Ep:14 ប្រពន្ធកាចជាងខ្លា

482 15 0
                                    


ក្រោយសម្អាតខ្លួនរួចរាល់ថេយ៉ុងគេក៏បានស្លៀកពាក់រួចចូលទៅបន្ទប់របស់ថេរជុងនឹងដាស់គេអោយភ្ញាក់មុននឹងរៀបចំងូចទឹកអោយគេ បន្ទាប់ពីបានរៀបចំខ្លួនអោយកូនតូចហើយថេយ៉ុងគេក៏បានបីថេរជុងចុះទៅខាងក្រោមដើរតម្រង់ទៅតុកអាហារដោយមានជុងហ្គុកនាយអង្គុយចាំជាស្រេច....
" ប៉ាប៉ា!!" សំឡេងក្មេងល្អិតបន្លឺហៅប៉ាធំរបស់គេទាំងញញឹមជុងហ្គុកកាលបើលឺកូនហៅខ្លួនបែបនេះហើយក៏ញញឹមឡើងពព្រាយ
" ចុះមកហើយហេស៎កូនប៉ា មោះ មករកប៉ាមក!!" ជុងហ្គុក ថេយ៉ុងក៏ដាក់កូនចុះដផម្បីអោយគេដើរទៅរកប៉ាធំរបស់គេ
" ឆាប់ញាំបាយអោយលឿនៗទៅក្រែងថ្ងៃនេះមានការប្រជុំសំខាន់ហេស៎!!" ថេយ៉ុង
" Aww មិចក៏ដឹង!!" ជុងហ្គុក
" សំណួរគ្មានចម្លើយ...ព្រោះម្ចាស់ខ្លួនខ្ចិលឆ្លើយយ៉ាងមិចចប់ទេ!!" ថេយ៉ុង
" ឈ្នះទៀត!!" ជុងហ្គុក
"........" ថេយ៉ុងមិនមាត់តែក៏អង្គុយញាំបាយយ៉ាងស្ងៀមស្ងាត់ទាំងភ្នែករបស់គេដៀងមើលទៅស្រីបម្រើឈ្មោះថាស៊ូសាមិនដាច់
( ស្រីបិសាចដូចជានាង ហឹសស៎ ជួបជាមួយយើងមិនខានទេ) ថេយ៉ុងនិយាយក្នុងចិត្តទាំងញញឹមចុងមាត់កុំស្មាន់ថាគេមិនដឹងរឿងអ្វីសោះនោះទោះនាងចង់ធ្វើអីក៏គេដឹងដែរកុំថាឡើងតែគំនិតរបស់នាងតែការគិតរបស់នាងក្នុងចិត្តក៏គេអាចស្មាន់ដឹងមុនដែរ
" ញញឹមអី!!" ជុងហ្គុក
" ញញឹមអីគ្មានទេ!!" ថេយ៉ុង
" តែយើងឃើញណា!!" ជុងហ្គុក
" ថី ញញឹមមិនបានគ្រាន់តែញញឹមខុសច្បាប់ហេស៎!!" ថេយ៉ុង
" សួរផងមិនបានឆ្នាស់នោះឆ្នាស់!!" ជុងហ្គុក
" អាប់ប៉ាឆ្នាស់ណាស់ប៉ាប៉ាអើយ!!" ថេរជុង
" និយាយអីហាស៎ថេរជុង!!" ថេយ៉ុង
" ប៉ាប៉ាដឹងទេ កាលអូននៅ ជាមួយតាយាយ ហាស៎ អូនឃើញអាប់ប៉ាចិញ្ចឹមខ្លា!!" ថេរជុង
" ពិតមែនហេស៎កូន!!" ជុងហ្គុក
" បាត ប៉ាប៉ា ហើយខ្លានោះវាស្ដាប់បង្គាប់អាប់ប៉ាណាស់ដូចអូនចឹងអូនក៏ស្ដាប់បង្គាប់អាប់ប៉ាដែរ ឃើញទេប៉ាប៉ាអូនឆ្លាតដូចខ្លានោះចឹង!!" ថេរជុង
" អឹសស៎ ចប់ហើយកូន នេះយកខ្លួនឯងទៅប្រៀបធៀបនឹងសត្វចឹងហេស៎!!" ជុងហ្គុកចំជាកំពូលកូនពិតមែនហើយនេះ
" កុំរវល់តែស្ដាប់រឿងអត់ប្រយោជន៍ញាំបាយអោយតែលឿនទៅថេរជុងមកអង្គុយជិតអាប់ប៉ា!!" ថេយ៉ុង
" ដូចកូនថាមិនខុស!!" ជុងហ្គុករអ៊ូរតិចៗម្នាក់ឯងតែគិតហេស៎ថាត្រចៀកវៃរបស់ថេយ៌ស្ដាប់មិនលឺ ថេយ៉ុងគេមិនមាត់តែកុំអោយតែមើលភ្នែកសម្លក់មុខនឹងថ្លែរតែម្ដង គួរតែយល់ហើយថាខ្លាកាចតែខ្លានៅស្ដាប់បង្គាប់របស់ថេយ៌គិតទៅមួយណាកាចជាងមួយណាលូវ....
