[... ខ្ញុំជាជនជាតិកូរ៉េ... ហើយខ្ញុំកំពុងធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងនៅក្នុងទីក្រុង Seoul... រីករាយណាស់ដែលបានស្គាល់អ្នកនាង...] ជីមីន

[... ចាស...ខ្ញុំក៏ដូចគ្នា, ប៉ុន្តែពេលនេះខ្ញុំមិនអាចឆ្លើយជាមួយលោកបានទេដោយសារតែខ្ញុំរវល់បន្តិច ...]

[... បាទ... ពេលទំនេរកុំភ្លេចផ្ញើសារមកលេងខ្ញុំផងណា...] ជីមីន

[... ចាស...] នារីម្នាក់នោះក៏បានបិទ online ប៉ុន្តែអ្នកកម្លោះជីមីនវិញក៏បានអង្គុយកាន់ទូរស័ព្ទរួចក៏ញញឹមម្នាក់ឯងនៅក្នុងបន្ទប់នេះទៅ ... បន្ទាប់ពីអង្គុយញញឹមតែម្នាក់ឯងរួចជីមីនក៏បានទូរស័ព្ទទៅកាន់បងប្អូនទាំង៦ដើម្បីណាត់គ្នាចេញទៅក្រៅ....

-----------------------

#North Club

"អេ... ថ្ងៃនេះឯងមានអារម្មណ៍ល្អណាស់ន៎???" ជីនបន្លឺឡើងនៅពេលដែលឃើញអ្នកកម្លោះផាកដើរចូលមកទាំងមុខរីករាយ

"បាទ... សប្បាយណាស់" ជីមីនដើរចូលមកអង្គុយរួចក៏កាន់កែវស្រាផឹកបន្តិចហើយក៏ញញឹមចុងមាត់បែបព្រានបុរស

"ថ្ងៃនេះមិចក៏មិនឃើញស្រីស្អាតលំដាប់Aទាំងនោះមកអញ្ចឹង???" ជុងគុក

"បងមិនបានហៅមកទេ... ចង់ហៅៗខ្លួនឯងទៅ..." ជីមីន

"មើលទៅឯងចង់លាងដៃមែនទេ???" ជេហូប

"ប្រហែលទាក់ចិត្តនិងស្រីណាទេដឹង???" យ៉ុងគី

"ខ្ញុំមិនចង់ឲ្យថេយ៉ុងគេមានព័ត៌មានថ្មីៗទេ" ជីមីន

"ត្រូវហើយ ... ដោះស្រាយព័ត៌មានមួយៗពិបាកណាស់" ណាមជុន

"ឯងមកកាន់ជើងគេតាំងពីពេលណា???" ជីន

"ខ្ញុំប៉ាវ... តាមសប្បាយណា" ជីមីន

"បងប៉ាវ??? តែនេះជាក្លឹបកម្សាន្តរបស់ខ្ញុំណា..." ជុងគុក

"មែនហើយយើងលឺថាឯងកក់សំបុត្រយន្តហោះទៅក្រៅប្រទេសមែនទេ???" ណាមជុន

"ចេញក្រៅ??? ឯងចង់ទៅណា??? មិចក៏មិនពិភាក្សាជាមួយពួកយើងជាមុន??? " ជីន

"ខ្ញុំចង់ទៅមើលស្នាដៃដ៏អស្ចារ្យមួយ... ខ្ញុំស្គាល់គេនៅទីនោះដូច្នេះគ្មានអ្វីធំដុំទេ" ជីមីន

"ឯងនិងនាំជីស៊ិនទៅជាមួយមែនទេ???" ជេហូប

"អត់ទេ..." ជីមីន

"មិចក៏អត់??? នាំគេទៅ" យ៉ុងគី

"មិនបានទេ" ជីមីន

"អញ្ចឹងខ្ញុំទៅជាមួយបង" ជុងគុក

"Ok ខ្ញុំនាំជីស៊ិនទៅជាមួយវិញល្អជាង" ជីមីន

"បងចង់ទៅថ្ងៃណា???" ជុងគុក

"ស្អែកនេះ..." ជីមីន

"វាឆាប់ពេកទេដឹង???" ជីន

"វាមិនឆាប់ទេ... ខ្ញុំរង់ចាំពេលនេះយូរមកហើយ..." ជីមីននិយាយចប់ក៏ចាប់ផ្តើមញញឹមចុងមាត់ហើយក៏លើកស្រាដាច់ពីកែវទាំងមិនខ្វល់ពីសមាជិកដទៃដែលកំពុងឆ្ងល់ជុំវិញខ្លួន...

~~~~To be continued~~~~

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now