@ ព្រឹកថ្ងៃថ្មី
រាងតូចកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់នៅលេីកម្រាលទន់ៗ គេងទាល់តែពន្លឺព្រះអាទិត្យជះចូលមកដល់ខាងក្នុងបន្ទប់តាមចន្លោះបង្អួចបណ្តាលអោយដាស់ដល់ដំណេករបស់គេដោយសារតែពន្លឺពណ៌ទឹកក្រូចជះចាំងភ្នែកទាំងគូរបស់គេ ។ Taehyung សន្សឹមៗបេីកភ្នែកឡេីង ហេីយក៏ងេីបពត់ពេនខ្លួនកុំអោយស្ពឹកស្រពន់ មុននឹងដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតខ្លួនហេីយក៏រៀបចំចុះទៅញាំអាហារពេលព្រឹកនៅខាងក្រោម ។
« អរគុណសួស្ដីប៉ា » Tae និយាយអមមកជាមួយដោយស្នាមញញឹមស្រស់ពេលដែលចុះមកខាងក្រោមឃេីញលោកប៉ាកំពុងតែអង្គុយនៅលេីសាឡុងសៀវភៅតែម្នាក់ឯង ។
« អរុណសួស្ដីកូន ឆាប់ទៅញាំបាយទៅ ប៉ាត្រូវជូនឯងទៅកន្លែងមួយ » បន្ទាប់ពីឮលោកប៉ាតបមកវិញបែបនេះហេីយ Tae ក៏ងក់ក្បាលរួចដេីរទៅផុតទាំងក្នុងចិត្តនឹកឆ្ងល់ថាគាត់នឹងនាំគេទៅណាតែក៏មិនចង់សួរនាំច្រេីន ក៏មកញាំបាយសិនហេីយចាំនិយាយគ្នាបន្ត ។
Taehyung ញាំបាយដោយស្ងប់ស្ងាត់មិនអោយឮសូម្បីតែសម្លេងស្លាបព្រាកោសចានហេីយក៏នឹកគិតពីរឿងកាលពីម្សិលមិញ ។ គេទទួលស្គាល់ថាគេលួចអន់ចិត្តពេលដែលឮអ្នកកម្លោះ CEO នោះថាខ្លួននៅស្រលាញ់សង្សារ ប៉ុន្តែគេក៏មិនចង់ទៅបំបែកបំបាក់អីដែរព្រោះខ្លួនឯងច្បាស់ក៏យល់ពីអារម្មណ៍ស្នេហាដែលត្រូវមកព្រាត់ប្រាសមនុស្សដែលខ្លួនស្រលាញ់ ។ គេគិតថាមានតែវិធីអោយជម្រើសពីរទៅនាយជ្រេីសទេទេីបអាចដោះស្រាយបាន គេក៏មិនខកចិត្តខកបំណងបេី Jungkook សុំដាច់ពាក្យវិញព្រោះខ្លួនមិនទាន់បានទៅដាក់ចិត្តដាក់កាយស្រលាញ់អីផង ប៉ុន្តែបេីនាយនៅតែជំនះថាចង់យកមង្គលការនេះព្រោះផលប្រយោជន៍អញ្ចឹងគេមានតែធ្វេីខ្លួនអោយរឹងមាំត្រៀមទុកមុនតែប៉ុណ្ណោះ ជៀសវាងមានការបំពានធ្វើបាបអីគេនឹងអាចទទល់តបវិញបានភ្លាមៗ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️