50

3.2K 237 18
                                    

      កន្លង​ផុត​ទៅ​មួយ​សប្ដាហ៍​ ភាព​មមាញឹក​នៅ​ក្នុង​ក្រុមហ៊ុន​កាន់​តែកេីន​ឡេីង​ដោយ​ហេតុថា​ម្នាក់ៗ​រុះ​រាន់​ខិត​ខំ​ធ្វើ​ការ​និង​រៀប​ចំ​ឥវ៉ាន់​បណ្តេីរៗ​ដេីម្បី​ត្រៀម​សម្រាប់​ផ្លាស់​ប្តូរ​ទៅ​អគារ​ក្រុមហ៊ុន​ថ្មី​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​មួយ​ខែទៀត​តែ​ប៉ុណ្ណោះ​ ពួក​គេ​ត្រូវ​មាន​ការ​ចូល​ប្រជុំ​ជាច្រេីន​លេីក​ដោយ​ពិភាក្សា​អំពី​ថ្ងៃ​បេីក​សម្ភោធ​ក្រុមហ៊ុន​ថ្មី​ថា​តេី​គួរ​រៀប​ចំ​បែប​ម៉េច​និង​ត្រូវ​មាន​កម្មវិធី​ធ្វី​ខ្លះ​ដេីម្បី​ទាក់​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ម្នា​អោយ​បាន​ច្រើន​ ពិសេសគឺ​អ្នក​កាសែត​ដេីម្បី​អោយ​ពួក​គេ​ចុះ​មក​ផ្សាយ​បង្ហោះពី​អគារ​ក្រុមហ៊ុន​របស់​អ្នក​ទាំង​ពីរ​ ។

ក្រឡេក​ទៅ​មេីល​រាង​តូច​ពេល​នេះ​វិញ​ កំពុង​តែ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ យក​ដៃ​ទៅ​លេីក​ដងវែនតា​ឡេីង​បន្តិច​ស្របពេល​សម្លឹង​មេីល​ទៅ​អេក្រង់​កុំព្យូទ័រ​ជាប់​កំពុង​តែ​ផ្ចិតផ្ចង់​មេីល​ទៅ​ឯក​សារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ មិន​ខុស​ពី​កម្លោះ​មាឌ​ធំ​ដែល​អង្គុយ​នៅ​ក្នុង​បន្ទប់​តែ​មួយ​នោះ​ក៏​កំពុង​តែ​កាន់​ក្រដាស​ឯក​សារ​មេីល​ចុះ​ឡេីង​ដូចគ្នា ។ ក្នុង​បន្ទប់​មាន​សភាព​ស្ងាត់​ច្រងំ​ដោយ​ម្នាក់ៗ​ផ្តោត​ទៅ​លេី​ការងារ​រាងៗខ្លួ​ន​ ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​បេី​ពេល​ធ្វើ​ការ​បែប​នេះ​ម្នាក់ៗ​ខំ​ណាស់​មិន​អោយ​ចាញ់​ដៃ​អ្នក​ណា​ឡេីយ​ ខំ​ដូច​ជា​ពេល​ដែល​ផ្អែមល្ហែម​អញ្ចឹង​មិន​អោយ​អ្នក​ណា​ផ្អែម​លេីស​អ្នក​ណា​បាន​ឡេីយគឺ​ត្រូវ​តែ​ផ្អែម​ទៅមក​ទាំង​ពីរនាក់​តែ​ម្តង​ ។

​ តុកៗៗ​*
សម្លេង​គោះ​ទ្វា​បន្លឺ​ឡេីង​ Jungkook ក៏​ចុច​ប៉ូតុង​ដេីម្បី​បេីក​គន្លឹះ​ស្របពេល​ដែល​ Tae នៅ​ទីតាំង​ដដែល​មិន​កម្រេីក​មុខ​ទៅណា​ទាំង​អស់ហេីយក៏​មិនចង់​ខ្វល់​ជាមួយ​នឹង​វត្ត​មាន​របស់​អ្នក​ដែល​ដេីរ​ចូល​មក​នោះ​ដែរ​ ។

« សួស្ដី​លោក​អគ្គនាយក​​ សួស្ដី​អ្នក​ប្រុស​ »​ លេខា​ Malina ស្រដី​ដោយ​អោន​គំនាប់​តាម​ទម្លាប់​មុន​នឹង​និយាយ​បន្ត​

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now