ភាគ២៧: អន់ចិត្ត

131 16 3
                                    

''ការងារដែលខ្ញុំឲ្យពួកឯងធ្វើថ្ងៃនេះគឺ...''
''គឺអ្វីទៅអ៊ំស្រី/អ្នកម៉ាក់''
''បញ្ចេញស្នាដៃធ្វើម្ហូបឲ្យខ្ញុំនិងកូនប្រុសរបស់ខ្ញុំញ៉ាំ អនាគតកូនប្រសារផ្ទះនេះ ត្រូវចេះរឿងកិច្ចការផ្ទះ គឺរឿងធ្វើអាហារនេះតែម្តង មិនមែនអាងខ្លួនជាកូនអ្នកមាន អនាគតជាកូនប្រសារសេដ្ឋីហើយចាំតែដេកចាយលុយមួយមុខឡើយ ការងារផ្ទះគ្រប់សព្វបែបយ៉ាងពួកឯងត្រូវតែចេះ''

''ងាយស្រួលណាស់ ហិហិ''ជុងគុគលួចគិតក្នុង ចិត្តត្រេកអរដែលលក្ខខណ្ឌមួយនេះងាយស្រួលសម្រាប់គេ។ ការងារផ្ទះស្អីគេនោះគេចេះធ្វើមួយ ចប់ព្រោះម៉ាក់របស់គេបង្រៀនធ្វើវាតាំងពីគេនៅតូចៗ។

''ខ្ញុំមិនចេះធ្វើទេ''ហេរីមឱនមុខចុះគិតវាតែម្នាក់ឯងតាំងពីតូចដល់ធំដឹងក្តីមក នាងរស់នៅដូចជាព្រះនាងតូចនៅក្នុងគ្រួសារ។ មួយថ្ងៃៗខំតែរៀននិងដើរលេងទិញខោអាវរបស់ប្រេនៗដាក់ក្នុងបន្ទប់ រឿងធ្វើអាហារស្អីគេនេះ សូន្យឈឹងតែម្តង។

''ពួកឯងគិតយ៉ាងមិច?''
''យល់ព្រមអ្នកម៉ាក់ក្មេក''
''ហេរីម ចុះក្មួយនោះ?''
''ខ្ញុំ...អើ...''
''នាងជាកូនអ្នកមាន ខ្ញុំដឹងថានាងប្រាកដជាមិនចេះ រស់នៅចេះតែចាយលុយ រករឿងគេរករឿងឯង ខ្ញុំនិយាយត្រូវទេ?''អាល្អិតដៀមដាមទៅកាន់នាងឮៗ ចង់ឲ្យលិកស្រីដឹងពីធាតុពិតរបស់នាង។

''កុំចេះតែនិយាយ! បានម៉ាក់អ៊ំ ខ្ញុំព្រម''នាងញញឹមបែបមានល្បិច។ ចង់ឲ្យធ្វើអាហារមែនទេ បានតើ..ចាំពេលអាក្មេងនោះធ្វើហើយ ចាំលួចអាហាររបស់គេធ្វើជារបស់ខ្លួនឯងក៏បាន ចាំមើលអាក្មេងនោះនៅក្អេងក្អាងដល់ណាទៀត។

''អ្នកម៉ាក់! ខ្ញុំថាបើប្រកួតគ្នាបញ្ចេញថ្វីដៃធ្វើម្ហូបទាំងមូលហើយ អ្នកម៉ាក់និងបងមីនគួរតែចូលរួមមើលតែម្តងទៅ ដើម្បីកុំឲ្យគិតថាមានអ្នកខ្លះលេងខ្សែលើ''គេនិយាយបែបនេះ ដូចមើលឆ្លុះចិត្តរបស់ហេរីមដែលនាងញញឹមបែបមានល្បិច។ ដូច្នេះក៏ដឹងគំនិតនាងថាចង់ធ្វើអីហើយ ទើបគេស្នើរសុំរឿងនេះពីលោកស្រី។

''ត្រូវហើយអ្នកម៉ាក់ ពួកយើងរៀបចំកន្លែងធ្វើអាហារនៅខាងក្រៅទៅ ចាំអង្គុយមើលពួកគេធ្វើ ចង់ដឹងអ្នកណាមានថ្វីដៃពិតប្រាកដដោយមិនលេងល្បិចបោកប្រាស់ បើសិនធ្វើនៅក្រោយខ្នងម៉ាក់''ជីមីនយល់ស្របនិងគំនិតអាល្អិត។ គេមិនសូវទុកចិត្តហេរីមប៉ុន្មានទេ ខ្លាចថាតែជុងធ្វើល្អជាង នាងលួចកាត់មុខគិតធ្វើយ៉ាងមិចទៅ។

💥ជម្លោះស្នេហ៍💥Where stories live. Discover now