EP25:ក៏ព្រោះតែនាងមករឿងខ្ញុំមុន

930 86 6
                                    

*យប់🌃🖼*

*ក្រាក!!!!*

"អុស!!!ជុងគុក លោក....."សម្លេងបើទ្វាបន្ទប់ធ្វើអោយស៊ូមីភ្ញាក់ក្រញ៉ាង (បញ្ជាក់បន្តិចស៊ូមីនៅបន្ទប់ខាងក្រោយមិនមែននៅបន្ទប់ខាងលើដូចមុនទេ)

"អូយ!!!!យ៉ាងមិចបងនិង?....នេះបងទិញសម្លៀកបំពាក់អោយខ្ញុំធ្វើអី"នាងត្រូវស្រែកម្ដងទៀតនៅពេលដែរជុងគុក គប់ថង់អ្វីមិនដឹងមកចំមុខនាងពេញៗ ពេលបើកមើលក៏ឃើញថាជារ៉ូបវែងអត់ដៃនិងស្បែកជើងកែងជាមួយនិងគ្រឿងពេជ្រខ្លះៗដែលមើលទៅវាមិនថោកនោះទេ លំដាប់អ្នកនាងៗកូនអ្នកធំអីទើបមានសមតិភាពទិញវាបាន

"យើងទិញរបស់អស់នេះអោយនាងក៏ព្រោះតែនាងនិងត្រូវចូលរួមកម្មវិធីនៅយប់ស្អែកជាមួយនិងយើងដែរ យើងមិនចង់អាបមុខដោយសារតែខ្លួនសម្រែររបស់នាងនោះទេ"ជុងគុកនិយាយទាំងគម្រោះគម្រើយ

"ចឹងបងមិនបាច់ភ័យថានិងអាបមុខដោយសារខ្ញុំទេ ព្រោះខ្ញុំនិងមិនទៅកម្មវិធីនោះឡើយ

"ហឹុស...ចឹងហេស??នាងប្រហែលជាមិនទាន់ដឹងទេថាអាប្ដីថោកទាបរបស់នាងក៏និងមកកម្មវិធីនោះដែរ!!!!មិនគិតចង់ទៅជួបវាទេហេស"ជុងគុកនិយាយទាំងសើច

"សូមកុំហៅស្វាមីរបស់ខ្ញុំបែបនេះ កុំគិតចង់ធ្វើអីគេអោយសោះណាជុងគុក"ស៊ូមីនិយាយឡើងទាំងរៀងខឹងនិងនាយដែរតែក៏សម្រួលអារម្មណ៍ និយាយធម្មតាទៅនាយ

"បើខ្លាចយើងធ្វើអីវា ស្អែកនេះទៅមើលវាទៅ ចាំយើងដោះច្រវ៉ាក់អោយនាងទៅ ហឹុសៗ!!!"ជុងគុកនិយាយទាំងសើចពាក្យសម្ដីរបស់នាយនិយាយមកដូចស៊ូមីជាសត្វយ៉ាងចឹង រួចនាយក៏ចាកចេញទៅ

"បងមកពិតមែនហេសម៉ាហីុតុ....តើបងមិនតាមរកខ្ញុំមែនទេ!!!!"ស៊ូមីនិយាយទាំងញញឹមលាយទឹកភ្នែកតិចៗនាងពិតជាចង់ចេញពីទីនេះណាស់ តែចិត្តមួយក៏ចង់នៅជិតជុងគុកដែរ តែចិត្តដែរចង់ចាកចេញគឺច្រើនជាង......

"អរ!!!!បងចុះមកហើយហេស??"ថេយ៉ុងដែរកំពុងជួយរៀបចំចានជាមួយម៉ែដោះនោះក៏និយាយឡើងក្រោយឃើញវត្តមានរបស់ជុងគុក នាយមិនមែនចុះមកពីខាងលើដូចគេនិយាយនោះទេ គេឃើញនាយចេញពីបន្ទប់របស់អ្នកបម្រើដូចថ្ងៃមិញតែគេក៏ធ្វើជាមិនដឹង

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now