❤️ បម្រើស្នេហ៍Alpha ✨ [ Ep 40 : មនុស្សក្បាលខូច... ]

3.9K 301 5
                                    

  បន្ទាប់ពីងូតទឹកទាំងនិយាយម្នាក់ឯងដូចមនុស្សឆ្កួតហើយនោះ ជុងហ្គុក ក៏ចេញមកវិញជាមួយកន្សែងរុំមួយល្វែងខាងក្រោមចំណែកខាងលើគឺបញ្ចេញចោលគ្មានខ្មាសខ្យល់ម៉ាសុីនត្រជាក់បន្តិចនោះឡើយ ។ ដើមឡើយមានគំនិតថាចេញមកសួរអូមេហ្កាតូចថាខ្លួនរបស់នាយហតឬអត់ក៏ដូចជាគុកគីតូចនាយធំឬអត់ប៉ុន្តែសោកស្តាយមែនទែនព្រោះនាយមិនដឹងទេថាអូមេហ្កាតូចចេញទៅតាំងពីពេលណានោះទើបចុងក្រោយក៏បានត្រឹមដើរទៅស្លៀកពាក់ប៉ុណ្ណោះ ។ ពេលស្លៀកពាក់រួចនាយក៏មកផ្លុំសក់បន្តិចទើបសិតដោយលាបចាហួចឡើងម៉ាអេម៎បាញ់ទឹកអប់លាបរ៉ូអនឡើងម៉ាឈ្ងុយហើយទើបចុះទៅខាងក្រោយដោយដើរយ៉ាងសង្ហាបំផុត ។

  " ថេយ៍ នៅឯណាបង ខេត ? " ចុះមកដល់ខាងក្រោមហើយជួបជាមួយ ខេត ហើយរាងខ្ពស់សង្ហាដែលជាអ្នកប្រុសទោលក្នុងគ្រួសារដ៏បោះសំណួរទៅអោយ ខេត ដែលកំពុងជូតថូផ្កាភ្លែត ។

  " គឺនៅសួនខាងក្រោយអ្នកប្រុស " នាងតបហើយ ជុងហ្គុុក ក៏ដើរត្រុយបោះជំហានដើរចេញទៅតាមទិសដៅដែលនាងបានប្រាប់ច្បាស់ណាស់ថាគឺកំពុងទៅជួបអូមេហ្កាតូចដែលជាម្ចាស់បេះដូងរបស់នាយហ្នឹងឯង ។

  " អួយ៎...អ្នកប្រុស " អូមេហ្កាអត់ភ្ញាក់លស់ព្រលឹងមិនបាននៅពេលដែលសុខៗរាងក្រាស់ក៏ស្ទុះមកអោបគេពីក្រោយទាំងមិនបានអោយដំណឹងជាមុន ។ លេងមកស្ងាត់ៗបែបនេះបើគេភ្ញាក់ភ័យរហូតស្ទះសសៃឈាមគាំងចង្វាក់បេះដូងលែងលោតហើយស្លាប់បាត់គិតយ៉ាងម៉េច ?

  " មកធ្វើអីនៅទីនេះហ្ហឹម៎ ចុះមកក៏មិនប្រាប់យើងមួុយម៉ាត់ " ជុងហ្គុក សួរហើយក៏ថាអោយនាយតូចទាំងកំពុងឈ្មុសឈ្មុលកញ្ចឹង.ករបស់រាងតូចពីខាងក្រោយថើរៗ បើហ៊ានតែខ្លាំងបន្តិចបែបបានថាជ្រូកឈ្មុសគុម្ពចេកមិនខានអត់ទេទន្សាយឈ្មុសដីវែករកការ៉ុតទេដឹង ហាហាការពិតភរទេបើហ៊ានតែខ្លាំងជាងហ្នឹងតិចច្បាស់ជាមានអាម្មណ៍ពុះកញ្រ្ជោលឡើងមកមិនខានទេ ពិបាកផាតធីទាំងកណ្តាលថ្ងៃឥឡូវហ្នឹង ។

  " មកអង្គុយលេងហ្នឹងណាអ្នកប្រុសព្រោះគ្មានអ្នកណាអោយខ្ញុំបានជួយធ្វើអីសោះ " ថេយ៉ុង ក៏ងាកមកតបទាំងមុខជូ ជុងហ្គុក ក៏ស្រាក់ដៃអោបចង្កេះរបស់គេយ៉ាងស្អិតមុននឹងទាញគេមកកៀកផ្អឹបនិងខ្លួនមាំខ្ពស់របស់នាយបង្ហាញកាយវិការចេញមកយ៉ាងស្អិតរមួត ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now