51

3.9K 244 14
                                    


      នា​ព្រឹក​ថ្ងៃ​បន្ទាប់​គូ​ស្វាមី​ភរិយា​ស្រស់​សង្ហារ​ទាំង​គូ​ដឹក​ដៃ​គ្នា​ដេីរ​ចូល​អគារ​ក្រុមហ៊ុន​ធម្មតា​ថែម​ទាំង​ញញឹម​ញញែម​រីក​រាយ​ ហាក់​ដូច​ជាមិន​បាន​ដឹង​រឿង​ដែល​បាន​កេីតឡេីង​កាល​ពី​យប់​មិញ​ហេីយបេីទោះ​ជា​ដឹង​ក៏​ពួក​គេ​មិន​ខ្វល់​ខ្វាយ​ ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​តាម​សម្លឹង​មេីល​ពិសេស​គឺ​បុគ្គលិកៗ​ដែល​កំពុង​តែលួច​និយាយ​អេក​អូច​ដាក់​គ្នីគ្នា​ពី​ក្រោយ​ខ្នង​ ។

​   បេី​ប្រៀប​ធៀប​ពី​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​មិញ​ជា​មួយ​នឹង​សភាព​របស់​ Tae ពេល​នេះ​គឺ​វា​ពិត​ខុស​ផ្ទុយ​ស្រឡះ​ពី​ការ​គិត​របស់​មនុស្ស​គ្រប់​គ្នា​ព្រោះ​ម្នាក់ៗ​មិន​បាន​គិត​អ្វី​ចេញ​ក្រៅ​ពី​ស្រមៃ​ឃើញ​ថា​អ្នក​ទាំង​ពីរ​ច្បាស់​ជាមាន​ជម្លោះ​នឹង​គ្នា​ មាន​ភាពរកាំរកូស​មិន​មក​ក្រុមហ៊ុន​ហេីយ​ទេ​តេី​ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​បាន​បង្ហា​ញ​មក​បែប​នោះ​ឡេីយ​ Taehyung ថ្ងៃ​នេះ​មិន​ត្រឹម​តែ​មក​ធម្មតា​ថែម​ទាំង​តែង​ខ្លួន​លេីសពី​សព្វ​រាល់​ដង​ហេីយ​ផ្ទៃ​មុខ​បំពាក់​ទៅ​ដោយ​ស្នាម​ញញឹម​ជាប់​ទាំង​ដែល​ធម្មតា​គេ​មិន​ដែល​ញញឹម​បែប​នេះ​ទេ​ ដូច​ដែល​មនុស្ស​ភាគ​ច្រេីន​បាន​ដឹង​ស្រាប់​មកហេីយថា​រាង​តូច​ម្នាក់​នេះ​ជា​មនុស្ស​មុខ​ស្មើ​ខ្លាំង​ណាស់​ ពួក​គេ​ពិត​ជា​កម្រ​បាន​ឃើញ​គេ​ញញឹម​ឫ​រីករាយ​បែប​នេះ​ពិត​មែន​ ។

​      ជាការ​ពិត​ណាស់​ដែល​ខាង​ក្រុមហ៊ុន​របស់​ Jungkook បាន​ព្យាយាម​ទប់​ស្កាត់​មិន​អោយ​លេចឮ​មាន​ការ​បង្ហោះ​ចែក​ចាយ​រូបនោះ​បន្ថែម​ ហេីយក៏​បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​បដិសេធន៍​និង​ការ​ចោទ​ប្រកាន់​ទាំងនោះ​រួច​ស្រេច​អស់​ ប៉ុន្តែ​វា​នៅ​មិន​ស្ងប់​ចិត្ត​របស់​ភរិយា​មួយ​រូប​នេះ​ឡេីយ​ ពីរ​ដង​ទៅ​ហេីយ​ដែល​ផ្លូវ​អារម្មណ៍​របស់​គេ​ត្រូវ​បាន​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារតែ​ការ​ធ្វើការ​ធ្វេសប្រហែស​របស់​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អ៊ីចឹង​ហេីយ​ទេីប​បាន​ជា​ពេល​នេះ​គេ​មិន​លេីក​លែង​អោយ​ងាយៗ​ទៀត​ឡេីយ​ ។ ចំណែក​ឯ​ Jungkook ដែល​ពេល​នេះ​ក្លាយ​ជា​ស្វាមី​ដែល​ចូល​ចិត្ត​ថ្នម​ចិត្ត​ប្រពន្ធ​ផងនោះ​ក៏​ព្រម​ធ្វេី​គ្រប់​យ៉ាង​តាម​អ្វី​ដែល​គេ​ចង់​បាន​ ដោយ​ដំបូង​នាយ​នឹង​ស្វែង​រក​ប្រភព​រូប​ភាពដែល​ត្រូ​វ​បាន​បែក​ធ្លាយ​ហេីយ​ដែល​ធំ​ជាង​គេ​បំផុត​នោះគឺ ៖​

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now