@ ព្រឹកថ្ងៃថ្មី
រាងតូចបេីកត្របកភ្នែកសន្សឹមៗឡេីងដោយអារម្មណ៍ដំបូងបំផុតដែលគេទទួលបាននោះគឺភាពឈឺចាប់នៅផ្នែកខាងក្រោមចាប់ពីមួយកំណាត់ចង្កេះចុះទៅ វាស្ពឹកស្រពន់ចុកយកតែម្តងកម្រេីកសឹងតែមិនរួច ។ Taehyung ក្រហឹមឡេីងបន្តិច ងាកមុខទៅមេីលខាងឆ្វេងដៃតែបែរជាមិនឃេីញវត្តមានរបស់អ្នកដែលគេងកេីយទ្រូងមួយយប់មកហេីយនោះទេ គេហាមាត់ស្ងាបបន្តិចរួចស្នាមញញឹមស្រស់ចាប់ផ្តេីមញោចទម្រង់ចេញមកលេីផ្ទៃមុខកាលបេីបាននឹកឃើញដល់ហេតុការណ៍ដែលកេីតឡេីងកាលពីយប់មិញ ។
អូនមាឌស្តេីងនោះក៏ទាញយកខ្នេីយកេីយមកអោបរឹតណែនដៃ ញញឹមឈ្មុលមុខចូលទាំងអារម្មណ៍អឹមអៀមក៏ចាប់ផ្តើមកេីតមានឡេីង ខុសពីពេលយប់មិញដែលក្លាហានគ្មានអៀនអីបន្តិច ។ សម្លេងទ្វារបេីកក៏បន្លឺឡេីង Tae រហ័សងាកទៅមេីលបង្ហាញអោយឃើញរាងក្រាស់ដេីរចូលមកដោយមានកាន់ថាសអាហារនិងទឹកក្រូចមួយកែវ ។
បន្ទាប់ពីបានឃើញរូបភាពបែបនោះហេីយ អូនតូចក៏ញញឹមឡេីងបន្តិចរួចព្យាយាមងេីបមកអង្គុយដោយពេលនេះគេមានអាវយឺតសស្តេីងនិងខោខ្លីមិនននលគកទៀតទេដោយសារកាលពីយប់ Jungkook បានយកមកស្លៀកអោយគេបន្ទាប់ពីបញ្ចប់សង្គ្រាមក្តៅគគុកនោះហេីយ ។
« Good morning Tae » Jungkook ឧទានឡេីងមកដោយសម្លេងស្រទន់រាក់ទាក់ដាក់ប្រពន្ធរួចដេីរមកទាញកូនតុក្បែរទូមួយមកដាក់លេីគ្រែដេីម្បីរៀបថាសអាហារនៅពីលេីនោះ ។
« morning » រាងតូចតបទៅវិញតាមធម្មតាអមដោយស្នាមញញឹមស្រស់មកបន្តិច ។
« អូយ៎.. » សម្លេងឈឺរំអួយបន្លឺឡេីងពេលដែលងេីបមកអង្គុយបែបនេះ បណ្តាលអោយអ្នកដែលបានឮនោះរហ័សទម្លាក់ថាសអាហារចោលលេីតុ រួចស្ទុះមកជួយទប់ខ្លួនរបស់អូនតូច ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️