ភាគ៦: អារម្មណ៍មួយនេះ

281 36 2
                                    


   ជីមីននិងជុងគុគកំពុងជិះឡាននៅតាមដងផ្លូវ
ម្នាក់ៗមិនទាន់មាននរណាម្នាក់និយាយអីទេ មាន តែខ្យល់ដង្ហើមចេញចូលរបស់មនុស្សពីរនាក់។

  ''អរគុណលោក'' មួយសន្ទុះ ទើបជុងគុគដាច់ចិត្តនិយាយរកនាយមុន។

  ''អរគុណយើងរឿងអី?''
  ''ដែលលោកមកជួយខ្ញុំនោះអី''
  ''ឯងតែងតែមានរឿងបែបនេះជាប្រចាំឬ?''
  ''អ្អឹម! ក៏ដោយសារតែនាងហេរីមហ្នឹង នាងមក
រករឿងខ្ញុំរហូត ខ្ញុំមិនដែលទៅរករឿងនាងមុនទេ''

  ''ឯងប្រាកដហើយហេ៎ស?''
  ''ខ្ញុំនិយាយកុហកធ្វើអីទៅ ខ្ញុំនិយាយការពិតណា លោកមិនជឿខ្ញុំហេ៎ស?''

  ''មិនមែនយើងមិនជឿឯងទេ''
  ''បើចឹងយ៉ាងម៉េច?''
  ''គ្រាន់តែមិនប្រាកដចិត្ត''
  ''ហឹស! លោកម៉េចនឹងជឿខ្ញុំទៅ ឮថានាងហេរីមជាមួយលោកនឹងរៀបការជាមួយគ្នាពេលនាងរៀនចប់ ចឹងហើតលោកម៉េចនឹងជឿទៅ លោកច្បាស់ជាកាន់ជើងស្រីរបស់លោកនឹងឯង''ជុងគុគ ឱបដៃបែរមុខទៅម្ខាងបែបងរ ខំនិយាយចេញពីចិត្តប៉ុណ្ណឹងហើយ គេនៅមិនជឿទៀត។

  ''យើងនិងនាងគ្មានអីទាក់ទងគ្នាទេ''
  ''បើមិនទាក់ទង ម៉េចនាងនិយាយថានិងរៀប ការជាមួយលោកទៅពេលនាងរៀនចប់''

  ''នាងនិយាយតែនាងតើ យើងមិនបានយល់ព្រមជាមួយពាក្យសម្តីនាងឯណា''

  ''មិនដឹងទេ! ដឹងតែថាលោកមិនជឿខ្ញុំ''
  ''យើងជឿឯងហើយតើ នៅងរដល់ណា''
  ''មិនបានងរទេ''
  ''ចឹងងាកមុខមករកយើងមក''
  ''ខ្ពើម!''
  ''ណែ...យើងខំទៅជួយឯងណា''
  ''អ្នកណាឲ្យលោកទៅ''
  ''មើលនិយាយចុះ ក្រែងឯងមិនចឹង''
  ''ខ្ញុំនិយាយចោលតើ លោកមកដោយខ្លួនឯង''
  ''ល្អ! ចឹងយើងនឹងយករឿងនេះទៅប្រាប់ម៉ាក់ឯង ចាំមើលបើសិនគាត់ដឹង ឯងដឹងតែចប់''

  ''ណែ! កុំយករឿងនេះប្រាប់ម៉ាក់ខ្ញុំឲ្យសោះ'' ជុងគុគ បែរមុខមករកគេ។

  ''រឿងយើង! យើងចង់និយាយយ៉ាងម៉េច''
  ''មិនឲ្យលោកនិយាយប្រាប់ម៉ាក់ខ្ញុំទេ''
  ''ចឹងយើងមានលក្ខខណ្ឌ''
  ''លក្ខខណ្ឌអី?''
  ''ឯងត្រូវបាវយើងញ៉ាំបាយមួយពេល នៅហាងល្បីឈ្មោះមួយកន្លែង បើឯងព្រម យើងមិនយករឿងឯងចូលទីចាត់ការនេះប្រាប់ម៉ាក់ឯងទេ''

💥ជម្លោះស្នេហ៍💥Where stories live. Discover now