( អួយយ៎ សម្លក់ទៀត!!) ជុងហ្គុកនាយនិយាយក្នុងចិត្តម្នាក់ឯងទាំងព្យាយាមអង្គុយញាំបាយធ្វើធម្មតា
" អាប់ប៉ាមិចអូនអត់ឃើញអាប់ប៉ាកាន់ដាវទៀតចឹង!!" ថេរជុងក៏ងើយមុខទៅសួរអាប់ប៉ារបស់គេ
" ហ្អឹមម!!" ជុងហ្គុកលឺបែបនេះនាយក៏ងាកទៅមើលមុខថេយ៉ុងបែបឆ្ងល់អីគេកាន់ដាវហេស៎
" កូននិយាយអីនឹង!!" ថេយ៉ុង
" កាលនៅមួយលោកតាលោកយាយអូនឃើញអាប់កាន់ដាវរាល់តែថ្ងៃយែពេលមកនេះមិចអត់ អឹប៎!!" ថេរជុងរកតែនិយាយតមិនបានថេយ៉ុងក៏យកដៃមកខ្ទប់មាត់ជិត
" ឈប់និយាយហើយញាំបាយមិនចឹអទេអាប់ប៉ាឈប់អោយកូនអោបទៀតហើយ!!" ថេយ៉ុង
" អត់ទេ អូនឈប់និយាយហើយ តែអាប់ប៉ាកុំឈប់អោយអូនអោបអីណា!!!" ថេរជុង
" អាប់ប៉ាយល់ព្រមចឹងឆាប់ញាំបាយទៅ!!" ថេយ៉ុងក៏អង្គុយបញ្ចុកបាយថេរជុងយ៉ាងស្ងៀមស្ងាត់ដោយគេមិនភ្លេចឆ្លៀតដួសញាំខ្លួនឯងផងដែរ
ក្រោយបានញាំអាហារពេលព្រឹករួចហើយជុងហ្គុកនាយក៏បានធ្វើដំណើរទៅក្រុមហ៊ុនបាត់ទៅចំណែកថេយ៉ុងវិញគេអង្គុយនៅសួនមុខផ្ទះមើលកូនរត់លេង....
