« ម៉េចមិនថេីបត្រាប់តាមខ្ញុំទៀត?? » Jungkook ឆ្លៀតដកបបូរមាត់សួរទៅកាន់រាងតូចដែលពេលនេះកំពុងតែសម្ងំស្ងៀមនៅក្នុងរង្វង់ដៃមាំក្រាស់របស់នាយ ឯអ្នកដែលបានឮបែបនោះហេីយក៏ហាក់ភ្ញាក់ចេញពីការភ្លាំងភ្លឹកដែលបណ្តែតបណ្តោយអោយនាយមកស្ទាបអង្អែលតាមចិត្តបាននោះ គេក៏ញោចស្នាមញញឹមឡេីងបន្តិចហេីយរហ័សត្របាក់យកបបូរមាត់ផ្នែកខាងលេីរបស់រាងក្រាស់ដោយមិនខ្លាចថានឹងមានរឿងអ្វីកេីតឡេីងបន្ទាប់ពីការថេីបមួយនេះ ។
Taehyung ឈូងដាក់កែវស្រាទៅលេីប្រកាន់ដៃរាន
ហាលយ៉ាងប្រហែសបុិសនឹងធ្លាក់ចុះទៅខាងក្រោមទៅហេីយ តែគេបែរជាមិនខ្វល់ហេីយយកដៃម្ខាងដែលពេលនេះនៅទំនេរនោះក៏ព័ទ្ធក្រសោបខ្នងរបស់អ្នកកម្លោះយ៉ាងស្និទ្ធស្នាល ស្របពេលបបូរមាត់កំពុងតែថេីបជញ្ជក់យកផ្នែកខាងលេីទាំងបិទភ្នែក ដៃរបស់រាងតូចក៏សន្សឹមៗទម្លាក់ចុះទៅខាងក្រោមហេីយក៏..« អួយ៎ TAE! » Jungkook ភ្ញាក់ព្រឺតស្ទុះដកបបូរមាត់ចេញពីរាងតូចថែមទាំងច្រានគេចេញពីខ្លួនបន្តិចកាលបេីត្រូវបានបាតដៃស្រទន់មួយនោះមកចាប់ច្របាច់សាច់គូទរបស់នាយ មិនមែនចាប់ធម្មតាតែច្បាមច្របាច់យកឡេីងពេញដៃដូចច្របាច់ម្សៅនំទៅហេីយ ។ ឯ Taehyung ពេលដែលបានឃើញអការៈរបស់នាយបែបនេះហេីយ គេក៏អស់សំណើច ខំខាំមាត់ទប់សេីចឡេីងរលាក់ខ្លួន មេីលទៅមុខរបស់លោកអគ្គនាយកដែលពេលនេះភ័យស្លន់ស្លោខុសធម្មតា នេះគេមិនត្រឹមតែថេីបត្រាប់តាមឯណា ថែមទាំងច្របាច់តាមទៀត! ប្រពន្ធអ្នកណានេះក៏ឌឺសម្បេីមម្ល៉េះ!?
« ហ្អឹម? ហៅធ្វើអី? » បន្ទាប់ពីសម្រួលអារម្មណ៍ខំមិនសេីចចេញមកមួយសន្ទុះ រាងតូចក៏ធ្វេីជាសួរដូចមិនដឹងរឿងហេីយធ្វេីភ្នែកភ្លឹះៗមេីលទៅនាយដែលពេលនេះកំពុងសម្លឹងស្មេីដៃទាំងគូដកទៅច្រត់ចង្កេះ មេីលមកគេបែបហួសចិត្តនឹកស្មានមិនដល់ថាគេនឹងធ្វើបែបនេះ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️