ភាគ៣៤: សោះកក្រោះ

129 18 0
                                    

   បីខែក្រោយមក៚
  រយះពេលបីខែបានកន្លងផុតទៅយ៉ាងលឿន ត្រឹម តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក៏ប្រលងបាក់ឌុបបានបញ្ចប់យ៉ាងរហ័ស រងចាំតែថ្ងៃចេញលទ្ធផលបានមក ដល់ ដែលសិស្សថ្នាក់ទី១២គ្រប់គ្នា ពួកគេទទឹងរងចាំ។
  «ទីបំផុត យើងប្រលងចប់ហើយ»ជុងគុគពោលដោយស្នាមញញឹម។ គេងាកមកនិយាយជាមួយជេហូប ពេលនេះ គេកំពុងអង្គុយលេងនៅផ្ទះជេហូបនោះឯង។
  «ឯងប្រលងចប់ហើយ ពេលណាឯងទៅរកសង្សារឯងហាស៎ នេះបីថ្ងៃហើយវើយ មិនគិតទៅរកគេបន្តិចទេហេ៎ស គេរងចាំឯងស្លាប់ហើយ»ជេហូបថាឲ្យនេះ ក៏ដោយសារតែមិត្តរបស់គេនៀក តាំងពីប្រលងមក រត់មកសង្ងំនៅផ្ទះរបស់គេរហូត។ បើនិយាយពីទូរស័ព្ទ វិញ សង្សារមិនដឹងខលមកប៉ុន្មានរយដងទេ ឃើញតែធ្វើមិនឃើញ មិនខ្ជីលើក។
  «យើងខ្មាស់គាត់ យើងមិនហ៊ានប្រឈមមុខជាមួយគាត់ទេ យើងខ្លាច»គេតបទាំងឱនមុខចុះ។ ប្រលងហើយខំគេចមុខនាយ សំឡេងក៏មិនចង់ឮ មុខក៏មិនចង់ជួប ដឹងត្រឹមពេលនេះ គេមិនទាន់ហ៊ានប្រឈមមុខជាមួយនាយទេ។
  «ហេតុអីឯងត្រូវខ្លាច?»
  «យើងខ្លាចថាយើងមិនបានពិន្ទុល្អ ពេលចេញលទ្ធ
ផលប្រលង»នេះជាមូលហេតុដែលគេគេចមុខនាយ។
  «ក្រែងឯងប្រាប់យើងថាធ្វើបានគ្រប់មុខនោះអី»
  «មែន! តែយើងដូចមិនសង្ឃឹមសោះ»
  «ត្រូវជឿជាក់លើខ្លួនឯងណា អាគុគ»
  «មិនដឹងទេ»គេមិនខ្វល់ ដាក់ខ្លួនគេងយកភួយគ្របក្បាលសង្ងំឈឹង។ ចង់និយាយអីក៏មិនស្តាប់ដែរ។
  «ហ៊ើយ..អាមិត្តចម្កួតនេះ»មិនដឹងត្រូវធ្វើយ៉ាងណា ខំជួយនិយាយដែរ តែហាក់គ្មានបានផលសោះ ជម្រើសចុងក្រោយ មានតែក្បត់សន្យាជាមួយមិត្ត លួចខលទៅប្រាប់ជីមីនឲ្យមកយកទៅវិញទើបបាន បើនៅតែទុកទៀត នៅតែសង្ងំគេងបែបនេះនិងឯង..។
  មិនដល់ប៉ុន្មាននាទីផង គេអើតមើលតាមបង្អួច បាន ឃើញឡានជីមីនបើកចូលមកផ្ទះគេលឿនដូចហោះ។
ក៏ព្រោះតែមិញនេះ គេលួចយកទូរស័ព្ទរបស់ជុងគុគខលទៅនិងណា បានជាជីមីនរហ័សមកដល់ផ្ទះគេ នោះអី។ 
  «លោក!»ជេហូបរត់ចុះមកខាងក្រោម ដើម្បីមកទទួលនាយ។ ថ្ងៃនេះប៉ាម៉ាក់របស់គេមិននៅផ្ទះទេ។
