Episode 42 : ជាប្តីរបៀបណា ???

4.3K 340 4
                                    

តុកៗ៚
សំឡេងគោះទ្វារបន្លឺឡើងក៏ធ្វើអោយការអណ្តែងអណ្តូងរបស់ យ៉ុនហ្គី មិនអាចបន្តទៀតបាន ។ រាងក្រាស់ទាញខ្សែរអៀមចងបានត្រឹមត្រូវបន្តិចទើបនាយបោះជំហានដើរទៅបើកទ្វារហើយក៏ទទួលបានភាពភ្ញាក់ផ្អើលបន្តិចដូចគ្នានៅពេលដែលឃើញវត្តមានរបស់ ជីមីន អូមេហ្កាសម្អប់របស់នាយម្តងទៀតបន្ទាប់ពីបាត់ទៅប៉ុន្មានថ្ងៃហើយថែមទាំងមានមនុស្សប្រុសប្លែកមុខមកជាមួយទៀត ។

" ត្រឡប់មកវិញធ្វើស្អី ? " សំណួរស្វាគមន៍ដំបូងបំផុតដែលអាល់ហ្វារូបសង្ហាបោះទៅអោបអូមេហ្កាតូចកម្សត់ ។ វាក៏ធ្វើអោយ ជីមីន អន់ចិត្តដូចគ្នាប៉ុន្តែគេក៏ព្យាយាមសាងស្នាមញញឹមក្លែងក្លាយចេញមកដើម្បីកុំអោយអ្នកក្បែរខ្លួនម្នាក់ទៀតគឺបងប្រុសដ៏ល្អរបស់គេបារម្ភ ។

" និយាយស្អី នេះជាអ្វីដែលលោកអាចនិយាយបានមែនទេ ? " ពេទ្យកំលោះបេតាអត់មួម៉ៅមិនបានទាល់តែសោះនូវចរិតដែលយកមេឃទ្រាំអង្គុយរបស់ យ៉ុនហ្គី ។ មនុស្សដូចតែគ្នាសោះក៏លេងឬកពារសម្បើមម្ល៉េះ សំអាងត្រង់ថាជាអ្នកមាននិងជាអាល់ហ្វាមែនទេ ?

" ពាក់ព័ន្ធអីជាមួយលោកដែរ ខ្ញុំមិនបាននិយាយជាមួយលោកឯណា ? "

" នេះ--- "

" បានហើយបងប្រុសកុំអោយមានបញ្ហាអីណា " ជីមីន រហ័សចូលខ្លួនមកឃាត់នៅពែលដែលអាល់ហ្វារូបសង្ហាមុខមាំចង់វាយតប់បង្កជម្លោះជាមួយនិងលោកគ្រូពេទ្យបេតាដែលជាបងប្រុសល្អរបស់គេ ។ ប៉ុន្តែនៅពេលដែលគេចូលទៅឃាត់អ្នកទាំងពីរនោះក៏ត្រូវ យ៉ុនហ្គី គ្រវាសដៃមួយទំហឹងធ្វើអោយគេខ្ទាតទៅបុកនិងជញ្ជាំងមួយទំហឹងដោយអចេតនាបង្កជាភាពឈឺចុកចាប់លើរាងកាយរបស់គេមិនស្ទើរនោះទេនេះមិនដឹងថាប៉ះពាល់ដល់កូនឬអត់ឡើយ ។

" មីននី.... " ហូស៊ុក ក៏ប្រញាប់ស្រវាស្ទុះទៅជួយលើករាងតូចដោយការព្រួយបារម្ភជាខ្លាំង ទុកអោយតែ យ៉ុនហ្គី ឈតស្ងផមធ្មឹងសម្លឹងមើលសកម្មភាពរបស់គេប៉ុណ្ណោះ ។

" បងប្រុស... "

" មិនអីទេមែនទេ ? " នាយសួរដោយការខ្វាយខ្វល់តែរាងតូចក៏គ្រវីក្បាលមុននឹងលូកដៃមកស្ទាបលើពោះ ពេលនេះគេភ័យកូនក្នុងផ្ទៃច្រើនជាង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now