"អរគុណបងហើយដែលមកជួយលួងលោមខ្ញុំ... ខ្ញុំបានប្រសើរខ្លះហើយ... អញ្ចឹងខ្ញុំទៅមុនបងហើយ... លាហើយបងប្រុស" លីលីលើកដៃលាអ្នកកម្លោះថេរួចក៏ដើរចេញទៅជាមួយអង្គរក្សដែលអ្នកកម្លោះផាកបានឲ្យតាមទៅជាមួយនោះ...
-----------------------

បន្ទាប់ពីចំណាយពេលទៅផ្សារអស់រយៈពេលប៉ុន្មានម៉ោងទីបំផុតលីលីក៏បានត្រលប់មកវិញជាមួយរបស់របរពាសពេញគូទឡាន... កំពុងតែរីករាយជាមួយការទិញទំនិញនេះ mommy វ័យក្មេងក៏ស្រាប់តែបានឃើញរូបភាពពីអ្នកម្ដាយកូនកំពុងនិយាយគ្នាលេងនៅតាមផ្លូវដែលធ្វើឲ្យ mommy វ័យក្មេងរូបនេះស្ទើរតែស្រក់ទឹកភ្នែកចុះមកទៅហើយតែក៏បានទប់ជាប់ដោយសារអង្គរក្សដែលអង្គុយខាងមុខបានសួរមកនាង...

"តើលោកស្រីមានបញ្ហាអីមែនទេ???"

"អរ... អត់ទេ... ខ្ញុំគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ" លីលី

"បើលោកស្រីអស់កម្លាំងលោកស្រីអាសម្រាកបាន... នៅពេលដល់វីឡាខ្ញុំនឹងប្រាប់លោកស្រី" អង្គរក្ស

"មិនអីទេ... អរ... ខាងស្ដាំដៃនោះជាក្រុមហ៊ុនThe king of technology របស់ពួកយើងមែនទេ???" លីលី

"បាទលោកស្រី... តើលោកស្រីចង់ចូលក្រុមហ៊ុនមែនទេ???" អង្គរក្ស

"មិនបាច់ទេ... ខ្ញុំចង់ទៅវីឡាសម្រាកវិញល្អជាង..." លីលី

"បាទ..." អង្គរក្សនិយាយចប់ភ្លើងខៀវក៏បានលោតមកស្រាប់តែមានឡានដឹកទំនិញយ៉ាងធំមួយបានបើកមកបុកចំពាក់កណ្ដាលឡានដែល mommy វ័យក្មេងរបស់ពួកយើងកំពុងជិះអូសប្រហែង៥០m រហូតមកគៀបជាប់ដើមឈើដែលនៅចំពីមុខក្រុមហ៊ុនរបស់អ្នកកម្លោះផាកធ្វើការដែលធ្វើឲ្យមនុស្សជាច្រើនរងរបួសហើយថែមទាំងធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង...

១០នាទីបន្ទាប់ពីមានឧបទ្ទវហេតុមួយនេះបានកើតឡើងក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានមក Live ផ្ទាល់ពីសកម្មភាពនៃការជួយសង្គ្រោះអ្នករបួសក្នុងហេតុការណ៍នេះផងដែរប៉ុន្តែលើកលែងតែរថយន្តដែលគៀបជាប់នោះគឺពិបាកទាញយកមនុស្សទើបត្រូវរង់ចាំអ្នកជំនាញមកទាញយកមនុស្សចេញពីក្នុងឡាននោះបាន...