  «ជេហូប! ជុងគុគគេនៅឯណា?»មកដល់ភ្លាម អ្វីដែលគេសួររក គឺរាងតូច ដែលត្រូវជាសង្សារសំណព្វចិត្តរបស់គេ។
  «នៅគេងក្នុងបន្ទប់ខ្ញុំ ចាំខ្ញុំនាំលោកទៅ»ជីមីនងក់ក្បាល ព្រមឡើងជណ្តើរដើរឆ្ពោះទៅខាងលើតាមក្រោយជេហូបទៅជួបសង្សាររបស់ខ្លួន ដែលបាត់ដំណឹងសូន្យតាំងពីប្រលងរួច។
  ក្រាក...
  «គេនៅទីនោះហើយ លោកចូលទៅនិយាយជា មួយគេឲ្យដឹងរឿងទៅ»
  «អរគុណ»ជេហូបញញឹម មុននិងដើរចុះទៅខាង ក្រោមវិញ ទុកពេលឲ្យពួកគេទាំងពីរដោះស្រាយគ្នា។
  ជីមីនដើរថ្នមៗមកកាន់គ្រែ ដែលមានអាល្អិតកំពុងគេងគ្របដណ្តប់ដោយភួយក្រាស់។ នាយដាក់ខ្លួនអង្គុយលើពូកយឺតៗ ដៃសន្សឹមៗទាញភួយនោះចេញ បង្ហាញឲ្យឃើញអាល្អិតកំពុងគេងលង់លក់យ៉ាងស្គប់
ស្គល់។
  «សឺតត..! បងនឹកអូនណាស់ ជុងគុគ»វិនាទីដំបូង ជីមីនឱនថើបថ្ពាល់អាល្អិតមួយដង្ហើមដោយក្តីនឹក រលឹក។ បែកគ្នាបីថ្ងៃ បាត់ដំណឹងសូន្យឈឹង ខលក៏មិនលើក ទៅរកដល់ផ្ទះក៏មិនជួប តាំងពីប្រលងចប់ មិនគិតខលមកផ្តល់ដំណឹងប្រាប់ខ្លួនអីសោះ បាត់មុខ យូរ បែរជាមកសង្ងំនៅទីនេះធ្វើមិនដឹង។
  «ជុង! ភ្ញាក់ឡើង បងដឹងថាអូនមិនទាន់គេងលក់ទេ»
គេនិយាយបែបនេះ ដោយសារពេលគេថើប អាល្អិតក្រញែងខ្លួន។
  «បើអូនមិនក្រោកទេ បងថើបអូនទៀតណា..»
  «ចេញទៅ»ជុងគុគងើបអង្គុយ គេរុញទ្រូងរបស់នាយដែលមានបំណងមកថើបខ្លួន។
  «ហេតុអីអូនមិនលើកទូរស័ព្ទបង បងខលមកអូនចង់បែកមេដៃហើយ មើលចុះ នេះវាចង់៥០០ដងហើយ ហេតុអីអូនមិនទទួលលេខបង? ដឹងថាបងនឹកអូនដែរ ទេ?»នាយលើកបង្ហាញទូរស័ព្ទរាងតូច ដែលមានការហៅខកខានទទួលលេខគេចង់៥០០ miss call ហើយ។
  «គឺ..គឺអូនរវល់»
  «រវល់? រវល់មកគេងទីនេះចឹងហេ៎ស?»
  «អូនហត់ពីការប្រលង អូនចង់សម្រាក»
  «តែអូនគួរតែប្រាប់បងមួយម៉ាត់ អូនមិនគួរណាមិនលើកលេខបងចឹងទេ ដឹងទេ? បងនឹកអូន បារម្ភពីអូន ពេលអូនបាត់ដំណឹងឈឹង បងទៅរកអូននៅហាងក៏មិនឃើញ សួរម៉ាក់អូនក៏គាត់មិនដឹង ដល់ពេលខល អូនបែរជាមិនលើក»
  «អូនប្រាប់ហើយថាអូនរវល់»នាយតូចងាកមុខចេញ គេមានបំណងគេចមុខរបស់នាយ។
