💙 បម្រើស្នេហ៍ Alpha 🦋

4.5K 317 1
                                    

Episode 19 : អូមេហ្កាឆ្កួត...សូម្បីតែគេងក៏គិតដល់រឿងសិ**

  « .... » ជីមីន ខាំបបូរមាត់មិនមាត់មិន.កតបជាមួយ យ៉ុនហ្គី ឡើយ ។ រាងតូចព្យាយាមទប់ខ្លួនក្រោកឡើងយ៉ាងពិបាកនិងវេទនាជាទីបំផុត ។

  « យើងសួរឯងគ្មានត្រចៀកស្តាប់ទេឬយ៉ាងម៉េច ? » ឃើញអូមេហ្កាតូចមិនតបជាមួយខ្លួនហើយអាល់ហ្វារូបសង្ហាអត់ក្តៅក្រហល់ក្រហាយក្នុងទ្រូងមិនបានសោះ ។

  « ខ្ញុំចេញពីទីនេះនោះអី ក្រែងលោកអោយខ្ញុំចេញមិនមែនឬ ? » អូមេហ្កាតូចក៏តបទាំងអួលៗ ទ្រូងគេតឹងស្ទើរតែបែកទៅហើយ ។

  « ឯងនិយាយបញ្ឈឺយើងមែនទេ ? » យ៉ុនហ្គី ក៏ស្ទុះចូលមកចាប់ដើមដៃរបស់រាងតូចតាមកម្លាំងដៃនាំអោយរាងតូចអត់ឈឺរហូតយំចេញមកមិនបាននោះទេ ។

  នៅជាមួយនាយគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល ហេតុអ្វីចេះតែទទួលបានអារម្មណ៍ខូចចិត្ត អន់ចិត្ត ហើយឈឺចាប់បែបនេះ ក្តីសុខតូចមួយក៏អោយគេមិនបានដែរមែនទេ ?

  « ស្រេចតែលោកគិតទៅចុះ ខ្ញុំមិនដែលល្អក្នុងចិត្តនុងភ្នែករបស់លោកស្រាប់ទៅហើយ... »

  « ផាកជីមីន.....  » យ៉ុនហ្គី ស្រ្គឺតធ្មេញហៅឈ្មោះរាងតូចដោយកំហឹងណែនពេញដើមទ្រូងមុននឹងចាប់ក្រសោបមុខរបស់អូមេហ្កាតូចយកទៅបឺតមាត់ព្រមទាំងខាំញិកខ្លាំងៗរហូតដល់បបូរមាត់ដែលមានស្នាមរបួសស្រាប់ទៅហើយនោះមានរបួសថ្មីពីលើបន្ថែមទៀត ។

  អោយវាដឹងផងទៅថាពេលឌឺដងប្រឆាំងជាមួយគេលទ្ធផលដែលទទួលបានគឺមានតែពាក្យថា " ឈឺ " មួយម៉ាត់គត់តួតែចាំអោយបានច្បាស់ ។ ហើយកុំអោយគេខឹងខ្លាំងអោយសោះបើមិនចង់រស់ក្បែរពាក្យថា " ឈឺស្ទើរស្លាប់ " ។

  « អ៊ឹមម៎....អ្ហឹក » ឌឹបៗ*** ជីមីន យំចេញមកព្រមទាំងលើកដៃតូចៗគក់ទ្រូងរាងក្រាស់ដែលជាអាល់ហ្វាខ្លាំងៗដើម្បីអោយនាយបញ្ឈប់សកម្មភាពព្រៃផ្សៃរបស់នាយ ។ ប៉ុន្តែទោះគេខំប្រឹងយ៉ាងណាក៏គ្មានបានផលប្រយោជន៍ឡើយមានតែអោយ យ៉ុនហ្គី ខឹងលើសដើមនិងធ្វើបាបគេថែមជាងមុនប៉ុណ្ណោះ ។

« ហ្ហឺ.... »

  « អស់រិទ្ធិហើយអ្ហេស៎ ម៉េចមិនខ្លាំងទៀតទៅ ? »

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now