"តើពួកយើងអាចចូលទៅមើលនាងបានទេ???" ជីមីន

"បានសូមអញ្ជើញ... " គ្រូពេទ្យ

"បាទ..." ជីមីន

"ខឹក... ខឹក... ខឹក..." សម្លេងក្អករបស់នាងក្រមុំក៏បន្លឺឡើងនៅពេលទ្វាបានបើក

"អូនត្រូវការអីទេ???" ជីមីនលឺសម្លេងក្អកក៏ស្ទុះទៅសួរនាំនាងក្រមុំ

"នេះ... នេះមិនមែនជាសុបិន្តទេមែនទេ???" លីលី

"មិនមែនទេ... នេះគឺបង... " ជីមីនចាប់ដៃនាងក្រមុំមកដាក់លើថ្ពាល់របស់ខ្លួន

"នាងសាមញ្ញណាស់" ជីន

"អ្នកនាងលីលីក៏ចេះស្ដាប់កូរ៉េដែរអ្នកប្រុស" ជីសុីនក៏បន្លឺពីក្រោយបងធំជីន

"នាងចេះស្ដាប់ពួកយើងដែរមែនទេ???" ណាមជុន

"ចាស" លីលី

"បើចេះស្ដាប់ភាសាកូរ៉េបែបនេះស្រួលបន្តិច... " ជីន

"និយាយសាច់ការទៅ" យ៉ុងគី

"ពួកយើងមកនេះចង់មកធានានាងទៅរស់នៅកូរ៉េ... តើនាងព្រមទេ??? ហើយរឿងកូនក្នុងពោះរបស់នាងវិញគ្រួសារនាងដឹងហើយឬនៅ???" ណាមជុន

"ពួកគាត់មិនទាន់ដឹងទេ... ហេតុអីក៏ដឹងរឿងកូន??? ហើយចង់ធានាខ្ញុំទៅដោយសារខ្ញុំមានកូនរបស់គាត់មែនទេ???" លីលីចាប់ផ្ដើមក្រហមភ្នែក

"ទោះអូនគ្មាន baby ក៏បងធានាអូនទៅដែរឲ្យតែអូនយល់ព្រម..." ជីមីន

"ខ្ញុំស្មានថាពាក្យសន្យាមុនចាកចេញនោះជាពាក្យកុហក់... ខ្ញុំស្ទើរមិនជឿថានេះជាការពិត..." លីលី

"បងមិនចេះកុហក់ទេ... ឲ្យតែអូនព្រមទៅរស់នៅកូរ៉េជាមួយបងនោះបងនិងទៅជួបជាមួយគ្រួសារអូននៅថ្ងៃនេះ... បងមិនខ្លាចនិងទទួលខុសត្រូវទេ..." ជីមីន

"នេះជាពាក្យពិតមែនទេ??? ពិតជាមិនមែនសុបិន្តទេមែនទេ???" លីលី

"នាងមើលទៅចូលចិត្តសុបិន្តហើយរឿងប្រលោមលោកហើយមើលទៅ..." យ៉ុងគី

"បងប្រុស..." ជីមីន

"បងទៅទូទាត់ប្រាក់ថ្លៃពេទ្យសិន" ណាមជុន ជីន យ៉ុងគីនិងជីសុីនក៏បានដើរចេញមកដើម្បីទុកឱកាសឲ្យប្អូនប្រុសរបស់ខ្លួន

"គេងទៅបន្តិចបងនាំអូនទៅផ្ទះវិញ... បងនិងនាំអូនទៅកូរ៉េជាមួយបង..." ជីមីន

"បងក៏ជាមនុស្សចូលចិត្តប្រលោមលោកដែរមែនទេ????" លីលី

"មានឯណា... ហើយហេតុអីនិយាយបែបនេះ????" ជីមីន

"មិនឲ្យអូននិយាយយ៉ាងមិចបើសូម្បី passport និងម៉ាក់ប៉ាអូនមិនទាន់យល់ព្រមផងនឹង" លីលី

"ម៉ាក់ប៉ាអូនបងមានមធ្យោបាយហើយ... ហើយរឿង passport អូនកុំបារម្ភ" ជីមីនញញឹមបែបលាក់គំនួចរួចក៏ប្រែជាសើចរហូតលឹបភ្នែកទាំង២បាត់...

"មានមន្ដស្នេហ៍ណាស់" លីលី

"និយាយអញ្ចឹងហេតុអីអូនមិនឆ្លើយតបនិងការទាក់ទងរបស់បងជាងពីរខែនេះ???" ជីមីន

"គឺ... មកពីអូនគ្មានភាពក្លហាននិងឆ្លើយតបនិងបងពិសេសរឿង..." លីលីក៏ឱនក្បាលចុះរួចក៏យកដៃមកអង្អែលពោះរបស់ខ្លួន

"មិនអីទេ... គេងទៅបងទៅក្រៅនិយាយជាមួយបងៗសិន" ជីមីន

"ហុឹម..." លីលី

------------

"ជីសុីន..." ជីមីន

"បាទអ្នកប្រុស..." ជីសុីន

"យករូបថតនេះហើយទៅធ្វើ passport ឲ្យយើង... យើងត្រូវការយកវាថ្ងៃស្អែក... មិនថាអស់ច្រើនប៉ុណ្ណាក៏មិនសំខាន់ដែរឲ្យតែបាន passport ថ្ងៃស្អែក...ហើយព័ត៌មានរបស់លីលីឯងគួរតែដឹងហើយមែនទេ???" ជីមីន

"បាទ..." ជីសុីន

"ឯងបង្ខំយកនាងទៅយ៉ាងនេះ???" ជីន

"បាទ... ខ្ញុំមិនចង់ខាតពេលទៀតទេ... ហើយបើពួកប្រឆាំងនិងយើងដឹងរឿងនេះលីលីក៏មិនមានសុវត្តិភាពដែរ" ជីមីន

"ត្រូវហើយ..." ណាមជុន

"ចុះរឿងជួបជាមួយគ្រួសារនាងនោះ" ជីន

"ខ្ញុំមានវិធីនិយាយជាមួយគ្រួសារនាងហើយ... បងកុំថាខ្ញុំជាអ្នកណាៗ" ជីមីនញញឹមចុងមាត់បន្តិច...

"យន្តហោះរបស់ពួកយើងចតបាន១សប្ដាហ៍មែនទេ??? " យ៉ុងគី

"បាទមែនហើយ... យើងដាក់ពេលវេលាជួលចតតែ១សប្ដាហ៍ទេ..." ណាមជុន

"ទៅវិញខ្ញុំនិងនាំនាងទៅឲ្យបាន... ផ្កាសាគូរ៉ាជិតរីកហើយ... ខ្ញុំចង់ឲ្យនាងមើលឃើញផ្កាសាគូរ៉ារីកដោយផ្ទាល់ភ្នែក" ជីមីន

~~~~To be continued~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now