ភាគ៣០: ឈ្នះ

106 17 1
                                    

ចេញពីសាលា ពេលនេះជាពេលរសៀលល្មម ជុងគុគជិះឡានក្រុងសំដៅទៅក្រុមហ៊ុនរបស់ជីមីន ស្មើរ
នេះទើបតែម៉ោង៣ជិត៤ទេ នាយច្បាស់ជានៅធ្វើការ ដូច្នេះគេចង់ទៅរកនាយ ដើម្បីឲ្យនាយភ្ញាក់ផ្អើលនិងវត្តមានរបស់គេ។

  ឈានជើងចូលមកដល់ក្នុងក្រុមហ៊ុន អាល្អិតជុងគុគងាកឆ្វេងងាកស្តាំ សម្លឹងមើលផ្ទៃបរិវេណក្រុម
ហ៊ុនទាំងមូល។ គេមិនដែលធ្លាប់មកទីនេះម្តងឡើយ មកនេះស្គាល់ដោយសារឆែកមើលតាម Google។

  ''សួស្តី! ខ្ញុំមករកជីមីន''ចេញពីជណ្តើរយន្តឡើងមកជាន់ខាងលើគេបង្អស់ ឃើញបន្ទប់មួយនៅឆ្វេងដៃដាក់ឈ្មោះថា ជាបន្ទប់CEO ឃើញដូចនេះអាល្អិតដើរទៅសួរនាំលេខាស្រីដែលអង្គុយនៅមុខបន្ទប់នោះ។

  ''រកលោកប្រធានមានការអ្វី?''
  ''រឿងផ្ទាល់ខ្លួន''
  ''បើគ្មានណាត់ទុកមុនទេ មិនអាចចូលទៅបានទេ''
  ''តែខ្ញុំចង់ជួបគេឥឡូវនេះ''
  ''ប្រាប់ហើយថាជួបមិនបាន''
  ''ណែនាង...''
  ''យ៉ាងមិច? ជាក្មេងសិស្សសាលាមកពីណាក៏មិន
ដឹង ឯងមានសិទ្ធិអីមកជួបចៅហ្វាយយើងនោះមក
ផ្លូវណាចេញទៅផ្លូវហ្នឹងវិញទៅ''ស្រីស្រស់លេខារបស់ជីមីនស្តីថាឲ្យអាល្អិតផាំងៗ មិនក្រែងចិត្តអីសូម្បីបន្តិច។

  ''ជាមនុស្សសំខាន់របស់គេ ប៉ុណ្ណឹងឲ្យយើងចូលបានឬនៅ?''ជុងគុគតបមួយៗច្បាស់ៗ ព្យាយាមទប់ចិត្ត
មិនចង់មានរឿងកាន់តែធំ តែបើគេទ្រាំមិនបាន គេអាចជាជ្រុលដៃទះមាត់នាងក៏ថាបាន។

  ''មានមនុស្សមកទីនេះច្រើនណាស់ ពួកគេសុទ្ធតែនិយាយថា ជាមនុស្សសំខាន់របស់ចៅហ្វាយ ខ្លះ
ទៀតក៏ថាជាប្រពន្ធ ខ្លះទៀតក៏ថាជាសង្សារ ឬជាសំណព្វចិត្តគាត់ គ្រាន់ជាលេសដែលពួកគេចង់ជួបចៅហ្វាយតែប៉ុណ្ណោះ ក្នុងនាមយើងជាលេខារបស់គាត់ បើសិនមនុស្សពួកនោះគ្មានការណាត់ទុក
មុនទេ យើងមិនព្រមឲ្យពួកគេចូលជាដាច់ខាត''

  តួនាទីរបស់នាងគឺជាលេខារបស់គេ នាងធ្វើតាមតួនាទីតែប៉ុណ្ណោះ! មិនអាចអាងតែចង់ជួបចៅហ្វាយ នាង ហើយយកលេសនេះយកលេសនោះទេ ដរាបណាមិនមានការណាត់ទុកមុនទេ កុំសង្ឃឹមថាបានជួប នោះ។

💥ជម្លោះស្នេហ៍💥Where stories live. Discover now