" កុំរត់លឿនពេកកូនប្រយ័ត្នដួល!!" ថេយ៉ុងក៏ស្រែកប្រាប់ទៅកូនរបស់គេ ងាប់ហើយជើងខ្លីផងរត់លឿនចឹងដួលរមាលបួនដប់ត្រឡប់លូវហើយ
" អាប់ប៉ាអូនរត់អត់ដួលទេ!!" ថេរជុងក៏ស្រែកប្រាប់ទៅប៉ាតូចគេវិញទាំងដែលកំពុងរត់និយាយមិនទាន់ចប់ស្រួលផងក៏
"ប្រូសស៎"
" អឹស៎ អោយចឹងចុះនឹងហើយរត់លឿនពេក!!" ថេយ៉ុង
" ហិហិ អាប់ប៉ាអូនឈឺ!!" ថេរជុងពេបមាត់យំប្រាប់ទៅប៉ាតូចរបស់គេទាំងដៃចង្អុលទៅជង្គង់ដែលក្រហម
" ព្រោះអ្នកណា!!" ថេយ៉ុង
" គឺអូន!!" ថេរជុង
" នេះហើយមកពីអាប់ប៉ាប្រាប់មិនស្ដាប់ឃើញទេដួលចឹងណា!!" ថេយ៉ុង
" ហិហិ អាប់ប៉ាអូនឈឺជើង!!" ថេរជុង
" ឈប់យំមិនចឹងទេអាប់ប៉ាឈប់ស្រឡាញ់ហើយ នេះគឺមកពីកូនប្រាប់មិនស្ដាប់ចឹងកុំយំ!!" ថេយ៉ុង
" អូន អូនឈប់យំហើយ!!" ថេរជុងយកដៃមកខ្ទប់មាត់នឹងជូតទឹកភ្នែកចេញអោយអស់ព្រោះខ្លាចថាប៉ាតូចគេឈប់ស្រឡាញ់
" មើស៎ អាប់ប៉ាមើលជើងបន្តិច!!" ថេយ៉ុង
" យួយយ៎ ណាស់អាប់ប៉ាអើយ៎!!" ថេរជុង
" ហុឺយយ កូននេះ!!" ថេយ៉ុងក៏លើបីកូនចូលទៅក្នុងផ្ទះមកធ្វើចរិកខ្ចូតៗចឹងនៀកអោយប៉ាតូចខឹងបានប៉ុន្មាននាទីទៅ
ថេយ៉ុងបានលាបថ្នាំកន្លែងក្រហមនោះអោយកូនរួចក៏អង្គុយអានសៀវភៅអោយគេស្ដាប់រហូតដល់គេងលក់ទើបគេពិនិត្យមើលការងារផ្ទាល់ខ្លួនវិញម្ដង គ្មានអ្វីច្រើនក្រៅពីទិន្នន័យប្រាក់ចំណូលនឹងប្រាក់ចំណាយទៅលើប្រជាជននៅកន្លែងដែល ហីស៊ូមិ គ្រប់គ្រងនោះទេ
" ចំណូលខែនេះកើនច្រើនណាស់!!" ថេយ៉ុងក៏និយាយឡើងទាំងញញឹម ឃើញទេថាធ្វើល្អបានល្អនេះណាប្រាក់ចំណូលច្រើនបែបនេះព្រោះតែសមិទ្ធផលរបស់គេដែលលក់ចេញទៅមានអ្នកគាំទ្រច្រើន
" ហុឺយយ តែថេរជុងក៏និយាយត្រូវយើងដូចជាខានកាវដាវយូរថ្ងៃដែរហើយ!!" ថេយ៉ុង ចង់ហាត់ណាស់តែមិនដឹងហាត់នៅណាមើលទៅប្រហែលជាត្រូវរកកន្លែងហាត់ហើយមិនចឹងទេខ្លាចវារឹងដៃពិបាកកាន់
# jimin pov
" ហុឺយយ មិនដឹងជាស្អីទេម៉ាក់នោះអោយរៀបការជាមួយអាបុិកស្លេកនឹងមិនអាណិតកូនទេហីនៀកមិនទាន់ស្គាល់ចរិកច្បាស់ផងវីវការហើយធ្វើបាបឯងងាប់!!" ជីមីន
" តុកតុកៗ!!!"
