"ប៉ាធ្វើនេះព្រោះតែចង់អោយឯងល្អណាយ៉ុនហ្គី"MrMin ក៏និយាយបកមកវិញ
"ហាស់ហា...ហឹស!!ប៉ា!!តើប៉ា យកអីមកគិតនិង ខ្ញុំមានសង្សាហើយប៉ាក៏ដឹងតែប៉ានៅតែចាប់បង្ខំអោយខ្ញុំរៀបការទៀត ហឹស...ហើយក៏មកថាធ្វើដើម្បីខ្ញុំ តើត្រង់ណាដែលប៉ាថាធ្វើដើម្បីខ្ញុំនោះ"
"តែយើងគ្មានជម្រើសនោះទេ ឯងគួរតែដឹងហើយថាគ្រួសារយើងជាម៉ាហ្វៀរជាអ្នករស់នៅក្នុងសង្គមងងឹតមានសត្រូវគ្រប់ទិសទីដូច្នេះហើយ បើចង់ឈរឈ្មោះនៅក្នុងសង្គមនេះបានយើងត្រូវតែមានអំណាច"MrMin ខំទប់អារម្មណ៍មិនអោយខឹងនិងនិយាយបកស្រាយពីមូលហេតុដែលគាត់ចង់អោយនាយសង្ហាររៀបការ........
"បានហើយ...ខ្ញុំមិនចង់មានជម្លោះជាមួយប៉ាទេ តែប៉ាប្រាប់ខ្ញុំបានទេ ថាប៉ាចង់អោយខ្ញុំរៀបការជាមួយអ្នកណាមកពីណា?"yoongi បន្ទាប់ពីស្ងាត់អង្គុយសំងំគិតអស់មួយសន្ទុះនាយក្រាស់ក៏ចាប់ផ្ដើមនិយាយឡើងដោយមិនច្រឡោតដូចមិញនេះឡើយ
"កូនរបស់ គីមជីមូន នីឆូសាន់ ជាទាយាទរបស់សាតាននៃត្រកូលនីឆូសាន់"
"ហាស់!!!!!!!នេះប៉ារកឃើញទាយាទ នីឆូសាន់ហើយហេស៎? ពីពេលណា? "នេះជាលើកទី2ហើយដែលនាយក្រាស់ស្រែកភ្ញាក់ផ្អើល ស្ទើរមិនគួរអោយជឿរនេះប៉ាគេកំពុងតែនិយាយការពិតតើមែនទេ ដែលថារកឃើញបុត្រ របស់សាតាននោះ
"ម្សិលមិញនេះឯង តែយើងក៏មិនទាន់ច្បាស់ថាក្មេងម្នាក់នោះជាទាយាទនីឆូសាន់ដែរ ព្រោះតែក្មេងនោះមិនបានបញ្ចេញអ្វីអោយយើងអាចសម្គាល់បាននោះទេ"MrMin
"ម្យ៉ាងទៀតនោះគឺក្មេងនោះមានមុខមាត់មិនស្អាតនោះទេ វាខុសដាច់និងអ្វីដែល លោកតារបស់ឯងនិយាយថា ទាយាទសាតានមានរូបរាងល្អស្អាត"
"ប៉ាអាចជាច្រឡំមនុស្សក៏ថាបាន ទាយាទសាតានទាំងមូល...មិចនិងអាចមានរូបរាងអាក្រក់នោះ? ហើយក៏គ្មានទាយាទសាតានឯងណា ឈរអោយយើងចាប់ដោយងាយៗនោះប៉ា!!"yoongi តបទៅអ្នកមាននាមជាឪពុក ទាំងទឹកមុខមិនជឿរនិងអ្វីដែលគាត់និយាយថា ក្មេងដែលគាត់ចាប់មកនោះជាទាយាទសាតាន
"តែក៏មិនប្រាកដ់ថាថាគេ មិនមែនជាទាយាទសាតានដែរមិនអីចឹង? ឯងគួរតែដឹង ថាមិនត្រូវគេអាចជាមិនបញ្ចេញធាតុពិតអោយយើងសង្ស័យក៏ថាបាន ទាយាទសាតានមិនមែនល្ងង់នោះទេ"MrMin ទោះជាមិនទាន់ច្បាស់ក្នុងចិត្តថាថេយ៉ុងជាទាយាទសាតានក៏ដោយ ក៏គាត់នៅតែជឿជាក់ថាគាត់មិនបានច្រឡំនោះដែរ.....
YOU ARE READING
🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿
Vampireក្នុងសាច់រឿងនេះគឺមានជាតួអង្គ អមនុស្ស មានជំនឿ អីបែបនិងសង្ឃឹមថាអ្នកអាននិងយល់💜 Jeon Jungkook ម៉ាហ្វាដែស(top)& Min Taehyung ឡាយគោលដែស(btt)❤🔞 >jungkook កុំភ្លេចចូលអានណាវាជាសាច់រឿងដំបូងបង្អស់ដែរខ្ញុំសរសេរ🐰💜ស្រឡាញ់អ្នកអានពេញបេះដូង❤❤
