Ep:5 ប៉ះប្ដីចាប់ខ្វៃ

2.2K 101 2
                                    


# ពេលល្ងាច

" ទើបបែកសង្សារ ពេលផឹកស្រាម៉េចនៅតែល្វីង តាក់ទីងទីងទីងស្រាល្វីងៗអោយចិត្តចង់រាំ សុខចិត្តខូចចិត្តក៏មិននៅរងកម្មស៊ូទ្រាំ..............." ចង្វាក់ភ្លេងបុកខ្លាំងៗព្រោះម្ចាស់ផ្ទះចាក់ស្ទឺរតែរបូតដំបូលផ្ទះមកទៅហើយបើនិយាយពីម្ចាស់ផ្ទះវិញរាំពេញនឹងមិនដឹងក្បាច់ស្អីខ្លះទេនេះអោយបែកវ៉ល់ពេញផ្ទះតែម្ដងហើយសំណាងដែលគ្មានអ្នកនៅផ្ទះជាមួយ
" ហ៊ូរ សប្បាយណាស់ មិនបាច់ទៅខ្លឹបទេចាក់នៅផ្ទះរាំសប្បាយជាង យ៉ូកៗៗ!!" ថេយ៉ុងរាំផងស្រែកផងរលេរល៎អោយពេញនឹងមិនដឹងជាអនាគតប៉ាតូចអ្នកណាគេទេនេះ
កំពុងតែបញ្ចេញក្បាច់រាំងសុខចង្វាក់ភ្លេងក៏ត្រូវបានបិទដោយសារដៃមនុស្សអ្នកបិទ  ម្នាក់នោះគឺគ្មានអ្នកណាឆ្ងាយក្រៅពីចន ជុងហ្គុក ជាស្វាមីរបស់ចន ថេយ៉ុង នឹងឯង..
"??????" ថេយ៉ុងដោយឆ្ងល់ក៏ងាក់ទៅគឺថា
" វ៉ាស៎ លោក!!" ថេយ៉ុងមើលទៅនាយទាំងភ្ញាក់ផ្អើលហើយក៏មានអារម្មណ៍ថាអៀនខ្មាស់នាយខ្លះដែរនេះនាយមកតាំងពីពេលណា
" ហើយវាស្អីឯង នេះចាក់តម្លង់ពេញផ្ទះមិនចេះកោតក្រែងអ្នកនៅជិតខាងខ្លះទេហេស៎!!" ជុងហ្គុកនិយាយទាំងមើលមុខថេយ៌ដោយក្ដីគ្រឺតខ្នាញ់នេះបើនាយរវល់នៅក្រៅដូចរាល់ដងប្រហែលមិនបានមកឃើញសកម្មភាពត្រជាក់ភ្នែករបស់ប្រពន្ធនាយចឹងទេ
" ខ្ញុំ គ្រាន់តែ ធ្វើអោយខ្លួនឯងសប្បាយចិត្តមិនបានហេស៎!!" ថេយ៉ុង មិនទុកយូរនាំតែដាច់ការឈ្លោះគ្នាទើបប្រញាប់តមាត់ជាមួយនាយយ៉ាងរហ័សគ្មានអោយយឺតបន្តិច
" ឯង ចង់មានរឿងមែនទេបានចេះតែធ្វើអីឡប់ៗសឹងតែរាល់ថ្ងៃ!!" ជុងហ្គុកនាយក៏សួរចំកណ្ដាលមុខថេរតែម្ដងតែថាមនុស្សដូចថេយ៉ុងនេះហីព្រមទទួលនោះនិយាយពីថារឹង 9
" ចឹង លោកក៏មិនខុសពីខ្ញុំដែរមនុស្សជាឯណាមកនិយាយជាមួយមកឡប់ដូចខ្ញុំយល់នោះ!!" ថេយ៉ុង
ឃើញហេ៎នេះផែនការរលូនហើយពេលនេះកំពុងតែតឹងសរសៃក៎ដាក់គ្នាម្ដងបន្តិចៗហើយតើគិតទៅណ៎កាថេយ៌នេះពិនណាស់ចាំមើលតិចទៀតឈ្លោះគ្នាហ៊ុយម៉ង....
