"ត្រូវហើយ... យើងទៅរកនាង... យើងចង់ជួបនាងណាស់ហើយម្យ៉ាងទៀតយើងក៏ចង់ទៅរកគំនិតថ្មីនៅទីនោះផងដែរព្រោះយើងបាន search ព័ត៌មានពីទីនោះរួចហើយ" ជីមីនក៏ញញឹមចុងមាត់...

"បាទអ្នកប្រុស" ជីស៊ិន

"មែនហើយ... ឯងនៅជាមួយយើងតាំងពីតូចអញ្ចឹងពេលទៅដល់ទីនោះឯងគួរតែហៅយើងថាបងប្រុសទៅព្រោះយើងមិនចង់ឲ្យគេសង្ស័យទេ" ជីមីន

"បាទអ្នកប្រុស" ជីស៊ិន

"រៀនទម្លាប់មាត់ទៅ" ជីមីន

"បានបងប្រុស" ជីស៊ិនហៅបែបនេះរួចក៏ញញឹមបែបសុភាពទៅកាន់ជីស៊ិន...

------៥ម៉ោងក្រោយមក----------

ម៉ោង១១:១៣នាទីយប់

[...Phnom Penh airport (កម្ពុជា)...]

"ទីបំផុតមកដល់ទីនេះហើយ" ជីមីន

"នៅទីនេះម៉ោងជាង១១យប់ហើយ... អ្នកប្រុស...." ជីស៊ិនហៅបែបនេះរួចជីមីនក៏ប្ដូរទឹកមុខភ្លាមៗ... ដោយដឹងខ្លួនកំពុងនិយាយខុសជីស៊ិនក៏ប្ដូរពាក្យភ្លាមៗ

"អរ... បងប្រុស... "

"ពួកយើងគួរទៅណា???" ជីមីន

"ខ្ញុំបានជួល Apartment មួយរួចហើយប៉ុន្តែការធ្វើដំណើរ????" ជីស៊ិន

"នោះ... យើងជិះវាទៅ???" ជីមីនអ្នកកម្លោះតួឯករបស់យើងក៏ចង្អុលទៅកាន់ pass app  ដែលនៅខាងក្រៅរបងប្រលានយន្តហោះ

"បងប្រុស... បងអាចជិះបានដែរ???" ជីស៊ិនក៏មានការភ្ញាក់ផ្អើលមិនតិចដែរដោយសារតែអ្នកកម្លោះមិនដែលទាំងជិះវាពីមុនមកផង

"ម៉ោ... យើងងងុយណាស់ប្អូនប្រុសជីស៊ិន" ជីមីននិយាយចប់ក៏ទះស្មាជីស៊ិនបន្តិចរួចក៏អូសវ៉ាលីរបស់ខ្លួនចេញទៅមុនបាត់ទៅ...

"នេះគាត់ជាម្ចាស់របស់ខ្ញុំដែលជាម្ចាស់ក្រុមហ៊ុននិងជាបងប្អូនរបស់ mafia មែនទេ???" ជីស៊ិន

"ឆាប់មក" ជីមីន

"បងប្រុស... ហេតុអីក៏បងចេះនិយាយរបស់ទីនេះ???" ជីសុីន

"យើង... យើង..." ជីមីន

"មែនហើយបងស្គាល់អ្នករស់នៅទីនេះ" ជីស៊ិន

"មកដល់ហើយ... តើលោកចង់បង់ប្រាក់តាមណាដែរ???" អ្នកបើកបរ

"ប្រាក់សុទ្ធ... " ជីមីន

"នេះតម្លៃ..." អ្នកបើកបរ

"នេះប្រាក់... អរគុណ..." ជីមីន

"បាទ ..." អ្នកបើកបរ

"បងប្រុស... ហេតុអីក៏បងអាចនិយាយភាសានេះច្បាស់ម្លេះ??? នេះបងមិនមែនជាប្រជាជននៅទីនេះទេ" ជីស៊ិន

"យើងរៀនយូរហើយ... កុំឆ្ងល់អី... គ្រាន់តែរឿងនិយាយបន្តិចបន្តួចប៉ុណ្ណោះ... ឆាប់ទៅយកសោបន្ទប់មក... យើងហត់ហើយ" ជីមីន

"បាទ..." ជីស៊ិន

~~~~To be continued~~~~

ហាសហា កុំភ្លេចចុច Vote ឲ្យ admin ផងណា👻

~~~~To be continued~~~~ ហាសហា កុំភ្លេចចុច Vote ឲ្យ admin ផងណា👻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now