"ឯងរដាប់រដុបបែបនេះប្រហែលទើបដើរចេញពីស្រីណាទេដឹង!!!!" ថេយ៉ុង

"គ្មានទេ... យើងស្មោះត្រង់ណាស់... និយាយអញ្ចឹងឯងមានការអីជាមួយយើង???" ជីមីន

"យើងចង់ដឹងថាពេលណាឯងត្រលប់មកកូរ៉េវិញ??? ការដាក់បង្ហាញនោះជិតដល់ពេលកំណត់ហើយ... ហើយការងារនោះឯងធ្វើវាដល់ណាហើយ???" ថេយ៉ុង

"អរ... យើង... យើងធ្វើវារួចហើយ... ប៉ុន្មានថ្ងៃទៀតយើងត្រលប់ទៅកូរ៉េវិញហើយកុំបារម្ភអី... បានហើយយើងរវល់បន្តិចសិន" ជីមីននិយាយចប់ក៏ចុចបិទទូរស័ព្ទរួចក៏ត្រលប់ទៅបន្ទប់ដែលកំពុងមាននារីយ៉ាងស្រស់ស្អាតកំពុងគេងនៅលើគ្រែទាំងសភាពដូចអ្នកកម្លោះ... ជីមីនក៏ដើរមកក្បែរលីលីរួចក៏ឱនទៅខ្សឹបក្បែរត្រចៀករបស់នាងក្រមុំដែលកំពុងគេងលង់លក់នៅឡើយ... បន្ទាប់ពីនាងក្រមុំភ្ញាក់ឡើងនាងក៏មិនបានស្រែកឡូឡាអ្វីឡើយតែនាងបែរជានិយាយអ្វីមួយដែលធ្វើឲ្យអ្នកកម្លោះភ្ញាក់ផ្អើលជាខ្លាំងព្រោះថានាងបាននិយាយថា...

"កុំបារម្ភអី... ពួកយើងគ្មានអ្វីកើតឡើងទេ... " លីលី

ជីមីនលឺបែបនេះក៏ដើរមកអង្គុយក្បែរនាងក្រមុំរួចអ្នកកម្លោះក៏យកដៃរបស់ខ្លួនទៅអង្អែលស្មារបស់នាងក្រមុំដែលកំពុងអង្គុយលើគ្រែនៅឡើយ...

"លីលី... ខ្ញុំមិនដឹងថានាងគិតយ៉ាងណាចំពោះខ្ញុំនោះទេប៉ុន្តែខ្ញុំគួរតែសារភាពប្រាប់នាងពីអារម្មណ៍របស់ខ្ញុំហើយ... លីលី... ខ្ញុំស្រលាញ់នាង... ចំណែកឯរឿងកាលពីយប់មិញនេះខ្ញុំនិងទទួលខុសត្រូវទាំងអស់... លីលី... ខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់" ជីមីន

"នេះ... នេះ... មិនអាចទេ... លោកទើបតែស្គាល់ខ្ញុំនោះទេ... កុំដោយសារតែទង្វើខុសឆ្គងមួយពេលធ្វើឲ្យលោកភ័យខ្លាចហើយមកទទួលខុសត្រូវនោះ..." លីលី

"នេះមិនមែនជារឿងលេងសើចនោះទេ... ខ្ញុំពិតជាស្រឡាញ់នាងពិតមែនលីលី..." ជីមីន

"លោកចេញទៅក្រៅសិនទៅ... ខ្ញុំចង់ស្លៀកបំពាក់សិន... បើបងជីសុីនចូលមកឃើញប្រាកដជាមានបញ្ហាមិនខានទេ" លីលីនិយាយចប់ជីមីនក៏ដើរចេញមកទាំងទឹកស្រពោន... រីឯជីសុីនវិញក៏បានឃើញរឿងរ៉ាងវមុននេះដែរតែគេបែរជាដើរចេញទៅក្រៅដើម្បីរកទិញអ្វីទៅវិញ....
-----------------------------
ម៉ោង ០៨:១០នាទីព្រឹក លីលីក៏បានចាកចេញពី apartment របស់អ្នកកម្លោះទៅរីឯជីសុីនក៏បានដើរចូលមក apartment របស់ខ្លួននិងចៅហ្វាយវិញស្រាប់តែបើកទ្វារមកក៏បានឃើញអ្នកប្រុសរបស់ខ្លូនកំពុងអង្គុយលើសាឡុងហើយក៏យកដៃមកក្ដោបនិងក្បាលជាប់ដែលនេះជាលើកទី១របស់ជីសុីនដែលបានឃើញរូបរាងអ្នកប្រុសរបស់ខ្លួនបែបនេះ...

"អ្នកប្រុស..." ជីសុីនដើរចូលមករួចក៏បន្លឺឡើង

"មានការអីជីសុីន???" ជីមីន

"អ្នកទាំង២មានរឿងអីមែនទេ??? ហេតុអីអ្នកប្រុសមើលទៅស្រ្តេសយ៉ាងនេះ???" ជីសុីន

"យើងនិងនាងបាននៅជាមួយគ្នាកាលពីយប់មិញ... ហើយមុននេះយើងបាននិយាយប្រាប់នាងថាយើងស្រលាញ់នាងណាស់ហើយយើងក៏ប្រាប់នាងថាយើងនិងទទួលខុសត្រូវ... តែឯងដឹងទេថានាងវិញបែរជាឲ្យយើងបំភ្លេចរឿងកាលពីយប់មិញចោលទៅវិញ... យើងមានអារម្មណ៍ថាឈឺដូចជាគេយកកាំភ្លើងមកបាញ់ចំបេះដូងរបស់យើងអញ្ចឹង..." ជីមីន

"អ្នកប្រុសនិយាយបែបនេះ??? នេះជាលើកទី១ហើយដែលអ្នកប្រុសធ្វើបែបនេះ... " ជីសុីន

"ត្រូវហើយ... យើង... យើង... ហុឺយ..." ជីមីននិយាយចប់ក៏ដើរចូលទៅបន្ទប់របស់ខ្លួនវិញទាំងស្មុគស្មាញ... គ្រាន់តែចូលដល់បន្ទប់ភ្លាមអ្នកកម្លោះតួឯកក៏បានទៅទាញភួយរបស់ខ្លួនបម្រុងនិងបោះចោលតែក៏ស្រាប់តែឃើញអ្វីម្យ៉ាងរួចខ្លួនក៏ឈរសម្លឹងមើលវាទាំងភ្ញាក់ផ្អើល....

~~~~To be continued~~~~

Admin copy paste ហើយភ្លេចចុច Public 😂

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now