EP29:ចូលរួមកុហក់ខ្ញុំគ្រប់គ្នា

1K 87 6
                                        

*ភូមិគ្រឹះមីន🏰🍂*

ថ្ងៃនេះលោកស្រីចនបានមកលេងផ្ទះបងប្រុស ហើយក៏ដើម្បីមកនិយាយរឿងរៀបចំពិធីរៀបការរបស់យ៉ុនហ្គីនិងជីមីនផងដែរ

"ហិៗ...អ្នកបងប៉ុននិយាយណាស់!!!"លោស្រីមីន និយាយទាំងសើច

"មែនណាប្អូនថ្លៃបងចង់តែ អោយយ៉ុនហ្គីនិងជុងគុករៀបការតំណាលគ្នានោះទេ"លោកស្រីចន

"តែវាមិនទាន់ដល់ពេលទេអ្នកបង ចាំរៀបការពេលក្រោយក៏មិនជាអ្វីនោះដែរ"ពួកគាត់និយាយគ្នាបានបន្តិចក៏មានអ្នកដើរចូលមក

"ម៉ាក់!!!!!!"ថេយ៉ុងហៅអ្នកជាម្ដាយដោយសម្លេងតិចៗជាមួយនិងទឹកមុខស្មានមិនត្រូវ

"ហូ!!!!ថេយ៉ុងកូននេះមកលេងម៉ាក់ហេស...ហីយ៉ាកូននេះមកមិនប្រាប់មួយមាត់ស្រួលម៉ាក់នេះអោយម៉ែដោះរៀបចំអាហារដែលកូនចូលចិត្ត"លោកស្រីមីនដែរមិនទាន់ដឹងរឿងនោះក៏និយាយទៅកូនទាំងញញឹមតាមទម្លាប់ រួចក៏ដើរទៅរកនាយតូចបម្រុងនិងអោបតែនាយបែជាថយចេញ ធ្វើអោយគាត់ឆ្ងល់ភ្លាមៗ

"ហេតុអ្វីទៅម៉ាក់!!!!ហេតុអីកុហក់ខ្ញុំបែបនេះ...."ថេយ៉ុងនិយាយទាំងសម្លេងស្អកៗពេបមាត់ចង់យំ

"ថេយ៉ុងកូននិយាយពីអ្វីនិង!!!ម៉ាក់កុហក់អ្វីកូនមែនទេ"លោកស្រីមីនសើចលែងសម បម្រុងនិងទៅជិតកូនតែនាយក៏ថយចេញម្ដងទៀត

" ហឹុកៗ...ខ្ញុំដឹងការពិតអស់ហើយ ម៉ាក់មិនបាច់កុហក់ខ្ញុំទៀតទេ"ថេយ៉ុងនិយាយទាំងយំតិចៗចេញមក

"ថេយ៉ុង......"លោកស្រីមីន

"ក្មួយនិយាយអីនិងថេយ៉ុង ម៉ាក់ឯងទៅកុហក់អ្វី "លោកស្រីចនក៏ដើមកជិតពួកគេរួចក៏សួរ

"លោកអ៊ុំក៏ចឹងដែរ ចូលរួមកុហក់ខ្ញុំគ្រប់គ្នា....តើខ្ញុំមិនមែនជាកូនម៉ាក់ពិតមែនទេ!!!!"ថេយ៉ុងនិយាយជាមួយអ្នកជាអ៊ុំហើយក៏ងាកមកសួរអ្នកម៉ាក់ទាំងអួលដើមក

"ហស៎!!!ហឹុកៗ...ថេ ថេយ៉ុង កូនទៅដឹងរឿងមកពីណាហឹុកៗ..."លោកស្រីនិយាយទាំងយំ វារឹតតែធ្វើឱ្យថេយ៉ុងយល់កាន់តែច្បាស់តែគេចង់ឮវាពីមាត់ម៉ាក់របស់នាយទៅវិញទេ....

"ខ្ញុំសួរថាពិតទេ!!!!!"នាយតូចស្រែកមួយទំហឹងដាក់អ្នកជាម្ដាយទាំងយំ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now