♥️បម្រើស្នេហ៍ Alpha ✨

4.5K 303 0
                                    

Episode 22 : សំណព្វចិត្ត សំណព្វចិត្ត បងស្រឡាញ់អូនស្ទើរតែឆ្កួតទៅហើយ ...

  យ៉ុនហ្គី ដែលបានចេញពីភូមិគ្រិះទាំងយប់នាយក៏មិនបានទៅណាឆ្ងាយដែរគឺមកអង្គុយផឹកស្រានៅក្នុងក្លឹបហ្នឹងឯង ថែមទាំងមានស្រីស្អាតមកអង្គុយអមសងខាងនាយទៀតផង ។

  " ប្រុសស្អាតមានទុក្ខអ្វីនៅក្នុងនេះមែនទេទើបបានជាមានទឹកមុខបែបនេះ ? " ស្រីស្អាតប្រចាំនៅក្នុងក្លឹបសួរនាំទាំងលើកម្រាមដៃស្រឡូនអង្អែលថ្នមៗលើដើមទ្រូងរបស់ យ៉ុនហ្គី ។ ១០០ ទាំង ១០០ មនុស្សប្រុសអោយតែមានរឿងអ្វីបន្តិចក្នុងគ្រួសារឬឈ្លោះជាមួយប្រពន្ធនិងសង្សារឬគូរដណ្តឹងអីនោះគឺដឹងចេញតែមកបាយក្រៅផ្ទះហើយ ។

  " ខ្ញុំធុញ... " យ៉ុនហ្គី គ្រវាសដៃរបស់នាយចេញដោយទឹកមុខធុញថប់ជាខ្លាំង មុននឹងលើកស្រាក្នុងកែវអកមួយដង្ហើមផ្តាច់អស់តែម្តង ។

ស្រីស្អាតដែលអង្គុយជិតក៏លែងហ៊ានមាត់.កទៀតជៀសវាងត្រូវនាយធ្វើអោយបាក់មុខ ។ នាងមិនមែនមិនធ្លាប់កំដរ យ៉ុនហ្គី ឯណាបានមិនដឹងនោះថាពេលនាយខឹងគឺអាក្រក់ប៉ុណ្ណាសូម្បីតែនាងជាមនុស្សស្រីក៏នាយប្រហែលមិនទុកមុខអោយដូចគ្នា ។

Skip៚
#ថ្ងៃថ្មី
ធ្មេចបើកៗពេលវេលាក៏កន្លងផុតទៅអស់ប៉ុន្មានថ្ងៃយ៉ាងឆាប់រហ័ស ហើយក៏នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃដែល ជុងហ្គុក ឡើងទៅហុងកុងដើម្បីចូលរួមក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រហើយ ។

នាយរៀបចំរបស់របរបន្តិចបន្តួចព្រោះត្រូវចេញដំណើរនាពេលបន្តិចទៀតហ្នឹងឯង ក្នុងចិត្តក៏ដូចជាមិនដាច់ចិត្តទៅសោះព្រោះពេលនៅទីនេះជាមួយគ្នាតែពីរអ្នក ថេយ៉ុង មានក្តីសុខសឹងស្លាប់ខ្លាចតែពេលទៅរវល់រកពេល Party មិនបាននោះទេហើយបើសិនជាវាគឺបែបហ្នឹងមែនគេមុខជាសេដស្លាប់មិនខាននោះទេ ។

" ខ្ញុំរៀបចំរួចហើយអ្នកប្រុស " ថេយ៉ុង ដើរមកប្រាប់ ជុងហ្គុក ក៏ទាញកាយអូមេហ្កាតូចអោយអង្គុយលើភៅនិងក្រសោបគេក្នុងរង្វង់ដៃរបស់នាយមុននឹងលើកនាឡិកាម៉ាកល្បីនិងមានតម្លៃថ្លៃនៅលើដៃមើលបន្តិចទើបដឹងថាមិនទាន់ដល់ម៉ោងត្រូវចេញដំណើរទេនៅសល់មួយម៉ោងជាងទៀតឯណោះ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now