38

3.3K 227 12
                                    

     SKIP

« ខ្ញុំ​ថា​ត្រង់​នេះ​គួរ​ដាក់​ផ្ទាំង​គំនូរ​ធំ​មួយ​ទៅ​ តែថាដាក់​រូប​មួយ​ណា​ល្អ​ទៅ​ណ៎​ » រាង​តូច​ស្រដី​ឡេីង​ដោយ​ឈរ​អោប​ដៃ​សម្លឹង​មេីល​ទៅ​ផ្ទាំង​ជញ្ជាំង​ធំ​មួយដែល​មាន​ពណ៌​ស.​ស្លែត​មិន​ទាន់​បាន​ដាក់​អ្វី​រៀប​ចំ​ឌេគ័រ​នោះទេ​ ។ ក្នុង​ខណៈ​នេះ​ដែរ​ Taehyung និង​ Jungkook កំពុង​តែ​ស្ថិត​នៅ​ក្នុង​អគារ​ក្រុមហ៊ុន​ថ្មី​ដែល​ពេល​នេះ​បាន​បញ្ចប់​ការសាង​សង់​រួចមក​ហេីយ​ នៅ​ឡេីយ​តែ​ការ​ឌេគ័រ​រៀប​ចំ​បន្ថែម​នឹង​បាន​រួច​រាល់​រៀប​ដាក់​ដំណើរការ​ជា​ស្ថាពរ​ស្រប​ពេល​ដែល​ឥវ៉ាន់​សម្ភារៈ​នៅ​ក្រុមហ៊ុន​ចាស់កំពុង​បញ្ចូន​មក​ទី​នេះ​បន្តេីរ​ៗ​ដែរ​ហេីយ​ ។

« អ្ហឹម.. ខ្ញុំ​គិត​ថា​កម្មង់​រូប​គំនូរ​មួយ​ដាក់អូខេ​ទេ​ Jung? » Tae បន្ត​ឧទាន​ចេញ​មក​រួច​បង្វែរ​ខ្លួន​ទៅ​មេីល​រាង​ក្រាស់​ដែល​កំពុង​តែ​ឈរ​គេ​ក្បែរ​ស្រាប់​ នាយ​ក៏​កំពុង​តែ​សម្លឹង​មេីល​ទៅ​ផ្ទាំង​ជញ្ជាំង​នោះ​ដូច​គ្នា​ បន្ទាប់​ពី​ស្តាប់​យោបល់​របស់​ Tae រួច​ហេីយ​នាយ​ក៏​ក្រវី​ក្បាល​តិចៗ​ជា​ការ​បដិសេធន៍​នឹង​គេ​ ។

« តែ​បង​ថា​ដាក់​រូប​យេីង​ទាំង​ពីរ​ល្អ​ទេ..? ដោយ​សារ​នេះ​ជា​ជាន់​ផ្ទាល់​ដី​ ពេល​ភ្ញៀវ​របស់​យេីងដេីរ​ចូល​មក​គេ​អាច​មេីល​រូប​ម្ចាស់​ក្រុមហ៊ុន​បាន​ជា​ដំណាង​ ប្រសិន​បេី​ Tae ស្រលាញ់​ជា​ផ្ទាំង​គំនូរ​ Tae អាច​ដាក់​កម្មង់​តាំងនៅ​ជាន់​ office របស់​យេីង​បាន​ណា៎​ » លោក​អគ្គនាយក​ក៏​ផ្តល់​យោបល់​រ​បស់​ខ្លួន​ ដោយ​សារ​នេះ​ជា​ក្រុមហ៊ុន​កម្មសិទ្ធរួម​របស់​អ្នក​ទាំង​ពីរ​ទេីប​ពួក​គេ​ត្រូវ​ការ​ជួយ​ផ្តល់​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ បេី​យក​តែ​ម្ខាង​ក៏​មិន​កេីត​ដែរ​ យល់​ស្រប​ទាំង​សង​ខាង​ទេីបមិន​មាន​អ្នក​ណា​អាក់​អន់ចិត្ត​ ។

« អឹម! បែប​នេះ​ក៏​អូខេ​ តែ​ខ្ញុំ​​សុំ​ជា​អ្នក​រេីស​រូប​បាន​ទេ​? »​

« ប្រាកដ​ជា​បាន​ » Jungkook តប​វិញ​ដោយ​ញញឹម​ស្រស់​ដាក់​គេ​ ឯ​ Tae បាន​ត្រឹម​ញញឹម​ស្រាលៗ​ដាក់​រួច​បែរ​ខ្នង​ដេីរ​ចេញ​ទៅ​កន្លែង​ផ្សេង​ ។ អ្នក​កម្លោះ​ក៏​មិន​មាត់​.ក​អ្វី​បន្ត​ដែរ​ ដេីរ​តាម​ពី​ក្រោយ​ភរិយា​ដោយ​ងាក​សម្លឹង​មេីល​ទៅ​ជុំ​វិញ​បរិវេណ​អគារ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now