EP10:🌻ខ្លួនឯងក្រអូបណាស់🍁🌻

1.5K 128 0
                                    


"ស្អីគេ!!!!គូដណ្ដឹង?? គូដណ្ដឹងយ៉ាងមិច ខ្ញុំមានយល់ស្របមួយមាត់នៅ ហើយខ្ញុំមិនត្រូវជាអ្វីនិងគ្រួសារពួកលោកផង មកលើកដាក់ចាត់ចែងអោយខ្ញុំតែផ្ដាស់បែបនេះ?" ថេយ៉ុង ក្រោកពីតុហើកស្រែកឡើងរួមជាមួយនិងចិត្តដែលខឹង នេះឆ្គួតស្អីរបស់ពួកគេនិង មកចាប់ខ្លួនលើកដាក់អោយអ្នកនេះអោយអ្នកនោះចេះធ្វើទៅកើត តើខ្លួនជាស្អី អាសូតែខ្លួនត្រូវជាអ្វីនិងពួកគេទៅមិនថាទេ នេះចាប់គេមកមិនគ្រប់ថែមទាំងលើកខ្លួនអោយធ្វើជាគូដណ្ដឹងអោយអ្នកណាក៏មិនដឹង ឆ្គួតបំផុត...

"ថេយ៉ុង!!!មិចក៏ដំឡើងសំឡេងដាក់មនុស្សចាស់បែបនេះ អង្គុយចុះវិញមក"លោកមីននិយាយដោយសម្លេងមាំញ្ជាក់ពីការមិនពេញចិត្តនៅសម្ដីរបស់នាយតូច ទួលស្គាល់ថាគាត់ពិតជាមិនបានប្រាប់គេពិតមែន គេខឹងគាត់ក៏វាមិនខុសដែរ តែបើទោះជាខឹងយ៉ាងណាក៏នាយមិនគួរដំឡើងសំឡេងនិងធ្វើអាកប្បកិរិយាបែបនេះដាក់មនុស្សចាស់ថែមទាំងជាប្រពន្ធគាត់បែបនេដែរ

"អង្គុយចុះមកអាល្អិត!!!"យ៉ុនហ្គី ដែលនៅអង្គុយជិតក៏លូកដៃទៅទាញថេយ៉ុងអោយអង្គុយចុះវិញ ចំណែកឯនាយតូចវិញក្រោយពីត្រូវលោកមីនថាអោយមិញនេះក៏ស្ងាត់មាត់ព្រមទាំងឱនមុខចុះលួចអន់ចិត្តម្នាក់ឯង តាំងពីបើភ្នែកមក នៅទីនេះមានតែគាត់ទេដែលខ្លួនស្គាល់និងទុកចិត្តខ្លាំងជាងគេ ទោះមិនដឹងថាគាត់ជាមនុស្សល្អឬអាក្រក់ក៏ខ្លួនចូលចិត្តគាត់ដែរ តែពេលនេះគាត់ស្រែកដាក់ខ្លួននៅចំពោះមុខគ្រប់គ្នា

"បង!!!!ទុកអោយអូនអ្នកនិយាយវិញ ថេយ៉ុងហា៎!!!អោយមីងសុំទោសណាដែលមិនបានប្រាប់រឿងនេះដល់ក្មួយ មីងថានិងប្រាប់រឿងនេះដល់ក្មួយនៅពេលក្មួយមកដល់នេះឯងតែមិននឹកស្មានថាក្មួយខឹងយ៉ាងនេះសោះ កុំតូចចិត្តនិងលោកពូអីណាគាត់ គ្មានបំណងថាអោយឯងទេណាក្មួយណា..."លោកស្រីមីននិយាយដោតសម្លេងទន់ភ្លន់ ជាមួយនិងទឹកមុខអង្វរក ដែលធ្វើអោយនាយតូចថេយ៉ុងងើបមុខបន្តិច រួចក៏ញញឹមដាក់គាត់បែបសញ្ជាក់ថា គេមិនខឹងនិងគាត់ទេ ហើយក៏ងាកទៅសម្លឹងលោកមីនតែគាត់ក៏ងាកមុខទៅមើលអ្វីផ្សេង ព្រោះមិញនេះគាត់ពិតជាជ្រុលមាត់ថាអោយគេពិតមែន

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now