♥️ បម្រើស្នេហ៍ Alpha 💫

6.5K 441 0
                                    

𝙴𝚙𝚒𝚜𝚘𝚍𝚎 3 : first Kiss

" ឆាប់ឡើងទៅយើងឃ្លានហើយ " Jungkook និយាយតឿនម្តងទៀតពេលដែល Taehyung នៅតែរុញរាមិនព្រមផ្លាស់សម្លៀកបំពាក់ ។ នេះឈរគិតអស់ប្រហែលជាង 10 នាទីហើយណា..... !!!!

" អ្នកប្រុសចេញសិនទៅណា បើមិនអញ្ចឹងខ្ញុំមិនបានផ្លាស់ដដែលនិង "

" ហើយខ្មាស់ធ្វើអី ស្រីទៅសមខ្មាស់នេះប្រុសដូចគ្នាទេតើ ? " រាងក្រាស់លើកចិញ្ចើមសួរពីរការកំណាញ់ខ្លួនប្រាណរបស់ Taehyung ក្មេងម្នាក់នេះកំណាញ់ខ្លួនចង់លើសស្រីផង ។

" ណាៗ...អ្នកប្រុសចេញសិនទៅណា " Taehyung ចូលមកអង្រួនដើមដៃរបស់រាងក្រាស់តិចៗ ព្រមទាំងនិយាយសុំនាយដោយសម្លេងស្រាលស្រទន់ព្រមទាំងទឹកមុខដែលធ្វើម្ញិកម្ញក់ Cute គួអោយចង់ក្រញិកថែមទៀត សង្ឃឹមថា Jungkook និងយល់ព្រមចេញទៅក្រៅទៅចុះ ។

" អញ្ចឹងក៏បាន ... ប៉ុន្តែយើងមានលក្ខខណ្ឌមួយ "

" លក្ខខណ្ឌអីទៅអ្នកប្រុស ??? " Taehyung លើកចិញ្ចើមសួរទាំងមានចម្ងល់ពេញខួរ Jungkook ក៏ញញឹមចុងមាត់បន្តិច....

" គឺ........ "

[ SKIP ]

បន្ទាប់ពីចំណាយពេលទិញសម្លៀកបំពាក់និងញ៊ាំអាហាររួចរាល់ហើយ Jungkook ក៏ត្រឡប់មកផ្ទះវិញ ទឹកមុខក៏ញញឹមពព្រាយថែមទៀត ខុសតែរាងតូចដែលអង្គុយអោនមុខចុះស្ទើរតែក្រាបក្បាលដល់ជើងទៅហើយ ។

ងឺតតតត៚
គ្រាន់តែឡានឈប់ងក់ភ្លាម Taehyung បើកទ្វាស្ទុះវឹងចូលទៅក្នុងបាត់ សូម្បីថង់សម្លៀកបំពាក់ក៏មិនបានយកទៅជាមួយដែរ ។ ចំណែកឯ Jungkook ក៏អង្គុយសើចកក្អឹក ។

" អៀនដល់ថ្នាក់នេះឬ ?? " នាយគ្រវីក្បាលតិចៗតែនៅតែមានសំណើចជាប់មិនដាច់ កាន់តែគិតគឺអស់សំណើចនិង Taehyung រឹតតែខ្លាំង ។ នាយចុះពីលើឡានព្រមទាំងហុចសោឡានអោយទៅអ្នកបម្រើដើម្បីយកវាទៅទុកទើបដើរគ្រវីថង់ខោអាវ Taehyung ទៅខាងក្នុងនៅឈ្លៀតហួចលេងថែមទៀតផង ។

" សប្បាយចិត្តរឿងអីមែនទេ ទើបដើរញញឹមពព្រាយបែបនិង ? " លោកស្រី Jeon ទម្លាក់ពែងតែចុះបន្ទាប់ពីក្រេបបានបន្តិច ហើយក៏សួរទៅកូនប្រុសបណ្តូលចិត្តតែម្នាក់ដែលទើបនិងដើរចូលមក ។ ឬកពារសប្បាយចិត្តរបស់ក៏ធ្វើអោយគាត់កើតចម្ងល់ភ្លាម ? តើអ្នកណាទៅ អាចធ្វើអោយកូនប្រុស គាត់សប្បាយចិត្តរហូតដល់ថ្នាក់ដើរញញឹមញញែមចេះហួចលេងបែបនេះ ??

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now