" ឯង \\ យ៉ាងមិច "
" យើង មិនចង់មានរឿង!!" ជុងហ្គុកនាយនិយាយហើយក៏ដើរចេញតេក៏ត្រូវអាក់ដំណើរព្រោះបានលឺក្មេងខ្លះបន្ទរពាក្យនាយនិយាយមុននឹង
" យើង មិន ចង់ មានរឿង អ៊ែក៎!!" ថេយ៉ុងនិយាយតិចៗទាំងពេបមាត់ស្រាប់តែភ្លាមៗគេងាកទៅក្រោយមានអី
" អឹបប៎ អូយ៎ នែលោកខ្វះកន្លែងឈរណាស់ហេស៎!!" ថេយ៉ុងងាកមកក៏បុកនឹងទ្រូងមាំរបស់នាយស្ទឺរឈាមច្រមុះទៅហើយ
" មាត់ ឯងនេះណា ទុកសុីបាយទៅកុំបុិនរបុិចរបូចពេក!!" ជុងហ្គុកនាយនិយាយទាំងយកដៃមកច្របាច់ចង្ការរបស់ថេយ៌
" អួយយ៎ បានហើយឈឺណា៎!!" ថេយ៉ុងក្រវាសដៃនាយចេញហើយអង្អែលកន្លែងនោះថើរៗចេះមកច្របាច់ដឹងគេឈឺទេហី
" ខ្ញុំ មានការ ទៅក្រៅ ថ្ងៃនេះលោកនៅមើលផ្ទះម្ដងទៅ!!" ថេយ៉ុងក៏ប្រាប់ទៅនាយ តាមពិនគ្មានទៅណាទេគ្រាន់តែចង់ដុតប្ដីលេងតែពិននឹង
" ទៅណា!!" សំណួរសួរគ្មានជាតិសំឡេងរឹងគ្មានទឹកដមអីបន្តិច គ្រាន់តែស្ដាប់គឺថាវាពិបាកត្រចៀកបន្តិចហើយ
" ទៅរក ប្រុសក្មេង!!" ថេរហ្យុងនិយាយនៅចុងប្រយោគតិចៗស្ដាប់ទៅគួរអោយគ្រឺតមែនទែនអ្នកដែលគ្រឺតនោះគឺជាជុងហ្គុកនេះហើយ
" មិនអោយទៅ-" ជុងហ្គុក
" ជុៗៗ  គ្មានសិទ្ធហាមទេ ខ្ញុំប្រញាប់ bye!!" ថេយ៉ុងដោះអាវក្រៅដែលគេពាក់នោះចេញហើយបម្រុងនឹងដើរចេញតែ....
" ឈប់ភ្លាមអ្នកណាអោយឯងពាក់បែបនឹងទៅក្រៅ!!" ជុងហ្គុកនាយខាំធ្មេញគ្រឺតក្រតព្រោះតែប្រពន្ធនាយនេះណាក្បាលរឹងណាស់មើលគេស្លៀកពាក់ចុះ ដំបូងមិនសូវអីទេព្រោះឃើញថាពាក់អាវធំវែងចង់ដល់ក៎ជើងអ្នកណាទៅដឹងលោកពេលដោះអាវធំចេញគឺថាសល់តែអាវស្ដើមមើលធ្លុះដល់សាច់ខាងក្នុងខោរឹបរាងឃើញត្រកៀករីកសាយច្បាស់ៗនឹងភ្នែកតែម្ដង
" អេ៎ ហេតុអីពាក់មិនបាន!!" ថេយ៉ុង
" ឆាប់មកនេះ!!" ជុងហ្គុកនាយទៅចាប់ដៃថេយ៌ហើយអូនឡើងទៅក្នុងបន្ទប់បាត់ នោះគេធ្វើអីនឹង
# បន្ទប់\\\\\\
" អូយ៎ នែលែងដៃខ្ញុំបានហើយនាំខ្ញុំមកទីនេះធ្វើអី!!" ថេយ៉ុងនិយាយទាំងទឹកមុខមិនស្រស់
