♥️ បម្រើស្នេហ៍ Alpha 👑

4.5K 335 4
                                    

Episode 23 : កម្មវិធីដេញថ្លៃគ្រឿងពេជ្រ

បញ្ចប់កម្មវិធី Party ជាមួយគ្នាហើយ ជុងហ្គុក និង ថេយ៉ុង ក៏បន្តធ្វើដំណើរក្នុងការជិះយន្តហោះឆ្លងពីស្វីសទៅហុងកុងដើម្បីចូលរួមក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រដែលជាពេជ្រកម្រនាំចូលមកពីប្រទេសប៉ាគីស្ថាននិងប្រទេសផ្សេងៗយកមកប្រកួតដេញថ្លៃ ណាមួយក៏សុតតែជាពេជ្រដែលមានអាយុកាលច្រើនវាក៏មានតម្លៃថ្លៃខ្លាំងដូចគ្នា បើមិនមែនជាមហាសេដ្ឋីទេប្រហែលមិនបានយកពេជ្រដ៏ល្អដាក់ក្នុងដៃត្រឡប់ទៅវិញឡើយ ។

ការពិតទៅពេជ្រដែលយកមកតាំងពិព័រណ៍សុតតែជាពេជ្រកម្រនិងជាមរតករាប់សិបជំនាន់ក្នុងប្រទេស ក្នុងកម្មវិធីមួយនេះក៏មានតែសេដ្ឋីទូទាំងពិភពលោកប៉ុណ្ណោះដែលធ្វើដំណើរមកចូលរួម ។ ភ្ញៀវទាំងអស់ក៏សុតតែជាភ្ញៀវវីអាយភីប្រចាំសណ្ឋាគារប្រចាំទីក្រុង អ្នកខ្លះមកមុនមួយអាទិត្យ ចំណែកឯ ជុងហ្គុក និង ថេយ៉ុង ក៏យកពេលនោះនាំគ្នាទៅដើេលេងបង្ហូរលុយចោលនៅស្វីសមុនមួយថ្ងៃទើបហោះមកហុងកុងតាមលោកស្រីចន ។

  ភឹបបបប៚
  ជុងហ្គុក ទម្លាក់ខ្លួនទៅលើពូកដោយការអស់កម្លាំង ។ គ្រាន់តែចង់សម្រាកបន្តិចប៉ុណ្ណោះព្រោះបន្តិចទៀតគេត្រូវចូលរួមកម្មវិធីដែលខាងសណ្ឋាគាររៀបចំ ។ វារៀបចំសម្រាប់ទទួលនិងយកចិត្តភ្ញៀវ VIP ដែលមកពីបណ្តាលប្រទេសផ្សេងៗដើម្បីដេញថ្លៃពេជ្រដែលមានអាយុកាលរាប់សិបឆ្នាំហ្នឹងឯង ។

ឃើញបែបនេះ ថេយ៉ុង ក៏ឡើងទៅលើគ្រែមុននឹងធ្វើសសៃអោយរាងក្រាស់ ។ គេឈ្លីលើស្មាទូលាយរបស់កំលោះសង្ហាអាល់ហ្វាតិចៗព្រោះគិតថាធ្វើដំណើរយូរ ជុងហ្គុក ប្រហែលជាចុករោយខ្លួនណាស់ហើយ ព្រោះគេមិនបានគេងដូចខ្លួននោះទេពេលនៅលើយន្តហោះ ។

" ហ្ហឹមមម " អាល់ហ្វារូបសង្ហាបង្វែរខ្លួនគេងផ្ងារវិញប៉ុន្តែក៏មិនព្រមបើកភ្នែក ។ នាយសសុលទៅរកភ្លៅរបស់អូមេហ្កាតូចមុននឹងដាក់ក្បាលកើយភ្លៅគេ ដៃក៏កាន់ដៃរាងតូចជាប់ថែមទៀត ។

  " អ្នកប្រុស... អ្ហាយយ៎... " ថេយ៉ុង ហើបមាត់តែបន្តិចក៏ត្រូវ ជុងហ្គុក ទាញយកទៅគេងអោប ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now