចទៀតលែងអីហើយកូន.." ថេរហ្យុង
" ក្មេងតូចមិចក៏ធ្វើមុខចឹងឈឺខ្លាំងមែនទេ " លោកគ្រូពេទ្យ
" អូនអត់ឈឺខ្លាំងទេ វាគ្រាន់តែក្រហាយតិចៗ.." ថេរជុង
" ហឹស៎ ក្មេងតូចនេះគួរអោយស្រឡាញ់ណាស់ ចុះឯណាម៉ាក់ៗក្មួយនោះ" លោកគ្រូពេទ្យ
" នេះហើយបាត នេះជាម៉ាក់ៗអូន តែម៉ាក់ៗអូនគាត់អោយអូនហៅគាត់ថាអាប់ប៉ា.." ថេរជុង
" អូ៎ បានន័យថាប្អូនជាអ្នកពរពោះមែនទេ.." លោកគ្រូពេទ្យ
" អរ៎ បាតពិនមែនហើយ " ថេរហ្យុងនិយាយទាំងញញឹមតិចៗ
" ពិតជាពូកែមែនដែលប្អូនជាប្រុសតែអានពរពោះកូនបាន.." លោកគ្រូពេទ្យ
" លោកគ្រូពេទ្យជួយពិនិត្យសុខភាពអោយគេផងណា៎ព្រោះថាមួយរយះនេះគេដូចជាមិនសូវចង់គេងមិចទេ.." ថេរហ្យុង
" បាតមិនអីទេចាំខ្ញុំពិនិត្យអោយ.." លោកគ្រូពេទ្យ
{ ក្រោយបានលាងរបួសហើយលោកគ្រូពេទ្យគាត់ក៏ចាប់ផ្ដើមជួសឈាមដើម្បីពិនិត្យអោយថេរជុង ចាំមិនយូរប៉ុន្មានលទ្ធផងក៏បានចេញមក..}
" នេះថេរជុងជាអាល់ផាដូចប៉ាគេចឹងហេស៎.." ថេរហ្យុង លទ្ធផលបានចេញមកហើយថេរហ្យុងក៏ពិនិត្យមើលឃើញថាកូនរបស់គេមានសុខភាពល្អទេតែថាគេមានឈាមអាល់ផាដូចជាប៉ាធំរបស់គេ
" បាតពិតមែនហើយ មើលទៅទម្រង់មុខរបស់គេក៏មិនខុសពីប៉ារបស់គេដែលមែនទេ.." លោកគ្រូពេទ្យ
" បាតមែនហើយ..ចឹងខ្ញុំសុំលាសិនហើយលោកគ្រូពេទ្យ" ថេរហ្យុង
" បាត ថ្ងៃក្រោយបើមានបញ្ហាអាចមកបាន.." លោកគ្រូពេទ្យ និយាយហើយថេរហ្យុងក៏បានទៅបង់លុយនៅកន្លែងគិតលុយបើថេរគេទៅពេទ្យរដ្ឋគឺថាគេមិនយកលុយនោះទេតែថាគេមកពេទ្យឯកជនហើយជាពេទ្យដែលអ្នកល្មមៗមិនងាយចូលបានទេព្រោះថាតម្លៃថ្លៃពេទ្យគឺវាខ្ពស់ តែសេវាកម្មល្អលឿនរហ័សទាន់ចិត្តមន្ទីពេទ្យចូលទៅគឺមានរបៀបរៀបរយស្អាតហើយនៅមានម៉ាសុីនត្រជាក់ទៀតគ្រាន់តែចូលដល់ក្នុងភ្លាមក៏មានអារម្មល្អ ឧបករណ៍ប្រើប្រាស់សុទ្ធតែទំនើបៗ គ្រូពេទ្យវិញគឺមានជំនាញច្បាស់លាស់ថែមទាំងមានសញ្ញាប័ត្រត្រឹមត្រូវទៀតផងចឹងហើយបានរៀងថ្លៃហ៎
{ ចេញពីពេទ្យថេរគេក៏ហួសមកផ្ទះតែម្ដងថាចង់ឈានចូលក្រុមហ៊ុនប្ដីដែរតែខ្ចិលហាស៎ នាំកូនមកផ្ទះវិញឡល្អជាងណាមួយគេក៏ចង់ឃើញពីចរិកស្រីបម្រើនោះអោយកាន់តែច្បាស់ផងដែរ មកដល់ផ្ទះថេរក៏ផ្ញើរថេរជុងអោយទៅម៉ែដោះមើលហើយគេក៏ឡើងទៅបន្ទប់ដូចជាអ្វីដែលសង្ស័យមែនព្រោះថាគេបានឃើញស្រីបម្រើននោះកំពុងរុករើរកអ្វីមិនដឹង }
" យើងថាមិនខុស.." ថេរហ្យុងក៏និយាយឡើងទាំងលបមើលនាងដែលកំពុងរើរកអ្វីមិនដឹង
" ស្គាល់យើងតិចពេកហើយស្រីបិសាច.." ថេរហ្យុង
" រកឃើញហើយ.." ស៊ូសានាងនិយាយហើយក៏បានរៀបចំរបស់របស់អោយដូចដើមវិញរួចក៏ដលរចេញមក ឃើញនាងកំពុងតែដើរចេញមកបែបនេះថេរក៏រហ័សទៅលាក់ខ្លួនបាត់ទៅ ស៊ូសានាងមិនបានដឹងឡើយថាថេរបានឃើញនាងៗដើរចុះទៅក្រោមទាំងញញឹមញញែមតែស្នាមញញឹមក៏រលាយព្រោះឃើញថេរជុង
" ម៉ែដោះក្មេងនេះមកតាំងពីពេលណា.." ស៊ូសា
" មួយសន្ទុះហើយ.." ម៉ែដោះ
" ចុះ-" ស៊ូសា
" អ្នកប្រុសឡើងទៅមុននេះឯងហើយយ៉ាងមិច.." ម៉ែដោះ
" តែមិចក៏ខ្ញុំមិនឃើញ.." ស៊ូសា
