ភាគ១៥: បដិសេធ

214 21 0
                                    


  ''ហេតុអីមិននិយាយការពិតប្រាប់អ្នកគ្រប់គ្នា?''គេអង្អែលផ្ទៃមុខអាល្អិតថ្នមៗ មើលចុះមុខមាត់ធ្លាប់ តែស្រស់ស្អាត បែរជាមានស្នាមម្រាមដៃច្បាស់ៗ ខូចសម្រស់អស់។

  ''បើប្រាប់មានអ្នកជឿទេ សូម្បីតែលោកក៏មិនជឿខ្ញុំនិយាយដែរ''

  ''មិចក៏ថាយើងមិនជឿ?''
  ''ព្រោះលោកស្រែកសម្លុតឲ្យខ្ញុំចំពោះមុខគ្រប់គ្នា''
  ''ដោយសារម៉ាក់យើងនៅទីនោះ ណាមួយយើងមិនទាន់ដឹងរឿងច្បាស់ ពេលឃើញថ្ពាល់របស់ឯងមានស្នាមម្រាមដៃ ទើបយើងយល់ ការពិតមានរឿងអីកើតឡើង ឯងប្រាប់យើងបានទេ?''

  ''នាងរករឿងខ្ញុំមុន ថែមទាំងដៀលម៉ាក់របស់ខ្ញុំថាជាប្រពន្ធចុងគេទៀត ខ្ញុំខឹងក៏ទះនាងមុន តែមកពីនាងថាឲ្យម៉ាក់ខ្ញុំធ្វើអី ទោះខ្ញុំវាយនាងមុនក៏ខ្ញុំមិនខុសដែរ''

  ''បានន័យថានាងនិយាយបំផ្លើសដាក់ឯង''អាល្អិតងក់ក្បាលបញ្ជាក់។

  ''យើងសុំទោសដែលស្រែកសម្លុតដាក់ឯង''
  ''មិនអីទេ ចុះលោកជឿខ្ញុំអត់?''
  ''បើយើងមិនជឿឯង យើងមិនមករកឯងនៅទីនេះទេ''

  ''អរគុណណាស់ដែលជឿខ្ញុំ ហើយមកលួង លោមខ្ញុំពេលខ្ញុំពិបាកចិត្ត''គេឱបនាយម្តងទៀត ម្តងនេះឱបណែនជាងមុន។

  ''លើកក្រោយកុំធ្វើចឹងទៀតឮទេ បើម៉ាក់ឯងដឹង គាត់មិនសប្បាយចិត្តទេ''
  ''ហ្ហឹម! ដឹងហើយ ចុះលោកវិញនោះ?''
  ''យើងយ៉ាងមិច?''

  ''ថ្ងៃនេះធ្វើព្រងើយដាក់ខ្ញុំ មិនសូម្បីតែសម្លឹងមុខខ្ញុំទៀត ខ្ញុំខលទៅក៏មិនទទួល ពេលទទួល លោកនិយាយតែបីម៉ាត់រួចក៏ចុចបិទបាត់ លោកកើតអីមែនទេ? ខឹងខ្ញុំឬ?''គេនៅតែឱបនាយដដែល ផ្ទៀងត្រចៀកស្តាប់ចង្វាក់បេះដូងរបស់នាយចង់ដឹងថាលោតញាប់កំរិតណា។

  ''មិនមែនយើងខឹងឯងទេ ដោយសារមានរឿងត្រូវដោះស្រាយតិចតួច''
  ''ហេតុអីចាំបាច់ធ្វើមិនស្គាល់គ្នាដែរ?''
  ''គឺ....''
  ''ឬមកពីម៉ាក់លោកបង្ខំ គាត់ប្រាប់ឲ្យលោកឈប់និយាយរកខ្ញុំមែនទេ? គាត់ស្អប់ខ្ញុំដែលខ្ញុំជាកូនអ្នកក្រហេ៎ស?''

  ''មិនមែនបែបហ្នឹងទេ''
  ''ចុះបែបណាវិញ''ម្តងនេះគេមិនឱបនាយទៀតទេ គេសម្លឹងមើលមុខនាយបែបដាក់កំហិត រងចាំស្តាប់ចម្លើយរបស់នាយទាំងតក់ក្រហល់។

💥ជម្លោះស្នេហ៍💥Where stories live. Discover now