" ចង់ ទៅរកពួកអាប្រុស ក្នុងបារនោះណាស់ហេស៎វាល្អជាប្ដីណាស់ណាទៅ!!" ជុងហ្គុកនាយសួរទៅថេរទាំងខឹងប្ដីនៅនឹងមុខច្រងរៗមិនមើលទៅមើលប្រុសផ្សេងអីណាខឹងម៉ង
" ប្រុសផ្សេងក៏ល្អ ជាងលោកឯងដែរ តូចញិចសោះ!!!" ថេយ៉ុងនិយាយថាអោយនាយហើយចុងប្រយោគអត់ហ៊ាននិយាយលឺទេខ្លាចនាយវៃ
" និយាយ ម្ដងទៀត!!" ជុងហ្គុក
" ខ្ញុំ អត់បាននិយាយអីផង អោយនិយាយអីម្ដងទៀត!!" ថេយ៉ុងធ្វើជាសួរទៅនាយហាក់ដូចអត់ដឹងអីសោះទាំងដែលមុននេះគេនិយាយដៀមដាមថាអាអីគេនោះតូច
" ពិន ត មាត់បែបនេះប្រដៅចោលម្ដងល្អទេ!!" ជុងហ្គុក
" ដែល រៀនច្បាប់ទេ ស្វាមីដែលវាយធ្វើបាបភរិយាគឺមានទោសអាចនឹងជាប់គុកណាលោកប្ដី!!" ថេយ៉ុងក៏លើកពីច្បាប់មកនិយាយអោយនាយស្ដាប់
" តែគេមិនបានប្រាប់ថាស្វាមីដែលរំលោភប្រពន្ធមានទោសឯណា!!" ជុងហ្គុក នោះចប់បាត់គេលើកហេតុផលមកវិញឡើងអេម៎
" មែនហើយ ហុឺយ នេះលោក!!" ថេយ៉ុងក៏ងក់ក្បាលតិចៗតែក៏រហ័សរត់ទៅឈរឆ្ងាយពីនាយយ៉ាងលឿន
" យ៉ាងមិច!!" ជុងហ្គុកញញឹមឌឺទៅថេយ៌ហើយនៅអាញាក់ចិញ្ចើមទ្រឺតៗទៀតណាចឹងអីបានតែបែកតើចិញ្ចើមនឹង
" អាក្រក់ ជូរ ជាតិ!!" ថេយ៉ុង
" ហើយ ចុះអ្នកណា ដែលបានមនុស្សអាក្រក់ជូរជាតិនេះធ្វើប្ដីទៅណ៎បែបមិនខុសពីគ្នាទេដឹង!!" ជុងហ្គុក
" អាយ៎ អាលោកឆ្គួត!!" ថេយ៉ុង
" បានយើងមិននិយាយៗឡើងចាងណាស់តើចង់ទៅរកប្រុសក្រៅមែនទេចឹងទ្រយើងអោយជាប់សិនទៅ!!" ជុងហ្គុក
" អេ៎ នេះ នេះលោកចង់ធ្វើអី!!" ថេយ៉ុង
" បិទទ្វា រំលោភប្រពន្ធ!!" ជុងហ្គុក អុញ៎នោះមើលចម្លើយគេឡើង...អស់អីនិយាយម៉ងហា៎ ( Nice)
" ហុឺយ៎ លោក កុំ កុំមកជិតខ្ញុំចេញទៅវិញទៅក្រែង ក្រែងមានការនៅក្រៅមែនទេឆាប់ទៅៗ!!" ថេយ៉ុង
" យើងបាននិយាយពីកាល!!" ជុងហ្គុក មែនហើយនាយមានបាននិយាយឯណា៎តាំងពីចូលមកដល់ផ្ទះនាយមិនបាននិយាយផងថានាយមានកិច្ចការនៅក្រៅ
ជុងហ្គុកនាយចេះតែដើរទៅរកថេយ៌ម្ដងជំហ៊ានៗចំណែកថេយ៌វិញកាន់តែថយក្រោយទៅថយក្រោយទៅរហូត...
