ភាគ២៣: បើកឱកាស

139 16 0
                                    

  មកដល់ផ្ទះវិញមេឃក៏ប្រលប់ល្មម ងាកមកមើលវិញគេគេងលក់តាមឡាន រាងក្រាស់ឃើញក៏មិនហ៊ានដាស់ សំណាងដែលគេបើកមកខនដូររបស់គេ កុំអីមិនដឹងជាចូលផ្ទះអាល្អិតរបៀបណាឡើយ

  «សឺតត..សុបិន្តល្អណាក្មេងក្បាលខូច»នាយថើប
ថ្ងាស់រាងតូចមួយខ្សឺតយ៉ាងយូរ ក្រោយបីរាងតូចមកក្នុងបន្ទប់នឹងដាក់ឲ្យអាល្អិតគេងសណ្តប់ភួយឲ្យបានរៀបរយ។

  គេចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន បើកឡានពេញ
មួយថ្ងៃហើយ ល្វើយខ្លួនខ្លាំងណាស់ តែសំណាងដែលយប់នេះបានគេងឪបសំណព្វចិត្តរបស់គេ ចឹងដឹងតែគេងលក់ស្រួលពេញមួយយប់ហើយយប់នេះ។
 
  ព្រឹកប្រលឹមឈានចូលមកដល់ ពន្លឺចាប់ផ្តើមក្រាលក្របលើផ្ទៃផែនដីទាំងមូលបន្តិចម្តងៗ ផ្លាស់ប្រែទិដ្ឋភាពងងឹតស្លុបឲ្យចាប់មានភាពស្រស់ ស្រាយត្រៀមសម្រាប់ថ្ងៃថ្មី។

  ប៉ុន្តែបើងាកមកមើលមនុស្សប្រុសពីរនាក់ឯណេះវិញ ពួកគេកំពុងគេងឪបគ្នាស្អិតរមួតនៅលើគ្រែ ត្របកភ្នែកក្រាស់របស់ម្ចាស់រាងសង្ហាចាប់ផ្តើមញ៉ោចប្រឹបៗ នាយបើកភ្នែកឡើងតិចៗ អ្វីដែលគេបានឃើញមុនគេគឺ ផ្ទៃមុខសរម៉ត់ខៃដូចគូទកូន ក្មេង កំពុងត្រសុលខ្លួនគេងសង្ងំក្នុងរង្វង់ដៃគេ។

  ឃើញដូចនេះ ធ្វើឲ្យគេអត់លួចញញឹមមិនបាន អ្វីដែលគេចង់បាននាពេលព្រឹក ក្រោកឡើងមកបាន
ឃើញមនុស្សដែលគេងស្រលាញ់គេងក្នុងរង្វង់គេនេះហើយ។

  «សឺតត! ក្រោកឡើងអូនសម្លាញ់»ជីមីន ថើបក្រញិចថ្ពាល់អាល្អិតសងខាង គ្រឺតខ្នាញ់មែនទែនពេលបានឃើញផ្ទៃមុខមួយនេះនៅចំពោះមុខ ឃើញពេលណាពិតជាទ្រាំមិនបានសោះ ចង់តែរំលោភកាត់រឹកអីបានសម។

  «អូនងងុយ កុំរំខានអូន»អាល្អិតជុងគុគមិនខ្វល់សម្តីរបស់នាយ គេងាកមកផ្នែកម្ខាងទៀតទាញយកភួយមកគ្របក្បាលជិតឈឹង។

  «ព្រឹកហើយណា ពេលណាទើបអូនក្រោក?»
  «សុំប្រាំនាទីទៀត!»
  «បើឲ្យប្រាំនាទី អាចឈានដល់ដប់នាទី»
  «អត់ទេៗ! តែប្រាំនាទីទេគេក្រោកហើយ»
  «អូខេ! បើសិនបងចេញពីបន្ទប់ទឹកវិញអូនមិន
ទាន់ភ្ញាក់ បងនឹងដាក់ទោសអូន»អាល្អិតងក់ក្បាលនៅក្នុងភួយ។ ជីមីន ញញឹមតិចៗ គេក្រោកឡើងទៅសម្អាតខ្លួន នឹងធ្វើអាហារឲ្យសំណព្វចិត្តគេញាំុ។
 
  ជិតកន្លះម៉ោង អាហារបីបួនមុខនៅលើចានក៏ឆ្អិនរៀបរយ នៅសល់តែកូនទន្សាយតូចរបស់គេដើម្បីឈាងមកញាំ ពេលនេះប្រហែលជាមិនទាន់ក្រោកទេដឹង បានគេបើកដៃមិនដាស់ គេងនោះគេង។

💥ជម្លោះស្នេហ៍💥Where stories live. Discover now