" ជីមីននៅខាងក្នុងទេកូន!!" លោកស្រីផាក
" បាតម៉ាក់ខ្ញុំនៅខាងក្នុងតើម៉ាក់ចូលមក!!" ជីមីន
" ជីមីនឆាប់រៀបចំខ្លួនទៅកូន!!" លោកស្រីផាក
" Aww មានការអ្វីឬម៉ាក់!!" ជីមីន
" គឺថាបងកូនគេមកទទួលដើម្បីទៅរើសឈុតនឹងណា!!" លោកស្រីផាកក៏ប្រាប់ទៅជីមីន
" បង បងណាទៅម៉ាក់!!" ជីមីន
" ក៏កូនយូននឹងហើយ!!" លោកស្រីផាក
" ហុឺយ ម៉ាក់អោយគេមកយកកូនធ្វើអី!!" ជីមីន
" ក៏ជិតដល់ថ្ងៃរៀបការពួកកូនហើយម៉ាក់អោយបងមកយកកូនទៅរើសឈុតអោយហើយនឹងណា!!" លោកស្រីផាក
" អ្ហឹកក៎ ម៉ាក់ចុះបើគេធ្វើអីកូននោះ!!" ជីមីន ទុកចិត្តមិនបានទេចុះបើនាយនាយមានបំណងអាក្រក់លើគេនោះ
" បានបែបនឹងក៏ល្អ!!" លោកស្រីផាក
" ម៉ាក!!!!!!!" ជីមីនហៅម៉ាក់គេទាំងបង្អូសសំឡេងយ៉ាងវែងអន្លាយ
" Awww ក្រែងមុននឹងក្រោយពួកកូនកុំតែរៀបការដដែលចឹងម៉ាក់មិនបន្ទោសកូនយូនទេបើសិនគេធ្វើអីកូននោះ!!!" លោកស្រីផាក
" នេះម៉ាក់...!!" ជីមីនគាំងតែងតែម្ដងចង់និយាយអីក៏និយាយមិនចេញព្រោះថាអ្នកម៉ាក់គាត់និយាយមកត្រង់ៗល្អពេក
" បានហើយៗឆាប់ទៅរៀបចំខ្លួនទៅកូន!!" លោកស្រីផាក
" បាតម៉ាក់!!" ជីមីននិយាយទាំងមុខស្អុយហើយក៏បែរខ្លួនដើរទៅបន្ទប់ទឹកសម្អាតខ្លួនបាត់ទៅលោកស្រីផាកវិញគាត់ក៏ចុះទៅខាងក្រោមវិញ
ក្រោយបានរៀបចំខ្លួនរួចរាល់ហើយជីមីនក៏បានដើរចុះមកខាងក្រោមហើយក៏ឃើញថាយូនហ្គីនាយអង្គុយចាំជាស្រេចសំខាន់ណាងាកមកមើលមុខគេហើយញញឹមឌឺអោយទៀតចឹងៗអីអ្នកណាទ្រាំបានទៅលោកនេះណាសឹងតែហក់ទៅទះអោយវៀចមាត់នឹងទេ....
" អាលោកឆ្គួត!!" ជីមីនជេរនាយតិចៗហើយក៏ដើរចុះទៅរកម៉ាក់គេទាំងលួចសម្លក់មុខនាយថ្លែរ
" អរ៎ មកហើយហេស៎កូន!!" លោកស្រីផាក
" បាតម៉ាក់!!" ជីមីនធ្វើមុខជូរហើយក៏តបទៅម៉ាក់របស់គេវិញរួចក៏ដើរទៅអង្គុយជិតម៉ាក់របស់គេ
" ចឹងឆាប់ទៅរើសឈុតអោយហើយទៅកូន កូនយូននាំប្អូនទៅជួយមើលប្អូនផងណាកូន!!" លោកស្រីផាក
" បាតអ្នកម៉ាក់!!" យូនហ្គីនិយាយទាំងញញឹមមើលទៅគាត់ហើយក៏ឆ្លៀតងាកមកមើលមុខជីមីនថែមទាំងជីមីនវិញឃើញបែបនេះបានត្រឹមតែខាំមាត់សម្លក់នាយប៉ុណ្ណោះ
" ចឹងល្អហើយកូនឆាប់គ្នាទៅចុះណា!!" លោកស្រីផាក
និយាយហើយពួកនាយក៏បាននាំគ្នាចេញទៅអស់ទៅចំណែកលោកស្រីផាកវិញគាត់អង្គុយញញឹមម្នាក់ឯង រឿងអីមិនញញឹមបើឃើញកូនៗនៅជិតគ្នាបែបនេះសំខាន់ពួកគេជិតរៀបការទៀតផង...
" ញញឹមញញែមរឿងអីនឹងអូន!!" លោកផាក
" ធ្វើដូចមិនដឹងចឹងលោកបងនេះ!!" លោកស្រីផាក
" ហឹស៎ៗ បងគ្រាន់តែសួរអោយតែបាននឹងណា!!" លោកផាក
" ចេះតែមានហើយលោកបងជិតមានចៅស្អែកៗនឹងហើយណា!!" លោកស្រីផាក
មកមើលមួយគូរនៅក្នុងឡាននេះវិញនិយាយពីថាដូចជាមិនត្រូវគ្នាសោះហើយម្នាក់និយាយញោះម្នាក់ពូកែខឹង ហុឺយយ៉ាប់មែន......
" មើលស្អីបើកឡានមើលតែផ្លូវទៅ!!" ជីមីន
" មើលមិនបានមុខមិនបានដាក់ផ្លាកហាមមិនអោយមើលឯណា!!" យូនហ្គី
" លោកឯង-" ជីមីន
" មានការអីហេស!!" យូនហ្គី
" ឆឹសស៎!!" ជីមីនក៏ងាកមុខចេញពីនាយស្អប់ណាស់លោកអើយចូលចិត្តតែអានិយាយញោះនឹងឯង
" ហឹស៎ៗ!!" យូនហ្គីនាយហួសចិត្តនឹងក្មេងនេះណាស់ចរិកក្មេងចឹងធ្វើប្រពន្ធនាយចាំមើលដឹងតែនាយញោះអោយខឹងរាល់ថ្ងៃម៉ង
" អនាគតប្ដីស្អីញោះតែប្រពន្ធចឹងគួរអោយស្អប់ណាស់!!" ជីមីនរអ៊ូរតិចៗម្នាក់ឯងទាំងភ្នែកមើលទៅទេសភាពខាងក្រៅ
មិនយូរប្រមាណគេក៏បានមកដល់ហាងលក់សម្លៀកបំពាក់រៀបការយូនហ្គីនាយចតឡានហើយក៏ទៅបើកទ្វាអោយជីមីនចុះ ( ប្ដីល្អ )
ពួកគេទាំងពីរក៏បានចូលទៅខាងក្នុងហាងហើយដើរមើលឈុតសឹងតែពេញមួយហាងទៅហើយតែមើលទៅជីមីនគេហាក់នៅមិនទាន់រើសបានឈុតណាដែលពេញចិត្តនោះទេ...
" នេស៎ ចង់រើសឈុតអាដាំពេជ្រមែនទេនៀកដើរមើលឡើងពេញហាងទៅហើយនៅមិនត្រូវទៀតហើយ រើសខោអាវមើលតែស្រី!!" យូនហ្គី
" រឿងខ្ញុំទេកុំមកចេះ!!" ជីមីន
" រើសខោអាវណាស់មើលតែខ្លួនឯងជាស្រីពិបាកពេកទៅយករូបមកពាក់តែម្ដងមក!!" យូនហ្គី
" កុំមកនិយាយបញ្ចួសតិចខ្ញុំពាក់មែន!!" ជីមីន
" ចឹងមោះ នៀក មកតាមនេះមកមានរូបច្រើន!!" យូនហ្គី
" នែ៎ លោកខ្ញុំជាប្រុសមិចនឹងអាចពាក់រូបបានទៅចេះតែមាន បានហើយលែងដៃ ខ្ញុំរើសបានហើយទៅគិតលុយបានហើយខ្ញុំប្រញាប់ទៅវិញ!!" ជីមីន
" ឯណាឈុត!!" យូនហ្គី
" យក យកអានេះទៅព្រោះមើលទៅវាក៏ស្អាត!!" ជីមីន
" ចេញពីនេះទៅញអីសិនទេ!!" យូនហ្គី
" ខ្ញុំមិនទៅទេខ្ញុំចង់ទៅផ្ទះ!!" ជីមីន
" មិនដឹងទេចេញពីនេះហើយទៅញាំអី!!" យូនហ្គីនិយាយហើយក៏ដើរចេញទៅកន្លែងគិតលុយបាត់ទៅ