" អាយយ៎ លោក \\ យ៉ាងមិច ហុឹម៎ "
ជុងហ្គុកនាយបានយកដៃទាំងសងខាងទៅឃុំខ្លួនរបស់ថេរជាប់មិនអោយគេទៅណាបាន...
" ក្រែងចង់ណាមិនចឹង គ្រាន់តែនៅជាមួយប្ដីមិចក៏មិនហ៊ាន!!" ជុងហ្គុកនាយអោនមុខទៅជិតថេយ៌ហើយសួរទោគេទាំងខឹងតែនាយមិនបានកំហកអោយគេទេ
" លោក លោកចេញសិនទៅមកឈរចឹងខ្ញុំហប់ណាស់!!" ថេយ៉ុងព្យាយាមងាកមុខចេញពីនាយព្រោះថាមិនហ៊ានមើលមុខចំទេខ្លាចថាលង់សម្រស់ប្ដីខ្លួនឯង
" ហឹស៎ \\ អាយយ៎ លោក ដាក់ខ្ញុំចុះវិញភ្លាម!!" ជុងហ្គុកនាយញញឹមចុងមាត់បន្តិចហើយក៏លើបីថេយ៌ឡើងតែម្ដងធ្វើអោយថេយ៌ស្រែកឡើងទាំងបុកពោះផឹបៗ
" ផឹបប៎ "
ជុងហ្គុកនាយទម្លាក់ថេយ៌ទៅលើពូកមិនខ្លាំងប៉ុន្មានទេហើយក៏មិនបានន័យថាទម្លាក់ស្រាលៗដែរ  វិនាទីបន្ទាបប់នោះគឺនាយបានឡើងទ្រោមពីលើខ្លួនរបស់ថេយ៌ចំណែកថេយ៌វិញពេលឃើញនាយឡើងទ្រោមលើខ្លួនបែបនេះមុខរកយំតែម្ដង
" លោក!!" ថេយ៉ុងហៅនាយទាំងទឹកមុខកូនឆ្កែគួរអោយអាណិតកែវភ្នែកវិញដូចចងៀយំមិចទេ
" ចង់បានឥឡូវមែនទេអូនសម្លាញ់!!" ជុងហ្គុក នាយឃើញបែបនេះក៏ធ្វផជានិយាយឌឺដងអោយថេយ៌
" ងើបទៅ អឹបប៎!!" ថេយ៉ុងស្ទុះច្រាននាយចេញហើយរហ័សរត់ចូលបន្ទប់ទឹកយ៉ាងលឿនព្រោះថាគេ....
" អ៊ួក  អ៊ួកៗៗ ខិះខិ !!"
" អ៊ួក៎ៗៗ ខិខិ  អ្ហួក៎ ៗៗ!!" គឺថាថេរក្អួតយកៗតែម្ដងមិនដឹងថាកើតអីនោះទេចំណែកជុងហ្គុកវិញនាយឃើញបែបនេះក៏ទៅជួយរឹតខ្នងអោយគេ
" មិនអីទេហេស៎!!" ជុងហ្គុកសួរទៅថេយ៌ទាំងក្នុងចិត្តក៏លួចបារម្ភគេខ្លះដែរនេះកើតអីនឹងមិចក៏ក្អួតចឹងឬមួយក៏មកពីអាចាក់បទភ្លេងមិញនឹងរាំហើយវិលមុខទេដឹងបានក្អួត
" មិន អី ទេ!!" ថេយ៉ុងតបទៅនាយវិញទាំងសំឡេងស្រាលៗព្រោះតែក្អួតឡើងអស់កម្លាំងហើយនិយាយមិនទាន់បានចប់ស្រួលបួលផងក៏...
