Episode 55 : គម្រាម ??

4.2K 396 13
                                    

  ថេយ៉ុង អស់ពាក្យពាក្យនិយាយឬតបតជាមួយ ជុងហ្គុក បន្ត ។ នាយតូចដកដៃស្រឡូនមកវិញមុននឹងដើរទៅគេងបន្តដោយទាញភួយមកដណ្តប់ត្រឹម.កព្រមទាំងគេងបែរខ្នងដាក់អ្នកជាប្តីទៀតផងទាំងពេលមុនៗអាល់ហ្វារូបសង្ហាក៏ធ្លាប់តឿនគេម្តងរួចមកហើយថាគ្មានប្រពន្ធឯណាគេងបែរខ្នងដាក់ប្តីនោះទេ ។ ព្រោះតែគេកំពុងខឹងនិងអន់ចិត្តជាមួយនាយដែលមិនអោយគេចេញទៅណាទើបគេមិនចង់ឃើញមុខនិងមិនចង់សូម្បីនិយាយជាមួយឡើយ ។
  ជុងហ្គុក ក៏មិនមាត់អីដែរនាយស្ងៀមធ្មឹងសម្លឹងមើលផែនខ្នងរាងតូចព្រមទាំងបណ្តោយគេមួយគ្រា ។

ថ្ងៃថ្មី៚
  ថេយ៉ុង អង្គុយសម្តូងជើងនៅចុងពូកខណៈពេលដែល ជុងហ្គុក កំពុងងូតទឹក ។ គេដកដង្ហើមធំម្តងហើយម្តងទៀតជាច្រើនលើកច្រើនសារព្រោះតែធុញថប់ដែលនៅស្ងៀមៗតែក្នុងបន្ទប់ គឺចង់ចែញទៅខាងក្រៅតែមិនអាចព្រោះបើចែញពីបន្ទប់ក៏គេចមិនផុតពីកូនចៅរបស់ ជុងហ្គុក បានដដែលហ្នឹងអ៊ីចឹងហើយមានតែសម្ងំស្ងៀមទាំងវេទនាចិត្តប៉ុណ្ណោះ ។
  ចំណែកឯ ជុងហ្គុក វិញក៏ឈរក្រោមទឹកផ្កាឈូកដែលបាញ់ចេញពីក្បាលរុំប៊ីណេនោះ នាយឈកងោកមុខចុះស្របពេលដែលដៃមាំជ្រត់លើជញ្ជាំង នាយពិតជាស្រឡាញ់ ថេយ៍ ខ្លាំងណាស់ស្រឡាញ់ខ្លាំងបំផុតហើយចង់យកគេមកទុកជិតខ្លួននាយបែបនេះតាំងពីដំបូងម្ល៉េះតែមិនទាន់អាចធ្វើបានព្រោះគ្មានសិទ្ធិពេញលេញប៉ុន្តែពេលនេះនាយមានសិទ្ធិគ្រប់យ៉ាងហើយព្រោះនាយជាប្តីរបស់គេជាម្ចាស់បេះដូងម្ចាស់ជីវិតនឹងជាអាល់ហ្វាតែម្នាក់របស់គេជារៀងរហូតទៅ ។
  មូលហេតុដែលនាយឃុំឃាំង ថេយ៉ុង ទុកគឺមកពីស្រឡាញ់ខ្លាំង មិនចង់អោយគេទៅណាឆ្ងាយពីនាយមិនចង់អោយគេជួបឬស្គាល់អ្នកណាក្រៅពីនាយនោះទេអាចថាអត្មានិយមដែលធ្វើបែបនេះក៏បានប៉ុន្តែវាអាចនឹងលើសនេះទៅទៀតបើសិនជា ថេយ៍ គេនៅតែមិនព្រមស្តាប់សម្តី ។ ចំណែកឯមូលហេតុមួយទៀតនោះគឺមកពី យូជីណា នាងបានក្លាយជាសត្រូវធំបំផុតសម្រាប់គេហើយ ថ្ងៃនោះបន្ទាប់ពីបញ្ជូនកូនចៅអោយទៅប្រមាននាង នាងបែរជាមិនរៀងចាលថែមទៀតាំងតតាំងចង់សកសឹងគេវិញដោយយក ថេយ៍ មកធ្វើជាការគម្រាមគេទៀតដូច្នេះហើយគេច្បាស់ជាមិនអាចអោយ ថេយ៉ុង មានរឿងអ្វីនោះទេចាំដល់ពេលគេចាត់ការយូជីណាចេញបានពេលណានោះ ថេយ៍ ប្រហែលអាចមានសេរីភាពវិញក៏ថាបានដែរ ។
  " លីយូជីណា នាងសម្លាប់ខ្ញុំអោយបានសិនទៅបើចង់ប៉ះពាល់ ថេយ៍ នោះ " កែវភ្នែកមុតឡើងសសៃក្រហមយញចឆ្មារវាមកំឡុងពេលនឹកឃើញឈ្មោះនាងក្នុងទ្រូងក៏ក្តៅឆួលឆេះដោយភ្លើងកំហឹង ។ មិនថ្វីឡើយបើសិនជានាងហត់នឿតនឹងរស់ហើយគេកំដរនាងលេងល្បែងស្លាប់រស់មួយនេះបន្តិចទៀតចុះចាំបញ្ជូននាងទៅកន្លែងមួយដែលសមរម្យ ។ បន្ទាប់ពីងូតទឹករួចហើយ ជុងហ្គុក ក៏ដើរចេញពីបន្ទប់ទឹកទាំងមានកន្សែងរុំល្វែងខាងក្រោមបប្រេះៗដៃម្ខាងក៏កាន់កូនកន្សែងញីសក់ដែលទទឹកជោកតិចៗមុននឹងបោះជំហានដើរចូលទៅក្នុងបន្ទប់សម្លៀកបំពាក់ដើម្បីស្លៀកពាក់ ។
  ថេយ៉ុង តាមមើលសកម្មភាពរបស់អ្នកជាប្តីរហូតតែកីមិននិយាយអ្វីទាំងអស់រហូតដល់ ជុងហ្គុក ស្លៀកពាក់រួចរាល់ហើយដើរចេញមកបិញដោយដាក់ខ្លួនមាំក្រាស់អង្គុយលើពូកក្បែរបន្ទាប់ពីនោះកីដៃរឹងមាំសកចូលប្រឡោះចង្កេះតូចមួយក្តាប់របស់គេហើយក៏លើកគេអោយទៅអង្គុយលើភ្លៅមាំរបស់នាយដោយនាយក៏អោបចង្កេះគេជាប់ការពារខ្លាចគេធ្លាក់ពីលើភ្លៅតែ ថេយ៉ុង ចិត្តណាស់ស៊ូធ្លាក់វុះអុកគូទក៏មិនខ្ចីលើកដៃស្រាក់តោង.ករបស់រាងក្រាស់ដែរ ។ ហើយពេលគេធ្វើបែបនេះ ជុងហ្គុក ក៏ហាក់មួម៉ៅមិនពេញចិត្តដូចគ្នាគ្រាន់តែនាយមិនចង់សម្តីតូចសម្តីធំគំហកសម្លុតគេទេ នាយស៊ូប្រើធម៌ត្រជាក់វិញជំនួសអោយការប្រើធម៌ក្តៅធ្វើបាបមនុស្សជាទីស្រឡាញ់ ។
  " អូនកើតអី មិនស្រួលខ្លួនមែនទេ ??? " ស្ងាត់អស់មួយស្របក់ធំហើយ ជុងហ្គុក ក៏ដាច់ចិត្តនិយាយរកមុនដោយការសួរនាំ ។
  " .... " ស្ងាត់ឈឹង ថេយ៉ុង ងាកមុខតូចស្អាតចេញមិនសម្លឹងមុខសង្ហាខាបព្រលឹងរបស់ម្ចាស់ភ្លៅដែលគេអង្គុយពីលើហើយក៏មិនឆ្លើយតបជាមួយសំណួររបស់នាយដែរ ។
