36

3.1K 187 0
                                    

« ហ្អឹក..​ អ្នក​នាង​ ឈប់​បាន​ហេីយ​ ខ្ញុំ​ឈឺ​ » Sunny ឧទាន​ឡេីង​ទាំង​ទឹក​ភ្នែក​ហូរ​ស្រក់​ម៉ក់ៗ​ខណៈ​ពេល​ដែល​សក់​ក្បាល​ត្រូវ​បាន​ទាញ​បោក​បញ្ច្រាស​ដោយ​ស្នាដៃ​របស់​អ្នក​នាង​លេខា​រូប​ស្រស់​ដែល​កំពុង​តែ​ទាញ​យក​មួយ​ទំហឹង​ដោយ​ទឹក​មុខ​កាច​ឆ្នាស​ កំហឹង​ក្នុង​ខ្លួន​កេីត​ឡេីង​យ៉ាង​ពុះ​កញ្ជ្រោល​ ។

« យេីង​ប្រាប់​ហេីយ​ថា​អោយ​​លាក់​ឈ្មោះ​របស់​យេីង! ម៉េច​ក៏​នៅ​តែ​ទៅ​ប្រាប់​ Jungkook ពី​រឿង​នេះ​ទៀត!? នេះ​ណា៎! នាង​សម​តែ​ទទួល​បាន​បែបនេះ​ពេល​ដែល​មិន​ស្តាប់​បង្គាប់​តាម​យេីង! ផាច់ៗ​* » Malina ស្រដី​តប​ទាំង​សង្ក្រឺត​ធ្មេញ​ នាង​ទះ​កំផ្លៀង​នាង​តូច​នោះ​អោយ​ងាក​ឆ្វេង​ស្តាំ​ រួច​ក៏​រឹត​បណ្តឹង​កម្លាំង​ដៃ​ដែល​ចាប់​បោក​សក់​នោះ​កន្ត្រាក់​កាន់​តែ​ខ្លាំង​ផ្តល់​ភាព​ឈឺ​ផ្សា​ទៅដល់​ជន​រងគ្រោះ​ ។

« អ្នក​នាង..​ លែង​ខ្ញុំ​បាន​ហេីយ! ហ្អឹកៗ​ ខ្ញុំ​សុំអង្វរ​ណា៎​ » Sunny ស្រដី​ទាំង​លេីក​ដៃ​សំពះ​ព្យាយាម​ប្រេី​ប្រាស់​ក្រសែភ្នែក​អង្វរ​លន់​តួ​ដាក់​អ្នក​នាង​លេខា​ចិត្ត​ពេស្យា​ តែ​អ្វី​ដែល​នាង​ទទួល​បាន​មក​វិញ​នោះ​គឺ​មាន​តែ​ភាព​ឈឺ​ចាប់​នេះ​ប៉ុណ្ណោះ​មិន​ថា​អង្វរ​បែប​ណា​ក៏​នាង​មិន​ខ្ចី​ឈប់​ដែរ​ ។

« អោយ​យេីង​លែង​នាង​ឯង​ទៅ​ស្រួល​ៗ​ចឹង​ហេ៎! ចាំ​មេីល​ណា៎​យេីង​នឹង​បណ្តេញ​នាង​ចេញ​ពី​ក្រុមហ៊ុន​!!! »

« អ្នក​នាង​មិន​ចាំ​បាច់​ដេញ​ខ្ញុំ​ចេញ​ក៏បាន​ដែរ​ ខ្ញុំ​នឹង​ដេីរ​ចេញ​ទៅ​ដោយ​ខ្លួន​ឯង​ព្រោះ​ខ្ញុំ​មិន​មែ​ជា​មនុស្ស​មុខ​ក្រាស់​ដូច​ជា​អ្នក​នាង​ដែល​មាន​គំនិតអាក្រក់​បង្ក​រឿង​តែ​ដេីរ​ចោទប្រកាន់​អ្នក​ផ្សេង​ ដេីរ​តួ​កម្សត់​អោយ​លោក​អគ្គនាយក​អាណិត​ទាំង​ដែល​ការ​ពិត​អ្នក​នាង​គ្រាន់​តែ​មាន​បំណង​ចង់​ដណ្ដើម​គាត់​ចេញ​ពី​ប្រពន្ធ​គេ.. ខ្ញុំមិ---​ ផាច់* » Sunny ព្យាយាម​ប្រមូល​ភាព​ក្លាហាន​របស់​ខ្លួន​មក​វិញ​ហេីយស្រដី​តប​.ត​បង្កប់​ទៅ​ដោយ​ការ​ឌឺដង​តែ​វា​ក៏​ជា​ការ​ពិត​ រឿង​ដែល​កេីត​ឡេីង​ទាំង​អស់​ដោយ​សារ​តែ​បញ្ហា​បែបនេះ​មែន​ ប៉ុន្តែ​នាង​និយាយ​មិន​ទាន់​ទាំង​ចប់​សេចក្ដី​ស្រួល​បួល​ផង​ក៏​ត្រូវ​អ្នក​នាង​លេខា​ចាប់​ទះ​មួយ​កំផ្លៀង​ទៀត​ជា​ការ​បំបិទ​មាត់​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now