" អ៊ួក ហឹក៎ មិចក៏ពិបាកម្លេះ អ៊ួកៗៗ ហឹមម!!" ថេយ៉ុង
" ចាញ់កូនហេស៎!!" ជុងហ្គុកក៏ធ្វើជាសួរឌឺអោយថេយ៌នាយដឹងច្បាស់ណាស់ថាថេយ៌ជាប្រុសមិចនឹងអាចមានកូននាយគ្រាន់តែនិយាយបញ្ចួសអោយនឹងហា៎
តែថាពាក្យនាយនិយាយមុននឹងគឺវាជ្រាបដល់ប្រព័ន្ធប្រសាទរបស់ថេយ៌តែម្ដងថេយ៌លឺបែបនេះក៏ញញឹមឡើងតែគេក៏នៅមិនច្បាស់ក្នុងចិត្តដែរ
" ក៏ប្រហែលទេដឹង!!" ថេយ៉ុងតបនឹងនាយហើយក៏លាងមុខលាងមាត់ចេញរួចក៏ដើរចេញទៅក្រៅវិញទាំងលួចញញឹមខ្លះដែរ នេះបើពាក្យនាយនិយាយមុននឹងជាការពិតគេច្បាស់ជាសប្បាយចិត្តរហូតញាំអោយធាត់មិនខាន..
" យើងគ្រាន់តែនិយាយបញ្ចួសអោយទេ!!" ជុងហ្គុក
" ចុះបើសិនវាជាកាពិតលោកគិតយ៉ាងមិច!!" ថេយ៉ុង
" ក៏!!" គាំងព្រោះមិនដឹងនិយាយថាមិច
" ក៏ស្ងាត់ចឹងទៅបើថាគ្មានចម្លើយអោយទេក៏បិទមាត់ទៅ!!" ថេយ៉ុងថាអោយនាយប៉ាច់ៗហើយក៏បើកសោរបន្ទប់រួចចុះទៅក្រោមវិញបើនៅទៀតស្រួលមិនស្រួលវៃប្ដីនេះបាត់លូវហើយ
" ក្អួតចឹងស្អែកទៅពេទ្យពិនិត្យទេ!!" ជុងហ្គុកដើរតាមក្រោយថេយ៌ហើយសួរទៅថេយ៌ព្រោះឃើញគេក្អួតគ្មានមូលហេតុចឹងនាយក៏មានចិត្តបារម្ភដែរ
" លោកនាំខ្ញុំទៅហេស៎!!" ថេយ៉ុងសួរទៅនាយ
" ចាំ ចាំយើងឆ្លៀតនាំទៅ!!" ជុងហ្គុក
" ខ្ញុំ ដូច ជាឃ្លាន អីមិនដឹងទេលោកទៅរកអោយខ្ញុំបន្តិចមកណា៎!!!" ថេយ៉ុងក៏សុំនាយអោយរករបស់នោះមិនអោយគេញាំគេមានអារម្មណ៍ថាសាបៗមាត់
" ឃ្លានអីមិនប្រាប់ផងអោយយើងទៅទិញស្អីកើត!!" ជុងហ្គុកនាយក៏និយាយឡើង អោយនាយទៅទិញហើយខ្លួនឯងអត់ដឹងថាញាំអីហើយនាយមិចនឹងដឹងទៅបើសាមីខ្លួនគេមិនដឹងផង
" ខ្ញុំចង់ញាំរបស់ជូរៗ!!" ថេយ៉ុង
" ហេតុអីទៅរកអានឹងវិញមិនទាន់ញាំបាយផងទៅរករបស់ជូរ មិនទិញអោយទេ!!" ជុងហ្គុក
" ខ្ញុំចង់ញាំអោយស្វាងបន្តិចឆាប់ទៅទិញមកអោយខ្ញុំមកកុំមកចេះតវ៉ា!!" ថេយ៉ុងលើកនេះមិននិយាយស្លូតជាមួយទេតែថាស្រែកថាអោយនាយតែម្ដង ប្រពន្ធឃ្លានហើយក៏ទៅទិញមកនៅតវ៉ាអីតិចថាវៃចោលមិនដឹងប្ដីហា៎