  «ជុង! អូនអន់ចិត្តនឹងបងរឿងអីមែនទេ?»ជីមីនដើរ មកឱបរាងតូចពីក្រោយ។ ស្តាប់សំឡេងរាងតូចដូចជាខឹងនិងខ្លួន។
  «អូនមិនបានខឹង មិនបានអន់ចិត្តអីទាំងអស់»
  «បើចឹងពេលនេះទៅវិញជាមួយបងទៅ»
  «ទៅណា?»
  «អូនប្រលងចប់ហើយ បងចង់ជប់លៀងអូនដែល បញ្ចប់ថ្នាក់ ពេលណាដែលចេញលទ្ធផល ចាំយើងជប់លៀងម្តងទៀត»
  «គ្មានអារម្មណ៍ទេ ខ្ជិល»កាយតូចបេះដៃនាយដែលឱបខ្លួន ហើយមកអង្គុយលើសាឡុងវិញ។
  «ហេតុអី? អូនគេចមុខបងរឿងអី ប្រាប់បងមក អូនខឹងបងរឿងអីមែនទេ? កាយវិការរបស់អូនបញ្ជាក់ច្បាស់ណាស់»នាយដាក់ខ្លួនអង្គុយក្បែរ។
  «បងឯងកុំស៊ាំតាប៉ែជាមួយអូនមើស អូនថាអត់គឺ
អត់ហើយ និយាយដដែលៗទៅកើត»ម្តងនេះគេប្រើ សម្តីធ្ងន់ ធុញដែលនាយនិយាយមិនចេះស្តាប់គ្នា។
  «អូខេ បងសុំទោស ពេលនេះអូនកំពុងហត់រឿងប្រលង អូនកំពុងស្ត្រេះ បងមិនគួរណាសួរអូនដេញ ដោលចឹងទេ បងសុំទោស»នាយខំរក្សាទឹកមុខញញឹម មិនហ៊ានបញ្ចេញទឹកមុខអាការៈអន់ចិត្តចំពោះមុខអាល្អិត។
  «បងទៅវិញទៅ អូនមិនទាន់ចង់ទៅទេ»គេនៅរក្សាទឹកមុខស្មើរធេងដូចដើម មិនបានខ្វល់ថាសម្តីរបស់ខ្លួនធ្វើឲ្យនាយអន់ចិត្ត។ ព្រោះអីគេពិតជាមិនចង់ជួបនាយនៅពេលនេះឡើយ។
  «ពេលណាដែលអូនអារម្មណ៍ល្អ កុំភ្លេចខលមកបងណា បងរងចាំលើកទូរស័ព្ទអូនជានិច្ច»
  «ទុកពេលឲ្យអូនមួយរយះសិនទៅ»
  «បើចឹងបងទៅវិញសិនហើយ សឺតត»នាយថើប ថ្ពាល់រាងតូចមួយខ្សឺត មុននិងដើរចេញពីបន្ទប់ទៅ។
  «ជីមីនឈប់សិន»នាយអាក់ដំណើរទាំងញញឹម។
  «អូនមានការអីមែនទេ?»ជុងគុគសម្លឹងមើលមុខនាយបន្តិច មុននឹងដកដង្ហើមធំ ហើយរត់មកឱបនាយ
ដើម្បីបានភាគកក់ក្តៅ។
  «អូនមានអ្វីមែនទេ?»
  «អូនចង់ឱបបង»
  «បានណា...»នាយញញឹម ព្រមឱបតបរាងតូចដោយក្តីពេញចិត្ត។ យ៉ាងណារាងតូចក៏មិនបានខឹងគេ ពេលនេះគេក៏មិនចង់ឲ្យរាងតូចមានសម្ពាធដោយ សារតែគេដូចគ្នា។
  «អូនមានរឿងចង់ប្រាប់បង»គេប្រលែងនាយចេញពីការឱបវិញ ដោយសម្លឹងមើលមុខនាយបែបទឹកមុខ ប្រាកដប្រាជា។
  «អូននិយាយមក»
  «ពួកយើងបែកគ្នាទៅ»

  .....

                To be continued

#ថេយ៍ស៊ី

💥ជម្លោះស្នេហ៍💥Where stories live. Discover now