" អ្នកណាថាទៅនោះ នែ៎លោកឈប់សិនមើល!!" ជីមីនដើរតាមនាយពីក្រោយទាំងហៅអោយនាយឈប់តែមើលនាយចុះដើរឡើងលឿន
" យ៉ាងមិច!!" មកដល់កន្លែងគិតលុយយូនហ្គីនាយក៏ងាកមកសួរជីមីន អាណិតក្មេងតាមហៅទេកុំអិខ្ចិលងាកមកឆ្លើយ
" ខ្ញុំមិនបាននិយាយថាទៅឯណាយកខ្ញុំទៅផ្ទះវិញបានហើយ ហើយលោកឯងចង់ទៅណាក៏ទៅៗ!!" ជីមីន
" ស្អីគេយើងអ្នកចេញលុយសោះដូចទ្រង់ពិបាកម្លេះមិនទៅក៏ត្រូវតែទៅដែរ ហៅអោយទៅញាំអីមើលតែគេអោយទៅធ្វើសំណង់ចឹង!!" យូនហ្គី
" លោកឯង!!" ជីមីន
" របស់លោកខ្ចប់រួបហើយចាស៎!!" បុគ្គលិក
" អស់ប៉ុន្មាន!!" យូនហ្គី
" គឺ xxxx ចាស៎!!" បុគ្គលិក
" នេះ!!" យូនហ្គីនាយកហុចកាតទៅអោយនាង ក្រោយគិតលុយរួចរាល់ហើយដូចដែរនិយាយចឹងគឺយូនហ្គីនាយទៅភោជនីយដ្ឋានដើម្បីញាំអាហារនឹងណា
មកដល់ភោជនីយដ្ឋានយូនហ្គីនាយក៏ដើរបណ្ដើរជីមីនចូលទៅតុក VIP ព្រោះថានៅខាងក្រៅមនុស្សច្រើនទើបយករបៀបបន្ទប់តែម្ដងណាមួយមើលទីជីមីនគេក៏មិនសូវជាចូលចិត្តមនុស្សអ៊ូអរដូចគ្នា....
" ចង់ញាំអីក៏កម្មងនឹងទៅមិនបាច់ក្រែងចិត្តទេ!!" យូនហ្គី
" លោកកម្មងទៅ!!" ជីមីន
" ចុះឯងមិនកម្មងរបស់ដែលឯងចូលចិត្តទេហេស៎!!" យូនហ្គីក៏សួរទៅជីមីន នាយអោយគេកម្មងដើម្បីអោយគេរើសម្ហូបដែលគេចូលចិត្តនេះបើអោយនាយកម្មងចឹងនាយមិចដឹងថាគេចូលចិត្តអី
" ខ្ញុំញាំមិនរើសទេ!!" ជីមីន
" ចឹងយើងកម្មងក៏បាន!!" យូនហ្គីនាយកបានកម្មងយកម្ហូបដែលពិសេសជាងគេនៅក្នុងហាងនឹងម្ហូបដែលនាយចូលចិត្តញាំជាប្រចាំផងដែរ
ក្រោកកម្មងរួចហើយបុគ្គលិកក៏បានលើកអាហារសម្រនមកអោយពួកគេប្រហែលជាប៉ុន្មានមុខ ក្នុងចានអាហារនីមួយៗមានបរិមាណមិនច្រើននោះទេគឺមួយល្មមរបៀបថាញាំពីរបីម៉ាត់អស់ខ្លះក៏មួយម៉ាត់អស់
ជាចុងក្រោយអាហារដែលនាយបានកម្មងជាពិសេសក៏បានមកដល់ជីមីនឃើញហើយស្ទើរហារទឹកមាត់ព្រោះទំនងៗពេក
" អាហារមកដល់ហើយឆាប់ញាំទៅ!!" យូនហ្គី
"........" ជីមីនមិនមាត់ក៏ដួសអាហារនោះមកញាំបណ្ដើរដាក់ចូលបានមួយម៉ាត់ក៎..
