28

3K 197 0
                                    

      ' 9:00 នាទីយប់

​ ​  នៅ​ក្នុងឡាន​មាន​សភាព​ស្ងប់ស្ងាត់​ ឮ​តែ​សម្លេង​ភ្លេង​តន្រ្តី​បែប​រ៉ូមែនទិច​ចាក់​បន្លឺ​កំដរ​អារម្មណ៍​ ។ រាង​តូច​សម្លឹង​មេីល​ទៅ​ទេសភាព​ខាង​ក្រៅ​ដោយ​ស្រងូតស្រងាត់​ព្រោះ​ Jungkook នៅ​តែ​មិន​ទាន់​បាន​ពន្យល់​បក​ស្រាយ​អោយ​គេ​បាន​ដឹង​នោះ​ទេ...​ មែន​ហេីយ​ Tae បាន​ដឹង​ពី​រឿង​នេះ​ហេីយ​ តែ​ Jungkook ជា​ស្វាមី​នៅ​តែ​មាន​តួនាទី​ត្រូវ​បក​ស្រាយ​ មិន​មែន​គេ​ដឹង​បែប​នេះ​ហេីយ​នាយ​នៅ​ធ្វើ​ប្រងេីយ​មិន​និយាយ​ពី​វា​ទេ​ គេ​កំពុង​តែ​មាន​អារម្មណ៍​ថា​ល្ហល្ហេវ​ខ្លាំង​ណាស់​ កំពុង​តែ​ទាមទារ​ការ​បក​ស្រាយ​អោ​យក្បោះក្បាយ​ពី​អ្នក​ម្ខាង​ទៀត​ គេ​សុខ​ចិត្ត​ចាំ​ ចាំ​ដោ​យ​មិន​មាត់​មិន.ក​អ្វី​ទាំង​អស់​ ចាំ​មេីល​ថា​នាយ​នៅ​គេច​វេស​ពី​រឿង​នេះ​ដល់​ពេល​ណា​ទៀត...?

    ការ​រង់ចាំ​របស់​គេ​ក៏​នៅ​តែ​គ្មាន​ប្រយោជន៍​ ពេល​នេះ​មក​ដល់​សណ្ឋាគារ​បាត់​ទៅ​ហេីយ​តែ​ Jungkook នៅ​តែ​មិន​ទាន់ប្រាប់​និយាយ​អ្វី​ទាំង​អស់​ គេ​ពិត​ជាមិន​ចង់​អស់​សង្ឃឹម​នៅ​ក្នុង​ការ​ទន្ទឹម​រង់​ចាំ​មួយ​នេះ​ទេ​ទេីប​ត្រូវ​សុខ​ចិត្ត​ទ្រាំ​ហេីយ​ដោះ​ខ្សែរ​ក្រវាត់​រៀប​នឹង​ចេញ​ពី​ឡាន​ទាំង​មិន​មាត់​អ្វី​ទាំង​អស់​ ។

« Tae ឈប់​សិន​ » រាង​តូច​ទច់​សកម្មភាព​កាល​ដែល​បាន​ឮ​បែបនេះ​ គេ​ក៏​ងាក​មក​អង្គុយ​ចុះ​វិញ​ហេីយ​មេីល​ទៅ​មុខ​របស់​អ្នក​ដែល​ហៅ​ឈ្មោះ​ខ្លួន​នោះ​ ។

« មាន​ការ​អី​មែន​ទេ? » Tae សួរ​ឡេីង​ ក្តី​សង្ឃឹម​ក្នុង​ការ​រង់​ចាំ​របស់​គេ​នោះ​ហាក់​មាន​ពន្លឺ​មក​វិញ​ព្រោះ​គិត​ថា​ Jungkook នឹង​នាំ​និយាយ​ពី​រឿង​នោះ​ហេីយ​ ឯ​ការ​គិត​របស់​គេ​ក៏​ត្រឹម​ត្រូវមែន​ព្រោះ​អ្នក​កម្លោះ​ក៏​វា​ចា​មក​ថា​ ៖

« Tae ជា​ដំបូង​អោយខ្ញុំ​សូមទោស​ណា៎​ដែល​មិន​បាន​ប្រាប់​ឯងពី​រឿង​ដែល​បាន​កេីត​ឡេីង..​ សូមទោស​ដែល​អោយ​ Tae ​ដឹង​ពី​វា​ដោយ​ខ្លួន​ឯង​ទាំង​ដែល​ខ្ញុំ​..​ មិន​ទាន់​បាន​ពន្យល់​បក​ស្រាយ​អ្វី​ទាំង​អស់​ » Jungkook ស្រដី​ឡេីង​ដោ​យអោន​មុខ​ចុះ​ ម្រាម​ដៃ​ទាំង​ 10 កំពុង​តែ​លូក​ខ្វេះ​ឆ្កឹះ​ឆ្កៀល​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោះ​ភិតភ័យ​ មិន​ហ៊ាន​ប្រឈម​មុខ​នឹង​អ្នក​ដែល​អង្គុយ​ក្បែរ​ខ្លួន​ ។ រីឯ​ Taehyung វិញ​កាល​ដែល​បាន​ឮ​បែបនេះ​ហេីយ​គេ​ក៏​លួច​ញញឹម​នៅ​ក្នុង​ចិត្ត​ តែ​បេីនិយាយ​ពី​ខាង​ក្រៅ​វិញ​គឺ​ថា​ស្មើ​ថេង​ រឿង​ទឹក​មុខ​លាក់​អារម្មណ៍​នេះ​ទុក​ចិត្ត​លេី​គេ​ចុះ​ គឺ​ថា​ពូកែ​សម្តែង​ចេញ​មក​ខ្លាំង​ណាស់​ គ្មាន​អោយ​អ្នក​ណា​ចាប់​បាន​ថា​គេ​កំពុង​តែ​មាន​អារម្មណ៍​បែប​ម៉េច​អោយ​ប្រាកដ​ទេ​ ដូច​ថ្ងៃ​មិញ​អញ្ចឹង..​ ខាង​ក្នុង​ឈឺ​ណាស់​តែ​ញញឹម​ចេញ​មក​និយាយ​ពី​ថា​ស្រស់​នោះ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now