" ហើយមកសួរយើង យើងមិចនឹងដឹងទៅបើអ្នកប្រុសឡើងទៅមុននឹងឯង.." ម៉ែដោះ
" ប្រហែលជាវាមិនឃើញទេ" ស៊ូសានាងនិយាយតិចម្នាក់ឯង
" មានការអីហេស៎.." ម៉ែដោះ
" អត់ទេខ្ញុំរវល់សិនហើយមានការទៅក្រៅ" ស៊ូសានាងនិយាយហើយក៏ដើរចេញផុតពីរបងផ្ទះបាត់ ទៅណាក៏មិនដឹងតែថាសកម្មភាពរបស់នាងត្រូវបានថតទុកដោយថេរហ្យុងរបស់យើងទាំងអស់នឹងទាំងពីសកម្មភាពនាងរើនឹងសកម្មភាពនាងដើរចេញទៅណានោះ
" យើងសង្ស័យនាងមិនខុសពិនមែននាងប្រាកដជាកូនចៅរបស់នរណាម្នាក់ហើយ.." ថេរហ្យុងនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់បាត់ទៅហើយក៏ទៅមើលកន្លែងនាងរើមុននេះ
" វាជា USB តុកត្តារបស់កូនយើងនាងចង់យកណាស់ក៏យកទៅ.." ថេរហ្យុង គិតហេស៎ថាមនុស្សដូចជាថេរហ្យុងនេះទុករបស់សំខាន់ប្រហែសបែបនេះសុំទោសផងចុះដូចដែលបាននិយាយចឹងគេជាមនុស្សមុឺងម៉ាត់នឹងការងារបំផុតហើយ ទោះថាការងារនោះជាការងាររបស់គេឬការងាររបស់ជុងហ្គុកក៏ដោយក៏គេការពារវាយ៉ាងប្រុងប្រយ័ត្នដែរ
{ ស៊ូសាវិញក្រោយពីនាងបានចេញផុតពីភូមិគ្រិះចនហើយក៏ឃើញមានឡានខ្មៅមួយកំពុងចាំទទួលនាងដែលមិនឆ្ងាយពីភូមិគ្រិះប៉ុន្មាននោះ នាងឡើងឡានហើយឡាននោះក៏បើកចេញទៅបាត់ទៅៗណាក៏មិនដឹងគ្រាន់តែដឹងថាវាអាថ៌កំបាំង ក្រោយបានទៅដល់គោលដៅនាងក៏បានយក USB នោះទៅអោយបុរសចំណាស់ម្នាក់តែមិនដឹងថាជានរណានោះទេ}
" ល្អណាស់.." បុរសចំណាស់នោះក៏និយាយឡើង
" សមត្ថភាពខ្ញុំទៅហើយ លោកប៉ា មិនអាចមើលងាយបានទេ.." ស៊ូសានាងក៏និយាយឡើងទាំងញញឹម ហាស៎បានន័យថាបុរសចំណាស់នោះជាប៉ារបស់នាយចឹងហេស៎
" យកបានដោយងាយបែបនេះយើងដូចជាមិនទុកចិត្តសោះ.." លោកនូគីនេក មែនហើយនេះជាឈ្មោះរបស់គាត់គឺ នូគីនេក ចំណែកឈ្មោះពេញគឺ នូគីនេក មាតូមី ។ ដោយមិនទុកចិត្តគាត់ក៏បានយកកុំព្យូទ័រមកដាក់ឆែកមើលតែម្ដង....
" A B C D E F G H I J k........" ចម្រៀងរៀនព្យព្ចានះនឹងស្រះភាសាអង់គ្លេសបានបន្លឺឡើងជាមួយនឹងរូបតុកត្តា
" ស៊ូសា នូគីនេក នេះជាអីហាស៎យើងអោយយកឯកសារមិនមែនចម្រៀងក្មេងនោះទេ.." លោកនូគីនេក
" ប៉ាតែថាខ្ញុំបានយកពីបន្ទប់វាច្បាស់ណាស់.." ស៊ូសា
" ទៅយកឯកសារនោះអោយបានមិនចឹងទេវានឹងកាន់តែលើសយើងមិនខាន កូនចង់ឃើញវាបានលើសយើងមែនទេឬកូនចង់អោយវង្សត្រកូលយើងធ្លាក់ចុះ.." លោកនូគីនេកក៏មកនិយាយល្អៗដាក់កូនដើម្បីអោយនាងតាំងចិត្តរៀបគម្រោងយកឯកសារនោះមកម្ដងទៀត
" អត់ អត់ទេប៉ាខ្ញុំនឹងយកមកអោយបាន.." ស៊ូសា
" ល្អណាស់ នេះបានសមជាកូនរបស់ប៉ា.." លោកនូគីនេកក៏អោបកូនទាំងញញឹមចុងមាត់
" ចាស៎ប៉ា.." ស៊ូសានាងអោបប៉ារបស់នាងទាំងញញឹម បើតាមសង្កេតទៅនាងមើលទៅមិនមែនជាមនុស្សអាក្រក់អីទេតែមកពីប៉ារបស់នាងនេះហើយជាអ្នកបណ្ដុះបណ្ដាលអោយនាងធ្វើបែបនេះ នាងព្រមធ្វើបែបនេះក៏ប្រហែលព្រោះតែនាងស្រឡាញ់ប៉ារបស់នាងខ្លាំងហើយមើលទៅ

To be continued ✨
_______________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Donde viven las historias. Descúbrelo ahora