ត្រលប់កាន់ពេលបច្ទុប្បន្នវិញបន្ទាប់ពីអ្នកកម្លោះទាំង៧បានដើរចេញពីបន្ទប់នោះរួចជីមីនក៏បានដើរមកជិតអង្គរក្សរបស់ខ្លួនរួចក៏បន្លឺឡើងមកប្រាប់អង្គរក្សតិចៗថា
"ជីស៊ិន... យើងមានកិច្ចការមួយឲ្យឯងធ្វើ... ហើយប្រាប់ទៅខាងវីឡារបស់យើងផងថាយើងមិនបានត្រលប់ទៅវិញទេ... មួយរយៈនេះយើងត្រូវនៅទីនេះដោះស្រាយបញ្ហាមួយចំនួនទាល់តែចប់រឿង project នេះទើបយើងត្រលប់ទៅវីឡានោះវិញ"
"បាទអ្នកប្រុស..." ជីស៊ិនអង្គរក្សផ្ទាល់ខ្លួនរបស់អ្នកកម្លោះហើយគេក៏ប្រៀបបានទៅនឹងមិត្តសម្លាញ់ផងដែរដោយសារអ្នកកម្លោះនឹងជីស៊ិនបានធំដឹងក្ដីមកជាមួយគ្នា
"ឯងទៅធ្វើការរបស់ឯងទៅណា..." ជីមីនទះស្មារបស់ជីស៊ិនរួចក៏ដើរចេញទៅ... បន្ទាប់ពីជីស៊ិនចេញទៅផុតអ្នកកម្លោះក៏បានអង្គុយចុះចុចទូរស័ព្ទនៅក្នុងបន្ទប់របស់ខ្លួនហើយក៏បានចាប់អារម្មណ៍ទៅលើនារីម្នាក់ដែលបានផុសរូបជាច្រើនប៉ុន្តែនាងមិនមែនជាមនុស្សស្រីដែលស្អាតនិងសុីវីល័យដូចជាមនុស្សស្រីដែលអ្នកកម្លោះពេញចិត្តនោះទេប៉ុន្តែអ្វីដែលចម្លែកនោះគឺអ្នកកម្លោះCEO បានចូលទៅមើលនាងនៅក្នុង PF acc របស់នាងរហូតមក... នៅពេលកំពុងតែចុចទូរស័ព្ទសុខៗសម្លេងសារក៏បានបន្លឺឡើងមកដែលធ្វើឲ្យអ្នកកម្លោះ CEO ក៏ចាប់ផ្តើមញញឹមឡើងមក...
[... សួស្ដី...]
[... ទីបំផុតនាងឆ្លើយខ្ញុំហើយមែនទេ??? ...] ជីមីនចុចឆ្លើយទៅនាងយ៉ាងលឿន
[... ចាស ...]
[... តើថ្ងៃនេះអ្នកនាងមានអារម្មណ៍យ៉ាងណាដែរ??? ...] ជីមីន
[... អារម្មណ៍??? អរ... ថ្ងៃនេះខ្ញុំធម្មតាទេចុះលោកវិញ???...]
[... ខ្ញុំក៏ដូចគ្នា... មែនហើយខ្ញុំឃើញអ្នកនាងថតរូបស្អាតណាស់... អ្នកនាងរស់នៅទីណាដែរ??? ហើយអ្នកនាងធ្វើការអ្វីដែរ???...] ជីមីន
[... ពិតមែន??? អរគុណណាស់ដែលបានសរសើរមកខ្ញុំ... ខ្ញុំរស់នៅប្រទេសកម្ពុជា... អឺ... ខ្ញុំជានិស្សិតផ្នែកប្រវត្តិសាស្រ្តម្នាក់ហើយពេលនេះខ្ញុំកំពុងសិក្សានៅមហាវិទ្យាល័យមួយនៅក្នុងប្រទេសរបស់ខ្ញុំ,ចុះលោកវិញ...]
YOU ARE READING
CEO ម្ចាស់ស្នេហ៍ [-ចប់-]
Romance"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម្ចាស់របស់បងតរៀងទៅ..." ជីមីនបុរសសម្ដីផ្អែមកំពុងនិយាយទៅកាន់នារីម្នាក់ដែលកំពុងអង្គុយផ្អែកស្មាខ្លួននៅពេលដែរអ្នកទាំង២កំពុងអង្គុយមើលថ្ងៃរៀបនិងលិចន...