ភាគ៤: វាយតប់

277 33 0
                                    

  ព្រឹកឡើងដូចសព្វដង ជុងគុគងើបពីព្រឹកដើម្បីមកសាលា ថ្ងៃនេះប៉ះម៉ោងកីឡា គ្រូកីឡាកាចដូចសត្វខ្លាផង បើទៅយឺតខ្លាចត្រូវគាត់ស្តីបន្ទោស។

  ''អូ៎យយ...''រវល់តែដើរប្រញាប់ ធ្វើឲ្យអាល្អិតជុងគុគបុកនឹងមនុស្សម្នាក់។

  ''ដើរមិនមើលទេហេ៎ស?''អ្នកដែលគេដើរបុកនោះ គឺជាស្រីស្អាតហេរីមជាមួយនឹងមិត្តរបស់នាង។

  ''នាងនឹងហើយដែលដើរមិនមើល''
  ''ឯងនឹងហើយ ឃើញមិត្តយើងនៅឈរហើយ នៅមកដើរបុកទៀត ឬឯងមានបំណងចង់ធ្វើបាបមិត្តយើង?''ដាអ៊ុន

  ''មានតែពួកនាងទេដែលចង់ធ្វើបាបយើង មិនបានរករឿងយើងមួយថ្ងៃ ពួកនាងពិបាកដកដង្ហើមហេ៎ស? យើងសួរតាមត្រង់''

  ''មកពីឯងខ្លួនឯង កុំចោតប្រកាន់យើងថាចង់រក រឿង យើងមិនដឹង! មែនទេពួកឯង''ហេរីម សួរមិត្តរបស់នាងធ្វើជាមិនបានខុស មិនបានខ្វល់នឹងសំនួររបស់គេ។

  ''យើងមិនចង់មានរឿងជាមួយពួកនាងទេ ជៀសផ្លូវ យើងប្រញាប់''

  ''បើយើងមិនជៀស ឯងចង់យ៉ាងម៉េច?''ហេរីម មិនខ្វល់សម្តីគេ រឹតតែផ្គើនមកឈរពាំងផ្លូវលើសដើម។

  ''ឬចង់ផ្គាប់មុខដូចលើកមុនទៀត?''ជុងគុគ ញាក់ចិញ្ចើមឌឺឱបដៃពើតទ្រូងនិយាយឌឺដងដាក់នាង។

  ''គិតថាយើងខ្លាចហេ៎ស?''
  ''ក៏សាកមើលទៅ ហ៊ានទេ?''ហេរីម ធ្វើមុខអេះ អុញ ដោយសារមិនចង់ខ្មាស់គេ នាងគេចផ្លូវទុក ឲ្យគេដើរចូលទៅក្នុងថ្នាក់ទៅ។

  ''ឯងមិនគួរឲ្យវារួចខ្លួនទេ ហេរីម!''ឡូរ៉ា បញ្ចេញ មតិ ពេលជុងគុគដើរចូលថ្នាក់បាត់។

  ''មែនហ្នឹង?''ដាអ៊ុន ជួយបន្ថែម។
  ''មានគេមើលច្រើនណាស់ បើសិនអាក្មេងនោះវាយយើងផ្គាប់មុខម្តងទៀតគិតយ៉ាងម៉េច យើងមិនចង់ខ្មាស់គេម្តងទៀតទេ''

  ''បើចឹងឯងចង់ធ្វើម៉េច?''ឡូរ៉ា
  ''ផុតម៉ោងកីឡា យើងនឹងចាត់ការវា''
  ''ធ្វើបែបណា ប្រាប់ពួកយើងផង''
  ''ពួកឯងគង់តែដឹងទេ''នាងញញឹមចុងមាត់ សម្លឹងមើលជុងគុគបែបមានល្បិច។ ឲ្យឈ្នះមួយពេលសិនចុះ ផុតម៉ោងកីឡានឹងដឹងគ្នាហើយ។

💥ជម្លោះស្នេហ៍💥Where stories live. Discover now