💙 បម្រើស្នេហ៍ Alpha 🦋

4.1K 336 2
                                    

Episode 33 : Party Party yeahhh....( 🔞 )

@ភោជនីយដ្ឋាន
ជុងហ្គុក មកជាមួយ ថេយ៉ុង នៅភោជនីយដ្ឋានមួយកន្លែងដែល ជេហា ជាអ្នកកក់ ។

" មកហើយហ្ហេស៎ សំណព្វចិត្ត " គ្រាន់តែឃើញ ថេយ៉ុង ភ្លាម ជេហា ក៏ស្ទុះវឹងទៅរកគេភ្លែតហើយទោះបីនាយបានបែកគ្នាហើយក៏ដោយប៉ុន្តែក្តីស្រឡាញ់និងអារម្មណ៍ល្អៗដែលនាយធ្លាប់មានលើរាងតូចនោះវាគឺនៅដូចដើម ។ ប៉ុន្តែស្ទុះទៅរកមិនទាន់បានកៀកគ្នាសមល្មមផង ជុងហ្គុក ក៏ចេញមុខមកលើកដៃទប់ខ្លួនគេភ្លែតដូចគ្នា ។

" ស្អីឯង ? "

" ស្អីឯង ? ស្អីឯងយ៉ាងម៉េចហា៎ នេះឯងកំពុងតែចង់អោបអនាគតប្រពន្ធទាំងមិនសុំការអនុញ្ញាតពីយើងហើយវើយយ៎ " ជុងហ្គុក ពើងទ្រូងសម្លក់មុខ ជេហា ធ្វើដូចជាសត្រូវស៊ីសាច់ហុតឈាមស្រស់យ៉ាងចឹង ។

" គ្រាន់តែជាអនាគតមិនមែនបច្ចុប្បន្នទេវើយយ៎រឿងអីយើងប៉ះមិនបាន ណាមួយសំណព្វចិត្តរបស់យើងមិនមែនជាភ្លើងដែលប៉ះទៅរលាកផង "

" ឌូម៉េ.... "

" អាហ្គុកយើងស្តាប់យល់វើយយ៎ លេងត្រឹមគ្នាបានហាមលេងជេរម៉ែ " លឺ ជុងហ្គុក ខ្សឹបៗជេរជាភាសាវៀតណាមហើយ ជេហា ក៏ថាអោយគេ ត្រឹមពាក្យប៉ុនៗនិងគេស្តាប់យល់ គេចេះទាំងរាប់ ម៉ូក ហាយ បា បូង ទៀតផង ។

" ស្មានអត់ចេះ.... "

" យើងមនុស្សណាមិនមែនកំពឹសទេអាហ្គុក "

" យើងដឹងតើមានភ្នែកមើលវើយយ៎ "

" អ្នកប្រុសបានហើយ " ថេយ៉ុង ឃើញបែបនេះហើយក៏អស់សំណើចតិចៗមុននឹងបំបែកអ្នកទាំងពីរអោយអង្គុយនៅតុវិញ នេះបើមិនបំបែកគ្នាបែបប្រកែកតវ៉ាគ្នាយូរទៀតណាស់ ។ បន្ទាប់ពីពេលអូមេហ្កាតូចបំបែកហើយ ជុងហ្គុក និង ជេហា ក៏សម្លក់គ្នាថែមទាំងឌឺដងជ្រល៎រកវាយគ្នាទៀត នេះសំណាងហើយដែល ថេយ៉ុង នៅកណ្តាលកុំអីហ្នឹងបានទស្សនាបង្គល់ខៀវបង្គល់ក្រហមលូវហើយ ។

" សម្លក់អីតិចយើងខ្វេះភ្នែកបោះចោលក្នុងធុងសំរាម ? " ដាក់គូទអង្គុយប៉ុកក្រឡេកឃើញ ជេហា មើលមុខខ្លួនហើយ ជុងហ្គុក ក៏ស្រែកសួរដោយសម្លេងកាចនៅមានដៃដែលធ្វើដូចជាចង់ខ្វេះភ្នែករបស់ ជេហា ទៀត ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Onde as histórias ganham vida. Descobre agora