EP35:ខ្ញុំគ្រាន់តែរុញនាងពីខាងលើមកតែប៉ុណ្ណឹង

1K 101 6
                                    

*morning🌄*

*ភូមិគ្រឹះចន🏰*

"សួរស្ដីអ្នកមីង!!!!"អ៊ុននីដើរចូលមករួចក៏រហ័សឱនគោរពម៉ែដោះទាំងញញឹមពព្រាយ

"ចា៎អ្នកនាង អ្នកនាងជាអ្នកណាដែរ???"ម៉ែដោះ

"គឺខ្ញុំឈ្មោះគីមអ៊ុននីជាអ្នកធ្វើការនៅក្រុមហ៊ុនលោកចនចា"

"អរ!!!!ចឹងទេហេស តើអ្នកនាងមកទីនេះមានការអីដែរចា!!!?"ម៉ែដោះតបទាំងញញឹម

"ថ្ងៃនេះខ្ញុំ អ្នកប្រុសថេយ៉ុងនិងលោកចនត្រូវចុះទៅចូលរួមកម្មវិធីនៅដេហ្គូណាចា៎"

"អេ!!!អ៊ុននី នេះមកលឿនដល់ហើយខ្ញុំទើបតែភ្ញាក់មិញហិៗ!!!"ថេយ៉ុងដែរទើបនិងចុះមកក៏និយាយឡើងក្រោយងាកឃើញអ៊ុននី

"គឺខ្ញុំមកអោយហើយនោះទេ លោកថេយ៉ុងមិនបាច់ប្រញ៉ាប់ពេកក៏បានដែរ"អ៊ុននីតបទាំងញញឹមអឹមអៀន

"មោះ!!!ទៅអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវសិនទៅ និយាយចឹង ម៉ែដោះតើសីុស្យុងចុះមកឬនៅខ្ញុំភ្ញាក់មកមិនឃើញនាងសោះ"ក្រោយមកដល់បន្ទប់ទទួលភ្ញៀវថេយ៉ុងក៏សួរទៅម៉ែដោះរកកូនស្រី

"ព្រឹកមិញខ្ញុំដូចជាឃើញអ្នកប្រុសនិងអ្នកនាងចុះមកញ៉ាំទឹកហើយពួកគាត់ក៏ឡើងទៅខាងលើវិញហើយចា៎!!"

"អរ!!!!មិនអីទេ ចុះអាហាររៀបចំហើយនៅម៉ែដោះ?"

"ខ្ញុំបានអោយគេរៀបចំរួចអស់ហើយអ្នកប្រុស!!!"

"បាទ!!!អ៊ុននីនៅញ៉ាំអាហារពេលព្រឹកជាមួយគ្នាសិនណាចាំយើងចេញដំណើរទៅ!!!"

"ហិៗ!!!បើចឹងខ្ញុំមិនក្រែងចិត្តទេណា!!!"អ៊ុននីនិយាយទាំងសើច ពួកគេក៏បន្តនិយាយគ្នារហូតដល់ជុងគុកពរសីុស្យុងចុះមក។ សកម្មភាពរបស់ពួកគេធ្វើអោយថេយ៉ុងឆ្ងល់ភ្លាមៗ ក្រែងយប់មិញនៅឈ្លោះគ្នានៅឡើយសោះមិចក៏ពេលនេះដូចជាស្អិតរមួតជាមួយគ្នាម្ល៉េះ..?

"Appa!!!!"សីុស្យុងដែលនៅលើដៃលោកប៉ាក៏ស្រែហៅappaតែកុំមើលដៃអោបក៏ជុងគុកជាប់

"ចុះមកហើយហេសកូន!!!!មិចក៏ព្រឹកនេះដូចជាត្រូវគ្នាជាមួយលោកប៉ាម្ល៉េះ!!!!?"ថេយ៉ុងនិយាយលេងបន្លំមែនហើយពាក្យសម្ដីរបស់គេធ្វើអោយអ៊ុននីឆ្ងល់ជាខ្លាំង នេះថេយ៉ុងមានកូនហើយ??មិចក៏ណាមជូនមិនប្រាប់គេពីរឿងនេះចឹង....

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now