ភាគ៥: ប្រៀនប្រដៅ

252 28 0
                                    

  មកដល់បន្ទប់លោកនាយក លោកគ្រូស្តីបន្ទោសនឹងប្រដៅក្រុមសិស្សដែលបង្ករឿង មានជុងគុគ ជេហូប ហេរីម ដាអ៊ុន និង ឡូរ៉ា។

  ''ឆាប់ខលហៅអាណាព្យាបាលពួកឯងមក គ្រូទុកពេលឲ្យពួកឯង30នាទី''ឮដូចនេះ ម្នាក់ៗរឹងខ្លួនមិនហ៊ានខលទៅ ដោយសារមិនចង់ឲ្យមានរឿងដល់ប៉ាម៉ាក់ ជាពិសេសគឺហេរីមនឹងជុងគុគ។

  ហេរីមនឹងក្រុមរបស់នាងចេញទៅខលរកប៉ាម៉ាក់របស់គេ ចំណែកជេហូបក៏ដូចគ្នា លើកលែងតែជុងគុគ ពេលណាដែលមានរឿងត្រូវគ្រូដាក់ទោសឬឲ្យខលហៅអាណាព្យាបាលមក គេមិនដែលខលទៅម៉ាក់គេទេ មិនចង់ឲ្យគាត់ដឹងថាគេមកសាលាតែបែរជាមកបង្ករឿងទៅវិញ។

  ''ជុងគុគ! ឆាប់ខលហៅអាណាព្យាបាលឯងមក រាល់ដងឯងមិនដែលខលហៅគាត់មកទេ បើលើកនេះឯងមិនខលទៅទេ គ្រូនឹងចាត់ការដោយខ្លួន ឯង''

  ''លោកគ្រូ! គឺខ្ញុំ...''
  ''ឲ្យឆាប់ឡើង ឯងមានរឿងចូលទីចាត់ការរហូតលើកនេះគ្រូមិនឲ្យឯងរួចខ្លួនទៀតទេ''ជុងគុគ ឱនមុខចុះដើរចេញពីបន្ទប់ដើម្បីខលទៅម៉ាក់គេ។

  តែពេលគេឆែកក្នុងខោ ស្រាប់តែឃើញកូនក្រដាសមួយ ក្នុងនោះគឺជាលេខបុរសម្នាក់ដែលគេតែងតែមានរឿងជាមួយ គំនិតរបស់គេក៏ផុសឡើង គេចុចខលទៅលេខនោះដើម្បីឲ្យនាយមកធ្វើជាអាណាព្យាបាលរបស់គេ។

  ''អាឡូ! អ្នកណាហ្នឹង?''កំពុងអង្គុយធ្វើការសុខៗ ទូរស័ព្ទរបស់គេក៏រោទ៍ឡើង ហើយលេខដែលខលមកនោះក៏ជាលេខប្លែកទៀត តែយ៉ាងណាគេនៅ តែទទួលដដែល កុំឲ្យថាខ្វះសុជីវធម៌។

  (លោក! នេះគឺខ្ញុំណា...)
  ''អ្នកណា?''
  (ខ្ញុំគឺជុងគុគនោះអី ក្មេងដែលតែងតែយកលុយលោកចាយនោះ ចាំអត់?)
  ''ឯងទេហេ៎ស? ចឹងយើងបិទហើយ''
  (អេ...ឈប់សិន កុំទាន់បិទ)
  ''មានការអី?''
  (ខ្ញុំមានរឿងឲ្យលោកជួយ)
  ''តែយើងមិនទំនេរទេ''
  (ណាលោក ខ្ញុំសុំអង្វរ)
  ''និយាយមក''
  (លោកមកសាលាខ្ញុំបន្តិចបានទេ?)
  ''ទៅដើម្បីអី?''
  (ពេលមកលោកនឹងដឹងហើយ ចាំខ្ញុំផ្ញើទីតាំងឲ្យលោក កុំភ្លេចមកឮទេ) ទូត...!!

  ទឹង!

  ភ្លាមនោះ ជុងគុគក៏ចុចផ្ញើទីតាំងមកកាន់គេ ជីមីនចុចបើកមើលហើយ ទីតាំងគឺនៅសាលារៀនរបស់ហេរីមដែលម៉ាក់គេចាប់គូរឲ្យ តែគេមិនខ្វល់ទេ គេចេញពីក្រុមហ៊ុនបើកឡានសំដៅទៅទីនោះតែម្តង មុនដំបូងធ្វើជាបដិសេធ តែសំឡេងអាល្អិតបែបអង្វរក គេមិនដាច់ចិត្តនោះទេ។

💥ជម្លោះស្នេហ៍💥Where stories live. Discover now