  " ឃ្លានទេបងអោយអ្នកបម្រើយកអាហារមកអោយ ?? " ជុងហ្គុក ក៏នៅតែព្យាយាមសួរនាំបន្តទៀតទាំងដឹងថារាងតូចមិនតបហើយមានចេតនាធ្វើអោយនាយអស់ការអត់ធ្មត់និងគេក៏ដោយ ។
  " .... " ថេយ៉ុង គេនៅតែមិនឆ្លើយដដែល ។
  " ហ្ហឹមម៎...អូនចង់យ៉ាងម៉េច ? " លឺមួយសំណួតនេះហើយ ថេយ៉ុង ដឹងថា ជុងហ្គុក អស់ភាពអត់ធ្មត់ដែលទ្រតាមលួងគេហើយទើបងាកទៅតបទាំងសោះកក្រោះព្រមទាំងធ្វើមុខស្មើៗ ។
  " ប្រគល់សេរីភាពអោយអូនវិញមក អូនមិនចង់ត្រូវឃុំឃាំងដូចសត្វអ៊ីចឹងទេ "
" អូនរឹងរូសម្ល៉េះ ? " ជុងហ្គុក សួរទាំងមុខមាំស្មើពេលដែងរាងតូចនៅតែចចេសចង់ចេញទៅខាងក្រៅទៀត ចង់ចេញអោយគេសម្លាប់មែនទេ ?
" .... " ថេយ៉ុង ញញឹមស្រាលងក់ក្បាលតិចៗដាក់ ជុងហ្គុក មុននឹងស្រដីឡើងថា៖
" បងឃុំឃាំងអូនទៅ ជុង ធ្វើអ្វីដែលបងចង់ធ្វើចុះតែអូនសុំប្រាប់ថាបងឃុំអូនមិនបានយូរទេ "
" អូនកំពុងតែគម្រាមបងមែនទេ ថេយ៍ " ជុងហ្គុក លឺហើយមួម៉ៅក្នុងចិត្តណាស់នាយយលអណ្តាតទាល់ថ្ពាល់ព្រមទាំងងក់កក្បាលតុចញោចសើចស្ញើចរាងតូចដែលហ៊ាននិយាយដូច្នេះ ។
" អត់ទេ អូនមិនបានគម្រាមបងទេ អូនគ្រាន់តែប្រាប់បងប៉ុណ្ណោះ ហើយក៏ដូចជាអូនបាននិយាយលើកមុនអ៊ីចឹងថាបើបងនៅតែបែបនេះអូននឹងចាកចេញពីបងជាមិនខាន "
" ហឹស៎...អ៊ីចឹងបងក៏សូមប្រាប់អូនដូចគ្នាណា ថេយ៍ បងសុខចិត្តសម្លាប់អូនក៏មិនអោយអូនចេញពីបងដែរ " ម្ខាងម្នាក់សុតតែមានពាក្យគម្រាមឬប្រមានអោយគ្នាទៅវិញទៅមក វាទាំងឃោឃៅនិងចិត្តដាច់ដូចគ្នាគ្រាន់តែពាក្យរបស់អាល់ហ្វារូបសង្ហាធ្ងន់ជាងពាក្យរបស់អូមេហ្កាតូច ។ មែនហើយបើសិនជា ថេយ៍ នៅតតាំងចង់ជម្នះស៊ូចេញទៅក្រៅ ព្រមទាំងមិនស្តាប់សម្តីនិងចង់ចាកចេញពីគេហើយនោះគេក៏មិនអោយអ្នកណាប៉ះគេសូម្បីចុងសសៃសក់តែគេនេះហើយនឹងសម្លាប់រាងតូចដោយផ្ទាល់ដៃហើយយកសាកសពគេកំដរនាយអស់មួយជីវិត ។

To be Continued ❤️

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Kde žijí příběhy. Začni objevovat