EP:26ខ្ញុំដូចជាចូលចិត្តអ្នកនាងណាស់

933 83 5
                                    

ងាកមកមើលក្នុងកម្មវិធីឯណេះវិញ ភ្ញៀវអ្នកមានមុខមានមាត់ក្នុងសង្គម កំពុងតែមានវត្តមាននៅក្នុងកម្មវិធីនេះយ៉ាងច្រើនកោះករ បានបន្តិចឡានសេរីទំនើបម៉ាកចុងក្រោយដែលគេអាចស្គាល់ថាជាឡានរបស់ត្រកូលចន ក៏មកឈប់នៅមុខកម្មវិធីរួចអង្គរក្សក៏បើទ្វារអោយនាយសង្ហារនិងកម្លោះតូចចុះមកដោយក្នុងដៃមានកូនស្រីជាទីស្រឡាញ់ ព្រោះនាងបានគេងលក់បាត់ទៅហើយ

ចំណែកអ្នកកាសែតវិញនាំគ្នាថតផ្ដិតយករូបពួកគេគ្មានសំចៃដៃនោះគេក៏ឆ្ងល់ដែរថាលោកចនជុងគុកនោះមកជាមួយអ្នកណានៅមានបីក្មេងស្រីក្នុងដៃទៀត...ពួកគេមិនទាន់ស្គាល់ថេយ៉ុងនៅឡើយទេតែចាប់ពីពេលនេះទៅគេនិងស្គាល់ច្បាស់

"នោះជុងគុកនិងថេយ៉ុងមកហើយ...."លោកស្រីមីនក៏និយាយឡើងទាំងញញឹម មើលចុះពួកគេដើរទន្ទឹមគ្នាដោយជុងគុកបីកូនបែបនេះដូចជាគ្រួសារតូចមួយយ៉ាងចឹង

"ប៉ាម៉ាក់!!!!"ក្រោយឃើញលោកមីននិងលោកស្រីមីនហើយ ថេយ៉ុក៏ដើទៅរកពួកគាត់ទាំងញញឹម

"មកហើយហេសកូន ថ្ងៃនេះកូនស្អាតណាស់ដឹងទេ ហឹុសៗ.."លោកស្រីមីននិយាយទាំងសើច

"ម៉ាក់!!!!មកបង្អាប់កូនខ្លួនឯងទៅវិញ....អូ!!!សួស្ដីលោកអ៊ុំទាំងពី"ថេយ៉ុងនិយាយជាមួយម៉ាក់បានបន្តិចក៏ងាកមកឃើញលោកចននិងភរិយារួចក៏ប្រញ៉ាប់ឱនគោរពពួកគាត់...ចំមែនហើយចេះភ្លេចមើលពួកគាត់ទៅកើត

"ចា៎មិនអីទេ ថេយ៉ុង!!!!តើសីុស្យុងគេងហើយហេស មិនទាន់បានអោបចៅផង. ហូ!!!មើលចុះមិចក៏ភ្នែកហើមបែបនេះ??"លោកស្រីចនតបទាំងញញឹមពេញចិត្តមុននិងដើរទៅជិតជុងគុកដើម្បីមើលមុខនាងតូច

"គឺជុងគុកញ៉ោះគេលេងនិងណាលោកអ៊ុំទើបនាងយំដល់ភ្នែកយ៉ាងនេះហឹុស"ថេយ៉ុងនិយាយទាំងសើច

"ផាច់!!!កូននេះ មិចក៏ធ្វើអោយនាងយំយ៉ាងនេះ..ហ៊ើយ!!!មិនអីទេមោះ យកគេទៅគេងសិនទៅ"លោកស្រីចនឮហើយក៏វៃកូនមួយដៃតែវៃតិចប៉ុណ្ណោះ

"ស៊ុងម៉ូទៅយកអង្រឹងមកហើយទុកនៅជិតឆាកនោះទៅ"ជុងគុកញញឹមងក់ក្បាលដាក់ម្ដាយជាកាតបរួចនិយាយទៅកាន់ជំនិត ។ស៊ុងម៉ូឮហើយក៏ឱនគោរពនាតបន្តិចរួចក៏ដើរចេញទៅ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now