"អេផាកជីមីន... នៅមុខក្រុមហ៊ុនយើងមានគ្រោះថ្នាក់ចរាចរណ៍... វាមើលទៅព្រឺសម្បុរណាស់" ជេហូប

"កាត់ម្រាមដៃគេមុខបងស្មើល្អណាស់តែហេតុអីបងមកខ្លាចរឿងគ្រោះថ្នាក់បែបនេះ???"  ជីមីន

"យើងបើកព័ត៌មានមើលល្អទេ???" ជេហូប

"តាមសប្បាយ" ជីមីន

"យើងមិនមែនមើលភាពយន្តកម្សាន្តទេហេតុអីបានជាឯងនិយាយដូចយើងមើលភាពយន្តអញ្ចឹង????" ជេហូប

"អ្នកប្រុស ... អ្នកប្រុសមានរឿងធំហើយ... មានរឿងធំហើយអ្នកប្រុស...." ជីសុីនរត់ចូលមកទាំងតក់ក្រហល់

"មានរឿងអី???" ជីមីន

"លោកស្រី... លោកស្រី... " ជីសុីននិយាយមិនចេញបានត្រឹមចង្អុលតាមបង្អួចចុះទៅក្រោក

"លីលីមានរឿងអី!!!!" ជីមីនក្រោកឈររួចក៏ចាប់ផ្ដើមប្រែទឹកមុខ១៨០ដឺក្រេភ្លាមៗ

"ឬឡាននោះជារបស់លីលីបានជិះ???" ជេហូបងាកក្រោយដើម្បីនិយាយ

"បា... បា...បាទ..." ជីសុីននិយាយទាំងរដាក់រដុបរួចអ្នកកម្លោះផាកក៏រត់សំដៅទៅខាងក្រោមកន្លែងគ្រោះថ្នាក់...

បន្ទាប់ពីមកដល់ខាងក្រោមជីមីនក៏បាន ឃើញដង្គៀបគៀបសក់របស់លីលីធ្លាក់ចេញមកខាងក្រៅដែលធ្វើឲ្យជីមីមកាន់តែតក់ស្លុតកញ្ជោលទៅរកលីលីដែលកំពុងតែនៅក្នុងឡាននោះ...
------------------
[មន្ទីរពេទ្យ]

"លោកគ្រូពេទ្យ... ភរិយាខ្ញុំយ៉ាងមិចហើយ??? នាងមានគ្រោះថ្នាក់ទេ???" ជីមីនរត់ទៅចាប់ស្មាគ្រូពេទ្យដែលទើបចេញពីបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីចំណាយពេលសង្គ្រោះអស់រយៈពេលជាង៨ម៉ោងបន្ទាប់ពីបញ្ជូនលីលីមកដល់មន្ទីរពេទ្យ...

"អ្នកជម្ងឺរងរបួសខ្លាំងដោយសារគ្រៀបជាប់នៅក្នុងឡានយូរពេកនិងបាត់បង់ឈាមច្រើនហើយត្រូវបានបាក់ឆ្អឹងអស់ប៉ុន្មានកន្លែងទៀតផងពិសេសនោះគឺទារកក្នុងផ្ទៃមិនអាចរក្សាបានទេ... ទារកបានស្លាប់ក្រោយពីគ្រោះថ្នាក់បានប៉ុន្មាននាទី" គ្រូពេទ្យ

"ខ្ញុំដឹងថាbaby របស់ខ្ញុំគ្មានសង្ឃឹមទេ... ប៉ុន្តែភរិយាខ្ញុំផុតគ្រោះថ្នាក់ហើយមែនទេ???" ជីមីន

"ពួកយើងក៏មិនទាន់ប្រាកដដែរថាអ្នកជម្ងឺផុតគ្រោះថ្នាក់ឬអត់ នៅឡើយទេដោយសារអ្នកជម្ងឺបាត់បង់ឈាមច្រើនពេកមុនពេលមកដល់មន្ទីរពេទ្យដូច្នេះពួកយើងនឹងដាក់នាងនៅក្នុងបន្ទប់ICU ដើម្បីតាមដានសុខភាពរបស់នាងបណ្ដោះអាសន្នសិនទើបហ៊ានសម្រេចថានាងផុតគ្រោះថ្នាក់ឬអត់" គ្រូពេទ្យ និយាយចប់ជីមីនហាក់ដូចជាទន់ជើងអស់កម្លាំងប្រុងនិងដួលតែក៏មានបងប្អូនទាំង៦របស់គេទប់ជាប់កុំឲ្យដួលនៅនិងមុខគេឯង

~~~~To be continued~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now