" ទៅក៏បាន ប្រើគេហើយនៅសម្លុតគេទៀត!!" ជុងហ្គុកនាយនិយាយហើយក៏ទាញសោរឡានរួចចេញទៅរកទិញគ្រឿងម្ជូរអោយប្រពន្ធទៅមិនដឹងទេត្រូវគេថាអោយទៀតហើយមើលតែមុននឹងទៅដឹងហើយ
" ទាល់តែថាអោយខ្លះទើបបានមិនចឹងទេរឹងកាច់មិនបាក់!!" ថេយ៉ុងនិយយាហើយក៏ទៅអង្គុយលើសាឡុងទាំងទឹកមុខញញឹមហាក់កំពុងសប្បាយអររឿងអីមួយ មួយសន្ទុះក្រោយមកជុងហ្គុកនាយក៏បានមកវិញល្មម
" អុស៎ នោះមកដល់ហើយតើ" ថេយ៉ុង មើលទៅឡានដែរបើកចូលមកនោះទាំងញញឹមយ៉ាងស្រស់
" Aww មើលមុខចុះគ្រាន់តែទៅទិញម្ជូរអោយប្រពន្ធសោះមុខដូចម៉ែរចែកទ្រព្យមុនស្មើរ!!" ថេយ៉ុងមើលទៅនាយទាំងហួសចិត្ត
ជុងហ្គុកនាយក៏មកដល់វិញទាំងមានម្ជូរក្នុងដៃសំខានទឹកមុខគឺថាអស់និយាយម៉ងសឹងតែជូរជាងអាម្ជូរទិញមកនឹងទៀតព្រោះថា....
# flashback
មកដល់ហាងលក់ម្ជូរជុងហ្គុកនាយក៏ចតឡានហើយដើរចូលទៅទិញ  សូមប្រាប់ចុះណា៎មិនមែនហាងនៅតាងចិញ្ចើមផ្លូវឬហាងតូចៗទេនាយចូលទិញនៅហាងល្បីដែលជាហាងមានម្ជូរគ្រប់មុខតម្លៃក៏វាក៏សមរម្យមិនថោកក៏មិនថ្លៃពេក....
" អូ៎ សួរស្ដីលោកចន នេះមកទិញគ្រឿងម្ជូរអោយភរិយាមែនទេឬមួយក៏កំពុងចាញ់កូនជំនួសភរិយាទៅចាស៎!!" ម្ចាស់ហាងសួរទៅនាយទាំងញញឹមព្រោះអ្នកណាមិនដឹងទៅថាកូនប្រុសត្រកូលចនបានរៀបការរួចហើយនោះ
" ទិញ ទិញរបស់ជូរៗតែកុំជូរពេកមានទេ!!" ជុងហ្គុក លើកទីមួយហើយដែលគាត់ចូលហាងចឹងៗទើបមិនសូវដឹងហ៎
" អ៎ូ ចាស៎គឺមាន លោកចនចង់បានអ្វីខ្លះសូមមកមើលខាងនេះមកចា៎!!" ម្ចាស់ហាង ធម្មតាអ្នកធំមកម្ចាស់ហាងតែងចេញមុខមកទទួលចឹងហើយមែនហេ៎
"........." ជុងហ្គុកនាយមិនមាត់ក៏ដើរទៅតាមម្ចាស់ហាងនោះហើយក៏ឃើញថាមានច្រើនមុខណាស់
" ចង់បានមួយណាដែលលោកចនចាស៎" ម្ចាស់ហាង
" ធម្មតាមនុស្សដែលសាបមាត់គេតែងញាំអី!!" ជុងហ្គុកសួរទៅម្ចាស់ហាងនោះទាំងឆ្ងល់នាយពិតជាមិនដឹងថាគួរទិញអីនោះទេនេះបើអោយនាយរើសណាច្បាស់ជាអស់មួយហាងលូវហើយ កុំមកចង់ហក់ហ៎ស្គាល់ចន ជុងហ្គុកហេ៎
" ហិហិ នេះបែបជាលើកទីមួយហើយ គឺថាធម្មតាសម្រាប់អ្នកចាញ់កូនគឺតែញាំរបស់ដែលជូរខ្លាំងតែបើសាបមាត់អីបែបនឹងប្រហែលជាត្រូវយកស្រ្តបឺរីហើយចាស៎!!" ម្ចាស់ហាង
