ភាគ១៦: គម្រាម

210 22 1
                                    

  ព្រឹកថ្ងៃបន្ទាប់ ក្រុមសិស្សសាលានាំគ្នាទៅចែកអំណោយដល់ពួកក្រីក្រ ពេលចែកហើយ បន្តការ ងារដើររើសសម្រាមមួយតង់ទៀត ទម្រាំតែរើសហើយ ដល់ម៉ោងថ្ងៃត្រង់ល្មម។

  បើនិយាយពី ជុងគុគ និង ជីមីន វិញ គេឃើញគ្នា តែគេមិននិយាយរកគ្នា មិនសម្លឹងមើលគ្នា តែសម្រាប់ ជីមីន គេមិនបានធ្វើដូច ជុងគុគ ទេ ម្តងនេះគេតាមមើលគ្រប់ជំហាន មិនចង់បានពេលអាល្អិតធ្វើព្រងើយកន្តើយដាក់។

  ''ជេហូប នេះទឹក ផឹកវាសិនទៅ មើលទៅឯងហត់ណាស់''ជុងគុគ ហុចដបទឹកឲ្យមិត្តអំឡុងពេលសម្រាកអង្គុយលេង។

  ''អរគុណ! ឯងក៏ដូចគ្នា''ជេហូប ឯណេះក៏មិន ណយ គេយកដៃជូតញើសឲ្យមិត្ត ពួកគេក៏ញញឹម ដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកដែលសម្លឹងមើលនោះ កើតចិត្តច្រណែនភ្លាមៗ។

  ''បងមីន! នេះញ៉ាំទឹកសិនទៅ''ហេរីម ហុចទឹកឲ្យគេ ភ្ជាប់ជាមួយស្នាមញញឹមជានិច្ច។

  ''អរគុណ! អូន ហេរីម'''ជីមីន ខំនិយាយឲ្យឮៗ ព្រោះ ជុងគុគ អង្គុយនៅក្បែរគេ ដោយសារតែចង់ឲ្យអាល្អិតប្រច័ណ្ឌ។ ចំណែក ជុងគុគ វិញ គេធ្វើមិនមាត់ មិនចាប់អារម្មណ៍ តែការពិតក្នុងចិត្តចង់ តែហក់ទៅចាប់នាយហែកសាច់ជាបីបួនដុំ យកមកចញ្រ្ចាំធ្វើអាហារពេលល្ងាច សុទ្ធតែហៅនាង អូន ហេរីម ជ្រេញណាស់លោកអើយ។

  ''ប្អូនៗ ការងាររបស់ពួកយើងរួចហើយ ថ្ងៃស្អែកនេះពួកយើងត្រឡប់ទៅវិញ ប៉ុន្តែល្ងាចនេះ ពួកយើងលេងហ្គេមមួយ តើប្អូនៗចូលរួមទេ?''

  ''លេងលោកគ្រូ តើហ្គេមអីទៅ?''ជុងគុគ រហ័សឆ្លើយ ហើយក៏សួរបកគាត់វិញ ទឹកមុខរីកដូចគ្រាប់ជី ពេលឮគាត់ថាល្ងាចលេងហ្គេម។

  ''ល្ងាចនេះចាំលោកគ្រូប្រាប់ពីរបៀបលេង ពេល នេះពួកយើងទៅញ៉ាំអីថ្ងៃត្រង់សិនទៅ នឹងបានសម្រាកយកកម្លាំង ម៉ោង២ទើបពួកយើងចាប់ផ្តើមជុំគ្នាលេងហ្គេម អូខេអត់?''

  ''អូខេលោកគ្រូ''សិស្សគ្រប់គ្នានាំគ្នាទៅកន្លែងអង្គុយដែលខាងសណ្ឋាគាររៀបចំកន្លែងញ៉ាំអី។

  ''កូន ជីមីន! កូនចូលរួមលេងឬអត់?''លោកស្រីសួរកូន អំឡុងពេលអង្គុយញ៉ាំអីរួមតុជាមួយ ហេរីម និងលោកគ្រូ។

💥ជម្លោះស្នេហ៍💥Where stories live. Discover now