5

3.7K 230 0
                                    

កម្លោះ​ CEO សង្ហារ​អង្គុយ​នៅ​ក្នុង​បន្ទប់​ធ្វើការ​យ៉ាង​ស្ងៀមស្ងាត់​ សម្លឹង​មេីល​ទៅ​ក្រវិល​មួយ​ចំហៀង​នោះដោយ​ភ្លឹក​ភ្លាំង​ មិន​មាត់​.ក​អ្វី​ទាំង​អស់​ព្រោះ​ខួរ​ក្បាល​កំពុង​តែ​ស្រមេី​ស្រមៃ​ទៅ​ដល់​រាង​តូច​ដែល​នាយ​បាន​ជួប​កាល​ពី​យប់​មិញ​ ។ នាយ​ទទួល​ស្គាល់​ថា​លួច​មាន​កូន​ចិត្ត​ចាប់​អារម្មណ៍​ទៅ​លេី​គេ​ម្នាក់​នោះ​ប៉ុន្តែ​សួរ​ថា​មក​ពី​អ្វី​ក៏​នាយ​មិន​ដឹង​នោះ​ទេ? គ្រាន់​តែ​ឃើញ​ភ្លាម​ក៏​មាន​អារម្មណ៍​ថាចង់​ទៅ​ក្បែរ​គេ​នោះ​ តេី​វា​កេីត​ឡេីង​ដោយ​អារម្មណ៍​ស្រលាញ់​ឫគ្រាន់​តែ​ជា​ការ​ចង់​សាក​របស់​នាយ? ចម្លេីយ​បែប​ណា​ក៏​អ្នក​កម្លោះ​មិន​ដឹង​ដូច​គ្នា​ នាយ​កំពុង​តែ​គិត​ខ្លួន​ឯង​ថា​ហេតុអី​បាន​ជា​មាន​អារម្មណ៍​អស់​ទាំង​នោះ​ទៅ​វិញ​ ទាំង​ដែល​នាយ​មាន​សង្សារ​ម្នាក់​ទៅ​ហេីយ​..?

' តុកៗ​ៗ​

​   សម្លេង​គោះ​ទ្វារ​បន្លឺ​ឡេីង​ Jungkook ក៏​ចុច​ប៉ូតុង​បេីក​ គន្លឹះ​ដោយ​ទម្លាក់​ក្រវិល​នោះ​នៅ​លេី​តុ​ ។

« អរុណ​សួស្ដី​លោក​អគ្គនាយក​ » Malina ដេីរ​ចូល​មក​ដោយ​ញញឹម​ស្រស់​ពព្រាយ​ នៅ​ក្នុង​ដៃ​មាន​កាន់​កែវ​ទឹក​តែ​ក្តៅៗ​ក​មក​ជូន​លោក​អគ្គនាយក​តាម​ទម្លាប់​ដូច​រៀង​រាល់​ព្រឹក​ ។

« អរគុណ​សួស្ដី​ » Jungkook តប​វិញ​ទាំង​ញញឹម​រួច​បក់​ដៃ​អោយ​នាង​តូច​ដេីរ​មក​រក​ខ្លួន​ ។​ ដោយ​មិន​អោយ​សាំញាំ​យូរ​ Malina ក៏​ដេីរ​ទៅ​តាម​ការ​ហៅ​អញ្ជើញ​របស់​នាយ​ រួច​ឈរនៅ​ក្បែរ​ទាំង​ឫក​ពា​ធម្មតា​ៗ​តែ​ខាង​ក្នុង​កំពុង​តែ​លួច​ញញឹម​ពេញចិត្ត​ ។

« មេីល​នេះ​នេក៎..​ ក្រវិល​នេះ​ស្អាត​ទេ?? » Jungkook លេីក​បង្ហាញ​ក្រវិល​​ដាំ​ពេជ្រ​ពណ៌​ស​​នោះ​ឡេីង​ រួច​ងេីយ​ទៅ​មេីល​មុខ​នាង​ ឯ​ Malina កាល​ដែល​បាន​នាយ​សួរ​បែបនេះ​ក៏​កេីត​មាន​អារម្មណ៍​អរ​រំភេីប​ភ្លាម​ព្រោះ​គិត​ថា​នាយ​ម្នាក់​នេះ​ចេះ​ទិញ​របស់​អី​ចង់​មក​ស៊ាបប្រាយ៍​ខ្លួន​ហេីយ​មេីល​ទៅ..​ ហេីយ​នេះ​ក៏​ជា​លេីក​ដំបូង​ទៀត​ផង​ តាំង​ពីក្លាយជា​សង្សារ​នឹង​គ្នា​មក​ Jungkook មិន​ដែល​សូវ​ចេះ​ទិញ​អី​អោយ​នាង​ជា​កាដូ​នោះ​ទេ​ ភាគ​ច្រើន​នាំ​តែ​នាង​ទៅ​ញាំ​អី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now