EP21:បងបង្ខំកូន!!!

1.1K 91 2
                                        

ងាកមកមើលតុអាហារឯណេះវិញអង្គុយនិយាយគ្នាបានបន្តិចក៏ឮសម្លេងឡាន ប្រាកដ់ណាស់វាជាឡានរបស់ជុងគុក។អ្នកបម្រើនាំគ្នាឈរតម្រៀបតាមលំដាប់លំដោយ មិនអោយនាយសង្ហាទាស់ចិត្តនោះទេ....

"លោកប៉ាមកហើយ...."នាងតូចស្រែកឮៗភ្លេចអស់ការខឹងកាលពីថ្ងៃមិញតែក៏ធ្វើមុខក្រញូវវិញភ្លាមព្រោះចង់អោយលោកប៉ាលួង មិញនេះសប្បាយចិត្តពេក😅ព្រោះលោកប៉ារបស់នាងមិនដែរសូវចូលផ្ទះទេ

"សីុស្យុង!!!!ប៉ាមកវិញហើយ...មករកប៉ាមកកូន"នាតសង្ហារដើរចូលមករកកូនស្រីតែនាងបែជារកទៅរកថេយ៉ុងទៅវិញ ខ្នាញ់ណាស់មែនតើចាំមើលណាវ៉ៃអោយបែកគូទម្ដង...

"សីុស្យុង!!!ក្រែងថាចង់អោយលោកប៉ាស្រឡាញ់នោះអី កូនត្រូវយកចិត្តលោកប៉ាអោយបានច្រើនណា!!!"ថេយ៉ុងនិយាយខ្សឹបៗប្រាប់កូនស្រីពីរបៀបចង់ចិត្តលោកប៉ាអោយនៅផ្ទះ🤣។នាងតូចឮដូច្នេះក៏រត់ទៅអោបជុងគុកយ៉ាងលឿនដោយទឹកមុខញញឹមមានល្បិច(ហឹម!!!!ល្បិចអីទៀតហើយកូនស្រី🙂)

"អឹប!!!!!សឺត!!អោយប៉ាសុំទោសណាកូនណា ប៉ាគ្មានបំណងនិយាយបែបនោះដាក់កូនទេ!!!កុំខឹងប៉ាអីណាកូនស្រីស្រស់ស្អាតរបស់ប៉ា.."ជុងគុកលើកកូនស្រីឡើងរួចថើបថ្ពាល់នាងមួយខ្សឺតយ៉ាងវែងរួចនិយាយលួងលោមនាង

"បើចង់អោយកូនបាត់ខឹង លោកប៉ាត្រូវធ្វើរឿងមួយអោយកូន!!"

"រឿងអ្វីហឹម!!!សឺត!!"ជុងគុកសួរទាំងឆ្ងល់រួចក៏ថើបកូនស្រីមួយខ្សឺតទៀត និយាយត្រង់នាយញៀននិងថ្ពាល់កូនស្រីតូចរបស់នាយហើយទន់ថើបមិនឆ្អែតទេ  នេះបើបានថើបថ្ពាល់appaនាងទៀតមិនដឹងក្ដីសុខប៉ុណ្ណាទេ(រោគចិត្ត🙄)

"លោកប៉ាឆ្លើយថាព្រមសិនមក!!!"

"ហឹុសៗ..ក៏បានចាប់ទុកថាជាការលួងកូនទៅចុះ និយាយមក.."ជុងគុកសើចតិចៗនិងកូនស្រី តូចមួយសោះចេះចង់ដាក់លក្ខខណ្ឌអោយនាយទៀត

"លោកប៉ាត្រូវមកញ៉ាំបាយនៅផ្ទះរាល់ថ្ងៃហើយគ្រប់ពេល!!!"

"អឺ!!!តែពេលខ្លះប៉ាត្រូវជួបភ្ញៀវ មិចនិង....."

"ហីយ៉ាបងប្រុស!!!ទៅជំទាស់សីុស្យុងធ្វើអីក្រែងបងសន្យាជាមួយនាងហើយមិនចឹង ណាមួយគ្រាន់តែមកញ៉ាំបាយផ្ទះសោះធ្វើដូចគេអោយទៅធ្វើសង្គ្រាម.."ជីមីនក៏និយាយកាត់អ្នកជាបង បើមិនជួយនិយាយទេនាយមិនព្រមឡើយ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now