"ឯងនិយាយអីជាមួយគេ???" ថេយ៉ុង

"ប្រាប់គាត់ឲ្យទៅរកមេដើមហេតុ" ជុងគុក

"នេះឯង ... " ជេហូប

"ឯងដឹងថាជីមីនឃោឃៅប៉ុណ្ណាទេ???" ណាមជុន

"គេប្រាកដជាសម្លាប់អាម្នាក់នោះមិនខាន" ជេហូប

"ឯងចាំរឿងលើកមុនដែលគេបំបាក់ជើងពួកបងធំនោះទេ???" ជីន

"លើកមុនគ្រាន់តែឈ្លោះគ្នានៅក្លឹបប៉ុណ្ណោះ" ជេហូប

"គឺ..." ជុងគុក

"ឆាប់តាមទៅ" យ៉ុងគី

------------------

"ជីសុីន... អ្នកណានៅពីក្រោយរឿងនេះ???" ជីមីនកំពុងបើកឡានបណ្ដើរនិយាយទូរស័ព្ទជាមួយជីសុីនបណ្ដើរ

"បាទអ្នកប្រុសគឺពួកគូរប្រជែងជំនួញរបស់អ្នកប្រុស... ហើយពួកគេក៏ជាក្រុមជើងកាងដែលល្បីថ្មីៗនេះដែរ" ជីសុីន

"រកទីតាំងរបស់ពួកគេឲ្យយើង..." ជីមីននិយាយទាំងកំហឹងចេញមក

"គឺពេលនេះពួកគេកំពុងនៅក្លឹបមួយកន្លែង... បន្តិចទៀតខ្ញុំនិងផ្ញើទីតាំងឲ្យអ្នកប្រុស" ជីសុីន

"ល្អ... ឆាប់ផ្ញើមកឲ្យយើង... យើងនិងទៅហូតសរសៃរបស់វាចេញមក" ជីមីនគ្រឿតធ្មេញបណ្ដើរបើកឡានយ៉ាងលឿនបណ្ដើរតម្រង់ទៅទីតាំងក្លឹបមួយកន្លែងនោះ... ឯអ្នកកម្លោះទាំង៦ដែលកំពុងបើកឡានមកតាមក្រោយក៏ទាក់ទងទៅជីសុីនដើម្បីរកទីតាំងរបស់អ្នកកម្លោះផាកដោយខ្លាចថាគេមានរឿងអ្វីកើតឡើង...

-----------------
[Zoom club]

" បងធំ... បងធំមានរឿងធំហើយ" កូនចៅ

"មានរឿងអី???"

"គឺ... គឺផាកជីមីនកំពុងនៅខាងក្រៅ" កូនចៅ

"ថាមិច??? ហើយ... ហើយវាមកគ្នាប៉ុន្មាននាក់???"

"គឺមកតែម្នាក់ឯងទេ... " កូនចៅ

"បើមកម្នាក់ឯងមិនជាបញ្ហាទេ... ចាំយើងទៅទទួលវា... "

"បាទ..." កូនចៅនិយាយចប់មេបងធំនោះក៏ដើរចេញមកយ៉ាងក្អេងក្អាង

"លោក CEO ផាក... ខ្យល់អីបក់លោកមកដល់ក្លឹបរបស់ពួកយើង"

"យើងចង់មកមើលការសប្បាយ... មើលទៅឯងសប្បាយដល់ហើយថ្ងៃនេះ" ជីមីនកាន់កែវស្រាមួយក្រលែងទៅក្រលែងមកដោយមិនបានលើកមកផឹកសូម្បីមួយក្អឹក

"ត្រូវហើយពួកយើងកំពុងជប់លៀងដោយសារថ្ងៃនេះពួកយើងបានជោគជ័យលើភារៈកិច្ចធំមួយ" មេបងធំនោះនៅតែធ្វើក្អេងក្អាងលើអំនួតរបស់ខ្លួនដដែល

"ជោគជ័យ??? " ជីមីនញញឹមចុងមាត់រួចក៏ដាល់មេបងធំនោះរហូតបែកមាត់... ដោយសារតែអ្នកកម្លោះមកកន្លែងគេហើយមានតែម្នាក់ឯងក៏ត្រូវកូនចៅមេបងធំនោះវ៉ៃឡើងចង់ទ្រោមដែរក៏ប៉ុន្តែក៏ត្រូវឈប់ដោយសារជីសុីនបាននាំកូនចៅក្នុងក្រុម Mafia របស់ពួកគេមកទាន់ពេលវេលា... ឯអ្នកកម្លោះទាំង៦ក៏បានមកទាន់ផងដែរ

"ឯងហ៊ានឲ្យគេវ៉ៃបងប្រុសរបស់យើងផង!!! ឯងមិនរស់ទេ" ជុងគុកស្ទុះទៅវ៉ៃមេបងធំនោះស្ទើតែស្លាប់ទៅហើយតែក៏ត្រូវជីមីនឃាត់ទាន់

"កុំសម្លាប់គេពេលនេះអី... យកគេទៅទម្លាក់ពីលើអគារចុះមកល្អជាង..." ជីមីន

"មែនហើយ... " ថេយ៉ុង

"ពួកឯង... ចាប់គេទៅ" ជីសុីន

--------------
១សប្ដាហ៍កន្លងផុតទៅលីលិក៏បានប្ដូរទៅសម្រាកនៅបន្ទប់ធម្មតាតែនាងនោតែសន្លប់មិនដឹងខ្លួនដដែលគ្រាន់តែអាការៈរបស់នាងបានធូរស្រាលជាងមុនតែឧបករណ៍ជាច្រើននៅតែបំពាក់លើខ្លួននាងដដែល...

"លីលី... ឆាប់ក្រោកមក... អូនគេងយូរហើយ... បងនឹកអូនណាស់" ជីមីនមកអង្គុយនិយាយនៅក្បែរខ្លួនរបស់មនុស្សជាទីស្រលាញ់របស់ខ្លួន

"អ្នកប្រុស... ម៉ាក់របស់អ្នកស្រីមកដល់ហើយ" ជីសុីន

"ឆាប់នាំគាត់ចូលមក..." ជីមីន

"បាទ..." ជីសុីន

"កូនប្រសារ... កូនស្រីម៉ាក់យ៉ាងមិចហើយ??" ម៉ាក់លីលី

"នាង... នាងគេងមិនទាន់ដឹងខ្លួនទេម៉ាក់" ជីមីន

"ហេតុអីមានរឿងនេះកើតឡើង???" ម៉ាក់លីលី

"ដោយសារខ្ញុំ... ខ្ញុំមិនគួរបណ្ដោយឲ្យនាងទៅផ្សារទេ... បើខ្ញុំហាមដាច់ខាតនោះនាងនិងមិនអីទេ..." ជីមីន

"តែនោះជាគ្រោះថ្នាក់ចរាចរណ៍... ម៉ាក់យល់ ..." ជីមីននិងម៉ាក់របស់លីលីក៏បាននិយាយរៀបរាប់រឿងជាច្រើនជាមួយគ្នា

~~~~To be continued ~~~~

Admin មកវិញហើយបន្ទាប់ពីប្រលងបញ្ចប់

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now