ភាគ១៩: ល្អូកល្អឺន

200 19 1
                                    

   កាត់មក ជុងគុគ ឯណេះវិញ គេមកឆ្នេះសមុទ្រដូចដើម មកឈរយំដូចជាលើកមុន ខូចចិត្ត អន់ចិត្តដែលនាយទៅថើបនាងចំពោះមុខគ្រប់គ្នា នេះប្រហែលជាល្បិចរបស់នាងនឹងម៉ាក់របស់ ជីមីន ហើយ ពេលនាងប៉ះមាត់គ្នាជាមួយគេ ឃើញលោ កស្រីម្នាក់នោះញញឹមញញែមមិនឈប់។

  ''ជុងគុគ!''ឮសំឡេងនេះ គេមិនខ្ជីងាកទៅរក ដឹងថាជាសំឡេងអ្នកណា តែគេរត់ចេញទៅម្ខាង តែមិនអាច ដោយសារតែនាយចាប់ដៃរបស់គេ។

  ''លែងខ្ញុំ! ជីមីន លែង!!!!''
  ''មិនលែង! ឯងស្តាប់យើងសិន ការពិតមិនដូចឯងឃើញទេ''

  ''ខ្ញុំឃើញច្បាស់ប៉ុណ្ណឹងហើយលោកថាមិនមែនជាការពិតទៀតហេ៎ស?''

  ''ជាការធ្វេសប្រហេស យើងគ្មានចេតនាថើបនាងទេ ជឿយើងទៅ''

  ''ខ្ញុំមិនជឿ លោកឯងតាំងចិត្តថើបនាងច្បាស់ណាស់ ហ្អឹកៗ មនុស្សចង្រៃ ថ្ងៃមិញធ្វើល្អជាមួយគេនូវឡើយ ថែមទាំងចាប់គេថើបទៀត ចុះពេល នេះជាស្អីវិញ លោកថើបនាងនៅចំពោះមុខគ្រប់គ្នាលោកធ្វើបាបបេះដូងខ្ញុំខ្លាំងណាស់ ជីមីន!!''គេទន់ ដៃទន់ជើងកម្រើកមិនចង់រួច។

  អ្នកណាថាក្មេងកាចឆ្នាស់ដូចគេមិនចេះឈឺចាប់ មិនចេះអន់ចិត្តនោះ ហើយទឹកភ្នែកនេះ វាមិនងាយបញ្ចេញឲ្យអ្នកណាឃើញឡើយ តែដោយសារទប់មិនបាន ទើបបញ្ចេញអារម្មណ៍ទន់ជ្រាយបង្ហាញមកខាងក្រៅ។

  ''ស្តាប់បងណា បងមិនបានគិតអីលើនាងតាំងពីដំបូងអូនក៏ដឹង ដូច្នេះការដែលកើតឡើងមិញនេះ ជារឿងចៃដន្យ រឿងធ្វេសប្រហេស ទោះបងជ្រុលមាត់ទៅប៉ះមាត់នាង តែបងមិនបានស្រលាញ់នាងទេ អ្នកដែលបងស្រលាញ់ គឺអូន ក្មេងចម្កួត''នាយរហ័សប្តូររហ័សនាម ប្រែពាក្យមកជាអូនបង ដូចគូរស្នេហ៍ដទៃដែលគេនិយាយដាក់គ្នា។

  ហើយគេក៏រហ័សសារភាពស្នេហ៍ទៅកាន់អាល្អិត ដោយសារដេកគិតរឿងនេះពេញមួយយប់ ទើបយល់ចិត្តខ្លួនឯង យល់អ្វីហៅថាស្នេហាពិតប្រាកដ បេះដូងគេមានអាល្អិតនៅក្នុងនោះ ចេះស្រលាញ់ ចេះហួងហែង ចង់មានស្នេហាដូចគេ ទីបំផុតគេអាចមានអារម្មណ៍បែបនេះកើតឡើងបានហើយ។

  ''ជីមីន! នេះលោក...''
  ''បងស្រលាញ់អូន កូនទន្សាយក្បាលខូច''
  ''ហ្អឹកៗ ធ្វើឲ្យគេយំទៀតហៃមនុស្សចង្រៃនេះ''
អាល្អិតឱបក្រសោបរាងក្រាស់យ៉ាងណែនដៃ ទឹក ភ្នែកហូរសឹងតែជោគអាវរបស់នាយ ដោយសារតែរំភើបខ្លាំងពេក ពាក្យដែលគេរងចាំយ៉ាងយូរ ទីបំផុតនាយក៏និយាយវាចេញមក។

💥ជម្លោះស្នេហ៍💥Where stories live. Discover now