Episode 65 : លោកប្តីរបស់អូន

5.1K 363 9
                                    

<<ត្រឡប់មកឥឡូវ>>
" អស់អីហើយ " អ្នកជាម៉ាក់ក្មេកក៏ប្រៀបដីចជាម៉ាក់បង្កើតលើកដៃអង្អែលស្មានិងក្បាលរបស់កូនថ្នមៗបណ្តេញភាពតក់ស្លុតភ័យខ្លាចចេញជំនួសដោយបញ្ចូលថាមពលនិងផ្តល់ភាពកក់ក្តៅនិងកម្លាំងចិត្តអោយគេ ។ ថេយ៉ុង ក៏សង្ងំអោបគាត់ស្ងៀមទទួលយកភាពកក់ក្តៅពីគាត់រហូតធូរស្រាលក្នុងចិត្តបានខ្លះទើបគេលែងចេញពីការអោបចំណែកឯភ្នែកក៏ហើមចង់លិបអស់ទៅហើយព្រោះខំយំពេក ។

" កូនប្រហែលឈឺណាស់ហើយមែនទេ ? " គាត់សួរទាំងលើកដៃអង្អែលមុខរបស់ ថេយ៉ុង ដោយក្តីស្រឡាញ់លាយគ្នាដោយការអាណិតគេ ។

" ខ្ញុំមិនអីទេអ្នកម៉ាក់ចុះ ជុងហ្គុក វិញនោះគាត់នៅឯណា ? " ថេយ៉ុង សួរឡើងដូច្នេះអ្នកម៉ាក់ក៏តបមិនចេញបានត្រឹមមើលមកគេដោយភាពឈឺចាប់ទើប ថេយ៉ុង គេក៏កាន់តែឆ្ងល់ឡើងថែមមួយកម្រិតទៀត នេះមានរឿងអីមែនទេ ? គេសង្ឃឹមថាវានឹងមិនអីទេណា គេទើបតែរួចផុតពីគ្រោះថ្នាក់មួយក៏ទើបតែបាត់ភ័យខ្លះដែរសូមកុំអោយគេទទួលបានភាពតក់ស្លុតម្តងទៀតអី :(( ។

" អ្នកម៉ាក់ ? "

" កូនសម្រាកសិនល្អជាងណាម៉ាក់ទៅតាមគ្រូពេទ្យមកអោយពិនិត្យកូនណា " គាត់គេចវេសមិនឆ្លើយហើយក៏ចង់គេចចេញដោយលើកលេសយកហៅគ្រូពេទ្យមកអាងតែ ថេយ៉ុង ក៏ចាប់ដៃគាត់ជាប់មិនអោយគាត់គេចទៅបានមុននឹងសួរគាត់ម្តងទៀតអំពី ជុងហ្គុក នាំអោយគាត់ក៏ព្រមប្រាប់គេនូវការពិតទាំងតឹងទ្រូងបំផុត ។

ក្រាកក៎៚
សំឡេងបើកទ្វារបន្លឺឡើងថ្នមៗដោយដៃស្រឡូនមុននឹងម្ចាស់ដៃដើរចូលទៅរកអ្នកជម្ងឺក្នុងបន្ទប់ទាំងញ័រជើងតតាក់រឹតតែទប់ទឹកភ្នែកសឹងមិនជាប់ពេលឃើញថា ជុងហ្គុក កំពុងតែគេងបំពាក់អុកសុីសែននៅលើគ្រែក្នុងបន្ទប់អ្នកជម្ងឺវីអាយភីដែលទើបតែឆ្លងកាត់ការវះកាត់រួចថ្មីៗ ។ ជើងស្រឡូនលើកបោះជំហានមួយៗរកទៅរាងក្រាស់ដែលស្លេកមុខស្លេកមាត់នៅលើគ្រែទាំងបេះដូងក្រៀមក្រេះ ។

ថេយ៉ុង ដាក់បង្កុយអង្គុយចុះលើកៅអីជិតគ្រែរបស់ ជុងហ្គុក ដែលនៅខាងឆ្វេងដៃហើយទើបគេលូកដៃញ័រទៅក្តោបប្រអប់ដៃមាំរបស់បុរសជាទីស្រឡាញ់មកកាន់ហើយក៏លើកទៅអឹបនិងថ្ពាល់ទាំងយំចេញមកខ្សួលៗ ។ ដោយសារតែរងការវាយទង្គិចពីរបស់រឹងប៉ះនិងក្បាលធ្វើអោយមានការគ្រាំឈាមនិងការដាច់សសៃដែលតូចនៅក្នុងខួក្បាលហើយភ្លាមៗ ជុងហ្គុក មិនបានសន្លប់ឬបញ្ជូនមកមន្ទីពេទ្យទើបបណ្តាលអោយមានឈាមកកនៅពេលបញ្ជូន ថេយ៉ុង មកដល់ដៃគ្រូពេទ្យយ៉ាងមានសុត្តិភាពហើយគេក៏ដួលសន្លប់បាត់ស្មារតីភ្លាមៗ ។ ហើយនេះក៏ទើបតែបញ្ចប់ការវះកាត់ដូចគ្នាប៉ុន្តែខាងគ្រូពេទ្យបានផ្តល់ដំណឹងអាក្រក់ភ្ជាប់មកជាមួយដំណឹងល្អផងដែរនោះគឺ ជុងហ្គុក ត្រូវគេងសន្លប់បែបនេះគ្មានពេលកំណត់ឬក៏ជាពេលដែលគេអាចភ្ញាក់ឡើងវិញច្បាស់នោះទេ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now