" ចឹងរៀបចំមក សម្រាប់មនុស្សម្នាក់បានហើយ!!" ជុងហ្គុក
" ហីយ៉ា លោកចននេះពិតជាសមជាស្វាមីល្អមែនចេះយកចិត្តភរិយាគួរអោយច្រណែនភរិយាលោកចនណាស់នៀក!!" ម្ចាស់ហាងនាងនិយាយទាំងញញឹមធម្មតានាយតែរួសរាយដាក់គ្រប់ភ្ញៀវទាំងអស់នឹងទើបចេះតែនិយាយលេងដើម្បីអោយបរិយាកាសរីករាយទៅណា ថាហើយនាងក៏បានទៅរៀបចំស្រ្តបឺរីនោះដោយផ្ទាល់តែម្ដងព្រោះជាភ្ញៀរពិសេសផងណា៎ទើបត្រូវផ្គាប់ចិត្តបន្តិច
" ហុឺយ បើដឹងថាមកទិញអោយឯងវេទនាបែបយើងមិនមកទេ!!" ជុងហ្គុកនាយនិយាយទាំងមុខមិនស្រស់
មិនយូរប៉ុន្មានរបស់ដែលនាយកម្មងក៏បានរួចរាល់នាយប្រញាប់គិតលុយហើយក៏ចេញទៅឡានយ៉ាងលឿនព្រោះតែជួបនឹងអ្នកដំណើរខ្លះគឺ....
" អួយ៎ នេះលោកចនមកហាងម្ជូរដោយផ្ទាល់ ស្លាប់ហើយហាងនេះប្រាកដជាត្រូវលក់អស់ក្នុងមួយល្ងាចនេះមិនខាន!!"
" Wow មើលចនជាស្រ្តបឺរីតើគាត់ទិញជាកាដូរអោយភរិយាគាត់មែនទេ ហួយ៎គួរអោយច្រណែនណាស់!!"
" មែនហើយចំណែកការរៀបចំវិញមើលចុះ sweet តែម្ដងហើយ!!!"
" ត្រកូលចនជិតមានសមាជិកថ្មីហើយ!!"
" ឯងពិតជានាំទុក្ខដល់យើងណាស់គីម ថេយ៉ុង!!" ជុងហ្គុកនាយនិយាយហើយក៏បើកឡានចេញទៅលោកអើយនាយស្ទឺរថបទ្រូងស្លាប់គ្រាន់តែមកទិញម្ជូរអោយប្រពន្ធសោះស្ទឺរតែមានរំជួយផែនដី
# Now
" នេះរបស់ឯង!!" ជុងហ្គុកនាយអោយស្រ្តបឺរីនោះអោយទៅថេយ៌ទាំងមុខមិនស្រស់ព្រោះតែធុញនឹងការចេញទៅខាងក្រៅហើយលឺមនុស្សជាច្រើននិយាយពីនាយពេក
" ទៅលាងអោយខ្ញុំបន្តិចមក!!" ថេយ៉ុង
" ប្រើយើង!!" ជុងហ្គុក
" មួយផ្ទះនៅតែពីរអ្នកអោយប្រើអ្នកណា!!" ថេយ៉ុង
"......." ជុងហ្គុកនាយឈប់និយាយហើយក៏យកទៅលាងម៉ងទៅបើនៅនិយាយមុននឹងក្រោយនាយអ្នកទៅដដែល
មិនយូរនាយក៏បានលាងរួចរាល់ថែមទាំងកាត់ទោងវាចេញម៉ាស្អាតទៀតផង គិតទៅណ៎មនុស្សយើងមាត់រឹងណាស់ថាមិនធ្វើទេតែពេលធ្វើគឺធ្វើយកបែប perfect ម៉ងហា៎
" នេះ!!" ជុងហ្គុកនាយហុចចានស្រ្តបឺរីនោះអោយទៅថេយ៌ហើយក៏ដាក់ខ្លួនអង្គុយចុះនៅជិតគេ មិនកៀកណាស់ណាទេ
