❤️ បម្រើស្នេហ៍Alpha ✨ [ Ep 41 : ដើមឡើយ.... ]

3.8K 321 5
                                    

  ធ្មេចបើកៗនេះវាក៏កន្លងផុតទៅពីរថ្ងៃទៅហើយដែល ជីមីន គេនៅជាមួយនិងលោកគ្រូពេទ្យសង្ហា ជុង ហូស៊ុក ។ ពីរថ្ងៃនេះគេរស់នៅស្រួលខ្លាំងណាស់ មិនសូវពិបាកចិត្ត ញ៊ាំអាហារបានទៀងទាត់ហើយក៏សុតតែជារបស់ប៉ូវទាំងអស់ ។ មកដល់ថ្ងៃនេះគេក៏កូនបានបួនសប្តាហ៍ទៅហើយវាគឺមានតាំងពីគេនៅស្វីសម្ល៉េះ ប៉ុន្តែបែរជាមិនដឹងខ្យល់អី ថែមទាំងធ្វើបាបខ្លួនឯងទៀត នេះបើសិនជាកូនគេមានរឿងអ្វីគេនឹងបន្ទោសខ្លួនឯងមួយជីវិតមិនខាន ។

  " អរគុណបងប្រុស " រាងតូចបង្ហើបសំនៀងពិរោះចេញមកស្រាលៗភ្ជាប់ជាមួយស្នាមញញឹមស្រស់ស្អាតនៅលើផ្ទៃមុខមុនពេលលូកដៃទទួលកែវទឹកដោះគោពី ហូស៊ុក ។ គ្រូពេទ្យសង្ហាក៏ញញឹមតបទើបទម្លាក់ខ្លួនអង្គុយក្បែរអូមេហ្កាតូចដែលនាយលួចស្រឡាញ់ ស្រឡាញ់ចង់មើលថែចង់ថ្នាក់ថ្នម ប៉ុន្តែគ្មានឱកាសព្រោះអូមេហ្កាតូចម្នាក់នេះមានម្ចាស់រួចទៅហើយ ប៉ុន្តែនាយក៏នៅតែញញឹមទទួលយកក្តីសុខមួយបំណែកតូចដែលបាននៅជិត ជីមីន ក្នុងនាមជាបងប្រុសម្នាក់ ។

  " ឃ្លានទេបងទៅរកអីអោយញ៊ាំណា " ហូស៊ុក សួរដោយការយកចិត្តទុកដាក់និងខ្វាយខ្វល់យ៉ាងខ្លាំងប៉ុន្តែ ជីមីន ក៏គ្រវីក្បាលបដិសេធ ។

  " មិនអីទេបងប្រុស "

  " អ៊ឹមម៎ បើត្រូវការអីប្រាប់បងណា " រាងខ្ពស់ជាងងើបឈរលើកដៃប៉ះសក់ទន់រលោងរបស់អូមេហ្កាតូចហើយក៏អង្អែលថ្នមៗធ្វើអោយរាងតូចកក់ក្តៅមួយរំពេច ។ ត្រូវហើយនៅពេលដែលមានគ្រួសារ មានមនុស្សជាទីស្រឡាញ់ យកចិត្តទុកដាក់ខ្វាយខ្វល់ជាមួយវាគឺកក់ក្តៅបែបនេះឯង ទីបំផុតគេអាចទទួលបានអារម្មណ៍កក់ក្តៅដែលបានពីគ្រួសារហើយទោះមិនមែនសាច់ឈាមបង្កើតតែគេគឺទុក ហូស៊ុក ដូចបងប្រុសបង្កើតយ៉ាងអ៊ីចឹង ។

  " បាទ ...ប៉ុន្តែបងប្រុសខ្ញុំចង់ទៅសណ្ឋាគារវិញ " ទោះបីឈឺយ៉ាងណាចុងក្រោយគឺក៏នៅតែចង់នៅជាមួយ យ៉ុនហ្គី ដដែល ។ គេចង់ទៅប្រាប់នាយថាគេកំពុងមានកូនជាតំណក់ឈាមរបស់នាយ ជាអំណោចនៃចំណងរវាងគេនិងនាយទោះបីមិនមែនកើតឡើងដោយក្តីស្រឡាញ់ឬក្តីស្រឡាញ់តែម្ខាងក៏ដោយចុះ ។ ហើយគេពិតជាចង់ដឹងខ្លាំងណាស់ថាតើនាយសប្បាយចិត្តទេពេលដែលនាយកំពុងក្លាយជាប៉ាៗរបស់កូនបែបនេះ ?

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now