" ហុឹមម ឆ្ងាញ់ណាស់!!" ជីមីន
" ចឹងចាំលើកក្រោយយើងនាំមកទៀត!!" យូនហ្គី
" ចង់នាំក៏ទៅ!!" ជីមីនឆ្លើយហីៗហាក់មិនខ្វលៀអីបន្តិច
" ចេញពីនេះចង់ទៅដើរលេងអត់!!" យូនហ្គីក៏សួរទៅកាន់ជីមីនថ្ងៃនេះនាយមិនដឹងមិចទេចេះតែចង់បបួលគេដើររហូតនាយក៏មិនយល់ខ្លួនឯងការងារគរដូចភ្នំទម្លាក់អោយកូនចៅអស់កុំអោយតែមើលខ្លួឯងមកអង្គុយញ៉ែរអនាគតប្រពន្ធធ្វើព្រងើយ
" ដើរលេងហេស៎ ខ្ញុំដូចជាខានដើរយូរដែរហើយ តែបើទៅលោកចង់ទៅណា!!" ជីមីន
" ស្រេចតែឯងចង់ទៅណា!!" យូនហ្គី
" ចេះចុះល្ងាចទៅខ្លឹបល្អទេ!!" ជីមីន
" យើងមិនអោយទៅទីនោះទេ!!" យូនហ្គី
" ក្រែងថាអោយខ្ញុំរើសកន្លែងដើរហេស៎!!" ជីមីន
" កន្លែងនឹងគឺហាមដាច់ខាត!!" យូនហ្គី ចង់ទៅខ្លឹបហើយអោយពួកត្រេកកា*នៅទីនោះមើលមកអនាគតប្រពន្ធនាយអោយក្រសែរភ្នែកស្រេកឃ្លានហេស៎ជួយមកបានទេប្រពន្ធស្អាតបែបនេះហួងហែងទើបគេដណ្ដើមមិនបាន
" ហុយ៎ ស្អីទេទៅដើរផ្សារម៉ងទៅចឹង!!" ជីមីន
" ចឹងក៏បានចេញពីនេះយើងនាំទៅ!!" យូនហ្គី
" លោកឯងអីក៏ពិនទំនេរម្លេះ!!" ជីមីន
" ក៏ចង់នាំដើរអោយហើយក្រែងល៎ថាពេលការហើយរវល់មិនបាននាំទៅ!!" យូនហ្គី
" មិចក៏មិចទៅ!!" ជីមីននិយាយហើយក៏បន្តញុកបាយចូលមាត់រហូតព្រោះមិនដឹងនិយាយអីបន្ត
មើលទៅយូនហ្គីនាយដូចជាយកចិត្តទុកដាក់នឹងជីមីនដល់ហើយមិនដឹងថាសម្ដែងឬអារម្មណ៍មួយឆាវទេបើកាលជួបដំបូងនាយថាចង់ប្រដៅគេចេញបើបានជួយម្ដងទៀតតែដល់បានជួបក៏ក្លាយជាគូរដណ្ដឹងហើយឥឡូវក៏ជិតក្លាយជាអនាគតប្រពន្ធនាយឆាប់ៗនេះទៀត
បន្ទាប់ពីញអាហាររួចរាល់ហើយយូនហ្គីនាយក៏បាននាំជីមីនទៅដើរផ្សាររើសរបស់របស់ដែលគេចង់ទិញ បើនិយាយពីជីមីនវិញបានគេចេញលុយអោយចឹងគ្មានក្រែងចិត្តទេរើសយកមើលតែរបស់ណាចង់បានគឺយកតែម្ដងទៅខ្វល់អីលុយអនាគតប្ដីតើមុននឹងក្រោយកុំតែក្លាយជាលុយរួម
" ឯងថាអានេះស្អាតទេ!!" យូនហ្គី
" ក៏ស្អាតតែលោកទិញវាទៅអោយអ្នកណា!!" ជីមីន មូលហេតុដែលគេសួរនោះគឺមកពីរបស់ដែលនាយសួរវាជារបស់អនុស្សាវរីយ៍ ចឹងបានគេចង់ដឹងថានាយទិញអោយអ្នកណាគេ...
" ឯងចង់បានទេ!!" យូនហ្គី
" ទេ!!" ជីមីន
" ចឹងមិនបាច់យកទេ!!" យូនហ្គីនិយាយហើយប្រុងនឹងដាក់របស់ទៅកន្លែងដើមវិញតែក៏លឺសំឡេងហៅនាយ
" បងយូន..."

To be continued ✨
________________________

❤️គំនួចស្នេហ៍ភរិយា💫( បានចេញជាសៀវភៅ✅)Where stories live. Discover now