" អរគុណលោកប្ដី!!" ថេយ៉ុងតបទៅនាយទាំងញញឹមលឹបភ្នែក មើលគេចុះដូចជារីករាយណាស់
" ទទួលក៏បាន!!" ជុងហ្គុក
" លោកញាំទេ!!" ថេយ៉ុងលើកស្រ្តបឺរីបង្ហាញនាយហើយសួរទៅនាយទាំងមានស្រ្តបឺរីនៅពេញមាត់ពេលចឹងទៅល្អមើលដែរតើឡើងខ្ចូតហើយជាពិសេសថ្ពាល់ប៉ោងនោះហ៎គួរអោយចង់ចាប់ញិក
" អឹបប៎!!" ដោយទ្រាំនឹងបបូរមាត់ដ៏ទាកទាញនេះមិនបាននាយក៏ចាប់កញ្ចឹងក៎គេមកជិតហើយអោនទៅថើបក្រញិបលើបបូរមាត់នោះយ៉ាងជក់ចិត្តនាយស្ទឺរតែមិនចង់ដកមាត់ចេញមកវិញទៅហើយ
" អ្ហឹមម លោក បានហើយ!!" ថេយ៉ុងព្យាយាមប្រាប់នាយទាំងលំបាកព្រោះរកតែហា៎មាត់និយាយមិនកើតនាយគិតតែពីថើបក្រញិកយករកតែគេដកដង្ហើមមិនកើត
"  គឺ គឺ យើង!!" នោះគាំងមួយ
" បើថាចង់ញាំ នេះនៅក្នុងចានមិនមែនអោយមកយកពីក្នុងមាត់ខ្ញុំទេ!!" ថេរហ្យុង គេមែនចង់ញាំទេតែមកពីខ្នាញ់មាត់យើងនឹងណា៎យល់នៅថេយ៌ថេយ៌តូច
" មិនជូរទេហេស៎!!" ជុងហ្គុកក៏បង្វែររឿងធ្វើជាសួរបន្លប់វិញ
" ធម្មតាៗ ស្រ្តបឺរីផ្អែមនឹង នេះសាកទៅ!!" ថេយ៉ុងក៏ហុចអោយទៅនាយភ្លក់មួយដើម្បីអោយដឹងរស់ជាតិ
ជុងហ្គុកនាយយកស្រ្តបឺរីនោះមកញាំ គ្រាន់តែខាំបានមួយម៉ាត់គឺថាទឹកមុខរបស់នាយហាក់បីដូចជាកូនទន្សាយចឹងគឺថាឡើងខ្ចូតតែម្ដង ហាសហាព្រោះវាជូរពេកនោះអីទើបនាយធ្វើមុខចឹង
" យ៉ាងមិចដែរឆ្ងាញ់ទេ!!" ថេយ៉ុង
" ក្នុងមាត់ឯងមានស្ករហេស៎បានញាំមិនជូរ!!" ជុងហ្គុក សូម្បីតែមុននឹងមានជុបៗគេហ៎គឺថាស្រ្តបឺរីអត់ជូរទេតែពេលញាំខ្លួនឯងចឹងទើបដឹងថាវាជូរពិនណា
" គ្មានទេ!!" ថេយ៉ុង
" យើងទៅងូចទឹកសិនហើយស្អុះស្អាប់ណាស់!!" ជុងហ្គុកនាយនិយាយហើយក៏ងើបដើរចេញទៅបាត់ទៅព្រោះមកពីធ្វើការមិនទាន់បានងូចទឹកផងប្រពន្ធប្រើមុនបាត់ហើយ
" ខ្ញុំឃ្លានរបស់បែបនេះហើយក្អួតថែមទៀត ឬមួយក៏ខ្ញុំ!!" ថេយ៉ុងនិយាយហើយក៏ញញឹមឡើងមិនអីស្អែកជុងហ្គុកនាយនាំទៅពេទ្យដើម្បីពិនិត្យសុខភាពហើយចឹងនឹងដឹងច្បាស់មិនខាន

To be continued ✨
_________________________

❤️គំនួចស្នេហ៍ភរិយា💫( ចប់ ✅)Where stories live. Discover now